40 days English and Khmer conversation with Flores.

Hello!
This is KYUHWAN, your contact at All in one Language!


In this session, we will learn a conversation in English and ភាសាខ្មែរ (ភាសាខ្មែរ) languages using the 'Flores200' data provided by 'MetaAI.' This data consists of a total of 997 sentences, so if you read 25 sentences per day, you can see your language skills improve within 40 days.


Furthermore, this data has translations in the same content for 204 languages, so you can use the blog search function at the top to search for the desired language. However, please note that this data will be reflected in the blog starting from June 2023, and it takes six months for all the data to be incorporated. If the language you search for is not available, it means it hasn't been included yet, so please understand.

The language list is provided at the bottom of this post.


[Day1]

English : On Monday, scientists from the Stanford University School of Medicine announced the invention of a new diagnostic tool that can sort cells by type: a tiny printable chip that can be manufactured using standard inkjet printers for possibly about one U.S. cent each.

Khmer : កាល​ពី​ថ្ងៃ​ច័ន្ទ អ្នកវិទ្យាសាស្ត្រ​មក​ពី​សាលា​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ ស្តែន​ហ្វ័ឌ (Stanford University School of Medicine) បាន​ប្រកាស​ពី​ការបង្កើត​ឧបករណ៍​ធ្វើ​រោគ​វិនិច្ឆ័យ​ថ្មី​មួយ ដែល​អាច​តម្រៀប​កោសិកា​តាម​ប្រភេទ៖ បន្ទះ​ឈីប​ដែល​អាច​ព្រីន​បាន​ដ៏​តូច​មួយ ដែល​អាច​ផលិត​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន​ប្រភេទinkjectស្តង់ដារ ដែល​មាន​តម្លៃ​ប្រហែល​មួយ​សេន​សហរដ្ឋអាមេរិក។



English : Lead researchers say this may bring early detection of cancer, tuberculosis, HIV and malaria to patients in low-income countries, where the survival rates for illnesses such as breast cancer can be half those of richer countries.

Khmer : ប្រធាន​ក្រុមស្រាវ​ជ្រាវ​និយាយ​ថា​ នេះ​អាច​នាំ​មក​នូវ​ការចាប់​បាន​នូវ​រោគ​មហារីក រោគរបេង​ វីរុស​ HIV និង​ជំងឺគ្រុន​ចាញ់​បាន​តាំង​ពី​ដើម​ទីពីអ្នក​ជំងឺ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ ដែលនៅ​ក្នុង​ប្រទេស​នេះ ​អត្រា​នៃ​ការ​រស់​រាន​ពី​ជំងឺ​ផ្សេង​ៗ​ ដូច​ជា​មហារីកដោះ អាច​មាន​ត្រឹម​ពាក់កណ្ដាល​នៃ​ប្រទេស​អ្នក​មាន​ប៉ុណ្ណោះ​។​



English : The JAS 39C Gripen crashed onto a runway at around 9:30 am local time (0230 UTC) and exploded, closing the airport to commercial flights.

Khmer : យន្តហោះ JAS 39C Gripen បាន​ធ្លាក់​នៅលើផ្លូវរត់នៅម៉ោងប្រហែល 9: 30 នាទីព្រឹក ម៉ោង​ក្នុង​ស្រុក (02: 30 UTC) ហើយ​បាន​ផ្ទុះ​ឡើង ដោយ​បាន​បិទ​អាកាស​យានដ្ឋាន​សម្រាប់​ជើង​ហោះហើរ​ពាណិជ្ជកម្ម​។



English : The pilot was identified as Squadron Leader Dilokrit Pattavee.

Khmer : អ្ន​ក​បើក​យន្ត​ហោះ​នោះត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​បាន​ថា​ឈ្មោះ​ Squadron Leader Dilokrit Pattavee។



English : Local media reports an airport fire vehicle rolled over while responding.

Khmer : សារព័ត៌មានក្នុងស្រុករាយការណ៍ថាអាកាសយានដ្ឋានមួយកន្លែងត្រូវភ្លើងឆេះរថយន្តពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍។



English : 28-year-old Vidal had joined Barça three seasons ago, from Sevilla.

Khmer : អាយុ 28 ឆ្នាំ វីដាល (Vidal) បានចូលរួមជាមួយក្រុមបាកា (Barça) កាលពីបីរដូវកាលមុន ដោយចេញពីក្រុមសេវីឡា (Sevilla) ។



English : Since moving to the Catalan-capital, Vidal had played 49 games for the club.

Khmer : ចាប់តាំងពីផ្លាស់ទៅរដ្ឋធានីកាតាឡាន វីដល (Vidal) បានលេងចំនួន 49 ប្រកួតឱ្យក្លឹប។



English : The protest started around 11:00 local time (UTC+1) on Whitehall opposite the police-guarded entrance to Downing Street, the Prime Minister´s official residence.

Khmer : ការតវ៉ាបានចាប់ផ្តើមនៅប្រមាណជាម៉ោង 11 និង 00 នាទីម៉ោងនៅក្នុងស្រុក (ត្រូវនឹងម៉ោង 1 សកល) នៅវិថីវ៉ៃហល (Whitehall) ទល់មុខច្រកចូលដែលយាមល្បាតដោយប៉ូលីស ឆ្ពោះទៅកាន់វិថីដោននីង (Downing) ដែលជាកន្លែងស្នាក់ការរបស់នាយករដ្ឋមន្ត្រី។



English : Just after 11:00, protesters blocked traffic on the northbound carriage in Whitehall.

Khmer : បន្ទាប់ពីម៉ោង 11:00 ក្រុមអ្នកតវ៉ាបានបិទច​រាចរណ៍នៅលើផ្លូវទៅទិសខាងជើង ក្នុង វ៉ៃថ៍ហល(Whitehall)។



English : At 11:20, the police asked the protesters to move back on to the pavement, stating that they needed to balance the right to protest with the traffic building up.

Khmer : នៅម៉ោង 11:20 ប៉ូលីសបានស្នើឲ្យ​​ក្រុមអ្នក​តវ៉ា​ ​​វិលត្រឡប់​ទៅលើទីលាន​ក្រាល​ថ្មវិញ ដោយបញ្ជាក់ថា ពួកគេ​ត្រូវថ្លឹងថ្លែងសិទ្ធិក្នុងការតវ៉ាជាមួយ​នឹងការធ្វើឲ្យ​កក​ស្ទះ​ចរាចរណ៍។



English : Around 11:29, the protest moved up Whitehall, past Trafalgar Square, along the Strand, passing by Aldwych and up Kingsway towards Holborn where the Conservative Party were holding their Spring Forum in the Grand Connaught Rooms hotel.

Khmer : នៅម៉ោងប្រហែល 11:29 នាទី បាន​ដើរ​ឡើង​តាម​ផ្លូវ​​ Whitehall ​ឆ្លងកាត់តាមទីលាន Trafalgar Square នៅតាមបណ្តោយ Strand ដោយឆ្លងកាត់ផ្លូវ​ Aldwych និងឡើងលើតាម​ផ្លូវ​ Kingsway ឆ្ពោះទៅកាន់សង្កាត់​ Holbor ជាកន្លែងដែលក្រុមគណបក្ស​អភិរក្សនិយម​កំពុងប្រារព្ធវេទិកា Spring Forum របស់ពួកគេ នៅក្នុងសណ្ឋាគារ Grand Connaught Room។



English : Nadal´s head to head record against the Canadian is 7–2.

Khmer : កំណត់ត្រារបស់ Nadal ប្រឆាំងនឹងជនជាតិកាណាដា គឺ 7–2។



English : He recently lost against Raonic in the Brisbane Open.

Khmer : ថ្មីៗនេះ គាត់​បាន​ប្រកួត​ចាញ់ Raonic ក្នុង​កម្មវិធី Brisbane Open។



English : Nadal bagged 88% net points in the match winning 76 points in the first serve.

Khmer : Nadal ដណ្តើមបានពិន្ទុសុទ្ធចំនួន 88% នៅក្នុងការប្រកួត ដែលឈ្នះ​ 76 ពិន្ទុ ក្នុង​ការចេញសេវាដំបូង។



English : After the match, King of Clay said, ¨I am just excited about being back in the final rounds of the most important events. I am here to try to win this.¨

Khmer : បន្ទាប់ពីចប់ការប្រកួត King of Clay បាននិយាយថា "ខ្ញុំពិតជារំភើបរីករាយណាស់ ដែលបាន​វិល​ត្រលប់​មកវិញ ក្នុង​វគ្គចុងក្រោយនៃ​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុត។ ខ្ញុំមកទីនេះ ដើម្បីព្យាយាមយកឈ្នះការប្រកួតលើកនេះ"។



English : ¨Panama Papers¨ is an umbrella term for roughly ten million documents from Panamanian law firm Mossack Fonseca, leaked to the press in spring 2016.

Khmer : ¨ក្រដាស់ឯកសារប៉ាណាម៉ា (Panama Papers) គឺជាពាក្យគ្របដណ្តប់មួយសម្រាប់ឯកសារប្រហែលជាដប់លានសន្លឹកពីក្រុមហ៊ុនច្បាប់ប៉ាណាម៉ាឈ្មោះ Mossack Fonseca ដែលបានបែកធ្លាយដល់សារព័ត៌មានកាលពីនិទាឃរដូវឆ្នាំ 2016 ។ ¨



English : The documents showed fourteen banks helped wealthy clients hide billions of US dollars of wealth to avoid taxes and other regulations.

Khmer : ឯកសារបានបង្ហាញថា ធនាគារចំនួនដប់បួនបានជួយអតិថិជនមានទ្រព្យស្ដុកស្ដម្ភ លាក់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដើម្បី​គេចពន្ធ និងបទប្បញ្ញត្តិផ្សេងទៀត។



English : British newspaper The Guardian suggested Deutsche Bank controlled roughly a third of the 1200 shell companies used to accomplish this.

Khmer : កាសែតអង់គ្លេស ឌឹ ហ្កាដៀន (The Guardian) បានស្នើឱ្យធនាគារដាច់បែង (Deutsche Bank) គ្រប់គ្រងប្រហែលមួយភាគបីនៃក្រុមហ៊ុនដែលមិនធ្វើជំនួញប៉ុន្តែមានឈ្មោះលើផ្សារហ៊ុនចំនួន ១២០០ ដែលត្រូវបានប្រើដើម្បីសម្រេចកិច្ចការនេះ។



English : There were protests worldwide, several criminal prosecutions, and the leaders of the governments of Iceland and Pakistan both resigned.

Khmer : មានការផ្ទុះឡើងនៃការតវ៉ានៅទូទាំងពិភពលោក និងការចោទប្រកាន់ព្រហ្មទណ្ឌជាច្រើន ហើយមេដឹកនាំរបស់រដ្ឋាភិបាលទាំងអ៊ីស្លង់ និង ប៉ាគីស្ថានបានលាលែងពីតំណែង។



English : Born in Hong Kong, Ma studied at New York University and Harvard Law School and once held an American permanent resident ¨green card¨.

Khmer : លោក ម៉ា ចាប់កំណើតនៅទីក្រុងហុងកុង និងបានសិក្សានៅសាកលវិទ្យាល័យញូវយ៉ក និងសាលាច្បាប់ហាវើត ហើយ​ធ្លាប់​ទទួល​បាន ¨កាតបៃតង¨ ដែលជាកាតផ្ដល់​សិទ្ធិរស់នៅ​អាមេរិកជា​អចិន្ត្រៃយ៍។



English : Hsieh implied during the election that Ma might flee the country during a time of crisis.

Khmer : លោកសេហ្វ (Hsieh) បានបញ្ជាក់អំឡុងពេលបោះឆ្នោតថា លោកម៉ា (Ma) អាចនឹងភៀសខ្លួនចេញពីប្រទេស​ក្នុងអំឡុង​ពេល​មាន​វិបត្តិ។



English : Hsieh also argued that the photogenic Ma was more style than substance.

Khmer : លោកស៊ីហ៍ (Hsieh) បានអះអាងថា លោក ម៉ា ដែលទាក់ទាញបានតែក្នុងរូបថតគឺបានស្តាយយោងតែប៉ុណ្ណោះ។



English : Despite these accusations, Ma won handily on a platform advocating closer ties with the Chinese mainland.

Khmer : ទោះបីជាមានការចោទប្រកាន់ទាំងនេះក៏ដោយ ក៏លោក​ម៉ា (Ma) បាន​ឈ្នះយ៉ាងស្រួល​លើ​វេទិកាមួយ ដែលគាំទ្រ​ដល់ទំនាក់ទំនង​ជិតស្និទ្ធជាមួយចិនដីគោក។



English : Today´s Player of the Day is Alex Ovechkin of the Washington Capitals.

Khmer : កីឡាករ​ឆ្នើម​ប្រចាំថ្ងៃ​នៅថ្ងៃនេះ គឺលោក អាឡិច អូវេឈ្កីន (Alex Ovechkin) មកពីរាជធានី Washing Capitals។



English : He had 2 goals and 2 assists in Washington´s 5-3 win over the Atlanta Thrashers.

Khmer : គាត់ទាត់​បញ្ចូល​ទី​បាន 2 គ្រាប់ និងជួយបញ្ជូន​បាល់​​ឲ្យ​រក​បាន 2 គ្រាប់ទៀត ជួយឱ្យក្រុម​ Washington យក​ឈ្នះ 5-3 លើក្រុម Atlanta Thrashers។



[Day2]

English : Ovechkin´s first assist of the night was on the game-winning goal by rookie Nicklas Backstrom;

Khmer : ជំនួយដំបូងរបស់ ​Ovechkin នៅពេលយប់​គឺស្ថិតនៅ​លើគោលដៅ​ឈ្នះក្នុងហ្គេម ដោយអ្នកចំនូលថ្មីឈ្មោះ Nicklas Backstrom។



English : his second goal of the night was his 60th of the season, becoming the first player to score 60 or more goals in a season since 1995-96, when Jaromir Jagr and Mario Lemieux each reached that milestone.

Khmer : គ្រាប់បាល់ទីពីររបស់គាត់ក្នុងយប់នេះគឺជាគ្រាប់ទី60 ក្លាយជាកីឡាករតំបូងបង្អស់ដែលបានទាត់បាល់បញ្ចូលទី​បាន 60គ្រាប់​ឬច្រើនជាងនេះក្នុងមួយរដូវកាល ចាប់តាំងពីឆ្នាំ​1995-96 នៅពេលដែល Jaromir Jagr និង Mario Lemieux បានមកដល់ព្រឹត្ដការណ៍សំខាន់នោះ។



English : Batten was ranked 190th on the 2008 400 Richest Americans list with an estimated fortune of $2.3 billion.

Khmer : Batten​​ ត្រូវ​បានផ្ដល់​ចំណាត់​ថ្នាក់​ទី190 នៅ​ក្នុង​បញ្ជី​ជន​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​​ជាង​គេ​បំផុត​នៅ​សហរដ្ឋអាមេរិក​ចំនួន​ 400 នាក់​ នៅ​ក្នុង​ឆ្នាំ​ 2008 ដែលមាន​ទ្រព្យសម្បត្តិ​​​សរុប​ប្រមាណ 2.3 ពាន់​លាន​ដុល្លារ​អាមេរិក​។



English : He graduated from the College of Arts & Sciences of the University of Virginia in 1950 and was a significant donor to that institution.

Khmer : គាត់​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​សិល្បៈ​និង​វិទ្យាសាស្រ្ត​​នៃ​សាកលវិទ្យា វើជីញ៉ា នៅ​ក្នុង​ឆ្នាំ​1950 និង​ជា​ម្ចាស់​ឧបត្ថម្ភ​ដ៏​សំខាន់​ដល់​វិទ្យាស្ថាន​នោះ​។



English : Iraq´s Abu Ghraib prison has been set alight during a riot.

Khmer : ពន្ធនាគារ Abu Ghraib របស់​ប្រទេស​អ៊ីរ៉ាក់​ ត្រូវ​បាន​ដុត​ឆេះ​នៅ​អំឡុង​ពេល​ធ្វើ​កុប្បកម្ម។



English : The jail became notorious after prisoner abuse was discovered there after US forces took over.

Khmer : ពន្ធនាគារ​នេះ​ ត្រូវ​គេ​ស្គាល់​ដោយសារ​ការ​ធ្វើ​បាប​លើ​អ្នក​ជាប់​ពន្ធនាគារ​ ​នៅ​ទី​នោះ ក្រោយ​ពេល​កង​កម្លាំង​អាមេរិក​ចូលកាន់​កាប់​។



English : Piquet Jr. crashed in the 2008 Singapore Grand Prix just after an early pit stop for Fernando Alonso, bringing out the safety car.

Khmer : កីឡាករប្រណាំងឡាន ភីហ្គេត ជូរញា (Piquet Jr) បានក្រឡាប់ឡាននៅក្នុងព្រឹត្តិការណ៍ប្រណាំង Singapore Grand Prix ឆ្នាំ 2008 បន្ទាប់ពីចេញផុតចំណតឈប់ពពិនិត្យថែទាំរថយន្តបន្តិចសម្រាប់លោក ហ្វ៊័រណាន់ដូ អាឡុនសូ (Fernando Alonso) ដោយយកឡានប្រណាំងមានល្បឿនលឿនចេញ។



English : As the cars ahead of Alonso went in for fuel under the safety car, he moved up the pack to take victory.

Khmer : ខណៈដែលឡានជាច្រើនដែលនាំមុខលោក អាឡុងសូ(Alsonso) ចូលចតចាក់ប្រេងស្ថិតក្រោមកម្រិតសុវត្ថិភាព គាត់បែរជាបង្កើនល្បឿនយកជ័យជំនះតែម្តង។



English : Piquet Jr. was sacked after the 2009 Hungarian Grand Prix.

Khmer : Piquet Jr. ត្រូវបានបណ្តេញចេញពីតំណែង​បន្ទាប់ចប់​ពីព្រឹត្តិការណ៍ 2009 Hungarian Grand Prix។



English : At exactly 8:46 a.m. a hush fell across the city, marking the exact moment the first jet struck its target.

Khmer : នៅម៉ោង ៨:៤៦ នាទីគត់នាពេលព្រឹកដែលមានភាពស្ងប់ស្ងាត់ទូទាំងទីក្រុង វាបង្កើតបាននូវពេលវេលាត្រូវគ្នាបំផុតដែលធ្វើឲ្យយន្ដហោះទីមួយបានវាយប្រហារចំគោលដៅរបស់វា។



English : Two beams of light have been rigged up to point skywards overnight.

Khmer : ភ្លើងហ្វារពីរត្រូវបានគេដាកចាំទៅលើមេឃពេញមួយយប់។



English : Construction is ongoing for five new skyscrapers at the site, with a transportation center and memorial park in the middle.

Khmer : ការស្ថាបនាអគារខ្ពស់ៗថ្មីចំនួនប្រាំកំពុងបន្តនៅការដ្ឋាន ដោយ​មាន​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន និងឧទ្យាន​រំលឹក​នៅ​ចំ​កណ្តាល។



English : The PBS show has more than two-dozen Emmy awards, and its run is shorter only than Sesame Street and Mister Rogers´ Neighborhood.

Khmer : កម្មវិធីការបង្ហាញ PBS ទទួលបានពានរង្វាន់​ Emmy ជាងដប់ម្ភៃរង្វាន់ ​ហើយវា​ខ្លីជាង Sesame Street និង Mister Rogers´ Neighborhood.។



English : Each episode of the show would focus on a theme in a specific book and then explore that theme through multiple stories.

Khmer : វគ្គ​នីមួយៗ​នៃ​កម្មវិធី​នឹង​ផ្តោតលើផ្ទៃរឿង​នៅ​ក្នុង​សៀវភៅ​ជាក់លាក់​មួយ ហើយបន្ទាប់មក​ស្វែងរក​ផ្ទៃរឿង​នោះ តាម​រយៈ​សាច់រឿងជាច្រើន​ទៀត។



English : Each show would also provide recommendations for books that children should look for when they went to their library.

Khmer : ការសម្តែងនីមួយៗក៏នឹងផ្តល់ជាមតិណែនាំអំពី​សៀវភៅ ដែល​កុមារគួរ​ស្វែងរក នៅ​ពេលពួកគេទៅបណ្ណាល័យ។



English : John Grant, from WNED Buffalo (Reading Rainbow´s home station) said ¨Reading Rainbow taught kids why to read,... the love of reading — [the show] encouraged kids to pick up a book and to read.¨

Khmer : លោក ចន ហ្គ្រាន់ (John Grant) មកពី WNED Buffalo (ស្ថានីយ​កម្មវិធី​ទូរទស្សន៍​ការអាន​ពណ៌​ឥន្ធនូ (Reading Rainbow) បាននិយាយថា ¨កម្មវិធី​ការអាន​ពណ៌​ឥន្ធនូ បាន​បង្រៀន​ក្មេងៗពីមូលហេតុ​ដែល​ត្រូវ​អាន...ការស្រឡាញ់​ការអាន— [កម្មវិធី​ទូរទស្សន៍] បានលើកទឹកចិត្តកុមារ​ឱ្យ​ជ្រើសរើស​សៀវភៅ​អាន¨ ។



English : It is believed by some, including John Grant, that both the funding crunch and a shift in the philosophy of educational television programming contributed to ending the series.

Khmer : មានអ្នកជឿ​ ដោយរួមទាំងលោក ចនហ្គ្រែន (John Grant) ក៏ជឿផងដែរ​ថា ​ទាំងការទ្រទ្រង់ថវិកា​និងការផ្លាស់ប្តូរទស្សនវិជ្ជា​នៃ​កម្មវិធីអប់រំតាមទូរទស្សន៍​បានរួមចំណែកដល់​ការបញ្ចប់នៃរឿងភាគនេះ​។



English : The storm, situated about 645 miles (1040 km) west of the Cape Verde islands, is likely to dissipate before threatening any land areas, forecasters say.

Khmer : ក្រុមអ្នកព្យាករណ៍បាននិយាយថា ​ព្យុះដែល​ស្ថិតនៅចម្ងាយ​ប្រហែល 645 ម៉ាលយ៍​ (1040 គ.ម.) ភាគខាងលិចនៃកោះ កាបវ៉េ (Cape Verde) ទំនងជានឹងបាត់​ទៅ​វិញ​នៅ​មុនពេលបង្ក​ការ​​គំរាមកំហែង​ដល់តំបន់ណាមួយ។



English : Fred currently has winds of 105 miles per hour (165 km/h) and is moving towards the northwest.

Khmer : ព្យុះហ្វ្រ៊ែដ (Fred) បច្ចុប្បន្នមានកម្លាំងខ្យល់ក្នុងល្បឿន 105 ម៉ែលក្នុងមួយម៉ោង (165 គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយកំពុងធ្វើដំណើរឆ្ពោះទៅទិសពាយព្យ។



English : Fred is the strongest tropical cyclone ever recorded so far south and east in the Atlantic since the advent of satellite imagery, and only the third major hurricane on record east of 35°W.

Khmer : ហ្វ្រេដ (Fred) គឺជាព្យុះកំបុតត្បូងដែលខ្លាំងជាងគេបំផុតក្នុងកំណត់ត្រានៅភាគខាងត្បូងនិងខាងកើតនៃសមុទ្រអាត្លង់ទិច ចាប់តាំងពីមានរូបថតពីផ្កាយរណបល្អប្រសើរមក និងមានតែព្យុះសង្ឃរាទីបីប៉ុណ្ណោះដែលត្រូវបានកត់ត្រានៅភាគខាងកើត 35°W។



English : On September 24, 1759, Arthur Guinness signed a 9,000 year lease for the St James´ Gate Brewery in Dublin, Ireland.

Khmer : នៅថ្ងៃទី 24 ខែកញ្ញាឆ្នាំ 1759 ក្រុមហ៊ុន Arthur Guinness បានចុះហត្ថលេខា​លើកិច្ចសន្យាជួលរយៈពេល 9,000 ឆ្នាំមួយ​​ឱ្យ​ St James´ Gate Brewery ក្នុងទីក្រុង​ Dublin ប្រទេសអៀរឡង់។



English : 250 years later, Guinness has grown to a global business that turns over 10 billion euros (US$14.7 billion) every year.

Khmer : 250 ឆ្នាំក្រោយមក ក្រុមហ៊ុន​ស្រាហ្គីនណេសបានរីក​ចម្រើន និងក្លាយ​ជា​អាជីវកម្ម​ពិភពលោក ដែលរកចំណូលបានជាង 10 ពាន់​លានអឺរ៉ូ (14.7 ពាន់​លាន​ដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ។



English : Jonny Reid, co-driver for the A1GP New Zealand team, today made history by driving the fastest over the 48-year-old Auckland Harbour Bridge, New Zealand, legally.

Khmer : នៅថ្ងៃនេះ លោក Jonny Reid (ចននី រ៉េឌ) ដែល​ជា​សហអ្នកបើកបរឡានឱ្យក្រុម A1GP ណូវែលហ្សេឡង់ បាន​បង្កើត​ប្រវត្តិសាស្ត្រ ដោយ​បើកបរក្នុងល្បឿនលឿនបំផុតលើស្ពាន Auckland Harbor ដែលមានអាយុកាល៤៨ ឆ្នាំ ក្នុង​ប្រទេស​នូវែលហ្សេឡង់​ដោយ​ស្របច្បាប់។



English : Mr Reid managed to drive the New Zealand´s A1GP car, Black Beauty at speeds over 160km/h seven times over the bridge.

Khmer : លោក Reid បានរៀបចំដើម្បីបើកបររថយន្ត A1GP របស់ញូវហ្សេឡែនដដែលមានឈ្មោះថា Black Beauty ក្នុងល្បឿនជាង 160km/h ប្រាំពីរដងលើស្ពាន។



English : The New Zealand police had trouble using their speed radar guns to see how fast Mr Reid was going because of how low Black Beauty is, and the only time the police managed to clock Mr Reid was when he slowed down to 160km/h.

Khmer : ប៉ូលីសនូវែលសេឡង់មានបញ្ហាក្នុងការប្រើប្រាស់កាំភ្លើងរ៉ាដា​ល្បឿន ដើម្បីមើលថា តើលោក រៀឌ (Reid) ដំណើរការបាន​លឿន​ប៉ុណ្ណា​ដោយសារថាតើ ប្លែក បីយូធី (Black Beauty) មានកំរិតទាបប៉ុណ្ណោះ​ហើយ​ពេលវេលា ដែលប៉ូលីសគ្រប់គ្រង ដើម្បីផ្ទៀងផ្ទាត់លោក រៀឌ គឺនៅពេល ដែលគាត់បន្ថយ​ល្បឿន​ដល់160គីឡូម៉ែត្រ​ក្នុងមួយម៉ោង។



[Day3]

English : In the last 3 months, over 80 arrestees were released from the Central Booking facility without being formally charged.

Khmer : ក្នុងរយៈពេល 3 ខែ ចុងក្រោយ ជន​ត្រូវ​ចាប់ខ្លួន​ជាង 80 នាក់ ត្រូវ​បាន​ដោះលែង​ចេញ​ពី​មជ្ឈមណ្ឌល​ចុះ​បញ្ជី​កណ្តាល​ដោយ​មិន​បាន​ចោទ​ប្រកាន់​ជាផ្លូវការ​ឡើយ។



English : In April this year, a temporary restaining order was issued by Judge Glynn against the facility to enforce the release of those held more than 24 hours after their intake who did not receive a hearing by a court commissioner.

Khmer : នៅក្នុងខែមេសាឆ្នាំនេះ ដីកឃាត់ឃុំខ្លួនបណ្តោះអាសន្ន​ដែល​បាន​ចេញ​ដោយចៅក្រមលោក ហ្គ្លីន (Glynn) ប្រឆាំងនឹងកន្លែង​នោះ​ដើម្បីអនុវត្ត​ការដោះលែង​អ្នកដែលបានឃុំខ្លួន​អស់រយៈ​ពេលជាង 24 ម៉ោង​បន្ទាប់ពីពួកគេមិនទទួលបាន​សវនាការ​ដោយស្នងការតុលាការ។



English : The commissioner sets bail, if granted, and formalizes the charges filed by the arresting officer. The charges are then entered into the state´s computer system where the case is tracked.

Khmer : ប្រសិន​បើអាច​អនុវត្ត​បាន​ ស្នង​ការ​នឹង​ដាក់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ និង​ធ្វើ​ឲ្យ​ការ​ចោទ​ប្រកាន់​ទោស​ដែល​បាន​ចោទ​ដោយ​មន្រ្តី​ចាប់​ខ្លួនមាន​លក្ខណៈ​ផ្លូវ​ការ​។ ការ​ចោទ​ប្រកាន់​ទោស​នោះ​ ក្រោយ​មក​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធកុំព្យូទ័រ​របស់​រដ្ឋ​ ​ដែល​តាម​ដាន​សំ​ណុំ​រឿង​នេះ​។



English : The hearing also marks the date for the suspect's right to a speedy trial.

Khmer : សវនាការ​នេះ​ក៏​បញ្ជាក់​ពី​កាលបរិច្ឆេទ​សម្រាប់​សិទ្ធិ​របស់​ជនសង្ស័យ​ក្នុង​ការ​ជំនុំជម្រះ​ក្តី​រហ័ស​ផងដែរ។



English : Peter Costello, Australian treasurer and the man most likely to succeed Prime Minister John Howard as Liberal party leader has thrown his support behind a nuclear power industry in Australia.

Khmer : លោក Peter Costello (ពីតធើរ កូស្តេឡូ) ដែល​ជា​ហិរញ្ញិក​សញ្ជាតិ​អូស្ត្រាលី និង​ជាបុរស​ដែល​ទំនង​ជា​បន្ត​តំណែង​ពី​នាយករដ្ឋ​មន្រ្តីលោក John Howard (ចន ហូវ័ឌ) ក្នុងនាមជា​មេដឹកនាំ​គណបក្ស​សេរី​និយម​បានផ្តល់ការគាំទ្រចំពោះ​ឧស្សាហកម្ម​ថាមពល​នុយក្លេអ៊ែរ​មួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី។



English : Mr Costello said that when nuclear power generation becomes economically viable, Australia should pursue its use.

Khmer : លោក Costello បានមានប្រសាសន៍ថា នៅពេល​ដែល​ការផលិត​ថាមពល​នុយក្លេអ៊ែរ​ក្លាយ​ជា​សក្ដា​នុពល​ខាង​សេដ្ឋកិច្ច ប្រទេស អូស្ត្រាលី​គួរតែ​បន្ត​ប្រើប្រាស់​វា។



English : ¨If it becomes commercial, we should have it. That is, there´s no in-principle objection to nuclear energy¨ Mr Costello said.

Khmer : ¨លោកកូស្តេឡូ (Costello) បានមានប្រសាសន៍ថា ប្រសិនបើវាប្រែក្លាយជារឿងជំនួញ យើងគួរតែ​ចាប់​យកឱកាស​នេះ​។ គឺថា ពុំមានការ​ជំទាស់​នៅ​ក្នុង​គោលការណ៍​ចំពោះ​បញ្ហា​ថាមពល​នុយគ្លីអ៊ែរ​ទេ។¨



English : According to Ansa, ¨police were concerned by a couple of top-level hits they feared might spark a full-blown war of succession.

Khmer : យោង​ទៅ​តាម​ Ansa "បូលីស​មាន​ការ​ព្រួយ​បារម្ភចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​នៅ​ថ្នាក់ដឹកនាំ​កំពូល​ ដោយពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ថា​អាច​បញ្ឆេះ​សង្គ្រាម​កាន់​តែខ្លាំងឡើង​។



English : Police said Lo Piccolo had the upper hand because he had been Provenzano´s right-hand man in Palermo and his greater experience won him the respect of the older generation of bosses as they pursued Provenzano´s policy of keeping as low as possible while strengthening their power network.

Khmer : ប៉ូលីសនិយាយថាឡូ ភីខូឡូ (Lo Piccolo) មានអំណាចពិសេសម្យ៉ាងពីគាត់ធ្លាប់ជាដៃស្តាំរបស់បងធំ ព្រោវែនហ្សាណូ(Provenzno) ក្នុងប្រទេសផាលើម៉ូ (Palermo) ហើយបទពិសោធន៍ដ៏ច្រើនរបស់គាត់ធ្វើឱ្យពួកមេបងធំជំនាន់មុនគោរពគាត់ខណៈដែលពួកគេអនុវត្តគោលការណ៍របស់បងធំ Provenzano ដែលត្រូវកុំឲ្យគេស្គាល់ប្រវត្តិរូបខ្លួនតាមដែលអាចធ្វើទៅបាន ហើយនាំគ្នាពង្រឹងបណ្តាញអំណាចរបស់ពួកគេវិញ។



English : These bosses had been reined in by Provenzano when he put an end to the Riina-driven war against the state that claimed the lives of Mafia crusaders Giovanni Falcone and Paolo Borsellino in 1992.¨

Khmer : ពួកមេ ៗ បងធំទាំងនោះត្រូវបានត្រួតត្រាដោយបងធំ ព្រោវែនហ្សាណូ (Provenzano) នៅពេលដែលគាត់បានបញ្ចប់សង្គ្រាមដែលដឹកនាំដោយបងធំ រីអ៊ីណា (Riina) ប្រឆាំងទាស់នឹងរដ្ឋដែលបានអះអាងថា រីអ៊ីណា (Riina) បានផ្តាច់ជីវិតរដ្ឋអាជ្ញា ជីអូវ៉ានី ហ្វ៊ែលខូន (Giovanni Falcone) និងផោវឡូ បសស៊ែលលីណូ (Paolo Borsellino) ក្នុងឆ្នាំ 1992¨។



English : Apple CEO Steve Jobs unveiled the device by walking onto the stage and taking the iPhone out of his jeans pocket.

Khmer : ប្រធានប្រតិបត្តិក្រុមហ៊ុន អ៊ែបផល (Apple) លោក ស្ទីវ ចប (Steve Jobs) បានបង្ហាញ​ឧបករណ៍ដោយការដើរទៅកាន់វេទិកា ហើយទាញយកអាយហ្វូន (iPhone) ចេញពីហោ​ប៉ៅខោ​ខូវប៊យរបស់គាត់។



English : During his 2 hour speech he stated that ¨Today Apple is going to reinvent the phone, We are going to make history today¨.

Khmer : ក្នុងសុន្ទរកថារយៈពេល 2 ម៉ោងរបស់លោក លោកបាន​ថ្លែងថា "ថ្ងៃនេះ ក្រុមហ៊ុន Apple នឹងធ្វើការ​បង្កើត​ថ្មីឡើង​វិញ​នូវ​ទូរស័ព្ទ យើងនឹងបង្កើតប្រវត្តិសាស្ត្រនៅថ្ងៃនេះ"។



English : Brazil is the largest Roman Catholic country on Earth, and the Roman Catholic Church has consistently opposed the legalization of same-sex marriage in the country.

Khmer : ប្រទេសប្រេស៊ីលគឺជាប្រទេសកាន់សាសនាកាតូលីកបែបរូម៉ាំង (Roman Catholic) ធំជាងគេបំផុតនៅលើផែនដីហើយព្រះវិហារកាតូលីកបែបរូម៉ាំង (Roman Catholic) បានជំទាស់នឹងភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍ភេទដូចគ្នានៅក្នុងប្រទេស។



English : The National Congress of Brazil has debated legalization for 10 years, and such civil marriages are currently only legal in Rio Grande do Sul.

Khmer : ព្រឹទ្ធសភា​ជាតិ​ប្រេស៊ីល​ បាន​ធ្វើ​កិច្ច​ពិភាក្សា​ដេញ​ដោល​លើ​ច្បាប់រយៈ​ពេល​ 10 ឆ្នាំ​ ហើយ​ការ​រៀប​អាពាហ៍​ពិពាហ៍​បែប​នេះ​ បច្ចុប្បន្ន​ស្រប​ច្បាប់​តែ​នៅ​ក្នុង​ទី​ក្រុង​ Rio Grande do Sul តែ​ប៉ុណ្ណោះ​។



English : The original bill was drafted by former mayor of São Paulo, Marta Suplicy. The proposed legislation, after being amended, is now in the hands of Roberto Jefferson.

Khmer : សេចក្តីព្រាងច្បាប់ដើមត្រូវបានធ្វើព្រាងឡើងដោយអតីតចៅហ្វាយក្រុងសៅ ប៉ូឡូ (São Paulo) គឺលោកស្រី ម៉ាថា ស៊ុបភ្លីស៊ី (Marta Suplicy)។ ច្បាប់ដែលបានដាក់ស្នើឡើង ក្រោយពីបានធ្វើវិសោធនកម្មរួច ឥឡូវនេះ គឺស្ថិតនៅក្នុងដៃរបស់លោក រ៉ូប៊ឺតតូ ចេហ្វឺស៊ុន (Roberto Jefferson)។



English : Protesters hope to collect a petition of 1.2 million signatures to present to the National Congress in November.

Khmer : ក្រុម​ពួក​អ្នក​តវ៉ា​សង្ឃឹម​ថានឹងអាចធ្វើញត្តិមួយ ដែលមាន​ហត្ថលេខា​ចំនួន​ 1.2 លាន​ហត្ថលេខា ដើម្បីយកទៅជូនព្រឹទ្ធសភា​ជាតិ​ ​នៅក្នុង​ខែវិច្ឆិកា។



English : After it became apparent that many families were seeking legal help to fight the evictions, a meeting was held on March 20 at the East Bay Community Law Center for the victims of the housing scam.

Khmer : បន្ទាប់ពីវាបានបង្ហាញយ៉ាងច្បាស់ថា ក្រុមគ្រួសារជាច្រើនកំពុងស្វែងរកជំនួយផ្នែកច្បាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការបណ្តេញ​ចេញនោះ មានការប្រជុំមួយបានធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា នៅ​ឯ​មជ្ឈមណ្ឌល​ច្បាប់​សហគមន៍ អេស្ត បេយ៍ (East Bay Community Law Center) សម្រាប់ជនរងគ្រោះនៃ​អំពើ​ឆបោកលើបញ្ហាលំនៅដ្ឋាន។



English : When the tenants started sharing what had occurred to them, most of the families involved suddenly realized that Carolyn Wilson of the OHA had stolen their security deposits, and skipped out of town.

Khmer : ​​​នៅ​ពេល​ដែល​អ្នក​ជួល​បាន​ចាប់​ផ្ដើមប្រាប់ឱ្យ​ដឹង​អំពីហេតុការណ៍​ដែល​បាន​កើត​ឡើង​ចំពោះ​ពួកគេ​ ក្រុមគ្រួសារ​ភាគ​ច្រើន​ដែលជាប់ពាក់ព័ន្ធ ​ភ្លាម​ៗនោះដឹងថា​ Carolyn Wilson ពី OHA បានលួច​ប្រាក់កក់​របស់​ពួកគេ​ និង​បាន​រត់​គេច​ចេញ​ពី​ទីក្រុង​។​



English : Tenants at Lockwood Gardens believe that there may be another 40 families or more to face eviction, since they learned that OHA police are also investigating other public housing properties in Oakland that may be caught up in the housing scam.

Khmer : ពួកអ្នកជួលផ្ទះនៅសួនឡគ់ដោន ហ្គាដិន (Lockwood Gardens) ជឿថាអាចនឹងមាន 40 គ្រួសារទៀត ឬច្រើនជាងនេះដែលប្រឈមនឹងការបណ្តេញចេញ ដោយសារពួកគេបានដឹងថា អាជ្ញាធរលំនៅដ្ឋានអូកឡិន (OHA) ក៏កំពុងតែស៊ើបអង្កេតលើទ្រព្យសម្បត្តិលំនៅដ្ឋានសាធារណៈផ្សេងទៀតនៅទីក្រុងអូកឡិន (Oakland) ផងដែរដែលអាចនឹងរកឃើញថាមានការបោកបន្លំលើការជួលផ្ទះ។



English : The band canceled the show at Maui´s War Memorial Stadium, which was set to be attended by 9,000 people, and apologized to fans.

Khmer : ក្រុម​តន្រ្តី​បាន​លុបចោល​ការសម្តែង​នៅឯពហុកីឡាដ្ឋានរំលឹក​អនុស្សាវរីយ៍​នៃ​សង្គ្រាមម៉ូអាយ (Maui´s War Memorial Stadium) ដែល​បាន​កំណត់​ថា​នឹង​មាន​មនុស្ស​ចូលរួម​ចំនួន 9000 នាក់ ហើយបានធ្វើការសុំទោសដល់អ្នកគាំទ្រ។



English : The band´s management company, HK Management Inc., gave no initial reason when they canceled on September 20, but blamed logistical reasons by the next day.

Khmer : ក្រុមហ៊ុនគ្រប់គ្រងរបស់ក្រុមតន្រ្តីនេះ គឺក្រុមហ៊ុន HK Management Inc មិនបានផ្តល់ហេតុផលជាមុននោះទេ នៅពេលពួកគេបានលុបចោលការប្រគុំតន្ត្រីនៅថ្ងៃទី 20 ខែកញ្ញា ប៉ុន្តែនៅថ្ងៃបន្ទាប់បានទម្លាក់កំហុសដាក់ឱ្យខាងផ្នែកដឹកជញ្ជូន ។



English : The famous Greek lawyers, Sakis Kechagioglou and George Nikolakopoulos have been imprisoned in the Athens´ jail of Korydallus, as they were found guilty of graft and corruption.

Khmer : មេធាវីជនជាតិក្រិចដ៏ល្បីល្បាញ គឺលោកសាគីស កិចឆាហ្គីកហ្គ្លូ (Sakis Kechagioglou) និងលោក ចច នីកូឡាកូពូឡូស (George Nikolakopoulos) ត្រូវបានគេចាប់ដាក់គុកនៅក្នុងពន្ធនាគារ អាតែន (Athen) នៃក្រុង កូរីដាលឹស (Korydallus) ដោយសារតែពួកគេត្រូវបានរកឃើញថាមានពិរុទ្ធភាពនិងអំពើពុករលួយ។



English : As a result of this, a big scandal within the Greek legal community has been raised through the exposure of illegal actions that judges, lawyers, solicitors and attorneys have done during the previous years.

Khmer : ដោយសារ​សកម្មភាព​បែប​នេះ​ ​​រឿង​អាស្រូវ​ដ៏​​ធំ​នៅ​ក្នុង​សហគមន៍​ច្បាប់​ក្រិក​ ត្រូវ​បាន​គេ​លើកឡើង​​តាម​រយៈ​ការ​ជួប​ប្រទះ​នឹង​សកម្មភាព​ខុស​ច្បាប់ដែល​ចៅក្រម មេធាវី អយ្យការ​ និង​មេធាវីអង្គច្បាប់​ បាន​ប្រព្រឹត្តនាពេល​កន្លង​មក ​ក្នុង​អំឡុង​ឆ្នាំ​កន្លង​ទៅ​នេះ​។



English : A few weeks ago, after the information published by the journalist Makis Triantafylopoulos in his popular Television show ¨Zoungla¨ in Alpha TV, the member of Parliament and lawyer, Petros Mantouvalos was abdicated as members of his office had been involved in illegal graft and corruption.

Khmer : ប៉ុន្មាន​សប្តាហ៍មុនបន្ទាប់ពីព័ត៌មាន ដែលត្រូវបានបោះពុម្ពផ្សាយ ដោយអ្នកកាសែត ម៉ាគីស ត្រៀនថាហ្វីឡូផោលូស (Makis Triantafylopoulos) នៅក្នុងកម្មវិធី​ទូរទស្សន៍​ដ៏ពេញនិយម​របស់​គាត់ ¨សុងហ្គ្លា (Zoungla)¨ នៅក្នុងទូរទស្សន៍ អាល់ហ្វា (Alpha) សមាជិកសភា និងមេធាវីលោក ពេត្រុស ម៉ាន់ត្រោវ៉ាឡូស (Petros Mantouvalos) ត្រូវបានដាក់រាជ្យ​ដោយសារតែ​សមា​ជិក ការិយាល័យរបស់ គាត់បានជាប់ទាក់ទងនឹងអំពើពុករលួយ និងអំពើពុករលួយខុសច្បាប់។ ។



English : Moreover, top judge Evangelos Kalousis is imprisoned as he found guilty of corruption and degenerate behaviour.

Khmer : លើសពីនេះទៅទៀត ចៅក្រមកំពូលលោក Evangelos Kalousis (អេវ៉ាន់ជែលឡូស កាលូស៊ីស) កំពុង ជាប់​ពន្ធនាគារ ដោយសារតែលោកត្រូវបានរកឃើញថា មានជាប់ពិរុទ្ធពីបទពុករលួយ និង​អាកប្ប​កិរិយា​ថោក​ទាប។



[Day4]

English : Roberts flatly refused to say about when he believes life begins, an important question when considering the ethics of abortion, saying that it would be unethical to comment on the specifics of likely cases.

Khmer : រ៉ូបឺតស៍ បានបដិសេធយ៉ាងច្បាស់លាស់មិននិយាយថាតើពេលណាដែលគាត់ជឿថាជីវិតចាប់ផ្តើមនោះទេ ដែលនេះជាសំណួរសំខាន់មួយនៅពេលពិចារណាអំពីក្រមសីលធម៌នៃការរំលូតកូន ដោយគាត់និយាយថា វាមិនមានក្រមសីលធម៌ក្នុងការអធិប្បាយលើចំណុចជាក់លាក់នៃករណីដែលទំនងជាកើតមាន។



English : He did, however, reiterate his earlier statement that Roe v. Wade was the ¨settled law of the land¨, emphasizing the importance of consistent Supreme Court rulings.

Khmer : ទោះយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ជាថ្មីនូវសេចក្តីថ្លែងការណ៍មុនរបស់លោកដែលថា រ៉ូវី វេដ (Roe v. Wade) ¨គឺជាច្បាប់កំពូលបានលើកចោលដោយមិនទាន់បានសម្រេច¨ ដោយសង្កត់ធ្ងន់លើសារសំខាន់នៃសេចក្តីសម្រេចរបស់តុលាការកំពូល។



English : He also confirmed that he believed in the implied right to privacy which the Roe decision depended upon.

Khmer : លោកក៏បានអះអាងផងដែរថា លោកជឿលើសិទ្ធិអនុវត្តលើភាពឯកជនដែលច្បាប់សេចក្តីសម្រេច រ៉ូ (Roe) បានសំអាងទៅលើ។



English : Maroochydore had finished on top of the ladder, six points clear of Noosa in second.

Khmer : ម៉ារូឈីដ័រ (Maroochydore) បានបញ្ចប់នៅចំណាត់ថ្នាក់លេខមួយ ​ដោយរកបាន ប្រាំមួយពិន្ទុលើសនូសា (Noosa) ដែលនៅលេខទីពីរ។



English : The two sides would meet in the major semi final where Noosa ran out winners by 11 points.

Khmer : ក្រុមទាំងពីរ​នឹងជួប​គ្នា​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដ៏ធំមួយ​ ដែលនូសា (Noosa) បាន​ទទួល​ជ័យជម្នះ​ចំនួន 11 ពិន្ទុ។



English : Maroochydore then defeated Caboolture in the Preliminary Final.

Khmer : ក្រុមម៉ារ៉ូឈីដ័រ (Maroochydore) បន្ទាប់ពីចាញ់ក្រុម កាបូលឈើ (Caboolture) ក្នុងវគ្គផ្តាច់ព្រ័ត្របឋម។



English : Hesperonychus elizabethae is a species of the family Dromaeosauridae and is a cousin of Velociraptor .

Khmer : Hesperonychus elizabethae (ពពួកសត្វ​ដាយណូស័រ​អេលីសាប៊ែតហ្សាយ) គឺ​ជាពពួក​សត្វ​មួយ​នៃ​អំបូរ ​Dromaeosauridae (ដ្រូមៀស័រីឌី) ហើយនិង​ជា​បងប្អូន​ជីដូនមួយ​របស់ Velociraptor (វែឡូសឺរាប់ទ័រ)។



English : This fully feathered, warm blooded bird of prey was believed to have walked upright on two legs with claws like the Velociraptor.

Khmer : បក្សីថេរកំដៅនៃរំពាដែលមានរោមពេញត្រូវបានគេជឿថាដើរក្រញ៉ាំត្រង់ជំហរ ដូចជាសត្វដាយណូស័រវើឡូស៊ីរ៉ាប់ធរ (Velociraptor)។



English : Its second claw was larger, giving rise to the name Hesperonychus which means ¨western claw.¨

Khmer : ក្រញ៉ាំ​ទីពីរ​របស់​វា​មាន​ទំហំ​ធំ ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​ឈ្មោះ​ Hesperonychus ដែល​មាន​ន័យ​ថា​ "​ក្រញ៉ាំ​លោកខាងលិច"។



English : In addition to the crushing ice, extreme weather conditions have been hampering rescue efforts.

Khmer : បន្ថែម​ពី​លើ​ទឹកកក​ដែល​បាក់​បែក​ខ្ចាត់ខ្ចាយ​លក្ខខណ្ឌ​អាកាស​ធាតុ​អាក្រក់​បាន និង​កំពុង​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ។



English : Pittman suggested that conditions wouldn´t improve until sometime next week.

Khmer : លោក Pittman (ពីតមែន) បានស្នើថា ស្ថានភាព​នឹង​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ រហូត​ដល់​សប្តាហ៍​ក្រោយ។



English : The amount and thickness of the pack ice, according to Pittman, is the worst it has been for sealers in the past 15 years.

Khmer : ​យោងទៅតាម Pittman បរិមាណ​និងកម្រាស់នៃផ្ទាំងទឹកកកនេះ គឺជា​បញ្ហា​អាក្រក់បំផុតចំពោះ​នាវា​ជ្រែក​ផ្ទាំង​កក ក្នុងរយៈពេល 15 ឆ្នាំកន្លងមកនេះ។



English : News spread in the Red Lake community today as funerals for Jeff Weise and three of the nine victims were held that another student was arrested in connection with the school shootings of March 21.

Khmer : ព័ត៌មានបានចែកចាយពាសពេញនៅក្នុងសហគមន៍ទន្លេក្រហម (Red Lak) នៅថ្ងៃនេះ ដែលពិធីបុណ្យសពលោកចេហ្វ វីស៍ (Jeff Weise) និងជនរងគ្រោះបីនាក់ក្នុងចំណោមជនរងគ្រោះប្រាំបួននាក់ត្រូវបានចាប់ខ្លួនដែលនិស្សិតម្នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារនៅសាលាថ្ងៃទី 21 ខែមីនា។



English : Authorities said little officially beyond confirming today´s arrest.

Khmer : អាជ្ញាធរបាននិយាយជាផ្លូវការតែបន្តិចបន្តួចប៉ុណ្ណោះ ក្រៅពីការបញ្ជាក់អំពីការចាប់ខ្លួន​នៅថ្ងៃនេះ។



English : However, a source with knowledge of the investigation told the Minneapolis Star-Tribune that it was Louis Jourdain, 16-year old son of Red Lake Tribal Chairman Floyd Jourdain.

Khmer : ទោះ​យ៉ាងណា​ប្រភព​ព័ត៌មាន​នៃ​ការ​ស៊ើប​អង្កេតបានប្រាប់​សាព័ត៌​មាន Minneapolis Star-Tribune ថាជាលោក លូវីស យ៉រដាន់ (Louis Jourdain) អាយុ 16 ឆ្នាំ​ជាកូនប្រុស​របស់​ប្រធាន​ក្រុម​កុល​សម្ព័ន្ធ​បឹងក្រហម គឺលោក ហ្វ្លយ យ៉រដាន់ (Floyd Jourdain)។



English : It is not known at this time what charges will be laid or what led authorities to the boy but juvenile proceedings have begun in federal court.

Khmer : យើងមិនដឹងថា​ក្មេងប្រុសម្នាក់នេះ​ជាប់ចោទពីបទអ្វី ឬក៏គេ​មានសិទ្ធិអ្វីនោះទេ ប៉ុន្តែតុលាការសហព័ន្ធកំពុងកាត់ក្តីពីបទ​ទទួលខុសត្រូវចំពោះមុខច្បាប់នៃអនីតិជន។



English : Lodin also said officials decided to cancel the runoff in order to save Afghans the expense and security risk of another election.

Khmer : Lodin ក៏​បាន​លើក​ឡើងផង​ដែរ​ថា ​មន្រ្តី​បាន​សម្រេច​​​លុប​ចោល​ការ​បោះ​ឆ្នោត​ជា​ថ្មី​ ដើម្បី​​សន្សំ​សំចៃ​​ការ​ចំណាយ​របស់ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ និង​ហានិភ័យ​ផ្នែក​សន្តិសុខ​ចំពោះ​​ការ​បោះ​ឆ្នោត​​មួយ​ទៀត​។



English : Diplomats said that they had found enough ambiguity in the Afghan constitution to determine the runoff as unnecessary.

Khmer : អ្នក​ការ​ទូត​បាន​និយាយ​ថា​ ពួកគេ​បាន​រកឃើញ​នូវ​ខ្លឹមសារ​មិន​ច្បាស់លាស់គ្រប់​គ្រាន់​​​​​នៅ​ក្នុង​រដ្ឋធម្មនុញអាហ្វហ្គានីស្ថាន​ ដើម្បីកំណត់​ថា​ការ​បោះ​ឆ្នោត​ជា​ថ្មី​ ​ពុំមាន​ការ​​ចាំ​បាច់​។



English : This contradicts earlier reports, which said that cancelling the runoff would have been against the constitution.

Khmer : ការនេះ គឺវាផ្ទុយនឹងរបាយការណ៍មុនៗ ដែលនិយាយថាការលុបចោលការបោះឆ្នោតប្រកួតប្រជែងគឺវាប្រឆាំងនឹងរដ្ឋធម្មនុញ្ញ​។



English : The aircraft had been headed to Irkutsk and was being operated by interior troops.

Khmer : យន្តហោះត្រូវបានបែរក្បាលឆ្ពោះទៅតីក្រុងអឺខាត់ស៍ (Irkutsk) ហើយវាកំពុងត្រូវបានប្រតិបត្តិការដោយកងទ័ពនៅផ្នែកខាងក្នុង។



English : An inquiry was established to investigate.

Khmer : កម្រងសំណួរនឹងត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត។



English : The Il-76 has been a major component of both the Russian and Soviet military since the 1970s, and had already seen a serious accident in Russia last month.

Khmer : យន្តហោះប្រភេត II-76 គឺជាសមាសភាគចំបងរបស់ទាហានសូវៀតក៏ដូចជារុស្ស៊ីចាប់តាំងពីទសវត្សឆ្នាំ1970 មក និងបានឃើញហេតុការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយរួចមកហើយក្នុងប្រទេសរុស្ស៊ីកាលពីខែមុន។



English : On October 7 an engine separated on takeoff, without injuries. Russia briefly grounded Il-76s after that accident.

Khmer : កាលពីថ្ងៃទី ៧ ខែតុលា យន្តហោះមួយគ្រឿងបានដាច់ចេញពីគ្នាពេលចុះចត ប៉ុន្តែមិនបង្ករឱ្យមានរបួសស្នាមអ្វីឡើយ។ យន្តហោះរុស្ស៊ីបានចុះចតលើដីភ្លាមៗ II-76s បន្ទាប់ពីគ្រោះថ្នាក់នោះ។



English : 800 miles of the Trans-Alaska Pipeline System were closed down following a spill of thousands of barrels of crude oil south of Fairbanks, Alaska.

Khmer : ប្រព័ន្ធបំពង់ប្រេង Trans-Alaska ចម្ងាយ 800 ម៉ាយ៍​ត្រូវ​បានបិទ​បន្ទាប់​ពីមាន​ការ​លេចធ្លាយ​ធុងប្រេងឆៅ រាប់ពាន់ធុងនៅប៉ែកខាង Fairbanks, Alaska ។



English : A power failure following a routine fire-command system test caused relief valves to open and crude oil overflowed near the Fort Greely pump station 9.

Khmer : ការដាច់ចរន្តអគ្គិសនី ក្រោយពីការធ្វើតេស្តប្រព័ន្ធបញ្ជាត្រួតពិនិត្យអគ្គិភ័យជាប្រចាំ បណ្ដាលឲ្យក្បាលវ៉ាល់សង្គ្រោះ របើក និងធ្វើឲ្យប្រេងឆៅហូរហៀខ្លាំងនៅក្បែរស្ថានីយប៉ូមប្រេងទី៩ ឈ្មោះ ហ្វត ហ្គ្រីលី (Fort Greely)។



[Day5]

English : The valves opening allowed a pressure release for the system and oil flowed on a pad to a tank that can hold 55,000 barrels (2.3 million gallons).

Khmer : ការបើកវ៉ានធ្វើឱ្យមានការបញ្ចេញសម្ពាធ​សម្រាប់​ប្រព័ន្ធ​នេះ ហើយប្រេងបានហូរនៅលើទ្រនាប់នៅ​លើ​ធុង​​ដែលអាចផ្ទុកបានចំណុះ​ 55,000 បារ៉ែល (2.3 លានហ្គាឡុន) ។



English : As of Wednesday afternoon, the tank vents were still leaking probably from thermal expansion inside the tank.

Khmer : គិតត្រឹមរសៀលថ្ងៃពុធ​​នេះ​ វ៉ាន​បំពង់ខ្យល់នៅបន្ត​លេចធ្លាយដដែល ​ប្រហែល​មកពីការរីកមាឌ​កម្តៅនៅខាងក្នុងធុង។



English : Another secondary containment area below the tanks capable of holding 104,500 barrels was not yet filled to capacity.

Khmer : ចំណុះរបស់អាងស្តុកទីពីរមួយទៀតដែលនៅក្រោមស៊ីទែនទាំងនោះដែលអាចផ្ទុកចំណុះបានលើសពី 104500 បារ៉ែលមិនទាន់ពេញនៅឡើយទេ។



English : The comments, live on television, were the first time that senior Iranian sources have admitted that the sanctions are having any effect.

Khmer : ការ​អត្ថាធិប្បាយ ដែល​ផ្សាយបន្តផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ គឺជា​លើក​ទី​មួយ​ហើយ​ដែល​ប្រភព​ជាន់ខ្ពស់​អ៊ីរ៉ង់​បាន​សារភាព​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​មាន​ប្រសិទ្ធភាព។



English : They include financial restrictions and a ban by the European Union on the export of crude oil, from which the Iranian economy receives 80% of its foreign income.

Khmer : ច្បាប់ទាំងនោះ រួមមានការរឹតត្បិតផ្នែកហិរញ្ញវត្ថុ និងការហាម​ឃាត់​ពីសហគមន៍អ៊ឺរ៉ុបលើការនាំចេញ​ប្រេងឆៅ ដែល​សេដ្ឋ​កិច្ចអ៊ីរ៉ង់​ទទួលបាន 80% នៃប្រាក់ចំណូល​បរទេសរបស់​ខ្លួន។



English : In its most recent monthly report, OPEC said exports of crude had fallen to their lowest level for two decades at 2.8 million barrels per day.

Khmer : នៅ​ក្នុង​របាយការណ៍​ប្រចាំ​ខែ​របស់​ខ្លួន​ថ្មីៗនេះ អង្គការ OPEC បាន​និយាយ​ថា ការនាំចេញ​ប្រេងឆៅ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍ នៅ​ត្រឹម 2,8 លាន​បារ៉ែល​ក្នុង​មួយថ្ងៃ។



English : The country´s supreme leader, Ayatollah Ali Khamenei, has described the dependency on oil as ¨a trap¨ dating from before Iran´s Islamic revolution in 1979 and from which the country should free itself.

Khmer : មេដឹកនាំកំពូលរបស់ប្រទេសនេះ លោក អាយ៉ាតុលឡាស់ អាលី ខាមេនី (Ayatollah Ali Khamenei) បានរៀបរាប់ថា ការពឹងផ្អែកលើប្រេង គឺជា "អន្ទាក់" មួយ គិតចាប់តាំងពីបដិវត្តន៍អ៊ីស្លាមនៅអ៊ីរ៉ង់ឆ្នាំ១៩៧៩ ហើយចាប់ពីពេលនោះមក ប្រទេសនេះត្រូវមានសេរីភាពដោយខ្លួនឯង។



English : When the capsule gets to Earth and enters the atmosphere, at about 5am (eastern time), it is expected to put on quite a light show for folks in Northern California, Oregon, Nevada, and Utah.

Khmer : នៅពេលសំបកស្រោបនេះ​ទៅដល់ផែនដី​ ហើយចូលក្នុង​បរិយាកាស​នៅម៉ោងប្រហែល 5 ព្រឹក (ម៉ោងភាគខាងកើត) ​គេ​រំពឹងថាវា​នឹងបញ្ចេញពន្លឺចែងចាំង​ដល់អ្នករស់នៅភាគខាងជើង​រដ្ឋ California, Oregon, Nevada, និង Utah។



English : The capsule will look much like a shooting star going across the sky.

Khmer : កន្សោម​នេះ​នឹង​មើល​ទៅ​ដូចជា​អាចម៍​ផ្កាយ​មួយ​ដែល​ហោះ​កាត់ផ្ទៃមេឃ។



English : The capsule will be traveling at about 12.8 km or 8 miles per second, fast enough to go from San Francisco to Los Angeles in one minute.

Khmer : កន្សោមនេះនឹងត្រូវធ្វើដំណើរប្រហែល 12.8 គម ឬ8 ម៉ាយក្នុងមួយវិនាទី ដែលលឿនល្មមនឹងធ្វើដំណើរពីរដ្ឋសាន់ហ្វរាន់ស៊ីស្កូ (San Francisco) ទៅកាន់ រដ្ឋឡូសអាន់ជ័រលេស (Los Angeles) ក្នុងមួយនាទី។



English : Stardust will set a new all-time record for being the fastest spacecraft to return to Earth, breaking the previous record set in May of 1969 during the return of the Apollo X command module.

Khmer : Stardust នឹងបង្កើតកំណត់ត្រាថ្មីគ្រប់ពេលវេលា​សម្រាប់​យានអវកាស​ដែលមានល្បឿនលឿនបំផុត​ដើម្បីវិល​ត្រឡប់មក​ផែនដីវិញ ដោយបំបែកកំណត់ត្រាមុន​នៅក្នុង​ខែឧសភា​ឆ្នាំ1969 ក្នុងអំឡុងពេលវិលត្រឡប់នៃ​ប្រភេទ​ Apollo X។



English : "It will move over the west coast of northern California and will light the sky from California through central Oregon and on through Nevada and Idaho and into Utah," Tom Duxbury, Stardust´s project manager said.

Khmer : លោក ថម ឌុចប៊ើរី (Tom Duxbury) ប្រធានគម្រោងរបស់ Stardust បាន​មាន​ប្រសាសន៍​ថា​​ថា "វានឹងធ្វើដំណើរឆ្លងកាត់ឆ្នេរខាងលិច​នៃ​រដ្ឋកាលីហ្វ័រញ៉ាភាគ​ខាង​ជើង​ ហើយ​នឹងធ្វើឱ្យមានពន្លឺ​ពីរដ្ឋកាលីហ្វ័រញ៉ា​​ ឆ្លងកាត់​រដ្ឋអរ៉េហ្គិនភាគ​កណ្ដាល​ និងបន្ត​ភ្លឺ​នៅ​តាម​រដ្ឋនេវ៉ាដា​ និងរដ្ឋ អ៊ីដាហូ​ ​ទៅដល់រដ្ឋយូតាស់​" ។



English : Mr. Rudd´s decision to sign the Kyoto climate accord isolates the United States, which will now be the only developed nation not to ratify the agreement.

Khmer : ការសម្រេចចិត្ត​របស់​លោក Rudd (រ៉ដ) ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង​អាកាស​ធាតុ​នៃ​ទី​ក្រុង​តូក្យូ កាត់​ផ្តាច់​ចេញ​ពី​សហរដ្ឋអាមេរិក ដែល​ពេល​នេះ​នឹង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​តែ​មួយ​គត់ ដែល​មិន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង។



English : Australia´s former conservative government refused to ratify Kyoto, saying it would damage the economy with its heavy reliance on coal exports, while countries like India and China were not bound by emissions targets.

Khmer : អតីតរដ្ឋាភិបាលអភិរក្សនិយមរបស់អូស្រ្តាលី​ បានបដិសេធ​មិនផ្តល់សច្ចាប័នចំពោះ​សទ្ធិសញ្ញា​ក្រុង​ក្យូតូ​ ដោយនិយាយថា វានឹងអាចធ្វើ​ឱ្យ​ខូចខាតដល់សេដ្ឋកិច្ចរបស់​ខ្លួន​​ដោយ​ពឹងផ្អែកយ៉ាង​ខ្លាំងទៅលើ​ការនាំចេញធ្យូងថ្ម​ ខណៈ​ប្រទេស​ជា​ច្រើន​ដូចជា ឥណ្ឌានិងចិន​ មិនត្រូវបានភ្ជាប់​កាតព្វកិច្ច​ ​ដោយគោលដៅបំភាយឧស្ម័នឡើយ​។



English : It is the biggest acquisition in eBay´s history.

Khmer : វា​គឺ​ជា​ការ​ទិញភាគហ៊ុន​ក្រុមហ៊ុន​យ៉ាង​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្រុមហ៊ុន eBay។



English : The company hopes to diversify its profit sources and gain popularity in areas where Skype holds a strong position, such as China, Eastern Europe, and Brazil.

Khmer : ក្រុមហ៊ុនសង្ឃឹមថានឹងធ្វើឱ្យប្រភពប្រាក់ចំណេញរបស់ខ្លួនមានភាពចម្រុះ និងទទួលបានប្រជាប្រិយភាពនៅក្នុងតំបន់ ដែលស្កែព (Skype) មានជំហររឹងមាំ ដូចជាប្រទេសចិន អឺរ៉ុបខាងកើត និងប្រេស៊ីល។



English : Scientists have suspected Enceladus as geologically active and a possible source of Saturn´s icy E ring.

Khmer : អ្នកវិទ្យាសាស្ត្រ​បាន​សង្ស័យ​ថា​ ព្រះចន្ទ​អិនសេលើឌើស (Enceladus) អាច​ជា​ប្រភព​សកម្ម​ផ្នែក​ភូមិសាស្ត្រ ​ដែល​បង្កើត​ជា​ខ្សែ​រង្វង់​ទឹកកកនៅជុំវិញ​ភព​សៅរ៍ ដែល​គេ​ហៅ​ថា​ E ring​។​



English : Enceladus is the most reflective object in the solar system, reflecting about 90 percent of the sunlight that hits it.

Khmer : អឹនសិលឡឹដឹស (Enceladus) គឺជាវត្ថុដែលមានចំណាំងផ្លាតខ្លាំងបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលចាំងផ្លាតពន្លឺព្រះអាទិត្យដែលប៉ះនឹងវាប្រហែល ៩០ ភាគរយ។



English : The game publisher Konami stated today in a Japanese newspaper that they will not be releasing the game Six Days in Fallujah.

Khmer : អ្នកបោះពុម្ពផ្សាយហ្គេមឈ្មោះ Konami បានបញ្ជាក់នៅថ្ងៃនេះ​នៅ​ក្នុង​​កាសែតជប៉ុនមួយថា ​​ពួកគេ​នឹងមិនចេញផ្សាយហ្គេមចំនួន​ប្រាំ​មួយ​ថ្ងៃ​​នៅថ្ងៃ​បុណ្យ​ Fallujah​។



English : The game is based on the Second Battle of Fallujah, a vicious battle between American and Iraqi forces.

Khmer : ហ្គេម​នេះ​ ផ្អែក​ទៅ​តាម​​សមរភូមិទីពីរ​នៃ​សង្គ្រាម ហ្វាលូចាហ៍ (Fallujah) ជា​សមរភូមិ​ដ៏​កាច​សាហាវ​រវាង​កង​កម្លាំង​អាមេរិក​និង​អ៊ីរ៉ាក់​។



English : The ACMA also found that despite the video being streamed on the Internet, Big Brother had not breached online content censorship laws as the media had not been stored on Big Brother´s website.

Khmer : អាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងអូស្រ្តាលី (ACMA) ក៏បានរកឃើញថា ទោះបីជាវីដេអូនេះកំពុងតែត្រូវគេបានចាក់ផ្សាយនៅតាមអ៊ិនធឺណិតក៏ដោយ ក៏កម្មវិធីប៊ីគប្រាឌើរ (Big Brother) មិនបានរំលោភលើច្បាប់ត្រួតពិនិត្យខ្លឹមសារតាមអ៊ីនធឺណិត ដោយសារប្រព័ន្ធផ្សព្វផ្សាយនោះមិនបានរក្សាទុកនៅលើគេហទំព័ររបស់ Big Brother ទេ។



English : The Broadcasting Services Act provides for the regulation of Internet content, however to be considered Internet content, it must physically reside on a server.

Khmer : ច្បាប់ស្តីពីសេវាកម្មប្រព័ន្ធផ្សព្វផ្សាយបានផ្តល់បទបញ្ញាត្តិ​សម្រាប់​កម្មវិធីអ៊ីនធឺណែត។ ទោះបីជាយ៉ាងណាក៏ដោយ លុះ​ត្រា​តែ​ការ​ផ្សព្វផ្សាយនោះឋិតនៅលើ​ខ្សែសេវ៉ាប៉ុណ្ណោះ ទើបវាត្រូវបានចាត់​ទុកថាជា​កម្មវិធីអ៊ីនធឺណែត។



English : The United States embassy located in Nairobi, Kenya has issued a warning that ¨extremists from Somalia¨ are planning to launch suicide bomb attacks in Kenya and Ethiopia.

Khmer : ស្ថានទូតសហរដ្ឋអាមេរិក​ដែលមានទីតាំងនៅទីក្រុង ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា​បាន​ចេញសេចក្តីព្រមានថា "ក្រុមជ្រុលនិយមមកពីប្រទេស​សូម៉ាលី" គ្រោង​នឹង​ធ្វើការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ប្រទេស កេនយ៉ា និងប្រទេស​អេត្យូពី។



English : The U.S. says it has received information from an undisclosed source that specifically mentions the use of suicide bombers to will blow up ¨prominent landmarks¨ in Ethiopia and Kenya.

Khmer : សហរដ្ឋ​អាមរិក​និយាយ​ថា ​ខ្លួន​បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប្រើ​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ​ដើម្បី​បំផ្ទុះ​កម្ទេច​អគារ​ធំៗ​នៅ​ក្នុង​ប្រទេស​កេនយ៉ា និង​អេត្យូពី។¨



English : Long before The Daily Show and The Colbert Report, Heck and Johnson envisioned a publication that would parody the news—and news reporting—when they were students at UW in 1988.

Khmer : ជាយូរមកហើយមុនពេលកម្មវិធីជជែកព័ត៌មានកម្សាន្ត Daily Show និងកម្មវិធីជជែកព័ត៌មានកម្សាន្ត The Colbert Report, លោកហេកនិងចនសុនបានប្រមើលមើលពីការចេញផ្សាយព័ត៌មានពន្លើសបែបកំប្លែងនិងការរាយការណ៍ព័ត៌មានដែលគួរឱ្យចង់សើចកាលពេលពួកគេនៅជានិស្សិតនៅ UW ក្នុងឆ្នាំ 1988 ។



[Day6]

English : Since its inception, The Onion has become a veritable news parody empire, with a print edition, a website that drew 5,000,000 unique visitors in the month of October, personal ads, a 24 hour news network, podcasts, and a recently launched world atlas called Our Dumb World.

Khmer : ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន Onion បានក្លាយជាអាណាចក្រ​ផ្សាយពាណិជ្ជកម្មព័ត៌មាន ដែលរួមមានការបោះពុម្ពផ្សាយ​ និងវេបសាយដែលទាក់ទាញអ្នកចូលមើលផ្សេងៗគ្នាបាន 5,000,000 នាក់នៅក្នុងខែតុលា ការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន បណ្តាញព័ត៌មាន 24 ម៉ោង ផតខាស់ និងសៀវភៅផែនទីពិភពលោកថ្មីៗនេះដែលមានឈ្មោះថា ពិភពលោកដ៏ល្ងង់ខ្លៅរបស់យើង។



English : Al Gore and General Tommy Franks casually rattle off their favorite headlines (Gore´s was when The Onion reported he and Tipper were having the best sex of their lives after his 2000 Electoral College defeat).

Khmer : អនុប្រធានាធិបតីលោក អាល់ ហ្ក័រ (Al Gore) និងឧត្តមសេនីយ៍ ថមមី ហ្វ្រ៊ែងស៍ បានធ្វើឱ្យមានចំណងជើងព័ត៌មានពេញចិត្តរបស់គេ (ហ្ក័រ គឺ​ពេញ​ចិត្ត នៅពេល ដែលទស្សនាវដ្តី អាន់ញៀន (Onion) បានរាយ​ការណ៍​ថា លោក​និងអ្នកស្រីធីពភើរបានរួមរ័ក្សយ៉ាង មានក្តីសុខបំផុតក្នុង​ជីវិតរបស់​ពួកគេ​បន្ទាប់ពីការបរាជ័យនៅមហាវិទ្យាល័យបោះឆ្នោតឆ្នាំ 2000) ។



English : Many of their writers have gone on to wield great influence on Jon Stewart and Stephen Colbert´s news parody shows.

Khmer : អ្នក​និពន្ធ​ជា​ច្រើន​របស់​គាត់​ ទទួល​ឥទ្ធិពល​យ៉ាងខ្លាំងពី​ការ​សម្ដែង​ត្រាប់​កំប្លែង​របស់លោក ចន ស្ទីវ៉ដ (Jon Stewart) និង​ លោក ស្តេហ្វិន ខូលប៊ើត (Stephen Colbert)។



English : The artistic event is also part of a campaign by the Bucharest City Hall that seeks to relaunch the image of the Romanian capital as a creative and colourful metropolis.

Khmer : ព្រឹត្តិការណ៍​សិល្បៈ​នេះ ក៏ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​សាលាក្រុង Bucharest ដែល​ស្វែងរក​ការ​ដាក់​តាំង​រូបភាព​សា​ជា​ថ្មី​នៃ​រដ្ឋ​ធានី រ៉ូម៉ានី ដែល​ជា​ទីក្រុង​ប្រកប​ដោយ​ការ​ច្នៃប្រឌិត និង​ចម្រុះ​ពណ៌។



English : The city will be the first in southeastern Europe to host CowParade, the world´s largest public art event, between June and August this year.

Khmer : ទីក្រុង​នេះ​នឹង​ក្លាយ​ជា​ទីក្រុង​ដំបូង​បង្អស់​នៅ​ទ្វីប​អឺរ៉ុប​ភាគ​អាគ្នេយ៍ ដែល​នឹង​ទទួល​រៀបចំ​កម្មវិធី CowParade ដែល​ជា​ព្រឹត្តិការណ៍​សិល្បៈ​សាធារណៈ​ធំ​បំផុត​របស់​ពិភពលោក នៅ​ចន្លោះ ខែ​មិថុនា និង​សីហា នា​ឆ្នាំ​នេះ។



English : Today´s announcement also extended the government´s commitment made in March of this year to fund extra carriages.

Khmer : ការប្រកាស​នៅ​ថ្ងៃនេះ ក៏​បាន​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មីនា ឆ្នាំនេះ ក្នុង​ការ​ផ្តល់​ថវិកា​សម្រាប់​រទេះរុញ​បន្ថែម។



English : An additional 300 brings the total to 1,300 carriages to be acquired to relieve overcrowding.

Khmer : ចំនួន 300 បន្ថែមទៀតនាំមកនូវរទេះសរុបចំនួន 1,300 ដែលត្រូវបានទិញដើម្បីបន្ថយភាពចង្អៀត។



English : Christopher Garcia, a spokesperson of the Los Angeles Police Department, said the suspected male offender is being investigated for trespassing rather than vandalism.

Khmer : លោក Christopher Garcia (គ្រីស្តូហ្វឺ ហ្គាស៊ៀ) អ្នក​នាំ​ពាក្យ​នៃ​នាយកដ្ឋាន​ប៉ូលិស​នៅ​រដ្ឋ Los Angeles បាន​និយាយ​ថា ជនល្មើស​ភេទ​ប្រុស ដែល​ស្ថិត​ក្នុង​ការសង្ស័យ កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ចំពោះ​ការ​រំលោភ​បំពាន​ជា​ជាង​ការ​បំផ្លិចបំផ្លាញ។



English : The sign was not physically damaged; the modification was done using black tarpaulins decorated with signs of peace and heart to alter the ¨O¨ to read lowercase ¨e¨.

Khmer : ​សញ្ញាមួយមិនមែនខូចខាតដោយរូបរាង្គឡើយ ពោលគឺការកែប្រែត្រូវបានធ្វើឡើងដោយប្រើប្រាស់កៅស៊ូតង់ពណ៌ខ្មៅដែលគេរចនាជាមួយនឹងសញ្ញាផ្សេងៗនៃសន្តិភាពនិងបេះដូងដើម្បីផ្លាស់ប្តូរពីអក្សរ ៉អូ (O)" ទៅអានជាអក្សរតូច "អ៊ី (e)"​។



English : Red tide is caused by a higher than normal concentration of Karenia brevis, a naturally-occurring single-celled marine organism.

Khmer : ស្លែក្រហមក្នុង​ទឹកបាន​កកើត​ឡើង​ដោយ​កំហាប់​ខ្ពស់​ជាង​ប្រក្រតី​នៃ​សារពាង្គកាយមីក្រុប​ឈ្មោះថា ខារីញៀរ ប្រ៊េវីស(Karenia brevis) ដែល​ជា​សារពាង្គ​កើត​ឡើយ​ដោយ​ធម្មជាតិនៅ​ក្នុង​ទឹង និង​មាន​កោសិកា​ទោល។​



English : Natural factors can intersect to produce ideal conditions, allowing this algae to increase in number dramatically.

Khmer : កត្តាធម្មជាតិជាច្រើនអាចចូលរួមប្រមូលផ្តុំគ្នាបង្កើតជាលក្ខខណ្ឌ​ដ៏ល្អ ដែលអនុញ្ញាតឱ្យសារ៉ាយកើនចំនួនឡើងយ៉ាងខ្លាំង។



English : The algae produces a neurotoxin that can disable nerves in both humans and fish.

Khmer : សារាយសមុទ្រផលិតសារធាតុពុលដល់ប្រព័ន្ធសរសៃប្រសាទដែលធ្វើអោយសរសៃ​ប្រសាទទាំងមនុស្សនិងត្រីលែងដំណើរការ។



English : Fish often die because of the high concentrations of the toxin in the waters.

Khmer : ជាញឹកញាប់ត្រីងាប់ដោយសារកម្រិតជាតិពុលខ្ពស់នៅក្នុងទឹក។



English : Humans can be affected by breathing affected water taken into the air by wind and waves.

Khmer : មនុស្ស​អាច​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ការដកដង្ហើម​ប៉ះ​នឹង​ទឹក ដែល​បាន​ហួត​ទៅ​ក្នុង​អាកាស​តាម​រយៈខ្យល់ និង​រលក។



English : At its peak, Tropical Cyclone Gonu, named for a bag of palm leaves in the language of the Maldives, reached sustained winds of 240 kilometers an hour (149 miles per hour) .

Khmer : នៅកម្រិតខ្ពស់បំផុតរបស់វា ព្យុះស៊ីក្លូន​ត្រូពិក​ ហ្គោនូ (Tropical Cyclone Gonu)ដែល​​​ដាក់ឈ្មោះតាម​កាបូបស្លឹកត្នោតជាភាសាម៉ាល់ឌីវ​ ​បានឈាន​ដល់កម្រិតខ្យល់ 240 គីឡូម៉ែត្រក្នុងមួយម៉ោង (149 ម៉ាលយ៍​ ក្នុងមួយម៉ោង) ។



English : By early today, winds were around 83 km/h, and it was expect to keep weakening.

Khmer : មកដល់ព្រឹកថ្ងៃនេះ ល្បឿនខ្យល់ គឺមានប្រហែលជា 83 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគេរំពឹងថា វានឹងបន្តថយចុះជាបន្តបន្ទាប់។



English : On Wednesday, the United States´ National Basketball Association (NBA) suspended its professional basketball season due to concerns regarding COVID-19.

Khmer : កាលពី​ថ្ងៃ​ពុធ សមាគម​កីឡា​បាល់​បោះ​ជាតិ​របស់​សហរដ្ឋអាមេរិក (NBA) បាន​ផ្អាក​រដូវកាល​បាល់បោះ​អាជីព​របស់ខ្លួន ដោយសារ​តែ​ការព្រួយបារម្ភទាក់ទងនឹងជំងឺកូវីដ-19។



English : The NBA´s decision followed a Utah Jazz player testing positive for the COVID-19 virus.

Khmer : ការសម្រេចចិត្តរបស់ NBA គឺត្រូវបានធ្វើឡើងបន្ទាប់ពីកីឡាកររបស់ក្រុម Utah Jazz ត្រូវបានធ្វើតេស្តរកឃើញថា​វិជ្ជមាន​នូវជំងឺកូវីដ19។



English : ¨Based on this fossil, that means the split is much earlier than has been anticipated by the molecular evidence.

Khmer : ¨ផ្អែកតាមផូស៊ីលនេះ មានន័យថា ការបំបែកមានភាពងាយស្រួលជាងការគិត បើតាមភស្តុតាងម៉ូលេគុល។



English : That means everything has to be put back,¨ said researcher at the Rift Valley Research Service in Ethiopia and a co-author of the study, Berhane Asfaw.

Khmer : អ្នកស្រាវជ្រាវនៅផ្នែកសេវាស្រាវជ្រាវ Rift Valley ក្នុង​ប្រទេស​អេត្យូពី និងជាសហអ្នកនិពន្ធនៃការសិក្សានេះ គឺលោក ប៊ើហាន់ អាស្វា (Berhane Asfaw) បាន​មាន​ប្រសាសន៍​ថា នោះមាន​ន័យថាអ្វីៗទាំងអស់​ត្រូវ​បាន​ពន្យា​ទៅ​ពេលក្រោយ។



English : Until now, AOL has been able to move and develop the IM market at its own pace, due to its widespread use within the United States.

Khmer : រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ផ្តល់​សេវា​អនឡាញ​ AOL អាច​អភិវឌ្ឍ​ និង​បង្កើត​ទីផ្សារ​ IM ក្នុងដំណាក់កាល​ផ្ទាល់​ខ្លួនបាន​ ដោយសារ​ការរីកសាយនូវ​ការ​ប្រើប្រាស់​កម្មវិធី​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋអាមេរិក​។​



English : With this arrangement in place, this freedom might end.

Khmer : តាម​រយៈ​ការ​រៀប​ចំ​ដែល​កំពុង​ដំណើរ​ការ​ សេរីភាព​នេះ​ អាច​ត្រូវ​បញ្ចប់​។



English : The number of users of the Yahoo! and Microsoft services combined will rival the number of AOL´s customers.

Khmer : ចំនួនអ្នកប្រើប្រាស់ Yahoo! និងសេវា​ Microsoft ដែលរួម​បញ្ចូលគ្នា​នឹង​មាន​ចំនួនស្មើទៅនឹងអតិថិជនរបស់ AOL ។



English : The Northern Rock bank had been nationalised in 2008 following the revelation that the company had received emergency support from the UK Government.

Khmer : ធនាគារ Northern Rock ត្រូវបានធ្វើតូបនីយកម្ម​ក្នុងឆ្នាំ 2008 បន្ទាប់ពីមានការបង្ហាញថា​ក្រុមហ៊ុន​បានទទួលការគាំទ្រជាបន្ទាន់ពីរដ្ឋាភិបាល​ចក្រភពអង់គ្លេស។



English : Northern Rock had required support due to its exposure during the subprime mortgage crisis in 2007.

Khmer : Northern Rock តម្រូវ​ឲ្យ​មាន​ការ​គាំ​ទ្រ​ដោយសារ​ការ​ប៉ះ​ខ្លាំង​ក្នុង​អំឡុង​វិបត្តិហិរញ្ញវត្ថុ ​ទូទៅ​ប្រទេស​នៅ​ក្នុង​ឆ្នាំ​2007។



[Day7]

English : Sir Richard Branson´s Virgin Group had a bid for the bank rejected prior to the bank's nationalisation.

Khmer : ក្រុមហ៊ុន វើរជីន គ្រុប (Virgin Group) របស់លោក រីកឆាត ប្រានសុន (Richard Branson) បាន​ដេញ​ថ្លៃ​យក​ធនាគារ​ដែល​ត្រូវ​បាន​គេ​បដិសេធ​នៅ​មុន​ពេល​ការ​ធ្វើ​ជាតូបនីយកម្ម​របស់​ធនាគារ​។



English : In 2010, while nationalised, the current high street bank Northern Rock plc was split from the 'bad bank', Northern Rock (Asset Management).

Khmer : ក្នុងឆ្នាំ 2010 ខណៈកំពុងតែអនុវត្តជាតិនិយម ធនាគារទីតាំងចម្រុះច្រើន ណរឌើនរ៉ក់ ភីអិលស៊ី (Northern Rock plc) គឺបានបំបែកខ្លួនពីធនាគារអាក្រក់ ណរឌើនរ៉ក់ (Northern Rock) (ការគ្រប់គ្រង​ទ្រព្យសម្បត្តិ)។



English : Virgin have only purchased the 'good bank' of Northern Rock, not the asset management company.

Khmer : ក្រុមហ៊ុន Virgin បានធ្វើការបញ្ជារទិញតែ ¨ធនាគារល្អ¨ របស់​ក្រុមហ៊ុន Northern Rock ប៉ុណ្ណោះ មិន​មែន​ក្រុមហ៊ុនគ្រប់គ្រង​ទ្រព្យសម្បត្តិ​ទេ។



English : This is believed to be the fifth time in history that people have observed what turned out to be chemically confirmed martian material falling to Earth.

Khmer : នេះ​ត្រូវបានគេជឿជាក់ថា វា គឺជាលើកទីប្រាំនៅក្នុងប្រវត្ដិសាស្ដ្រ ដែលមនុស្ស​បាន​សង្កេត​មើលនូវ​អ្វី​ដែល​បាន​ក្លាយ​ជា​វត្ថុ​មក​ពី​ភព​ផ្កាយ​ព្រះអង្គារ​តាម​ការ​បញ្ជាក់​តាម​លក្ខណៈ​គីមី ដែលបាន​ធ្លាក់​មក​លើ​ផែនដី។



English : Out of the approximately 24,000 known meteorites to have fallen to Earth, only about 34 have been verified to be martian in origin.

Khmer : ក្នុងចំណោមអាចម៍ផ្កាយប្រមាណ 24000 ដុំដែលបានធ្លាក់មកផែនដី មានតែ 34 ដុំតែប៉ុណ្ណោះដែលត្រូវបានបញ្ជាក់ថាមានប្រភពមកពីភពអង្គារ។



English : Fifteen of these rocks are attributed to the meteorite shower last July.

Khmer : ថ្ម​ចំនួន​ដប់ប្រាំ​ដុំក្នុង​ចំណោម​ថ្មទាំង​នេះ​​ ត្រូវ​បាន​កំណត់​ជា​អាច​ផ្កាយ​ដែល​បាន​ធ្លាក់​កាល​ពី​ខែកក្កដាមុន​នេះ​។



English : Some of the rocks, which are very rare on Earth, are being sold from US$11,000 to $22,500 per ounce, which is about ten times more than the cost of gold.

Khmer : ដុំ​ថ្មមួយ​ចំនួន​ ដែល​មាន​លក្ខណៈកម្រ​ខ្លាំង​នៅលើ​ផែន​ដី​នេះ​ ត្រូ​វ​បាន​លក់​​ក្នុង​តម្លៃ​ពី​ ​$11,000 ទៅ $22,500 ដុល្លារ​ ក្នុងមួយ​អោន ដែលមាន​តម្លៃ​ប្រហែល​ដប់​ដង​ថ្លៃ​​ជាង​តម្លៃ​មាស​។



English : Following the race, Keselowski remains the Drivers´ Championship leader with 2,250 points.

Khmer : បន្ទាប់ពីការប្រណាំងនេះ កេសេឡូវស្គី​ នៅតែជាអ្នក​នាំមុខ​គេ​​ក្នុង​ពាន​រង្វាន់ Drivers´ Championship ដែលមាន 2,250 ពិន្ទុ។



English : Seven points behind, Johnson is second with 2,243.

Khmer : ដោយចាញ់គេប្រាំពីរពិន្ទុ ចនសុនស្ថិតនៅលំដាប់ទីពីរ ដោយមានពិន្ទុ 2,243។



English : In third, Hamlin is twenty points behind, but five ahead of Bowyer. Kahne and Truex, Jr. are fifth and sixth respectively with 2,220 and 2,207 points.

Khmer : នៅ​ក្នុង​ជុំ​ទីបី Hamlin មាន​ពិន្ទុ​តាម​ពីក្រោយ​ម្ភៃ​ពិន្ទូ​ ប៉ុន្តែ​មាន​ប្រាំ​ពិន្ទុ​ច្រើន​ជាង​ Bowyer។ Kahne និង Truex, Jr. មាន​ចំណាត់​ថ្នាក់​ទី​ប្រាំ​និង​ទី​ប្រាំមួយរៀង​គ្នា​ ដោយ​មាន​ពិន្ទុ​ 2,220 និង 2,207។



English : Stewart, Gordon, Kenseth, and Harvick round out the top-ten positions for the Drivers´ Championship with four races remaining in the season.

Khmer : កីឡាករ ស៊្ទូវ៉ាត (Stewart), ហ្គ័រដុន (Gordon), កេនសិត (Kenseth) និង ហាវិក (Harvick) ឈរក្នុងចំណាត់ថ្នាក់លំដាប់កំពូលទាំងដប់សម្រាប់ពានរង្វាន់ជើងឯកអ្នកបើកបរ ដែលនៅសល់ការប្រណាំងចំនួនបួនក្នុងរដូវកាលនេះ។



English : The US Navy also said they were investigating the incident.

Khmer : កងទ័ពជើងទឹកសហរដ្ឋអាមេរិកក៏បាននិយាយដែរថា ពួកគេកំពុង​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​នេះ។



English : They also said in a statement, ¨The crew is currently working to determine the best method of safely extracting the ship¨.

Khmer : ពួកគេ​ក៏​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ¨នាវិក​បច្ចុប្បន្ន​កំពុង​ធ្វើការ ដើម្បី​កំណត់​វិធី សាស្ត្រ​ដែល​ល្អ​បំផុត​ក្នុង​ការ​ទាញ​យក​កប៉ាល់​ដោយ​សុវត្ថិភាព¨។



English : An Avenger class mine countermeasures ship, the ship was on its way to Puerto Princesa in Palawan.

Khmer : កប៉ាល់​ទប់ទល់នឹងមីនប្រភេទអឹវែនជើរ (Avenger) មួយបានធ្វើ​ដំណើរ​ដល់​ក្រុងពូអឺតូ ព្រីនសា (Puerto Princesa) ក្នុងខេត្ត ប៉ាឡាវ៉ាន់ (Palawan) ។



English : It is assigned to the U.S. Navy's Seventh Fleet and based in Sasebo, Nagasaki in Japan.

Khmer : កិច្ចការ​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​​កងចល័ត​ទីប្រាំ​ពីរ​​នៃ​​កងទ័ព​ជើង​ទឹក​អាមេរិក​ និងបោះ​មូលដ្ឋាន​ទ័ព​នៅ​សាសេបូ (Sasebo) ទីក្រុង​ណាហ្គាសាគី ប្រទេស​ជប៉ុន​។



English : The Mumbai attackers arrived via boat on Novemeber 26, 2008, bringing with them grenades, automatic weapons and hit multiple targets including the crowded Chhatrapati Shivaji Terminus railway station and the famous Taj Mahal Hotel.

Khmer : អ្នកវាយប្រហារនៅ Mumbai ធ្វើដំណើរតាមទូកមកដល់ថ្ងៃទី 26 វិច្ឆិកា 2008 ដោយមានគ្រាប់បែកដៃ អាវុធ ហើយពួកគេ​បានវាយប្រហារទៅលើ​គោលដៅជាច្រើនរួមមាន​មនុស្សនៅ​ស្ថានីយ៍រថភ្លើង Chhatrapati Shivaji Trminus និងសណ្ឋាគារ Taj Mahal ដ៏ល្បីជាដើម។



English : David Headley´s scouting and information gathering had helped to enable the operation by the 10 gunmen from the Pakistani militant group Laskhar-e-Taiba.

Khmer : ការប្រមូលព័ត៌មាន និងការ​ល្បាត​របស់ David Headley បានជួយក្នុងប្រតិបត្តិការនេះ​ដោយខ្មាន់កាំភ្លើង 10 នាក់ ​មកពីក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន ឈ្មោះ លាស់ខា អ៊ី តៃបា (Laskhar-e-Taiba) ។



English : The attack put a huge strain on relations between India and Pakistan.

Khmer : ការវាយប្រហារនោះបានធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព រវាងឥណ្ឌានិងប៉ាគឺស្ថានយ៉ាងធ្ងន់ធ្ងរ។



English : Accompanied by those officials, he assured Texas citizens that steps were being taken to protect the public´s safety.

Khmer : ដោយមានការអមដំណើរពីមន្រ្តីទាំងនោះ លោកបានធានាដល់ពលរដ្ឋនៅរដ្ឋតិចសាស់ថា កំពុងមានការចាត់វិធានការ ដើម្បីការពារសុវត្ថិភាពសាធារណៈ។



English : Perry specifically said, ¨There are few places in the world better equipped to meet the challenge that is posed in this case.¨

Khmer : លោក Perry (ភារី) បាន​និយាយ​យ៉ាង​ច្បាស់​ថា ¨មាន​កន្លែង​តិចណាស់​នៅលើ​ពិភពលោក​ដែល​បាន​បំពាក់​គ្រឿង​បរិក្ខារ​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន ដើម្បីឆ្លើយតប​នឹងបញ្ហាប្រឈម ដែលកើត​ឡើង​នៅ​ក្នុង​ករណី​នេះ¨។



English : The governor also stated, ¨Today, we learned that some school aged children have been identified as having had contact with the patient.¨

Khmer : លោកអភិបាលក៏បានថ្លែងផងដែរថា ¨នៅថ្ងៃនេះ យើងបានដឹងថា មានកុមារក្នុងវ័យចូលសាលារៀនខ្លះត្រូវបានកំណត់អត្តសញ្ញាណថា ធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់¨។



English : He went on to say, ¨This case is serious. Rest assured that our system is working as well as it should.¨

Khmer : លោកបានបន្តទៀតថា ¨ករណីនេះធ្ងន់ធ្ងរ។ សូមធានាថាប្រព័ន្ធរបស់យើងដំណើរការល្អដែលគួរតែបែបនេះ¨ ។



English : If confirmed, the find completes Allen´s eight-year search for the Musashi.

Khmer : ប្រសិនបើបានបញ្ជាក់លើការស្វែងរបញ្ចប់ការស្រាវជ្រាវអស់រយៈពេលប្រាំបីឆ្នាំរបស់អាឡែន (Allen) ចំពោះទូកម៉ូហ្សាស៊ី (Musashi)។



English : Following seabed mapping the wreck was found using an ROV.

Khmer : ដោយការដើរ​តាម​ការ​ធ្វើផែនទីបាតសមុទ្រ កប៉ាល់​បាក់​បែក​ត្រូវ​បាន​គេរក​ឃើញ​ដោយ​ប្រើ​ ROV។



English : One of the world´s richest people, Allen has reportedly invested much of his wealth in marine exploration and began his quest to find the Musashi out of a lifelong interest in the war.

Khmer : គេបានរាយការណ៍មកថា Allen សេដ្ឋីលំដាប់ពិភពលោក​បានចំណាយទ្រព្យសម្បត្តិជាច្រើននៅក្នុងការរុករក​ដែនសមុទ្រ និងចាប់ផ្តើមប្រស្នាក្នុងការស្វែងរក Musashi បន្ទាប់ពីគាត់បានចាប់អារម្មណ៍៍ទៅលើរឿងសង្រ្គាម។



[Day8]

English : She gained critical acclaim during her time in Atlanta and was recognized for innovative urban education.

Khmer : នាង​ទទួល​បាន​ការ​អបអរសាទរ​ដ៏​សំខាន់​ក្នុង​កំឡុង​ពេល​នាង​នៅ​ក្នុង​ទីក្រុង អាត្លង់តា ហើយ​គេ​បាន​ទទួល​ស្គាល់​ចំពោះ​ការអប់រំ​នៅ​ក្នុង​ទី​ក្រុង​ដែល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត។



English : In 2009 she was awarded the title of National Superintendent of the Year.

Khmer : ក្នុងឆ្នាំ 2009 នាងទទួលបានរង្វាន់មានងារជា​អគ្គនាយកនៃជាតិប្រចាំឆ្នាំ។



English : At the time of the award, Atlanta schools had seen a large improvement on test scores.

Khmer : នៅពេល​ទទួល​បាន​ពានរង្វាន់ សាលា​អាត្លង់តា​បាន​ឃើញ​ការ​រីកចម្រើន​យ៉ាងខ្លាំង​ទៅ​លើ​ពិន្ទុ​ក្នុង​ការ​ធ្វើ​តេស្ដ។



English : Shortly after, The Atlanta Journal-Constitution published a report showing problems with test results.

Khmer : បន្តិចក្រោយមក ​កាសែត Atlanta Journal-Constitution ​បានចេញផ្សាយរបាយការណ៍មួយ​ ដែលបង្ហាញ​ពីបញ្ហានៃ​លទ្ធផលតេស្ត។



English : The report showed test scores had increased implausibly fast, and alleged the school internally detected problems but didn´t act on the findings.

Khmer : របាយការណ៍​បាន​បង្ហាញ​ថា​ពិន្ទុ​ធ្វើតេស្ត​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស និង​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា សាលា​រៀន​បាន​រក​ឃើញ​បញ្ហា​ផ្នែក​ផ្ទៃ​ក្នុង ប៉ុន្តែ​មិន​បាន​ចាត់​វិធាន​ការ​ចំពោះ​ការ​រក​ឃើញ​នោះ​ទេ។



English : Evidence thereafter indicated test papers were tampered with Hall, along with 34 other education officials, was indicted in 2013.

Khmer : ភស្តុតាងក្រោយមកទៀតបានបង្ហាញថា ក្រដាសធ្វើតេស្ត ត្រូវបានកែប្រែដោយលោកស្រី ហល (Hall) ដោយក្នុងនោះមានមន្រ្តីអប់រំចំនួន ៣៤ រូបផ្សេងទៀតត្រូវបានចោទប្រកាន់នៅក្នុងឆ្នាំ២០១៣។



English : The Irish government is stressing the urgency of parliamentary legislation to rectify the situation.

Khmer : រដ្ឋាភិបាល​ប្រទេសអៀរឡង់ កំពុង​បញ្ជាក់​អំពីភាពចាំបាច់​បន្ទាន់​នៃ​ច្បាប់របស់រដ្ឋសភា ដើម្បីស្រោចស្រង់ស្ថានការណ៍នេះ​។



English : ¨It is now important from both a public health and criminal justice perspective that the legislation be enacted as soon as possible¨, said a government spokesperson.

Khmer : ¨ពេលនេះគឺវាសំខាន់ខ្លាំងណាស់មកពីទស្សនៈរបស់អ្នកសុខភាពសាធារណៈម្នាក់និងនិងតុលាការក្រមព្រហ្មទណ្ឌថាច្បាប់នេះត្រូវតែអនុម័តឱ្យបានឆាប់តាមដែលអាចធ្វើបាន នេះបើយោងទៅតាមអ្នកនាំពាក្យរដ្ឋាភិបាលម្នាក់។ ¨



English : The Health Minister expressed concern both for the welfare of individuals taking advantage of the temporary legality of the substances involved, and for drug-related convictions handed down since the now-unconstitutional changes came into effect.

Khmer : រដ្ឋមន្ដ្រី​សុខាភិបាល បាន​បញ្ជាក់​ក្ដី​បារម្ភ​ទាំង​ខាងផ្នែក​​សុខុមាលភាព​បុគ្គល​ដែល​ទទួល​បាន​ផល​​ពី​លក្ខណៈ​ច្បាប់​បណ្ដោះ​អាសន្ននេះ ​ដែលបាន​ចូល​រួម​​ និងជាប់​ចោ​ទពី​បទ​ល្មើសពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​កាត់ទោស​ ចាប់​តាំង​ពី​ការ​ផ្លាស់ប្ដូរ​ធម្មនុញភាព​​បច្ចុប្បន្ន​បាន​ចូល​ជា​ធរមាន​។​



English : Jarque was practicing during pre-season training at Coverciano in Italy earlier in the day. He was staying in the team hotel ahead of a match planned for Sunday against Bolonia.

Khmer : លោក ចាហ្គី (Jarque) បានធ្វើ​ការ​ហ្វឹកហាត់​មុន​រដូវកាល​នៅ ទីក្រុង ខូវើគាណូ (Coverciano) ក្នុងប្រទេស​អ៊ីតាលីកាល​ពី​កាល​ពីថ្ងៃមុន។ គាត់​បានស្នាក់នៅក្នុងសណ្ឋាគារជា​ក្រុម​មុន​ការប្រកួត ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យទល់នឹងប៊ូឡូនា (Bolonia)។



English : He was staying in the team hotel ahead of a match planned for Sunday against Bolonia.

Khmer : គាត់បានស្នាក់នៅក្នុង​​សណ្ឋាគារជាក្រុម​ នៅមុនការប្រកួតដែល​គ្រោងនឹង​​ធ្វើ​​ឡើង​នៅថ្ងៃអាទិត្យទល់នឹងក្រុម​ប្រទេស​ប៊ូស្នី​​។



English : The bus was headed to Six Flags St. Louis in Missouri for the band to play to a sold-out crowd.

Khmer : រថយន្ត​ក្រុងកំពុង​ធ្វើ​ដំណើរ​ទៅកាន់​ផ្លូវ​ Six Flags St. Louis នៅ​ក្នុង​ទី​ក្រុង​មីសសូរី ដើម្បី​ឲ្យ​ក្រុម​តន្រ្តី​ទៅ​ប្រគំ​ជូន​នៅ​ក្នុង​តំបន់ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ​។



English : At 1:15 a.m. Saturday, according to witnesses, the bus was going through a green light when the car made a turn in front of it.

Khmer : នៅម៉ោង 1:15 នាទីព្រឹកថ្ងៃសៅរ៍ យោងតាមសាក្សី​ រថយន្តក្រុងនោះបានបើកឆ្លងកាត់​ភ្លើងពណ៌បៃតង​នៅពេលដែលមានឡានបើកបត់នៅខាងមុខវា។



English : As of the night of August 9, the eye of Morakot was about seventy kilometres away from the Chinese province of Fujian.

Khmer : គិតត្រឹមយប់ថ្ងៃទី 9 សីហា កម្លាំងស្នូលនៃព្យុះទីហ្វុងឈ្មោះមរកត (Morakot) ស្ថិតនៅចម្ងាយប្រហែលជាចិតសិបគីឡូម៉ែត្រពីខេត្តហ្វូជានរបស់ប្រទេសចិន។



English : The typhoon is estimated to be moving toward China at eleven kph.

Khmer : ព្យុះទីហ្វុងនេះ ត្រូវបានគេប៉ាន់ប្រមាណថា​នឹងធ្វើដំណើរ​ឆ្ពោះទៅប្រទេសចិនក្នុង​ល្បឿនដប់មួយគីឡូម៉ែត្រក្នុងមួយម៉ោង។



English : Passengers were given water as they waited in 90(F)-degree heat.

Khmer : គេបានផ្តល់ទឹកឱ្យអ្នកដំណើរនៅពេលពួកគេរង់ចាំក្នុងកំដៅ ៩០ (ហ្វារិនហៃដឺក្រេ) ។



English : Fire captain Scott Kouns said, ¨It was a hot day in the Santa Clara with temperatures in the 90s.

Khmer : ប្រធានក្រុមអគ្គិភ័យលោក Scott Kouns បាននិយាយថា "ថ្ងៃនោះគឺក្តៅណាស់នៅ Santa Clara ដោយមានសីតុណ្ហភាពប្រហែល 90 ដឺក្រេ។



English : Any length of time trapped on a roller coaster would be uncomfortable, to say the least, and it took at least an hour to get the first person off the ride.¨

Khmer : ទោះបីជារយៈពេលជាប់គាំងនៅលើរថភ្លើងហោះប៉ុន្មានក៏ដោយ ក៏វាមិនស្រួលទេដោយគ្មានការនិយាយបម្លើសហើយវាចំណាយពេលយ៉ាងហោចណាស់មួយម៉ោង ដើម្បីអាចយកអ្នកដំបូងចេញបាន។"



English : Schumacher who retired in 2006 after winning the Formula 1 championship seven times, was due to replace the injured Felipe Massa.

Khmer : លោក Schumacher (ស្គូម៉ាឃើ) ដែល​បាន​ចូល​និវត្តន៍​ក្នុង​ឆ្នាំ 2006 បន្ទាប់ពី​បាន​ឈ្នះ​ជើង​ឯក Formula 1 ចំនួនប្រាំពីរ ដងនោះ គឺ​ដោយសារ​តែ​លោក​ត្រូវ​ជំនួស​កន្លែងលោក Felipe Massa (ហ្វែលលីបពី ម៉ាសា) ដែល​មាន​របួស។



English : The Brazilian suffered a serious head injury after a crash during the 2009 Hungarian Grand Prix.

Khmer : កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍អំឡុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Hungarian Grand Prix ឆ្នាំ 2009។



English : Massa is due to be out for at least the rest of the 2009 season.

Khmer : លោក Massa នឹង​ត្រូវ​អវត្តមាន យ៉ាងហោចណាស់ពេញមួយរដូវកាលឆ្នាំ 2009។



English : Arias tested positive for a mild case of the virus, Presidential Minister Rodrigo Arias said.

Khmer : លោកប្រធានាធិបតី រ៉ូទ្រីហ្គោ អារៀស (Rodrigo Arias) បាននិយាយថា អារៀស (Arias) បានធ្វើតេស្តវិជ្ជមានចំពោះករណីវីរុសកម្រិតស្រាល។



English : The president´s condition is stable, though he will be isolated at home for several days.

Khmer : ស្ថានភាព​របស់​លោក​ប្រធានាធិបតី​មាន​ស្ថិរភាព ទោះបីជា​គាត់​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ​រយៈពេល​ជាច្រើន​ថ្ងៃ​ក៏ដោយ។



English : ¨Apart from the fever and a sore throat, I feel well and in good shape to carry out my work by telecommuting.

Khmer : ¨ក្រៅ​ពី​គ្រុន​ក្ដៅ​និង​ឈឺ​បំពង់​ក ខ្ញុំ​មាន​សុខភាព​ល្អ​ និង​មាន​រាង​កាយ​មាំមួន​ដើម្បី​បន្ត​កិច្ចការ​តាម​ប្រព័ន្ធ​ទូរគមនាគមន៍។¨



English : I expect to return to all my duties on Monday,¨ Arias said in a statement.

Khmer : Arias បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំរំពឹងថានឹង​ត្រឡប់​ទៅទទួលតួនាទីទាំងអស់របស់ខ្ញុំវិញនៅថ្ងៃច័ន្ទ​នេះ​ហើយ»​។



[Day9]

English : Felicia, once a Category 4 storm on the Saffir-Simpson Hurricane Scale, weakened to a tropical depression before dissipating Tuesday.

Khmer : ហ្វឺលីស្ហឺ (Felicia) ដែលធ្លាប់ជាព្យុះប្រភេទទី 4 ក្នុងខ្នាតព្យុះសាហ្វឺ- ស៊ីមសុន (Saffir-Simpson) បានចុះខ្សោយទៅជាព្យុះស៊ីក្លូនត្រូពិចមុនពេលរលាយបាត់រូបរាងនៅថ្ងៃអង្គារ។



English : Its remnants produced showers across most of the islands, though as of yet, no damage or flooding has been reported.

Khmer : ឥទ្ធិពល​នៅ​សល់​របស់​វា​បាន​បង្កើត​ជា​ភ្លៀង​រលឹម​នៅ​តាម​បណ្តាកោះ​ភាគ​ច្រើន​ ហើយ​មក​ទល់​ពេល​នេះ​ ពុំ​ទាន់​មាន​ការ​រាយការណ៍​អំពី​ការ​ខូច​ខាត​ ឬ​គ្រោះ​ទឹក​ជំនន់​នៅ​ឡើយ​ទេ​។



English : The precipitation, reaching 6.34 inches at a gauge on Oahu, was described as ¨beneficial¨.

Khmer : របបទឹកភ្លៀងបានឈានដល់ ៦,៣៤អ៊ីញ តាមរង្វាស់មួយនៅកោះអូអាហ៊ូ (Oahu) ត្រូវបានគេពិពណ៌នាថា ¨មានសារប្រយោជន៍¨។



English : Some of the rainfall was accompanied by thunderstorms and frequent lightning.

Khmer : ការ​ធ្លាក់​ភ្លៀង​ខ្លះ​ មាន​អម​មក​ជា​មួយ​នូវ​ផ្គរ​រន្ទះ​ និង​ជា​រឿយ​ៗ​មាន​ផ្លេក​បន្ទោរ​ផង​ដែរ​។



English : The Twin Otter had been trying to land at Kokoda yesterday as Airlines PNG Flight CG4684, but had aborted once already.

Khmer : យន្ត​ហោះឈ្មោះ Twin Otter បាន​ព្យាយាម​ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ Kokoda កាល​ពី​ម្សិល​ម៉ិញ​ ដោយសារ​ ក្រុមហ៊ុនអាកាសចរ Airlines PNG Flight CG4684 ប៉ុន្តែ​យន្តហោះនេះ​ ត្រូវ​បាន​បញ្ឈប់​ការ​​ហោះ​ហើរ​ម្ដង​រួច​មក​ហើយ​។



English : About ten minutes before it was due to land from its second approach it disapeared.

Khmer : ប្រហែលជាដប់នាទី​មុនពេល​ដែល​វាចុះចតដីពី​វិធីសាស្ត្រ​ទីពីរ​របស់​វា​ នោះ​ស្រាប់​តែ​វា​ត្រូវបាន​បាត់​រូបរាង។



English : The crash site was located today and is so inaccessable that two policemen were dropped into the jungle in order to hike to the scene and seek survivors.

Khmer : ទីតាំងឧប្បត្តិហេតុត្រូវបានរកឃើញនៅថ្ងៃនេះ ប៉ុន្តែតំបន់នេះមិនអាចចូលទៅបានទេ ដូច្នេះប៉ូលីសពីរនាក់ត្រូវបានហោះបញ្ជូនទៅក្នុងព្រៃនោះ ដើម្បីដើរទៅកាន់កន្លែងកើតហេតុ និងស្វែងរកអ្នកនៅរស់។



English : The search had been hampered by the same bad weather that had caused the aborted landing.

Khmer : អាកាសធាតុអាក្រក់រារាំង​ការរុករក ដែលបានបណ្តាលឱ្យមានការចុះចតដោយមិន​បានគ្រង​ទុក។



English : According to reports, an apartment on Macbeth Street exploded due to a gas leak.

Khmer : បើតាមការរាយការណ៍បានឲ្យដឹងថា ផ្ទះល្វែងនៅលើផ្លូវ Macbeth បានផ្ទុះដោយសារតែការលេចហ្គាស។



English : An official with the gas company was reporting to the scene after a neighbor called about a gas leak.

Khmer : មន្ត្រីមួយ​រូប​ជាមួយ​នឹង​ក្រុមហ៊ុន​ហ្គាស៍ កំពុង​រាយការណ៍ពី​ហេតុ​ការណ៍​នៅ​នឹង​កន្លែង​ផ្ទាល់​ ក្រោយ​ពេល​អ្នក​ភូមិ​បាន​ទូរស័ព្ទ​ប្រាប់​អំពី​ការ​លេច​ធ្លាយ​ហ្គាស៍។​



English : When the official arrived, the apartment exploded.

Khmer : ផ្ទះល្វែងបានផ្ទុះឡើង នៅចំពេល​ដែល​មន្ត្រីបានមកដល់។



English : No major injuries were reported, but at least five people on scene at the time of the explosion were treated for symptoms of shock.

Khmer : ពុំមានសេចក្តីរាយការណ៍អំពីរបួសធ្ងន់ធ្ងរទេ ប៉ុន្តែមនុស្សប្រាំនាក់នៅនឹងកន្លែងកើតហេតុនៃការផ្ទុះនេះ ត្រូវបានព្យាបាលដោយសាររោគសញ្ញានៃជំងឺតក់ស្លុត។



English : No one was inside the apartment.

Khmer : គ្មាននរណាម្នាក់នៅខាងក្នុងអាគារផ្ទះល្វែងទេ។



English : At the time, nearly 100 residents were evacuated from the area.

Khmer : នៅ​ពេល​នោះ ប្រជាជន​ជិត 100 នាក់​ត្រូវបាន​ជម្លៀស​ចេញ​ពី​តំបន់​នោះ។



English : Both golf and rugby are set to return to the Olympic Games.

Khmer : ទាំង​កីឡា​វាយ​កូនគោល និង​កីឡា​បាល់​ឱប គ្រោង​នឹង​វិល​ត្រឡប់​មក​វិញ​ក្នុង​ប្រកួត​កីឡា​អូឡាំពិក។



English : The International Olympic Committee voted to include the sports at its executive board meeting in Berlin today. Rugby, specifically rugby union, and golf were selected over five other sports to be considered to participate in the Olympics.

Khmer : គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បាន​បោះឆ្នោត​ដាក់​បញ្ចូល​កីឡា​នៅក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​ខ្លួន​នៅ​ទីក្រុង​ប៊ែរឡាំង​ថ្ងៃនេះ។ កីឡា​បាល់​ឱប ជា​ពិសេស​សហជីព​កីឡា​បាល់​ឱប និង​កីឡា​វាយ​កូនគោល​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​កីឡា​ចំនួនប្រាំ ផ្សេងទៀត ដែល​ត្រូវ​បាន​ពិចារណា​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក។



English : Squash, karate and roller sports tried to get onto the Olympic program as well as baseball and softball, which were voted out of the Olympic Games in 2005.

Khmer : កីឡាស្គវ៉ស្ហ (Squash) កីឡាការ៉ាតេដូ និងកីឡាជិះស្គីបានព្យាយាមដាក់បញ្ចូលទៅក្នុងកម្មវិធីកីឡាអូឡាំពិក ដោយចង់ដាក់កីឡាបេស្បល និងកីឡាបាល់បោះបញ្ចូលដែរ ប៉ុន្តែត្រូវបានបោះឆ្នោតឱ្យដកពីការប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ២០០៥។



English : The vote must still be ratified by the full IOC at it´s October meeting in Copenhagen.

Khmer : ការបោះឆ្នោត​នៅតែ​ត្រូវ​បាន​ផ្តល់​សច្ចាប័ន​ដោយ IOC ពេញលេញ នៅ​ឯ​ការប្រជុំ​ខែ​តុលា​នៅ​ក្នុង​ទីក្រុង Copenhagen។



English : Not all were supportive of the inclusion of the women's ranks.

Khmer : មិនមែនគ្រប់​គ្នា​សុទ្ធតែគាំទ្រការដាក់បញ្ចូល​ស្ត្រីក្នុង​ជួរឋានៈនោះទេ។



English : 2004 Olympic silver medallist Amir Khan said, ¨Deep down I think women shouldn't fight. That's my opinion.¨

Khmer : ម្ចាស់​មេដាយ​ប្រាក់អូឡាំ​ពិក​ឆ្នាំ ​2004 កីឡាករ​ អាមៀរ ខាន់ (Amir Khan) បាន​និយាយ​ថា៖ "បើ​គិត​ឲ្យ​ជ្រៅ​ទៅ ខ្ញុំ​គិត​ថា​ស្ដ្រី​មិន​គួរឡើង​ប្រដាល់​នោះ​ទេ​។ ​នេះគឺ​ជា​ទស្សនៈ​ផ្ទាល់​របស់​ខ្ញុំ​។"​



English : Despite his comments he said he will be supporting the British competitors at the 2012 Olympics being held in London.

Khmer : ទោះបីជាលោកមានមតិដូច្នេះក្តី លោក​​បាន​និយាយ​ថាលោកនឹងគាំទ្រដល់គូប្រជែង​អង់គ្លេស​នៅអូឡាំពិក​ឆ្នាំ 2012 ដែលត្រូវ​ធ្វើឡើងនៅទីក្រុងឡុង។



English : The trial took place at Birmingham Crown Court and concluded on August 3.

Khmer : ការកាត់ក្តីនេះបានធ្វើឡើងនៅឯតុលាការប៊ឺមីងហាំ (Birmingham Crown) ហើយបានបញ្ចប់នៅថ្ងៃទី 3 ខែសីហា។



English : The presenter, who was arrested at the scene, denied the attack and claimed he used the pole to protect himself from bottles being thrown at him by up to thirty people.

Khmer : អ្នក​ធ្វើ​បទ​បង្ហាញ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​កើត​ហេតុ បាន​បដិសេធ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ហើយ​បាន​អះអាង​ថា គាត់​បាន​ប្រើ​បង្គោល ដើម្បី​យក​មក​ការពារ​ខ្លួន​ពីចំនួន​មនុស្ស​សាមសិប​នាក់​បាន​យក​ដប​មក​គប់​ពី​លើ​គាត់។



English : Blake was also convicted of attempting to pervert the course of justice.

Khmer : លោក Blake (ប្លេក) ក៏​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ប៉ុនប៉ង​បង្វែរ​ដំណើរ​ការ​យុត្តិធម៌។



English : The judge told Blake it was ¨almost inevitable¨ he was going to be sent to jail.

Khmer : ចៅក្រមបានប្រាប់លោក ប្លេក (Blake) ថាវា "ស្ទើរតែមិនអាច​ជៀស​ផុតបាន" ដែលគាត់នឹងត្រូវបញ្ជូនទៅពន្ធនាគារ។



[Day10]

English : Dark energy is a completely invisible force that is constantly acting upon the universe.

Khmer : ថាម​ពលនៃភាពងងឹតគឺ​ជា​ថាម​ពលដែលភ្នែក​មើល​មិន​ឃើញ​​ ដែល​កំពុងមាន​សកម្មភាព​ឥត​ឈប់​ឈរ​មកលើ​ចក្រវាឡ​នេះ​។



English : Its existence is known only because of its effects on the expansion of the universe.

Khmer : ជីវិតរបស់វាត្រូវបានគេស្គាល់តែប៉ុណ្ណោះ ដោយសារតឥទ្ធិពលរបស់វាទៅលវិសាលភាពសាកលលោក។



English : Scientists have discovered landforms littered across the moon´s surface called lobate scarps that have apparently resulted from the moon´s shrinking very slowly.

Khmer : អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​​សណ្ឋានដី​នៅ​រាយបាយ​ទូទាំង​ផ្ទៃ​ព្រះ​ចន្ទ​ ដែល​ហៅ​ថា​ ក្រហូង​បាតដី (lobate scarps) ដែល​ជាលទ្ធផលយ៉ាង​ច្បាស់​កើត​ចេញ​ពីការ​រួញ​ស្រុត​របស់​ព្រះចន្ទ​បន្តិច​ម្តង​ៗ​។



English : These scarps were found all over the moon and appear to be minimally weathered, indicating that the geologic events that created them were fairly recent.

Khmer : ជម្រេលទួលចុះក្រោមទាំងនេះ​ត្រូវបាន​គេរកឃើញ​នៅលើ​ភពព្រះច័ន្ទ​ហើយមើលទៅដូចជា​ទទួលរងសំពាធធាតុអាកាសនៃបរិយាកាសតិចតួចបំផុត​ដែលបង្ហាញថា​ព្រឹត្តិការណ៍​ភូមិសាស្ត្រ​ដែលបានបង្កើត​ជម្រេលទួលចុះក្រោមទាំងនេះគឺមានសភាពថ្មីៗ។



English : This theory contradicts the claim that the moon is completely devoid of geologic activity.

Khmer : ទ្រឹស្ដី​នេះ​ផ្ទុយ​ពី​ការ​អះអាង​ថា ព្រះ​ចន្ទ​ពុំ​មាន​សកម្មភាព​ភូមិសាស្ត្រ​ទាល់​តែ​សោះ។



English : The man allegedly drove a three-wheeled vehicle armed with explosives into a crowd.

Khmer : បុរស​នោះ​ត្រូវ​បាន​ទទួល​រង​ពី​ការ​ចោទ​ប្រកាន់​ថា​បាន​បើក​រថយន្ត​ដែល​មាន​កង់ បី ប្រដាប់​ដោយ​គ្រឿង​ផ្ទុះ​ចូល​ទៅ​កាន់​ហ្វូង​មនុស្ស។



English : The man suspected of detonating the bomb was detained, after sustaining injuries from the blast.

Khmer : បុរសដែលបាន​សង្ស័យថា​បានបំផ្ទុះគ្រាប់បែក​ត្រូវបានដាក់​ឃុំខ្លួន​បន្ទាប់ពីបានរងរបួសពីការផ្ទុះ។



English : His name is still unknown to authorities, although they do know he is a member of the Uighur ethnic group.

Khmer : អាជ្ញាធរមិនទាន់ស្គាល់ឈ្មោះរបស់គាត់នៅឡើយទេ ទោះបីជាពួកគេដឹងថា គាត់ជាសមាជិកម្នាក់នៃក្រុមជនជាតិ​វីហ្គ័រក៏ដោយ។



English : Nadia, born on September 17, 2007, by Cesarean section at a maternity clinic in Aleisk, Russia, weighed in at a massive 17 pounds 1 ounce.

Khmer : អ្នកនាងណាឌៀ (Nadia) កើតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៧ ដោយការវះដោយផ្នែកវះកាត់នៅឯមន្ទីរសម្ភពមួយនៅក្រុងអ៊ែលលេសក៍ (Aleisk) ប្រទេសរុស្ស៊ី ដោយមានទម្ងន់យ៉ាងធ្ងន់ដល់ទៅ១៧ ផោន ១ អោន (ប្រហែល ៧.៧ គ.ក)។



English : ¨We were all simply in shock,¨ the mother stated.

Khmer : ¨ម្តាយបាននិយាយថា យើងទាំងអស់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។ ¨



English : When asked what the father said, she answered ¨He couldn´t say a thing - he just stood there blinking.¨

Khmer : ពេលសួរថា តើឪពុកបាននិយាយអ្វីខ្លះ នាងតបថា ¨គាត់មិន​អាច​និយាយ​បាន​សូម្បីមួយម៉ាត់ គាត់បានត្រឹមតែឈរ​នៅទី​នោះ​ធ្វើ​ភ្នែក​ភ្លឹះៗ¨។



English : ¨It´s going to behave like water. It´s transparent just the way water is.

Khmer : ¨វាមានសភាពដូចជាទឹក។ វាថ្លាដូចទឹកចឹង។



English : So if you were standing by the shoreline, you would be able to see down to whatever pebbles or gunk that was on the bottom.

Khmer : ដូច្នេះ ប្រសិនបើអ្នកកំពុងឈរនៅក្បែរឆ្នេរខ្សាច់​ អ្នកនឹងអាចមើលឃើញនូវគ្រាប់ថ្មខ្សាច់ ឬកំទេចកំទីដែលនៅខាងក្រោម។



English : As far as we know, there is only one planetary body that displays more dynamism than Titan, and its name is Earth,¨ added Stofan.

Khmer : លោកស្រី ស្តូហ្វាន បានបន្ថែមថា ¨ដូចដែលយើងបានដឹងហើយថា មានតែ​តួភព​តែមួយប៉ុណ្ណោះ ដែលបង្ហាញពីសក្ដានុពលច្រើនជាងផ្កាយរណប ទីតាន (នៃភពសៅរ៍) ហើយឈ្មោះរបស់វា គឺភពផែនដី។¨



English : The issue started on January 1st when dozens of local residents started complaining to the Obanazawa Post Office that they hadn´t received their traditional and regular New Year cards.

Khmer : បញ្ហានេះបានចាប់ផ្តើមនៅថ្ងៃទី 1 ខែមករា​ នៅពេល​ដែល​ប្រជាជន​ក្នុងតំបន់​រាប់សិបនាក់ចាប់ផ្តើម​ត្អូញត្អែរ​ទៅកាន់ការិយាល័យប្រៃសណីយ៍អូបាណាហ្សាវ៉ា (Obanazawa) ថាពួកគេមិនបានទទួល​ប័ណ្ណចូលឆ្នាំថ្មីតាមប្រពៃណីដូចមុនទេ។



English : Yesterday, the post office released their apology to citizens and the media after discovering that the boy had hidden more than 600 postal documents, including 429 New Year postcards, which weren´t delivered to their intended recipients.

Khmer : កាលពីម្សិលមិញ ការិយាល័យប្រៃសណីយ៍​បានចេញសេចក្តីសុំទោស​ដល់ប្រជាពលរដ្ឋនិងប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីបានរកឃើញថា​ក្មេងប្រុស​បានលាក់ឯកសារប្រៃសណីយ៍ជាង 600 ឯកសារក្នុងនោះមានកាតប្រៃសណីយ៍ឆ្នាំថ្មីចំនួន 429 ដែលមិនបានចែកចាយទៅ​ឱ្យ​​អ្នកទទួលដែលគេផ្ញើទៅនោះទេ។



English : The unmanned lunar orbiter Chandrayaan-1 ejected its Moon Impact Probe (MIP), which hurtled across the surface of the Moon at 1.5 kilometres per second (3000 miles per hour), and successfully crash landed near the Moon´s south pole.

Khmer : យានអាវកាសគ្មានមនុស្សបើកដែលហោះក្នុងគន្លងព្រះចន្ទមានឈ្មោះថា ចាន់ដ្រាយ៉ាន់(Chandarayaan-1) បានបញ្ចេញឧបករណ៍អង្កេតមើលផលប៉ះពាល់ព្រះចន្ទ (MIP) របស់ខ្លួនដែលបានបោះពួយឆ្លងកាត់ផ្ទៃព្រះចន្ទ ក្នុងល្បឿន ១.៥ គីឡូម៉ែត្រក្នុងមួយវិនាទី(៣០០០ ម៉ាយល៍ក្នុងមួយម៉ោង) ហើយបានបុកចុះចតយ៉ាងជោគជ័យនៅក្បែរប៉ូលខាងត្បួងរបស់ព្រះចន្ទ។



English : Besides carrying three important scientific instruments, the lunar probe also carried the image of the Indian national flag, painted on all sides.

Khmer : ក្រៅពីផ្ទុកឧបករណ៍វិទ្យាសាស្ត្រសំខាន់ៗចំនួនបី យានស្រាវជ្រាវភពព្រះចន្ទនេះក៏បានភ្ជាប់នូវរូបទង់ជាតិឥណ្ឌា ដែលបានគូសនៅគ្រប់ជ្រុងផងដែរ។



English : ¨Thanks for those who supported a convict like me,¨ Siriporn was quoted as saying at a press conference.

Khmer : ¨លោក ស៊ីរីផន(Siriporn) បានដកស្រង់សម្តី​នៅក្នុង​សន្និសីទ​សារព័ត៌​មានមួយដោយនិយាយថា សូមថ្លែងអំណរ​គុណចំពោះ​អ្នក​ដែល​គាំទ្រ​អ្នកទោស​ដូចរូបខ្ញុំ។ ¨



English : ¨Some may not agree but I don´t care.

Khmer : ¨មនុស្សមួយចំនួនប្រហែលជាមិនយល់ស្រប ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់ទេ។



English : I am happy that there are people willing to support me.

Khmer : ខ្ញុំ​សប្បាយចិត្ត​ដែល​មាន​មនុស្ស​សុខចិត្ត​គាំទ្រ​ខ្ញុំ។



English : Since Pakistani independence from British rule in 1947, the Pakistani President has appointed ¨Political Agents¨ to govern FATA, who exercise near-complete autonomous control over the areas.

Khmer : ចាប់​តាំង​ពី​ប្រទេស ប៉ាគីស្ថាន ទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស​នៅ​ឆ្នាំ 1947 ប្រធានាធិបតី ប៉ាគីស្ថាន​បាន​តែងតាំង ¨ភ្នាក់ងារ​នយោបាយ¨ ដើម្បី​គ្រប់គ្រង FATA ដែល​អនុវត្ត​ការ​គ្រប់​គ្រង​ស្វ័យភាព​ពេញ​លេញ​នៅលើតំបន់ទាំងនោះ។



English : These agents are responsible for providing government and judicial services under Article 247 of the Pakistani Constitution.

Khmer : ទីភ្នាក់ងារទាំងនេះទទួលខុសត្រូវសម្រាប់ការផ្តល់សេវាខាង​ផ្លូវច្បាប់ និងខាងរដ្ឋាភិបាល​តាម​មាត្រា 247 នៃច្បាប់រដ្ឋធម្មនុញ្ញប្រទេស ប៉ាគីស្ថាន។



English : A hostel collapsed in Mecca, the holy city of Islam at about 10 o´clock this morning local time.

Khmer : សណ្ឋាគារមួយបានដួលរលំនៅទីក្រុងមេកា (Mecca) ដែលជាទីក្រុងដ៏បរិសុទ្ធនៃសាសនាអ៊ីស្លាមនៅម៉ោងប្រហែល ១០ ព្រឹកនេះ ម៉ោងនៅក្នុងស្រុក។



English : The building housed a number of pilgrims who came to visit the holy city at the eve of hajj pilgrimage.

Khmer : អគារ​នេះ​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​អ្នក​ធ្វើ​ធម្មយាត្រា​ដែល​បាន​មក​ទស្សនាទីក្រុង​ពិសិដ្ឋ​នេះ​ នៅ​ក្នុង​ពិធី​បុណ្យ​ធម្មយាត្រា​នៅ​ទីក្រុង​មិកា។



[Day11]

English : The hostel´s guests were mostly citizens of the United Arab Emirates.

Khmer : ភ្ញៀវ​របស់​ផ្ទះសំណាក់សម្រាប់ស្នាក់នៅរួមនេះ​ ភាគី​ច្រើន​ជា​ពលរដ្ឋ​​អារ៉ាប់រួម​។​



English : The death toll is at least 15, a figure which is expected to rise.

Khmer : មានមនុស្សស្លាប់យ៉ាងហោចណាស់ 15 នាក់ ​ដែលតួលេខ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​។



English : Leonov, also known as ¨cosmonaut No. 11¨, was part of the Soviet Union´s original team of cosmonauts.

Khmer : លោក Leonov (លេអូនូវ) ដែលគេស្គាល់ថាជា​អវកាសយានិក​លេខ11 គឺជាផ្នែកមួយ​នៃក្រុម​អវកាស​យានិក​ដើម​របស់​សហភាពសូវៀត។



English : On March 18, 1965, he performed the first manned extravehicular activity (EVA), or ¨spacewalk¨, remaining alone outside the spacecraft for just over twelve minutes.

Khmer : នៅថ្ងៃទី18 ខែមីនាឆ្នាំ1965 គាត់បានធ្វើសកម្មភាពនៅក្រៅយានអាវកាស​ជាលើកដំបូង​របស់​មនុស្ស​ជាតិ (EVA) ឬ "ការ​ដើរ​ក្នុង​លំហ" ដែលនៅ​តែម្នាក់ឯងនៅខាងក្រៅយានអវកាស​អស់រយៈពេលជាងដប់ពីរនាទី។



English : He received the ¨Hero of the Soviet Union¨, the Soviet Union´s highest honor, for his work.

Khmer : គាត់ទទួលបានឋានៈជា ¨វីរបុរសនៃសហភាពសូវៀត¨ ដែលជាបុណ្យស័ក្តដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងសហភាពសូវៀតសម្រាប់ ការងាររបស់គាត់។



English : Ten years later, he led the Soviet part of the Apollo–Soyuz mission symbolizing that the Space Race was over.

Khmer : ដប់ឆ្នាំក្រោយមក គាត់បានដឹកនាំផ្នែកបេសកកម្មអាប៉ូឡូ សូយូស (Apollo–Soyuz) របស់សូវៀតដែលជានិមិត្តរូបបញ្ជាក់ថាការប្រណាំងប្រជែងខាងអវកាសគឺត្រូវបានបញ្ចប់ហើយ។



English : She said, ¨There is no intelligence to suggest that an attack is expected imminently.

Khmer : នាង​បាន​និយាយ​ថា "មិនមានការស៊ើបការណាមួយបង្ហាញថា ការ​វាយ​ប្រហារ​ត្រូវ​បាន​គេរំពឹង​ថា​នឹង​ជិត​កើតឡើងនោះទេ។



English : However, the reduction of the threat level to severe does not mean the overall threat has gone away.¨

Khmer : ទោះយ៉ាងណា ការកាត់បន្ថយកម្រិតនៃការគំរាមកំហែងដល់កម្រិតធ្ងន់ធ្ងរ មិនមែនមានន័យថា ការគម្រាម​កំហែង​ទាំងឡាយ​បាន​រលត់ផុត​ទៅនោះទេ"។



English : While authorities are unsure of the credibility of the threat, the Maryland Transportaion Authority made the closure with the urging of the FBI.

Khmer : ខណៈដែលអាជ្ញាធរនៅមិនទាន់ជឿលើការគំរាមកំហែងនៅឡើយ អាជ្ញាធរផ្នែកដឹកជញ្ជូនរដ្ឋម៉ារីឡែនដ៍បានធ្វើការបិទមួយដោយមានការជំរុញពីភ្នាក់ងារអែហ្វប៊ីអាយ(FBI)។



English : Dump trucks were used to block tube entrances and assistance of 80 police were on hand to direct motorists to detours.

Khmer : ឡានដឹកដីត្រូវបានប្រើសម្រាប់រារាំង​រថភ្លើង​ក្រោម​ដីកុំឱ្យចូល និងមានជំនួយប៉ូលីស80នាក់ ដើម្បីតម្រង់​ផ្លូវអ្នក​បើកបរ​ម៉ូតូ​ឱ្យ​ចូល​តាមផ្លូវវាង។



English : There were no heavy traffic delays reported on the beltway, the city´s alternate route.

Khmer : ពុំ​មាន​ការ​រាយការណ៍​ពី​ការ​កកស្ទះ​ចរាចរ​ខ្លាំង​​នៅ​តាម​ផ្លូវ​ក្រវាត់​ក្រុង ដែលជាផ្លូវរំដោះការកកស្ទះចរាចរក្នុងក្រុងនោះឡើយ។



English : Nigeria previously announced it planned to join the AfCFTA in the week leading up to the summit.

Khmer : ប្រទេស​នីហ្សេរីយ៉ា​បាន​ប្រកាសថា ខ្លួនគ្រោងនឹងចូលរួម​ជាមួយ​នឹង​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វីប​អាហ្រ្វិក (AfCFTA) ក្នុង​សប្តាហ៍​មុន​ឈាន​ដល់​កិច្ច​ប្រជុំ​កំពូល។



English : AU trade and industry commissioner Albert Muchanga announced Benin was to join.

Khmer : លោកអាល់ប៊ឺត មូលចាំងហ្កា (Albert Muchanga) ស្នងការ​ពាណិជ្ជ​កម្ម និងឧស្សាហកម្ម​សហភាពអាហ្វ្រិកបាន​ប្រកាសថា បេនីន (Benin) ត្រូវចូលរួម។



English : The commissioner said, ¨We haven´t yet agreed on rules of origin and tariff con[c]essions, but the framework we have is enough to start trading on July 1, 2020¨.

Khmer : ស្នងការបានប្រសាសន៍​​ថា ¨យើងមិនទាន់បានឯកភាពគ្នាលើ​គោលការណ៍នៃប្រភពដើមនិងសម្បទានពន្ធនោះទេ ​ប៉ុន្តែក្របខណ្ឌ​​ដែលយើងមាន គឺគ្រប់គ្រាន់​ដើម្បីចាប់ផ្តើមការធ្វើពាណិជ្ជកម្ម​នៅថ្ងៃទី1 ខែកក្កដាឆ្នាំ 2020¨។



English : The station maintained its attitude, despite the loss of a gyroscope earlier in the space station mission, until the end of the spacewalk.

Khmer : ស្ថានីយ៍នេះបានរក្សាឥរិយាបថរបស់ខ្លួនដដែលរហូតទាល់តែចប់ការធ្វើដំណើររបស់អាកាសយានិកនៅខាងក្រៅយាន បើទោះបីជាបាត់បង់ថាស Gyroscope មួយនៅមុនបេសកកម្មស្ថានីយ៍អវកាសយ៉ាងណាក្តី។



English : Chiao and Sharipov reported being a safe distance from the attitude adjustment thrusters.

Khmer : លោក Chiao និង Sharipov បានរាយការណ៍ថាស្ថិតនៅចម្ងាយមានសុវត្ថិភាព​ពីអ្នកវាយប្រហារការកែតម្រូវឥរិយាបថ។



English : Russian ground control activated the jets and normal attitude of the station was regained.

Khmer : ការគ្រប់គ្រងដែន​គោក​​របស់រុស្ស៊ី​បានដំណោះរ​ការ​​យន្តហោះចម្បាំង​ ហើយការ​​ឈរ​ជើង​ ​បានត្រឡប់​មក​រក​ឥរិយា​បទ​ប្រក្រតី​វិញ។



English : The case was prosecuted in Virginia because it is the home to the leading internet service provider AOL, the company who instigated the charges.

Khmer : សំណុំ​រឿង​នេះ​ ត្រូវ​បានកាត់ក្ដី​នៅ​ក្នុង​រដ្ឋ វើជីញៀ​ (Virginia) ដោយសារ​វា​ជា​ទីតាំង​នៃ​ក្រុមហ៊ុន​ផ្ដល់សេវា​អ៊ីនធឺណិត​ឈាន​មុខ​គេ​ AOL ដែល​ជា​ក្រុមហ៊ុន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ទោស​ទាំង​នេះ។



English : This is the first time a conviction has been gained using the legislation enacted in 2003 to curb bulk e-mail, aka spam, from unsolicited distribution into users mailboxes.

Khmer : នេះគឺ​ជា​លើកដំបូង​ដែល​ការ​រផ្ដន្ទា​ទោស ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រើ​ច្បាប់​ដែល​អនុម័ត​នៅ​ក្នុង​ឆ្នាំ​2003 ដើម្បី​ទប់​ស្កាត់​ចង្កោម​អ៊ីម៉ែល​ សារឥតបាន​ការ​ ពី​ការ​ចែក​ចាយដែលគេមិនបានស្នើសុំទៅ​កាន់​ប្រអប់​សំបុត្រ​អ្នក​ប្រើ​ប្រាស់​។



English : 21-year-old Jesus joined Manchester City last year in January 2017 from Brazilian club Palmeiras for a reported fee of £27 million.

Khmer : កីឡាករ Jesus (ជេស៊ូស) ដែល​មាន​វ័យ21ឆ្នាំ បាន​ចូលរួម​ជាមួយ​នឹង​ក្លឹប Manchester City កាលពី​ឆ្នាំ​មុន​នា​ខែមករា ឆ្នាំ 2017 ដោយ​ចាកចេញ​ពី​ក្លឹប​ប្រេស៊ីល Palmeiras ក្នុង​តម្លៃ​ខ្លួន £ 27លាន។



English : Since then, the Brazilian has featured in 53 matches for the club in all competitions and has scored 24 goals.

Khmer : ចាប់តាំងពីពេលនោះមក កីឡាករប្រេស៊ីលរូបនេះបានបង្ហាញមុខនៅក្នុងការប្រកួតចំនួន ៥៣ប្រកួត សម្រាប់ក្លឹបមួយនេះនៅគ្រប់ការប្រកួតទាំងអស់ និងរកបាន ២៤ គ្រាប់។



English : Dr. Lee also expressed his concern about reports that children in Turkey have now become infected with the A(H5N1) avian influenza virus without becoming ill.

Khmer : លោកបណ្ឌិតលី (Lee) ក៏បានសម្តែងការព្រួយបារម្ភចំពោះ​របាយ​ការណ៍​ដែលថា​កុមារនៅក្នុងប្រទេសទួរគី​ឥឡូវនេះ​បាន​ឆ្លង​វីរុស​ផ្តាសាយ​បក្សី​ប្រភេទ A (H5N1) ដោយមិនមានជំងឺ។



English : Some studies suggest that the disease must become less lethal before it can cause a global epidemic, he noted.

Khmer : គាត់​បាន​បញ្ជាក់​ថា​ ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា​ ជំងឺ​ត្រូវចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​តិច​តួច​ដល់​ជីវិតជាមុន​សិន​ នៅ​មុន​ពេល​ដែល​វា​បង្កជា​រោគ​ឆ្លងរាលដាល​នៅ​ទូទាំង​សាកលលោក​។



English : There is concern that patients may continue to infect more people by going through their daily routines if the flu symptoms remain mild.

Khmer : មានក្ដីកង្វល់ថា អ្នកជំងឺអាចបន្តចម្លងមេរោគទៅកាន់មនុស្សកាន់តែច្រើន ដោយឆ្លងតាមរយៈទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ ប្រសិនរោគសញ្ញានៃជំងឺគ្រុនផ្ដាសាយធំនៅតែស្រាល។



English : Leslie Aun, a spokesperson for the Komen Foundation, said the organization adopted a new rule that does not allow grants or funding to be awarded to organizations that are under legal investigation.

Khmer : Leslie Aun អ្នកនាំពាក្យមូលនិធិ Komen Foundation បានមានប្រសាសន៍ថា វិធានការដែលបានដាក់ឲ្យអនុវត្តថ្មីដែលមិនអនុញ្ញាតឲ្យផ្ដល់មូលនិធិ ឬផ្ដល់ហិរញ្ញប្បទានទៅដល់អង្គការ​នានា​ដែលស្ថិតនៅក្រោមការស៊ើបអង្កេតផ្លូវច្បាប់។



[Day12]

English : Komen´s policy disqualified Planned Parenthood due to a pending investigation on how Planned Parenthood spends and reports its money that is being conducted by Representative Cliff Stearns.

Khmer : គោលនយោបាយរបស់ Komen ​ដកចេញ​គម្រោង​ចិញ្ចឹម​ទារក​ដោយសារ​ការសើបអង្កេត​ដែលកំពុង​បន្ត​មាន​ពី​របៀប​ដែន​ គម្រោង​ចិញ្ចឹមទារក ចំណាយ​ថវិការ​និង​រាយ​ការណ៍​ការ​លំហូរ​ប្រាក់​របស់ខ្លួន​ដែលស្ថិត​ក្រោម​ការ​ចាត់​ចែង​របស់​អ្នកតំណាងឈ្មោះ Cliff Stearns។



English : Stearns is investigating whether taxes are used to fund abortions through Planned Parenthood in his role as chairman of the Oversight and Investigations Subcommittee, which is under the umbrella of the House Energy and Commerce Committee.

Khmer : លោក ស្ទីម (Steams) កំពុងស៊ើបអង្កេតមើលថា​តើពន្ធទាំងឡាយ​ត្រូវបាន​ប្រើជួយ​ដល់ការរំលូត​កូនតាមរយៈកម្មវិធីមាតុភាពតាមផែនការ (Planned Parenthood) នៅក្នុង​ឋានៈ​របស់លោក​ជាប្រធានអនុគណៈកម្មការស៊ើបអង្កេត និងឃ្លាំមើល (Oversight and Ivestigations Subcommittee) ដែលស្ថិតនៅក្រោមឆ័ត្ររបស់គណៈកម្មការថាមពល​និង​ពាណិជ្ជកម្ម (House Engergy and Commerce Committee)។



English : Former Massachusetts governor Mitt Romney won the Florida Republican Party presidential primary election on Tuesday with over 46 percent of the vote.

Khmer : អតីត​អភិបាល​រដ្ឋ Massachusetts លោក Mitt Romney (មីត រ៉ុមនី) បានឈ្នះ​ការបោះឆ្នោត​បឋម​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ ​Florida កាលពី​ថ្ងៃ​អង្គារ ជាមួយនឹង​សម្លេង​ឆ្នោត​ជាង 46 ភាគរយ។



English : Former U.S. Speaker of the House Newt Gingrich came in second with 32 percent.

Khmer : អតីតអ្នក​នាំ​ពាក្យ​រដ្ឋសភាសហរដ្ឋអាមេរិក​ អ្នកស្រី Newt Gingrich ជាប់​ចំណាត់​ថ្នាក់​ទីពីរ​ ដោយ​មាន​សំឡេង​ 32 ភាគ​រយ​។



English : As a winner-takes-all state, Florida awarded all fifty of its delegates to Romney, pushing him ahead as the front-runner for the Republican Party nomination.

Khmer : ក្នុងនាមជាអ្នកដែលទទួល​បានជ័យជំនះគ្រប់រដ្ឋ​​ រដ្ឋហ្វ្លររីដា (Florida) បានប្រគល់រង្វាន់ដល់ប្រតិភូទាំងអស់​​ហាសិននាក់ទៅលោករ៉មនី (Romney) ដោយជំរុញឱ្យលោកក្លាយជា​អ្នកនាំមុខគេសម្រាប់ការតែងតាំង​គណបក្សសាធារណរដ្ឋ។



English : Organisers of the protest said about 100,000 people turned up in German cities such as Berlin, Cologne, Hamburg, and Hanover.

Khmer : ក្រុមអ្នករៀបចំការ​តវ៉ា​ បាននិយាយថា ​មនុស្សប្រមាណ 100,000 នាក់​ បានទៅដល់​ទីក្រុងនានា​របស់អាល្លឺម៉ង់ ដូចជា ​ទីក្រុងប៊ែរឡាំង​​ ទីក្រុងកូឡូញ​ ទីក្រុងហាំប៊ើក​​ និងទីក្រុងហែន​អូវើ។



English : In Berlin, police estimated 6,500 protestors.

Khmer : នៅ​ទីក្រុង​ប៊ែរឡាំង ប៉ូលិស​បាន​ប៉ាន់​ប្រមាណ​ថា មាន​អ្នក​តវ៉ា​ចំនួន 6,500 នាក់។



English : Protests also took place in Paris, Sofia in Bulgaria, Vilnius in Lithuania, Valetta in Malta, Tallinn in Estonia, and Edinburgh and Glasgow in Scotland.

Khmer : ​បាតុកម្ម​ជា​ច្រើន​ ក៏បានកើតឡើង​នៅទីក្រុងប៉ារីស ទីក្រុងសូហ្វីយ៉ាក្នុង​​ប្រទេសប៊ុលហ្គារី​ ទីក្រុងវីលនូសក្នុង​ប្រទេសលីទុយអានៅ​ ទីក្រុងវ៉ាលេតក្នុងប្រទេសម៉ាល់តា ទីក្រុងតាល្លិន្នក្នុងប្រទេសអេស្តូនី និងទីក្រុងអេឌិនបើហ្គ​ និងទីក្រុងងក្លាស់ស្កូក្នុង​ប្រទេសស្កុតឡែនផង​ដែរ​។



English : In London, about 200 people protested outside some major copyright holders´ offices.

Khmer : នៅទីក្រុងឡុងដ៏ មនុស្សប្រមាណ 200 នាក់ ​បានតវ៉ានៅខាងក្រៅការិយាល័យម្ចាស់​កម្ម​​សិទ្ធិថត​ចម្លង​សំខាន់ៗ។



English : Last month, there were major protests in Poland when that country signed ACTA, which has led to the Polish government deciding not to ratify the agreement, for now.

Khmer : កាលពី​ខែ​មុន មាន​ការ​តវ៉ា​ធំៗ​នៅ​ក្នុង​ប្រទេស ប៉ូឡូញ នៅពេល​ដែល​ប្រទេស​នោះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ACTA ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​ប៉ូឡូញ​សម្រេច​ចិត្ត​មិន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នៅ​ពេល​នេះ។



English : Latvia and Slovakia have both delayed the process of joining ACTA.

Khmer : ប្រទេស​ឡាតវី និង​ស្លូវ៉ាគី ប្រទេស​ទាំងពីរ​នេះ​បាន​ពន្យារ​ពេល​នូវ​ដំណើរ​ការចូលរួម​កិច្ចព្រមព្រៀង ACTA។



English : Animal Liberation and the Royal Society for the Prevention of Cruelty to Animals (RSPCA) are again calling for the mandatory installation of CCTV cameras in all Australian abattoirs.

Khmer : អង្គការសេរីភាពសត្វ និងសមាគមស្មោះត្រង់​សម្រាប់​បង្ការអំពើ​ហឹង្សា​ទៅ​លើសត្វ (RSPCA) បានអំពាវនាវជាថ្មីទៀតឱ្យតម្លើង​កាមេរ៉ាសុវត្ថិភាពក្នុងគ្រប់ទាំងទីជម្រាលទាំងអស់របស់អូស្ត្រាលី។



English : RSPCA New South Wales chief inspector David O´Shannessy told the ABC that surveillance and inspections of abattoirs should be commonplace in Australia.

Khmer : ប្រធានអធិការកិច្ច RSPCA នៃ​ញូវសើវវែល​ លោក David O´Shannessy បានប្រាប់វិទ្យុ​​ ABC ថា ​ការឃ្លាំមើល​និងការត្រួតពិនិត្យទីសត្តឃាត​ គួរធ្វើ​ឡើង​ឲ្យ​បាន​ញឹក​ញាប់​​នៅក្នុងប្រទេសអូស្ត្រាលី។



English : ¨The CCTV would certainly send a strong signal to those people working with animals that their welfare is of the highest priority.¨

Khmer : ¨ទូរទស្សន៍ CCTV បានបញ្ជូនសញ្ញាខ្លាំងក្លាមួយទៅកាន់អ្នកដែលធ្វើការជាមួយសត្វ ដែលចាត់ទុកសុខុមាលភាពរបស់ពួកគេជាអាទិភាពខ្ពស់បំផុត។¨



English : The United States Geological Survey international earthquake map showed no earthquakes in Iceland in the week prior.

Khmer : ផែនទីរញ្ជួយដីអន្តរជាតិរបស់ទីភ្នាក់ងារ ស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក បានបង្ហាញថា ពុំមានការរញ្ជួយណាកើតឡើងនៅអ៊ីស្លង់ (Iceland) កាលពីសប្តាហ៍មុននោះទេ។



English : The Icelandic Meteorological Office also reported no earthquake activity in the Hekla area in the past 48 hours.

Khmer : ការិយាល័យ​ឧតុនិយម​អ៊ីស្លង់​ក៏បានរាយការណ៍ថា​ មិនមានសកម្មភាព​រញ្ជួយដីនៅក្នុងតំបន់ហិកឡា​ (Hekla) ក្នុងរយៈពេល 48 ម៉ោងកន្លងមកនេះទេ។



English : The significant earthquake activity resulting in the phase change had took place on March 10 on the northeast side of the volcano´s summit caldera.

Khmer : សកម្មភាព​គ្រោះ​រញ្ជួយ​ដី​សំខាន់​ៗ​ នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរដំណាក់កាល​​​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃទី​10 ខែមីនា​ នៅ​ភាគ​​ឦសាននៃ​​បំណាក់ស្រុត​​របស់​ភ្នំ​ភ្លើង។



English : Dark clouds unrelated to any volcanic activity were reported at the base of the mountain.

Khmer : មានការរាយការណ៍នៅជើងភ្នំថា មានពពកខ្មៅដែលមិនពាក់ព័ន្ធនឹងសកម្មភាពភ្នំភ្លើង។



English : The clouds presented the potential for confusion as to whether an actual eruption had taken place.

Khmer : ដុំ​ពពក​បាន​បង្ហាញ​ពី​សក្ដានុពល​នៃ​ការភាន់ច្រឡំ ថា​តើ​ការផ្ទះ​ពិត​ប្រាកដ​មួយ​បាន​កើតឡើង​នៅ​ទីកន្លែង​ណា។



English : The Luno had 120–160 cubic metres of fuel aboard when it broke down and high winds and waves pushed it into the breakwater.

Khmer : នាវា​ Luno មានប្រេងឥន្ធនៈ 120-160 ម៉ែត្រគូប ​នៅ​ពេលវាខូច ហើយខ្យល់ខ្លាំងនិងរលកធំៗ បានរុញវាចូលទៅ​ក្នុងទំនប់ទឹក។



English : Helicopters rescued the twelve crewmembers and the only injury was a broken nose.

Khmer : ឧទ្ធម្ភាគចក្រ​បានជួយសង្គ្រោះនាវិកទាំងដប់ពីរនាក់ ហើយនាវិក​ម្នាក់គត់​រងរបួស​បាក់​ឆ្អឹង​ច្រមុះ។



English : The 100-metre ship was en route to pick up its usual fertiliser cargo and initially officials feared the vessel could spill a load.

Khmer : កប៉ាល់​ប្រវែង 100 ម៉ែត្រ មួយគ្រឿងកំពុងស្ថិតនៅតាមផ្លូវទៅដឹកទំនិញជីកសិកម្ម​តាមទម្លាប់​របស់ខ្លួន ហើយ​ដំបូង​ មន្ត្រីមួយ​ចំនួន​មានការភ័យខ្លាចថាកប៉ាល់​នេះ​ អាច​ផ្ទុក​ទំនិញ​ហួស​កម្រិត​។



English : The proposed amendment already passed both houses in 2011.

Khmer : ការស្នើសុំធ្វើវិសោធនកម្ម ត្រូវបានអនុម័តដោយសភាទាំងពីរកាលពីឆ្នាំ២០១១។



English : A change was made this legislative session when the second sentence was deleted first by the House of Representatives and then was passed in a similar form by the Senate Monday.

Khmer : មាន​ការ​កែ​ប្រែ​លើ​សម័យ​ប្រជុំ​​រដ្ឋ​សភា​ នៅ​ពេល​ដែល​ឃ្លា​ទីពីរ​​ត្រូវ​បាន​លុប​ចោល​ជា​លើកដំបូង​ដោយ​សភាតំណាង​រាស្រ្ត​ និង​ក្រោយ​មក​ត្រូវ​បាន​អនុម័ត​ជា​​ទម្រង់​ដូច​គ្នា​ដោយ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ចន្ទ​នេះ​។



English : The failure of the second sentence, which proposes to ban same-sex civil unions, could possibly open the door for civil unions in the future.

Khmer : ការ​បរាជ័យ​នៃ​សាលក្រម​ទីពីរ ដែល​ស្នើ​ឱ្យ​ហាមឃាត់​ចំពោះ​សមគ្គ​សង្វាស​ស៊ីវិល​ដែល​មាន​ភេទ​ដូចគ្នា អាច​នឹង​បើកទ្វារ​សម្រាប់​សមគ្គ​សង្វាស​ស៊ីវិល​នា​ពេល​អនាគត។



[Day13]

English : Following the process, HJR-3 will be reviewed again by the next elected legislature in either 2015 or 2016 to remain in process.

Khmer : បន្ទាប់ពីដំណើរការនោះ ផ្នែកនីតិបញ្ញតិ្ត​ដែលបានជាប់ឆ្នោតបន្ទាប់​នឹងត្រូវ​ពិនិត្យ​មើល​ HJR-3 ឡើងវិញ​ក្នុង​ឆ្នាំ 2015 ឬ 2016 ដើម្បីបន្ត​ដំណើរការដែលនៅសល់។



English : Vautier´s achievements outside of directing include a hunger strike in 1973 against what he viewed as political censorship.

Khmer : ការ​សម្រេច​ជោគ​ជ័យ​របស់វោធា​ (Vautier) នៅ​ក្រៅ​ការ​ដឹក​នាំ​ រួមមាន​ការ​ធ្វើ​បាតុកម្ម​អត់អាហារ​នៅ​ក្នុង​ឆ្នាំ​1973 ប្រឆាំង​នឹង​អ្វី​ដែល​គាត់​ហៅ​ថា​ការ​ត្រួត​ពិនិត្យ​នយោបាយ​។



English : French law was changed. His activism went back to age 15 when he joined the French Resistance during World War II.

Khmer : ច្បាប់បារាំងត្រូវបានផ្លាស់ប្តូរ។ សកម្មភាពរបស់គាត់​ គិត​បាច់​តាំង​ពី​អាយុ 15 ឆ្នាំ ​នៅពេលគាត់បានចូលរួម​ជាមួយ​ក្រុមចលនា​​តស៊ូបារាំង ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។



English : He documented himself in a 1998 book.

Khmer : គាត់​បានសរសេរនិយាយពីខ្លួនគាត់​ក្នុង​សៀវភៅ​មួយ​ក្នុងឆ្នាំ​1998។



English : In the 1960s he headed back to newly-independent Algeria to teach film directing.

Khmer : ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ គាត់បានវិលត្រឡប់ទៅកាន់ប្រទេសអាល់ហ្សេរីវិញ ដែលទើបទទួលបានឯករាជ្យ ដើម្បីបង្រៀនអំពីការដឹកនាំខ្សែភាពយន្ត។



English : Japanese judoka Hitoshi Saito, winner of two Olympic gold medals, has died at the age of 54.

Khmer : កីឡាករយូដូកាជប៉ុនឈ្មោះ Hitoshi Saito ដែលជាអ្នកឈ្នះមេដាយមាសអូឡាំពិកចំនួនពីរ បានទទួលមរណភាពក្នុងអាយុ 54 ឆ្នាំ។



English : The cause of death was announced as intrahepatic bile duct cancer.

Khmer : មូលហេតុនៃការស្លាប់ត្រូវបានគេប្រកាសថា បណ្តាល​មកពី​ជំងឺ​មហារីក​បំពង់​ទឹកប្រមាត់។



English : He died in Osaka on Tuesday.

Khmer : គាត់បានស្លាប់នៅទីក្រុង​អូសាកា​ កាលពីថ្ងៃអង្គារ។



English : As well as a former Olympic and World champion, Saito was the All Japan Judo Federation training committee chairman at the time of his death.

Khmer : មិន​គ្រាន់តែ​ជា​អតីត​ម្ចាស់​ជើង​ឯក​កីឡា​អូឡាំពិក និង​ពិភពលោក លោក Saito (សៃតូ) ក៏​ធ្លាប់​ជា​ប្រធាន​គណៈកម្មាធិការ​បណ្តុះបណ្តាល​សហព័ន្ធ​យូដូ​ជប៉ុន នៅ​ពេល​លោក​ទទួល​មរណភាព។



English : At least 100 people had attended the party, in order to celebrate the first anniversary of a couple whose wedding was held last year.

Khmer : មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ 100 នាក់​ បាន​ចូល​រួម​ក្នុង​កម្មវិធី​ជប់​លៀង​ ដើម្បី​អបអរ​ខួប​អាពាហ៍​ពិពាហ៍​លើកដំបូង​របស់​គូស្វាមី​ភរិយា​ ដែល​បាន​រៀប​ការ​កាល​ពី​ឆ្នាំ​មុន​។​



English : A formal anniversary event was scheduled for a later date, officials said.

Khmer : ក្រុម​មន្ត្រី​ផ្លូវការ​បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ខួបជា​ផ្លូវការ​មួយ ត្រូវ​បាន​កំណត់​ពេល​នៅ​ថ្ងៃក្រោយ។



English : The couple had married in Texas one year ago and came to Buffalo to celebrate with friends and relatives.

Khmer : គូស្វាមីភរិយា​ដែល​បាន​រៀប​ការ​​នៅ​ក្នុង​រដ្ឋ​តិចសាសកាល​ពី​មួយ​ឆ្នាំ​មុន​ និង​មក​កាន់​តំបន់​ Buffalo ដើម្បី​អបអរសាទរ​ជាមួយ​មិត្តភ័ក្តិ​និង​សាច់​ញាតិ​។



English : The 30-year-old husband, who was born in Buffalo, was one of the four killed in the shooting, but his wife was not hurt.

Khmer : ប្តី​អាយុ 30 ឆ្នាំដែលកើតនៅស្រុក បាហ្វាឡូ គឺជាម្នាក់​ក្នុង​ចំណោមមនុស្សបួន នាក់ ដែលបានស្លាប់នៅក្នុងការបាញ់ប្រហារនេះ ប៉ុន្តែប្រពន្ធរបស់​គាត់​មិន​មានរងរបួសអ្វីឡើយទេ។



English : Karno is a well-known but controversial English tutor who taught under Modern Education and King´s Glory who claimed to have 9,000 students at the peak of his career.

Khmer : លោក កាណូ (Karno) គឺជាគ្រូបង្រៀនភាសា​អង់គ្លេស​ចម្រូង​ចម្រាស់​មាន​ភាព​ល្បីល្បាញមួយ​រូប​ ​ដែលបានបង្រៀនតាមកម្មវិធីការ​អប់រំ​ទំនើប (Modern Education) និងកម្មវិធី​ ឃីង ហ្គូរី (King´s Glory) ដែលបានប្រកាសថា គាត់មានសិស្សចំនួន 9,000 នាក់ ដែលជាចំនួនសិស្សដ៏ខ្ពស់បំផុតក្នុងអាជីពជាគ្រូបង្រៀន​របស់គាត់។



English : In his notes he used words which some parents considered coarse, and he reportedly used profanity in class.

Khmer : នៅក្នុងកំណត់ចំណាំរបស់គាត់ គាត់បានប្រើពាក្យ​ពេចន៍​​ដែលឪពុកម្តាយ​មួយចំនួន​ចាត់ទុកថាជា​ពាក្យ​គ្រោត​គ្រាត​ ហើយតាម​ដឹង​មក​ថា​ ​គាត់​បាន​​ប្រើពាក្យប្រមាថ​មើល​ងាយ​​នៅក្នុងថ្នាក់។



English : Modern Education accused him of printing large advertisements on buses without authorisation and lying by saying that he was the chief English tutor.

Khmer : ការ​អប់រំ​សម័យ​ទំនើប​ ចោទ​ប្រកាន់​គាត់​អំពី​ការ​ព្រីន​ការ​ឃោសនា​ដោយ​អក្សរ​ធំៗ​នៅ​លើ​រថយន្តក្រុង​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ការ​កុហក​ដោយ​និយាយ​ថា​ គាត់​ជា​ប្រធាន​គ្រូបង្រៀន​ភាសា​អង់គ្លេស​។



English : He has also been accused previously of copyright infringement, but was not charged.

Khmer : គាត់​ក៏​ធ្លាប់​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភបំពាន​លើ​ច្បាប់​រក្សា​សិទ្ធិ​ថត​ចម្លង​ផង​ដែរ ប៉ុន្តែ​មិន​ត្រូវ​បាន​រង​បន្ទុក​នោះ​ទេ។



English : A former student said that he ´used slang in class, taught dating skills in notes, and was just like the students´ friend.´

Khmer : អតីតសិស្សម្នាក់បាននិយាយថា គាត់ ´បានប្រើគ្រាមភាសានៅក្នុងថ្នាក់ បានបង្រៀនអំពីជំនាញចែចង់គ្នានៅក្នុងសៀវភៅកំណត់ត្រា ហើយគាត់ប្រៀបដូចជាមិត្តភក្ដិរបស់សិស្សអីចឹង´។



English : During the last three decades, despite officially remaining a communist state, China has developed a market economy.

Khmer : ក្នុង​កំឡុង​ពេល​បី​ទសវត្ស​ចុង​ក្រោយ​នេះ ទោះបី​នៅ​តែ​ជា​រដ្ឋ​កុម្មុយនិស្ត​ជា​ផ្លូវការ​ក៏​ដោយ ក៏​ប្រទេស​ចិន​បាន​អភិវឌ្ឍ​សេដ្ឋកិច្ច​ទីផ្សារ​ផង​ដែរ។



English : The first economic reforms were made under the leadership of Deng Xiaoping.

Khmer : ការកែទម្រង់ខាងផ្នែកសេដ្ឋកិច្ចលើកដំបូងត្រូវបានធ្វើឡើង​ក្រោម ការដឹកនាំរបស់លោក តេង ស៊ាវពិង (Deng Xiaoping)។



English : Since then, China´s economic size has grown by 90 times.

Khmer : ចាប់​តាំងពី​ពេល​នោះ​មក ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើន​ឡើង 90 ដង។



English : For the first time, last year China exported more cars than Germany and surpassed the United States as the biggest market for this industry.

Khmer : នេះ​​ជាលើកដំបូងហើយ​ដែល​​កាលពីឆ្នាំមុន​ប្រទេសចិនបាននាំចេញ​រថយន្ត​ច្រើនជាងប្រទេសអាល្លឺម៉ង់​ និងបាននាំមុខសហរដ្ឋអាមេរិក ក្នុង​នាម​​ជាទីផ្សារធំបំផុតសម្រាប់ឧស្សាហកម្មនេះ។



English : China´s GDP could be larger than the United States within two decades.

Khmer : ផលិតផលក្នុងស្រុកសរុប(GDP) របស់​ប្រទេស​ចិន​ នឹង​អាច​ខ្ពស់​ជាង​សហរដ្ឋអាមេរិក​ក្នុងរយៈ​ពេល​ពីរ​ទសវត្សរ៍​ទៀត​។​



English : Tropical Storm Danielle, fourth named storm of the 2010 Atlantic hurricane season, has formed in the eastern Atlantic Ocean.

Khmer : ខ្យល់​ព្យុះ​ត្រូពិចឈ្មោះ Danielle​​ ជា​ខ្យល់​ព្យុះ​ដែលបាន​ដាក់​ឈ្មោះ​ទី​បួន​នៅ​ក្នុង​រដូវ​ខ្យល់​ព្យុះ​សង្ឃរា​នៅ​មហាសមុទ្រ​អាត្លង់​តិច​​ឆ្នាំ2010 ដោយ​បាន​បង្កើត​ជា​រូបរាង​ព្យុះ​ឡើង​នៅ​ភាគ​ខាង​កើត​នៃ​មហាសមុទ្រ​អាត្លង់​ទិក​។



English : The storm, located approximately 3,000 miles from Miami, Florida, has maximum sustained winds of 40 mph (64 kph).

Khmer : ព្យុះនេះ ដែលស្ថិតនៅចម្ងាយប្រមាណ 3,000 ម៉ែល (ប្រហែល 4828 គីឡូ) ពីទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា មានខ្យល់បន្តបានរហូតដល់ទៅ 40 ម៉ែលក្នុងមួយម៉ោង (64 គីឡូក្នុងមួយម៉ោង)។



[Day14]

English : Scientists at the National Hurricane Center predict that Danielle will strengthen to a hurricane by Wednesday.

Khmer : អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលជាតិព្យុះសង្ឃរា ព្យាករណ៍ថា ព្យុះដានញ៉ែល (Danielle) នឹងបង្កើនឥទ្ធពលទៅជាព្យុះសង្ឃរាគិតត្រឹមថ្ងៃពុធ។



English : As the storm is far from landfall, it remains difficult to assess potential impact to the United States or Caribbean.

Khmer : ដោយសារ​ព្យុះ​នៅ​ឆ្ងាយ​ពី​ការបាក់ដី វានៅតែ​ពិបាក​ក្នុង​ការវាយតម្លៃ​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ដល់​សហរដ្ឋអាមេរិក ឬ​តំបន់ Caribbean (ការ៉ា​បៀន)។



English : Born in the Croatian capital, Zagreb, Bobek gained fame while playing for Partizan Belgrade.

Khmer : កើតនៅរដ្ឋធានីហ្សាហ្គ្រិប (Zagreb) ប្រទេសក្រូអាត (Croatia) លោកបូបិក (Bobek) មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញនៅពេលលេង​ឱ្យផាធីហ្ស៊ែន ប៊ែលហ្គ្រេត (Partizan Belgrade) ។



English : He joined them in 1945 and stayed until 1958.

Khmer : គាត់​បាន​ចូល​រួម​កជាមួយ​ពួកគេ​នៅ​ក្នុង​ឆ្នាំ​ 1945 និង​បន្ត​រហូត​ដល់​ឆ្នាំ​1958។



English : During his time with the team, he scored 403 goals in 468 appearances.

Khmer : កំឡុង​ពេល​ដែលគាត់នៅជាមួយក្រុម គាត់​រកបាន 403 គ្រាប់ ក្នុង​ការបង្ហាញ​ខ្លួន 468 ដង។



English : No one else has ever made more appearances or scored more goals for the club than Bobek.

Khmer : គ្មាន​នរណា​ម្នាក់​ធ្លាប់​បង្ហាញ​ខ្លួន ឬ​រក​គ្រាប់​បាល់​ឱ្យ​ក្លឹប​ច្រើនជាង​លោក Bobek (បូបេក) ឡើយ។



English : In 1995 he was voted the best player in Partizan´s history.

Khmer : នៅឆ្នាំ 1995 គាត់ត្រូវបានគេ​បោះឆ្នោតឱ្យ​ក្លាយជា​កីឡាករ​ឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្ររបស់ផាធីហ្សេន (Partizan) ។



English : The celebrations started with a special show by the world-renowned group Cirque du Soleil.

Khmer : ការ​អបអរសាទរ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការសម្ដែង​ពិសេស​មួយ ដោយ​ក្រុម​ដ៏​ល្បីល្បាញ​លំដាប់​ពិភព​លោក Cirque du Soleil។



English : It was followed by the Istanbul State Symphony Orchestra, a Janissary band, and the singers Fatih Erkoç and Müslüm Gürses.

Khmer : វាអមដោយ​ការ​សម្ដែង​របស់​ក្រុមតន្ត្រី​ស៊ីមផូនីនៃ​រដ្ឋ​អ៊ីស្តង់​ប៊ុល​នៃក្រុម​តន្ត្រី​ Janissary និង​អម​ដោយ​អ្នក​ចម្រៀង​ឈ្មោះ​ Fatih Erkoç និង Müslüm Gürses។



English : Then Whirling Dervishes took to the stage.

Khmer : បន្ទាប់មក វើលលីង ឌើរវីស្ហឹស (Whirling Dervishes) បានឡើងទៅលើឆាក។



English : Turkish diva Sezen Aksu performed with the Italian tenor Alessandro Safina and Greek singer Haris Alexiou.

Khmer : តារា​សំឡេង​ជនជាតិ​ទួរគី​មាន​អ្នកនាង ស៊ិន ហ្សែន អាក់ស៊ូ (Sezen Aksu) បានសម្តែងរួមជាមួយ​តារាង​សំឡេង​ខ្ពស់​ជនជាតិ​អ៊ីតាលី អាឡិចសាន់ដ្រូ សាហ្វីណា (Alessandro Safina) និង​តារា​ចម្រៀង​ជនជាតិ​ក្រិក ហារីស អាឡិចស៊ីអ៊ូ (Haris Alexiou)។



English : To finish, Turkish dance group Fire of Anatolia performed the show ¨Troy¨.

Khmer : ដើម្បីបញ្ចប់ ក្រុមរាំហ្វាយអឺ អហ្វ អាណាថូលៀ (Fire of Anatolia) របស់ប្រទេសទួរគីបានសម្ដែងបទ ¨Troy¨ ។



English : Peter Lenz, a 13-year-old motorcycle racer, has died after being involved in a crash at the Indianapolis Motor Speedway.

Khmer : លោកភីធើរលែនស៍ (Peter Lenz) អាយុ 13 ឆ្នាំ ជាអ្នកប្រណាំងម៉ូតូ​បានស្លាប់​​បន្ទាប់ពីបានបុកគ្នានៅ ផ្លូវឡានបើកលឿន អ៊ីនឌៀនណាផលលីស (Indianapolis Motor Speedway) ។



English : While on his warm-up lap, Lenz fell off his bike, and was then struck by fellow racer Xavier Zayat.

Khmer : នៅ​ក្នុង​ជុំកំដៅ​សាច់​ដុះ​ Lenz បាន​ដួល​កង់ ហើយ​ក្រោយ​មក​ត្រូវ​អ្នក​ប្រណាំង​កង់​ដូច​គ្នា​ឈ្មោះ Zayat បុកគាត់​។



English : He was immediately attended to by the on-track medical staff and transported to a local hospital where he later died.

Khmer : ភ្លាមៗ​នោះ បុគ្គលិក​ពេទ្យ​បាន​ជួយ​សង្គ្រោះ​គាត់ ហើយ​និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក ដែល​ជា​កន្លែង​ដែល​គាត់​បាន​ស្លាប់​នៅ​ពេលក្រោយ។



English : Zayat was unhurt in the accident.

Khmer : Zayat ពុំ​ទទួល​រងរបួស​​អ្វីឡើយ​ ​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ​​​។



English : Regarding the global financial situation, Zapatero continued by saying that ¨the financial system is a part of the economy, a crucial part.

Khmer : ពាក់ព័ន្ធ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​ Zapatero បាន​បន្តលើកឡើង​ដោយ​មាន​ប្រសាសន៍​ថា​ "ប្រព័ន្ធ​​ហិរញ្ញវត្ថុ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​សេដ្ឋកិច្ច។



English : We have a year-long financial crisis, which has had its most acute moment in the past two months, and I think now the financial markets are beginning to recover.¨

Khmer : យើង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ពេញ​មួយ​ឆ្នាំ​ ដែល​នាំ​ឲ្យ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​ពេល​ពីរ​ខែ​កន្លង​មក​ ហើយ​ខ្ញុំ​គិត​ថា បច្ចុប្បន្ន​នេះ​ ទីផ្សារ​ហិរញ្ញវត្ថុកំពុង​ងើប​ឡើង​វិញ​បណ្ដើរ​ៗ​ហើយ​"​។​



English : Last week, Naked News announced that it would dramatically increase its international language mandate to news reporting, with three new broadcasts.

Khmer : កាលពីសប្តាហ៍មុន សារព័ត៌មានអាក្រាតបានប្រកាសថាខ្លួននឹងបង្កើនរយៈពេល​ផ្សាយ​ជាភាសាអន្តរជាតិរបស់ខ្លួន​ទៅកម្មវិធីរាយការណ៍ព័ត៌មាន ដោយមានការចាក់ផ្សាយថ្មីចំនួនបី។



English : Already reporting in English and Japanese, the global organization is launching Spanish, Italian, and Korean-language programs, for television, the web, and mobile devices.

Khmer : ការរាយការណ៍បាន​ធ្វើ​ឡើង​​ជាភាសាអង់គ្លេស​និងភាសា​ជប៉ុន​​រួចរាល់ហើយ​ អង្គការពិភពលោក កំពុងដំណើរការកម្មវិធី​ភាសាអេស្ប៉ាញ ភាសាអ៊ីតាលី និងភាសាកូរ៉េ​សម្រាប់ទូរទស្សន៍ ​គេហទំព័រ ​និងឧបករណ៍ចល័ត។



English : ¨Luckily nothing happened to me, but I saw a macabre scene, as people tried to break windows in order to get out.

Khmer : ¨សំណាងល្អ មិនមានអ្វីកើតឡើងចំពោះខ្ញុំទេ ប៉ុន្តែខ្ញុំបានឃើញហេតុការណ៍ដ៏រន្ធត់មួយនៅពេលមនុស្សព្យាយាមបំបែកបង្អួច ដើម្បីចេញក្រៅ។



English : People were hitting the panes with chairs, but the windows were unbreakable.

Khmer : មនុស្សម្នានាំគ្នាវាយបំបែកស៊ុមបង្អួចនឹងកៅអី តែបង្អួចនោះនៅតែមិនបែក។



English : One of the panes finally broke, and they started to get out by the window,¨ said survivor Franciszek Kowal.

Khmer : អ្នក​រស់​រាន​មាន​ជីវិត​ម្នាក់​ឈ្មោះ​លោក Franciszek Kowal (ហ្វ្រានស៊ីសហ្សិក កូវល់) បាន​និយាយ​ថា មានកញ្ចក់​បង្អួច​មួយ​បាន​បែក ហើយ​ពួកគេ​បាន​ចាប់ផ្តើម​ចេញ​តាម​បង្អួច​នោះ។



English : Stars give off light and heat because of the energy made when hydrogen atoms are merged (or fused) together to form heavier elements.

Khmer : ផ្កាយ​ផ្តល់​ពន្លឺ និង​កម្តៅ​ដោយសារ​ថាមពល​ដែល​កើត​ឡើង នៅ​ពេល​អាតូម​អ៊ីដ្រូសែន​ត្រូវ​បាន​បញ្ចូល​គ្នា (ឬ​បាន​រលាយ​ចូល​គ្នា) បង្កើត​បាន​ជា​ធាតុ​ដែល​ធ្ងន់​ជាង។



English : Scientists are working to create a reactor that can make energy in the same way.

Khmer : ពួកអ្នកវិទ្យាសាស្ត្រកំពុងបង្កើតម៉ាស៊ីន​រេអាក់ទ័រមួយគ្រឿង​ ​ដែលអាចបង្កើត​ថាមពល​បាន​តាម​របៀប​ដូចគ្នា​នេះ​។



[Day15]

English : This, however, is a very hard problem to solve and will take many years before we see useful fusion reactors built.

Khmer : ទោះយ៉ាងណា នេះគឺជាបញ្ហាពិបាកមួយក្នុងការដោះស្រាយ ហើយ​វានឹងចំណាយពេលច្រើនឆ្នាំមុននិង​យើងឃើញការស្ថានាឡើងនៃម៉ាស៊ីនបំបែកចរន្តភ្លើងដែល​មានប្រយោជន៍​។



English : The steel needle floats on top of the water because of surface tension.

Khmer : ម្ជុល​ដែក​អណ្ដែត​លើ​ផ្ទៃ​ទឹក ដោយសារ​សំពាធ​នៅ​លើ​ផ្ទៃ​ខាងលើ។



English : Surface tension happens because the water molecules at the surface of the water are strongly attracted to each other more than they are to the air molecules above them.

Khmer : សំពាធ​នៅ​លើ​ផ្ទៃ​ខាងលើ​កើត​ឡើង​ដោយសារ​តែ​ម៉ូលេគុល​ទឹក​នៅ​លើ​ផ្ទៃទឹក ដែល​ត្រូវ​បាន​ស្រូប​ទាញ​គ្នា​យ៉ាង​ខ្លាំង​ច្រើន​ជាង​ម៉ូលេគុល​ខ្យល់​នៅ​ខាងលើ​ពួកវា។



English : The water molecules make an invisible skin on the water's surface that allows things like the needle to float on top of the water.

Khmer : ម៉ូលេគុល​ទឹក​បង្កើត​នូវ​សំបក​ដែល​មើល​មិន​ឃើញ​នៅ​លើ​ផ្ទៃទឹក ដែល​អនុញ្ញាត​ឱ្យ​វត្ថុ​ផ្សេងៗ​ដូច​ជា​ម្ជុល​អាច​អណ្ដែត​ពី​លើ​ផ្ទៃទឹក​បាន។



English : The blade on a modern ice skate has a double edge with a concave hollow between them. The two edges allow for a better grasp of the ice, even when tilted.

Khmer : បន្ទះដែកក្រោមក្តារជិះស្គីទឹកកកសម័យទំនើបមានគែមពីរ ដែលវាផតទន្ទឹមគ្នា ហើយគែមទាំងពីរនេះអាចចាប់ទឹកកកបានយ៉ាងមាំ ទោះជាពេលយើងផ្អៀងទៅមុខទៅក្រោយក៏ដោយ។



English : Because the bottom of the blade is slightly curved, as the blade tilts to one side or the other, the edge which is in contact with the ice also curves.

Khmer : ដោយសារតែ​ផ្នែកខាងក្រោម​នៃបន្ទះដែកវា​មានរាងកោងបន្តិច​ ដូចជាផ្លែកាំបិត​ផ្អៀងទៅ​ម្ខាង​​ឆ្វេងឬម្ខាងស្តាំ​ ហើយគែមរបស់វាដែលមានរាងកោងគឺនៅជាប់ជាមួយនឹងទឹកកកផងដែរ។



English : This causes the skater to turn. If the skates tilt to the right, the skater turns right, if the skates tilt to the left, the skater turns left.

Khmer : នេះបណ្តាលឱ្យអ្នកជិះស្គីក្រឡាប់។ ប្រសិនបើ​ស្គីផ្អៀងទៅ​ខាង​ស្តាំ អ្នកជិះស្គីបត់ទៅខាងស្តាំ ប្រសិនបើ​ស្គីផ្អៀងទៅ​ខាងឆ្វេង​អ្នក​ជិះ​ស្គីបត់​ទៅខាងឆ្វេង។



English : To return to their previous energy level, they must get rid of the extra energy they got from the light.

Khmer : ដើម្បីត្រលប់ទៅកម្រិតថាមពលមុនរបស់ពួកគេវិញពួកគេត្រូវតែចៀសវាងថាមពលបន្ថែមដែលពួកគេទទួលបានពីពន្លឺ។



English : They do this by emitting a tiny particle of light called a ¨photon¨.

Khmer : ពួកគេធ្វើបែបនេះ ដោយ​បញ្ចេញ​បំណែក​តូចមួយ​នៃ​ពន្លឺដែលគេហៅថា "ហ្វូតុន"។



English : Scientists call this process ¨stimulated emission of radiation¨ because the atoms are stimulated by the bright light, causing the emission of a photon of light, and light is a type of radiation.

Khmer : ពួកអ្នកវិទ្យាសាស្ត្រហៅដំណើរការនេះថា «ការបញ្ជូនចេញនូវ​ការសាយ​ភាយ​វិទ្យុសកម្ម ដែល​មាន​ការជំរុញ» ពីព្រោះ​អាតូម​ត្រូវបានជំរុញ ដោយពន្លឺដ៏ភ្លឺ បង្ក​ឱ្យ​មាន​ជាការ​បញ្ជូន​ចេញ​នូវរស្មីពន្លឺ ហើយពន្លឺ គឺជាប្រភេទមួយនៃ​ការសាយភាយ​វិទ្យុសកម្ម​ផង​ដែរ។



English : The next picture shows the atoms emitting photons. Of course, in reality photons are a lot smaller than those in the picture.

Khmer : រូបភាពបន្ទាប់បង្ហាញពីការបញ្ចេញអាតូមPhotons។ ជាការពិតណាស់Photonsរូបមានទំហំតូចជាងខ្លាំងនៃរូបតូចៗទាំងនោះ។



English : Photons are even smaller than the stuff that makes up atoms!

Khmer : "ហ្វូតុន" មានទំហំតូចជាងវត្ថុដែលបង្កើតបានជា​អាតូម!



English : After hundreds of hours of operation the filament in the bulb eventually burns out and the light bulb no longer works.

Khmer : បន្ទាប់ពីប្រតិបត្ដិការរាប់រយម៉ោង សមាសធាតុសរសៃអំបោះដែកនៅក្នុងអំពូលនៅទីបំផុតក៏បានឆេះចេញមក ហើយអំពូលក៏ឈប់ដំណើរការ។



English : The light bulb then needs replacing. It is necessary to be careful in replacing the light bulb.

Khmer : បន្ទាប់​មក​ ត្រូវ​ប្ដូរ​អំពូល​ភ្លើង​ចេញ។ ​​ចាំ​បាច់​​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ននៅ​ពេល​ប្ដូរ​អំពូលភ្លើង​។



English : First, the switch for the light fixture needs to be turned off or the cable disconnected.

Khmer : ជាដំបូង ត្រូវបិទកុងតាក់សម្រាប់បញ្ចាពន្លឺ ឬ ផ្តាច់ខ្សែរភ្លើង។



English : This is because electricity flowing into the socket where the metallic part of bulb sits can give you a severe electric shock if you touch the inside of the socket or the metal base of the bulb while it is still partly in the socket.

Khmer : នេះ គឺ​ដោយសារ​តែ​ចរន្ត​អគ្គិសនី​ហូរ​ចូល​ទៅ​ក្នុង​ឌូយ​ជា​ទីតាំង ដែល​ផ្នែក​លោហៈ​នៃ​អំពូល អាច​ធ្វើ​ឱ្យ​អ្នក ឆក់​ចរន្ត​អគ្គិសនី​យ៉ាង​ធ្ងន់ធ្ងរ ប្រសិន​បើ​អ្នក​ប៉ះ​ផ្នែក​ខាង​ក្នុង​ឌូយ ឬ​មូលដ្ឋាន​លោហៈ​របស់​អំពូល នៅ​ខណៈ​ពេល​ដែល​វា​នៅ​តែ​មាន​នៅ​ក្នុង​ឌូយ។



English : The major organ of the circulatory system is the heart, which pumps the blood.

Khmer : សរីរាង្គ​សំខាន់នៃ​ប្រព័ន្ធ​ឈាម​រត់ គឺ​បេះដូង ដែល​មាន​តួនាទី​បូម​ឈាម។



English : Blood goes away from the heart in tubes called arteries and comes back to the heart in tubes called veins. The smallest tubes are called capillaries.

Khmer : ឈាម​ធ្វើដំណើរ​ចេញ​បេះ​ដូង​​តាម​បំពង់សរសៃ​ឈាម​ដែល​ហៅ​ថា​ សរសៃ​អាក់​ទែរ​ និង​ត្រឡប់​មកកាន់​បេះ​ដូង​វិញ​ដែល​បំពង់សរសៃ​ឈាម​ដែល​ហៅ​ថា​សរសៃ​វ៉ែន​។ សរសៃ​ឈាម​តូច​ជាង​គេ​បំផុត​ ត្រូវ​គេ​ហៅ​ថា​ សរសៃ​ឈា​ម​ឆ្មារ។



English : A triceratops´ teeth would have been able to crush not only leaves but even very tough branches and roots.

Khmer : ធ្មេញTriceratopsមួយ នឹងអាចកំទេចមិនត្រឹមតែស្លឹកបន្លែនោះទេប៉ុន្តែសូម្បីរបស់ស្វិតនិងមើមក៏អាចបានដែរ។



English : Some scientists think Triceratops ate cycads, which are a type of plant that was common in the Cretaceous.

Khmer : អ្នក​វិទ្យាសាស្ត្រ​ខ្លះគិតថា សត្វ​ដាយណូស័រ ត្រាយស៊ើរ៉ាថប (Triceratops) បានស៊ីដើមស៊ីកាដ​ដែលជាប្រភេទ​រុក្ខជាតិមួយ​ប្រភេទ ដែលមានជាទូទៅនៅក្នុងយុគសម័យ Cretaceous។



English : These plants look like a small palm tree with a crown of sharp, spiky leaves.

Khmer : រុក្ខជាតិទាំងនេះមើលទៅដូចជាកូន​​ត្នោត ដែលមាន​ស្លឹករាងជាមកុដស្រួច និង​មាន​រាង​វែង​ស្រឡះ។



English : A Triceratops could have used its strong beak to strip off the leaves before eating the trunk.

Khmer : សត្វដាយណូស័រ ត្រាយស៊ើរ៉ាថប អាចប្រើចំពុះដ៏រឹងមាំរបស់វាកាត់ស្លឹកឈើចេញ មុននឹងវាស៊ីដើមឈើ។



English : Other scientists argue that these plants are very poisonous so it is unlikely that any dinosaur ate them, even though today the sloth and other animals like the parrot (a descendant of the dinosaurs) can eat poisonous leaves or fruit.

Khmer : អ្នកវិទ្យាសាស្ត្រ​ផ្សេង​ទៀត​ជំទាស់​ថា រុក្ខជាតិ​ទាំង​នេះ​មាន​ជាតិពុល​យ៉ាង​ខ្លាំង ដូច្នេះ​វា​មិនទំនង​ថា​មាន​សត្វ​ដាយ​ណូស័រ​ណាមួយ​បាន​មក​ស៊ី​វា​នោះ​ទេ ទោះ​បី​ជា​សព្វថ្ងៃ សត្វ​ស្លុត (sloth, ជា​ប្រភេទ​សត្វ​ម្យ៉ាង​ស្រដៀង​ទៅ​នឹង​សត្វ​ស្វា) និង​សត្វ​ដទៃ​ទៀត​ដូចជា​សេក (កូន​ចៅ​ជំនាន់​ក្រោយ​របស់​សត្វ​ដាយណូស័រ) អាច​បរិភោគ​ស្លឹក ឬ​ផ្លែ​ឈើ​ពុល​បាន​ក៏​ដោយ។



English : How would Io´s gravity pull on me? If you stood on the surface of Io, you would weigh less than you do on Earth.

Khmer : តើទំនាញ​របស់ភព​ព្រហស្បតិ៍​នឹងទាញខ្ញុំយ៉ាងដូចម្តេច? ប្រសិនបើ​អ្នកឈរ លើ​ផ្ទៃ​របស់​ភពព្រហស្បតិ៍ នោះអ្នក​នឹងមាន​ទម្ងន់ស្រាល​ជាង​ពេល​អ្នក​នៅ​លើ​ផែនដី។



English : A person who weighs 200 pounds (90kg) on Earth would weigh about 36 pounds (16kg) on Io. So the gravity, of course, pulls less on you.

Khmer : អ្នកដែលមានទម្ងន់ 200ផោន (90គក) នៅលើផែនដី​នឹងមាន​ទម្ងន់ប្រហែល 36ផោន (16គក) នៅលើ Io។ ដូច្នេះសម្ពាធទំនាយផែនដីមានកម្រិតស្រាល។



[Day16]

English : The Sun doesn´t have a crust like the Earth that you can stand on. The whole Sun is made out of gases, fire, and plasma.

Khmer : ព្រះអាទិត្យ​មិនមានសំបកដូច ផែនដី ដែលអ្នកអាចឈរបាននោះទេ។ ព្រះអាទិត្យទាំងមូល ត្រូវបានផលិតចេញពី​ឧស្ម័ន ភ្លើង និង​ប្លា​ស្មា។



English : The gas becomes thinner as you go farther from the center of the Sun.

Khmer : ឧស័្មននឹងកាន់តែស្តើងទៅៗនៅពេលដែលអ្នកនៅកាន់តែឆ្ងាយពីព្រះអាទិត្យ។



English : The outer-part we see when we look at the Sun is called the photosphere, which means ¨ball of light¨.

Khmer : ពេលយើងក្រឡេកមើលព្រះអាទិត្យ យើងមើលឃើញផ្នែកខាងក្រៅ គេហៅថាសុរិយាភាមណ្ឌល ដែលមានន័យថា ¨ដុំមូលនៃពន្លឺ¨។



English : About three thousand years later, in 1610, Italian astronomer Galileo Galilei used a telescope to observe that Venus has phases, just as the moon does.

Khmer : ប្រហែលជាបីពាន់ឆ្នាំក្រោយមក គឺនៅឆ្នាំ 1610 តារាវិទូអ៊ីតាលី ហ្គាលីឡេអូ ហ្គាលីឡេ (Galileo Galile) បានប្រើកែវយឹត ដើម្បី​សង្កេតមើលថាភព​សុក្រមានដំណាក់កាលដូចជាព្រះចន្ទដែរ។



English : Phases happen because only the side of Venus (or of the Moon) facing the Sun is lighted. The phases of Venus supported the theory of Copernicus that the planets go around the Sun.

Khmer : រយៈពេល​កើតឡើង ដោយសារតែមានតែ​ផ្នែក​ម្ខាង​នៃ​ភព​សុក្រ (ឬព្រះច័ន្ទ) ប្រឈម​នឹង​ព្រះអាទិត្យ ដែលត្រូវបាន​បំភ្លឺ។ រយៈពេលនៃភពសុក្រ បានគាំទ្រដល់​ទ្រឹស្តីរបស់​លោក Copernicus (ខូភើនីកឹស) ដែលថា​ភព​នានា​ធ្វើ​ដំណើរ​ជុំវិញ​ព្រះអាទិត្យ។



English : Then, a few years later in 1639, an English astronomer named Jeremiah Horrocks observed a transit of Venus.

Khmer : បន្ទាប់មក រយះពេលពីរបីឆ្នាំក្រោយគឺក្នុងឆ្នាំ១៦៣៩ តារាវិទូជនជាតិអង់គ្លេស Jeremiah Horrocks បានសង្កេតឃើញអំពីដំណើរឆ្លងកាត់របស់ភពព្រះសុក្រ។



English : England had experienced a long period of peace after the reconquest of the Danelaw.

Khmer : ប្រទេសអង់គ្លេសធ្លាប់​ឆ្លងកាត់នូវសន្តិភាព​រយៈពេលយូរ​បន្ទាប់ពីការវាយ​ដណ្តើមយកបានវិញ​របស់ដេនឡរ (Danelaw)​។



English : However in 991 Ethelred was faced with a Viking fleet larger than any since Guthrum´s a century earlier.

Khmer : ទោះជាយ៉ាងណា​ក៏ដោយ នៅឆ្នាំ 991 អិសស៊ើររេដ (Ethelred) ត្រូវ​បានប្រឈមមុខ​ជាមួយនឹង​កងនាវាវ៉ៃឃីង (Viking) ដែលធំជាងពេលណាៗទាំងអស់​តាំងពី​មួយសតវត្សរ៍មុននេះរបស់ហ្គាតរឹម​ (Guthrum)។



English : This fleet was led by Olaf Trygvasson, a Norwegian with ambitions to reclaim his country from Danish domination.

Khmer : រយៈពេល​នៃ​ភពសុក្រ​បាន​គាំទ្រដល់​ទ្រឹស្ដី​របស់​លោក Copernicus (ខូភើនីកឹស) ដែល​ថា​ភព​នានា​ធ្វើ​ដំណើរ​ជុំវិញ​ព្រះអាទិត្យ។



English : After initial military setbacks, Ethelred was able to agree to terms with Olaf, who returned to Norway to try to gain his kingdom with mixed success.

Khmer : បន្ទាប់ពីផលវិបាកផ្នែកយោធា​ដំបូង ស្តេចអង់គ្លេស អេសសឹលរែដ (Ethelred) បានមានលទ្ធភាពយល់ព្រមនឹង​លក្ខខ័ណ្ឌ​ជាមួយ​ស្តេច ន័រវេស៍ អូឡាហ្វ (Olaf) ដែលបានវិលត្រឡប់ទៅ​ប្រទេស​ន័រវែស​វិញ ដើម្បីព្យាយាម​ធ្វើយ៉ាងណាឱ្យទទួលបានអាណាចក្ររបស់គាត់វិញជាមួយនឹងភាព​ជោគជ័យ​លាយឡំ និង​បរាជ័យ។



English : Hangeul is the only purposely invented alphabet in popular daily use. The alphabet was invented in 1444 during the reign of King Sejong (1418 – 1450).

Khmer : ហង់ហ្គូល គឺ​ជា​អក្ខរក្រម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដ៏​ពេញ​និយម​តែ​មួយ​គត់។ អក្ខរក្រម​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1444 ក្នុង​រជ្ជកាល​ស្តេច​សេជុង (1418-1450)។



English : King Sejong was the fourth king of the Joseon Dynasty and is one of the most highly regarded.

Khmer : ព្រះ​អង្គ​ សេជុង គឺជាស្តេចទីបួន​នៃរាជវង្ស ជូសឹង​ និង​ជាស្តេច​ដែលគេគោរពខ្លាំង​ជាង​គេ​បំផុត។



English : He originally named the Hangeul alphabet Hunmin Jeongeum, which means ¨the correct sounds for the instruction of the people¨.

Khmer : ដំបូង​ឡើយ​ គាត់​បាន​ដាក់​ឈ្មោះ​តួ​អក្សរ​ ហាំងហ្គឹល (Hangeul) ថា ហ៊ុនមិន ជឹងហ្គឹម (Hunmin Jeongeum) ដែល​មាន​ន័យ​ថា "​សូរ​ត្រឹម​ត្រូវ​សម្រាប់​ការបង្រៀន​មនុស្ស​"។



English : There are many theories to how Sanskrit came into existence. One of them is about an Aryan migration from the west into India who brought their language with them.

Khmer : មានទ្រឹស្តីជាច្រើនអំពីការកកើត​នៃ​ភាសា​សំស្ក្រឹត​។ ទ្រឹស្ដី​​មួយក្នុងចំណោមទ្រឹស្តី​ទាំង​នោះ​គឺ ​ការ​​ធ្វើចំណាកស្រុករបស់ពួកអារ្យាន​ ពីទិស​ខាងលិចចូល​ទៅក្នុង​​ប្រទេសឥណ្ឌា ដែលបាននាំយក​ភាសារបស់ពួកគេមក​តាម​។



English : Sanskrit is an ancient language and is comparable to the Latin language spoken in Europe.

Khmer : សំស្ក្រឹត គឺ​ជា​ភាសា​បុរាណ​មួយ ហើយ​អាច​ប្រៀបធៀប​ទៅ​នឹង​ភាសា​ឡាតាំង ដែល​និយាយ​នៅ​ទ្វីប​អឺរ៉ុប​បាន​។



English : The earliest known book in the world was written in Sanskrit. After the compilation of Upanishads, Sanskrit just faded due to hierarchy.

Khmer : សៀវភៅមុនគេបង្អស់ដែលគេស្គាល់ត្រូវបានសរសេរជាភាសាសំស្ក្រឹត។ បន្ទាប់ពីមានការកែសម្រួលរបស់យូភែននីសស្ហែដ (Upanishads) ភាសាសំស្ក្រឹតក៏បានសាបរលាបទៅវិញដោយសារតែឋានានុក្រម។



English : Sanskrit is a very complex and rich language, which has served to be the source for many modern Indian languages, just like Latin is the source for European languages like French and Spanish.

Khmer : សំស្ក្រឹតគឺ​ជា​ភាសា​សាំញ៉ាំ និង​សម្បូរ​បែប ដែល​​ជា​ប្រភព​នៃ​ភាសា​ឥណ្ឌា​សម័យ​ទំនើប​ជា​ច្រើន ដូច​ទៅហ្នឹង​ភាសា​ឡាតាំង ដែល​ជា​ប្រភព​នៃភាសា​អឺរ៉ុបនានា ដូច​ជា​ភាសា​បារាំង និង​ភាសា​អេស្ប៉ាញជាដើម។



English : With the battle for France over, Germany began to get ready to invade the island of Britain.

Khmer : ពេលសង្គ្រាមចប់ជាមួយនឹងបារាំង​ប្រទេស​អាល្លឺម៉ង់​បាន​ចាប់​ផ្តើម​ត្រៀម​ខ្លួនចូល​វាយ​លុកលុយកោះ​អង់គ្លេស។



English : Germany code-named the attack "Operation Sealion". Most of the British Army´s heavy weapons and supplies had been lost when it evacuated from Dunkirk, so the army was fairly weak.

Khmer : អាឡឺម៉ង់បានដាក់រហស្សនាមការវាយប្រហារនោះថា «ប្រតិបត្តិការតោសមុទ្រ»(Operation Sealion)។ សព្វាវុធធុនធ្ងន់ និងគ្រឿងភស្តុភាររបស់កងទ័ពអង់គ្លេសមួយចំនួនធំត្រូវបានបាត់បង់ពេលដែលពួកគេរត់គេចខ្លួនពីដាំងឃើគ (Dunkirk) ហេតុនោះហើយទើបពួកកងទ័ពខ្លួនមានការខ្សោះល្វើយជាខ្លាំង។



English : But the Royal Navy was still much stronger than the German Navy ("Kriegsmarine") and could have destroyed any invasion fleet sent across the English Channel.

Khmer : ប៉ន្តែទាហានជើងទឹករបស់​រាជវាំងនៅតែខ្លាំងក្លា​ជាងទាហាន​ជើងទឹកអាឡឺម៉ង់ ("Kriegsmarine") និងអាចទប់ស្កាត់​ការឈ្លានពានទូទាំងអង់គ្លេសនៅគ្រប់រូបភាព។



English : However, very few Royal Navy ships were based near the likely invasion routes as the admirals were afraid they would be sunk by German air attack.

Khmer : ក៏​ប៉ុន្តែ នាវា​នៃ​កង់​ទ័ព​ជើង​ទឹកបាន​បោះ​ទីតាំង​នៅ​ក្បែរ​ផ្លូវ​ដែល​អាច​មាន​ការ​ឈ្លាន​ពាន​ ដោយ​សារ​លោក​មេទ័ព​មាន​ការ​ព្រួយ​បារម្ភ​ថា​ កង​នាវា​ទាំង​នោះ​នឹង​ត្រូវ​វាយ​ពន្លិច​ដោយ​កងទ័ព​អាល្លឺម៉ង់​តាម​ផ្លូវ​អាកាស។​



English : Let´s start with an explanation about Italy´s plans. Italy was mainly the ¨little brother¨ of Germany and Japan.

Khmer : សូម​ចាប់ផ្តើម​ជាមួយ​ការ​ពន្យល់​អំពី​ផែនការ​របស់​ប្រទេស​អ៊ីតាលី។ ប្រទេស​អ៊ីតាលីច្រើន​តែ​ជា​ប្អូនប្រុស​ពៅ​របស់​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ជប៉ុន។



English : It had a weaker army and a weaker navy, although they had just built four new ships right before the beginning of the war.

Khmer : ខ្លួន​មានកងទ័ព​ខ្សោយជាង និងកង​ទ័ព​ជើងទឹក​ខ្សោយ​ជាង បើទោះបីជាពួកគេទើបតែសាង​សង់​នាវា​ថ្មី​ចំនួនបួន​គ្រឿងមុននឹងមានការចាប់ផ្តើម​សង្គ្រាម​ក្តី។



English : Italy´s main goals were African countries. To capture those countries, they would need to have a troop launching pad, so as troops could sail across the Mediterranean Sea and invade Africa.

Khmer : គោលដៅ​ចម្បង​របស់​ប្រទេស​អ៊ីតាលី គឺ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក។ ដើម្បី​ចាប់​យក​ប្រទេស​ទាំង​នោះ ពួកគេ​ចាំបាច់​ត្រូវ​មាន​ទីតាំង​ដាក់​ដំណើរ​ការ​គ្រាប់​មីស៊ីល​ល្បឿន​លឿន​សម្រាប់​កងទ័ព ដូច្នេះ​កងទ័ព​អាច​បើក​ការ​វាយ​ប្រហារ​ឆ្លងកាត់​សមុទ្រ​មេឌីទែរ៉ាណេ និង​វាយលុក​យក​ទ្វីប​អាហ្វ្រិក។



English : For that, they had to get rid of British bases and ships in Egypt. Besides those actions, Italy´s battleships were not supposed to do anything else.

Khmer : ដើម្បីសម្រេចផែនការនោះ ពួកគេ​ត្រូវ​កម្ចាត់​ចោល​នូវ​មូលដ្ឋាន​ទ័ព និង​នាវា​របស់​ចក្រភព​អង់គ្លេស​នៅក្នុង​ប្រទេសអេហ្ស៊ីប​។ ក្រៅពី​សកម្មភាព​ទាំង​នោះ នាវា​ចម្បាំង​របស់​ប្រទេស​អ៊ីតាលី​មិន​ត្រូវ​​ធ្វើសកម្មភាព​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។



[Day17]

English : Now for Japan. Japan was an island country, just like Britain.

Khmer : សម្រាប់​ជប៉ុនវិញ​ម្ដង​។ ប្រទេស​ជប៉ុន​គឺ​ប្រទេស​ដែន​កោះ​ ដូច​ជា​ចក្រភព​អង់គ្លេស​ដែរ​។



English : Submarines are ships designed to travel underwater, and remain there for an extended amount of time.

Khmer : កប៉ាល់​មុជ​ទឹក​ ជា​កប៉ាល់​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ធ្វើ​ដំណើរ​នៅ​ក្រោម​ទឹក​ និង​អាច​ស្ថិត​ក្រោម​ទឹក​ក្នុង​ពេល​ជា​យូរ​បាន​។​



English : Submarines were used in World War I and World War II. Back then they were very slow and had a very limited shooting range.

Khmer : នាវា​មុជទឹកត្រូវបានប្រើ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទីមួយ និង​​សង្គ្រាម​លោក​លើក​ទី​ពីរ​។ ក្នុងអំឡុង​ពេល​នោះ នាវា​ទាំងនោះមានល្បឿនយឺត​ណាស់ ហើយអាចបាញ់បានក្នុងរយៈចម្ងាយជិតតែប៉ុណ្ណោះ។



English : In the beginning of the war they mostly travelled on top of the sea, but as radar began developing and becoming more accurate the submarines were forced to go under water to avoid being seen.

Khmer : នៅ​ពេល​​ចាប់ផ្ដើមសង្គ្រាមដំបូង​ ភាគច្រើន​ នាវា​មុជ​ទឹក​បានធ្វើដំណើរ​នៅ​លើផ្ទៃ​ទឹកសមុទ្រ ប៉ុន្តែនៅពេលដែលរ៉ាដាត្រូវ​បាន​ផលិត​ឡើង​ ​​និងអាច​ចាប់​ទី​តាំង​បាន​សុក្រឹតល្អ​ ​នាវាមុជទឹក​បានបង្ខំ​ឱ្យ​មុជចុះ​ក្រោមទឹក ដើម្បីជៀសវាងការមើលឃើញ។



English : German submarines were called U-Boats. The Germans were very good at navigating and operating their submarines.

Khmer : នាវា​មុជ​ទឹក​អាល្លឺម៉ង់ ត្រូវ​បាន​គេ​ហៅ​ថា​ U-Boats។ ពួកអាល្លឺម៉ង់​ ពិត​ជា​ពូកែ​ណាស់​ក្នុង​ការ​ធ្វើ​នាវាចរ​ និង​បើក​នាវា​មុជ​ទឹក​។​



English : Because of their success with submarines, after the war Germans aren´t trusted to have many of them.

Khmer : ដោយសារ​ជោគ​ជ័យ​របស់​ពួកគេ​ជាមួយ​នឹង​នាវាមុជ​ទឹក​ ក្រោយ​បញ្ចប់​សង្គ្រាម​ អាល្លឺម៉ង់​មិន​ត្រូវ​បាន​គេ​ជឿ​ថា​មាន​នាវាមុជ​ទឹក​តិច​គ្រឿ​ង​នោះ​ទេ​។



English : Yes! King Tutankhamun, sometimes referred to as ¨King Tut¨ or ¨The Boy King¨, is one of the most well known ancient Egyptian kings in modern times.

Khmer : ត្រូវហើយ! ស្តេច Tutankhamun​(ទូតាន​កាមុន) ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅថា "ស្តេច Tut" ឬ ¨The Boy King¨ គឺ​ជា​ស្តេច អេហ្ស៊ីប​បុរាណ​មួយ​អង្គ​ក្នុង​ចំណោម​ស្តេច​ដែល​ល្បីល្បាញ​ជាង​គេ​បំផុត​នៅ​ក្នុង​សម័យ​ទំនើប។



English : Interestingly, he was not considered to be very important in ancient times and was not recorded on most ancient king lists.

Khmer : អ្វីដែលគួរ​ឱ្យ​ចាប់​អារម្មណ៍នោះគឺថា គេ​មិន​បាន​ចាត់​ទុក​ទ្រង់ថា​ជាមនុស្សសំខាន់​ខ្លាំង​​ក្នុងសម័យ​បុរាណ​នោះទេ ហើយក៏មិន​បាន​​កត់ត្រា​ចូលក្នុង​បញ្ជីភាគច្រើននៃ​ស្តេចសម័យ​​បុរាណ​​​ដែរ។



English : However, the discovery of his tomb in 1922 made him a celebrity. While many tombs of the past were robbed, this tomb was left virtually undisturbed.

Khmer : ទោះជា​យ៉ាងណា​ក៏ដោយ ការ​រក​ឃើញ​ផ្នូររបស់ទ្រង់នៅ​ឆ្នាំ 1922 បានធ្វើឱ្យទ្រង់ក្លាយជាស្តេច​ដ៏ល្បី​ល្បាញ​។ ខណៈ​ពេល​ដែល​ផ្នូរបុរាណពីមុនៗ​ជាច្រើន​ត្រូវ​បាន​គេ​លួចគាស់ ​ផ្នូរ​នេះ​ត្រូវ​គេទុក​ចោល​ដោយ​គ្មាន​ការប៉ះពាល់។



English : Most of the items buried with Tutankhamun have been well preserved, including thousands of artefacts made from precious metals and rare stones.

Khmer : វត្ថុជាច្រើនដែលត្រូវកប់ជាមួយ Tutankhamun ត្រូវបានរក្សាទុកយ៉ាងល្អ​រួមទាំងវត្ថុសិល្បៈជាច្រើន​ដែលផលិតពីលោហធាតុមានតម្លៃ និងថ្មកម្រផងដែរ។



English : The invention of spoke wheels made Assyrian chariots lighter, faster, and better prepared to outrun soldiers and other chariots.

Khmer : ការបង្កើតឡើងនៃកង់(នៃរទេះ) បានធ្វើឲ្យរទេះចំបាំងរបស់ជនជាតិអាស៊ើរី (Assyrian) មានលក្ខណៈស្រាលជាងនិងលឿនជាង និងងាយត្រៀមខ្លួនបានល្អប្រសើរជាងពលទាហាន និងកងទ័ពសេះផ្សេងទៀត។



English : Arrows from their deadly crossbows could penetrate the armor of rival soldiers. About 1000 B.C., the Assyrians introduced the first cavalry.

Khmer : ព្រួញជាប់នៅលើស្នាផ្តាច់ជីវិតរបស់ពួកគេអាចដាក់បុកទម្លុះគ្រឿងសឹកទាហានសត្រូវបាន។ ប្រហែលជា1000 ឆ្នាំមុនគ្រិស្តសករាជ ជនជាតិអាសស៊ើរបានប្រើប្រាស់ទ័ពសេះជាលើកដំបូង។



English : A cavalry is an army that fights on horseback. The saddle had not yet been invented, so the Assyrian cavalry fought on the bare backs of their horses.

Khmer : ទ័ពសេះ គឺ​ជា​កងទ័ព​ដែល​ប្រយុទ្ធ​នៅ​លើ​ខ្នង​សេះ។ កែបសេះ​មិនទាន់​បាន​បង្កើត​ឡើង​នៅ​ឡើយ​ទេ ដូច្នេះ​ទ័ព​សេះ​របស់​ប្រទេស​អាស្ស៊ីរី​បាន​ប្រយុទ្ធ​នៅ​លើខ្នងសេះ​ដោយ​ពុំ​មាន​កែប។



English : We know many Greek politicians, scientists, and artists. Possibly the most known person of this culture is Homer, the legendary blind poet, who composed two masterpieces of Greek literature: the poems Iliad and Odyssey.

Khmer : យើង​ស្គាល់​អ្នក​នយោបាយ អ្នកវិទ្យាសាស្ត្រ និង​សិល្បករ​​ក្រិក​ជា​ច្រើន។ បុគ្គលដែលប្រហែលជាគេស្គាល់ច្រើនបំផុតនៅក្នុងវប្បធម៌នេះគឺ Homer (ហូមឺរ) ជា​កវីកំណាព្យ​ពិការ​ភ្នែក​ដ៏​អស្ចារ្យ​មួយរូប ដែល​បាន​និពន្ធ​ស្នាដៃ​អក្សរ​សាស្ត្រ​ក្រិក​ដ៏ល្អឯកចំនួន​ពីគឺ Iliad និង Odyssey។



English : Sophocles and Aristophanes are still popular playwrights and their plays are considered to be among the greatest works of world literature.

Khmer : លោក Sophocles និង លោក Aristophanes ជាអ្នកនិពន្ធរឿងដ៏ល្បីល្បាញ ហើយស្នាដៃពួកគេត្រូវបានចាត់ទុកថាជាស្នាដៃដ៏អស្ចារ្យនៃអក្សរសាស្រ្តពិភពលោក។



English : Another famous Greek is a mathematician Pythagoras, mostly known for his famous theorem about relations of the sides of right triangles.

Khmer : ជនជាតិក្រិកដ៏ល្បីល្បាញមួយរួបទៀតនោះគឺគណិតវិទ ភីតាហ្គូនរ៉ាស៍(Pythagoras),ដែលគេស្គាល់ភាគច្រើនបំផុតចំពោះទ្រឹស្តីដ៏ល្បីល្បាញរបស់គាត់អំពីទំនាក់ទំនងនៃជ្រុងរបស់ត្រីកោណកែង។



English : There are varying estimates for how many people speak Hindi. It is estimated to be between the second and fourth most commonly spoken language in the world.

Khmer : មានការ​ប៉ាន់ស្មាន​ខុសៗគ្នា​ចំពោះ​ចំនួន​មនុស្ស​ដែល​និយាយ​ភាសា​ហិណ្ឌី។ វាត្រូវបានប៉ាន់ស្មាន​ថាភាសានេះស្ថិតនៅ​ចន្លោះ​លំដាប់ទីពីរ និងទីបួននៃភាសាដែលមានមនុស្សនិយាយច្រើនបំផុតក្នុងពិភពលោក។



English : The number of native speakers varies depending on whether or not very closely related dialects are counted.

Khmer : ចំនួន​អ្នក​និយាយ​ភាសា​កំណើតមានចំនួនខុស​គ្នា ​អាស្រ័យ​លើកត្តា​​ថា​តើ​គ្រាម​ភាសា​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និតនឹង​គ្នា​នោះ ​ត្រូវបាន​រាប់​បញ្ចូលដែរឬអត់​។​



English : Estimates range from 340 million to 500 million speakers, and as many as 800 million people can understand the language.

Khmer : ការប៉ាន់ប្រមាណមានចន្លោះ​អ្នកនិយាយចាប់ពី 340 លានទៅ 500 លាននាក់ ហើយមនុស្ស​ជា​ច្រើន​អាច​យល់ភាសា​នេះ​បាន​ដល់រហូត 800 លាននាក់។



English : Hindi and Urdu are similar in vocabulary but different in script; in everyday conversations, speakers of both languages can usually understand each other.

Khmer : ភាសា​ហិណ្ឌូ និង​អ៊ូឌូ គឺ​ស្រដៀង​គ្នា​នៅ​ក្នុង​វាក្យស័ព្ទ ប៉ុន្តែ​ខុសគ្នា​ត្រង់​អក្សរ។ នៅក្នុង​ការសន្ទនា​ប្រចាំថ្ងៃ​អ្នក​និយាយ​ភាសា​ទាំង​ពីរ​អាច​យល់​ពី​គ្នា​ទៅវិញទៅមកបាន។



English : Around the 15th century, northern Estonia was under great cultural influence of Germany.

Khmer : នៅ​សតវត្សរ៍​ទី15 នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អេស្តូនី គឺ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​វប្បធម៌​ដ៏​អស្ចារ្យ​របស់​ប្រទេស​អាល្លឺម៉ង់។



English : Some German monks wanted to bring God closer to the native people, so they invented the Estonian literal language.

Khmer : ព្រះសង្ឃអាល្លឺម៉ង់ខ្លះ ចង់ឱ្យព្រះនៅជិតនឹងជនជាតិដើម ដូច្នេះពួកគេក៏បានបង្កើតភាសាអេស្តូនីជាមូលដ្ឋាន។



English : It was based on the German alphabet and one character ¨Õ/õ¨ was added.

Khmer : វាបាន​ផ្អែក​លើ​មូលដ្ឋាន​អក្ខរក្រម​អាល្លឺម៉ង់ ហើយនឹង​បាន​បន្ថែមតួអក្សរ​មួយគឺ ¨Õ/õ¨។



English : As time passed, many words that were borrowed from German coalesced. This was the beginning of enlightenment.

Khmer : ខណៈពេលវេលាចេះតែកន្លងផុតទៅ ពាក្យជាច្រើន​ដែល​ខ្ចីពី​ភាសាអាឡឺម៉ង់បានរួមបញ្ចូលគ្នាឡើងវិញ។ នេះ គឺជាការ​ចាប់​ផ្តើម​នៃការយល់ដឹងច្បាស់លាស់។



English : Traditionally, the heir to the throne would go straight into the military after finishing school.

Khmer : តាមប្រពៃណី អ្នកស្នងរាជនឹងចូលទៅក្នុងកងយោធា​បន្ទាប់ពី​បញ្ចប់ការសិក្សាសាលា។



[Day18]

English : However, Charles went to university at Trinity College, Cambridge where he studied Anthropology and Archaeology, and later History, earning a 2:2 (a lower second class degree).

Khmer : ប៉ុន្តែលោក ឆាល (Charles) បានទៅសាកលវិទ្យាល័យនៅឯមហាវិទ្យាល័យទ្រីនីធី (Trinity College) មហាវិទ្យាល័យ ខេមប្រ៊ីជ (Cambridge) ជាកន្លែងដែលគាត់បានសិក្សាផ្នែកមនុស្សសាស្ត្រ និងបុរាណវិទ្យា ហើយក្រោយមកទៀតផ្នែកប្រវត្តិសាស្ត្រ ដោយទទួលបានលទ្ធផល 2:2 (សញ្ញាបត្រថ្នាក់ ទីពីរកម្រិតទាប)។



English : Charles was the first member of the British Royal Family to be awarded a degree.

Khmer : ព្រះ​អង្គ​ម្ចាស់ ​Charles (ឆាល) គឺ​ជា​សមាជិក​ដំបូង​របស់​គ្រួសារ​រាជវង្ស​អង់គ្លេស​ដែល​បានប្រគល់ សញ្ញាប័ត្រ។



English : European Turkey (eastern Thrace or Rumelia in the Balkan peninsula) includes 3% of the country.

Khmer : ប្រទេស​ទួរគី​ប៉ែក​អឺរ៉ុប (ភាគ​ខាង​កើត​ឧបទ្វីប Thrace ឬ Rumelia នៅ Balkan (បាល់​កង់)) ដែល​មាន​រួម​បញ្ចូល​នូវ 3% នៃ​ផ្ទៃ​ប្រទេស​ផង​ដែរ។



English : The territory of Turkey is more than 1,600 kilometres (1,000 mi) long and 800 km (500 mi) wide, with a roughly rectangular shape.

Khmer : ទឹកដី​នៃ​ប្រទេស​តួគី​មាន​ប្រវែង​បណ្តោយ​ធំជាង1,600 គីឡូម៉ែត្រ (1000​ ម៉ែល) និង​ទទឹង 800 គីឡូម៉ែត្រ (500ម៉ៃ) ដែល​មាន​រាង​ជា​ចតុកោណកែង។



English : Turkey´s area, including lakes, occupies 783,562 square kilometres (300,948 sq mi), of which 755,688 square kilometres (291,773 sq mi) are in south west Asia and 23,764 square kilometres (9,174 sq mi) in Europe.

Khmer : តំបន់របស់ប្រទេសតួកគីរួមទាំងបឹង​ ការកាន់កាប់លើផ្ទៃដី 783,562 គីឡូម៉ែត្រក្រឡា (300,948 sq mi) ដែលក្នុងនោះ 755,688 គីឡូម៉ែត្រក្រឡា (291,773 sq mi) ស្ថិតនៅតំបន់អាស៊ីភាគនិរតី និង 23,764 គីឡូម៉ែត្រក្រឡា (9,174 sq mi) នៅអឺរ៉ុប។



English : Turkey´s area makes it the world´s 37th-largest country, and is about the size of Metropolitan France and the United Kingdom combined.

Khmer : ផ្ទៃដី​របស់​ទូរគី​បាន​ជាប់ជា​ប្រទេស​ដែល​មាន​ផ្ទៃដី​ធំ​ជាង​គេ​លំដាប់​ទី​37 នៅ​លើ​ពិភព​លោក ហើយ វា​គឺ​ស្មើនឹង​ទំហំ​ប្រទេស​រាជធានី​ប្រទេស​បារាំង និង​អង់​គ្លេស​រួម​បញ្ចូល​គ្នា​តែម្តង។



English : Turkey is encircled by seas on three sides: the Aegean Sea to the west, the Black Sea to the north and the Mediterranean Sea to the south.

Khmer : ប្រទេសទួរគីមាន​ព័ទ្ធ​ជុំ​វិញ​ដោយ​សមុទ្រ​នៅទិសទាំងបី គឺសមុទ្រ អ៊ែរហ្គីន (Aegean) នៅខាងលិច​សមុទ្រខ្មៅនៅខាងជើង និង​សមុទ្រ​មេឌីទែរ៉ាណេ​នៅខាងត្បូង។



English : Luxembourg has a long history but its independence dates from 1839.

Khmer : ទីក្រុង​ លុចសំបួរ​ មាន​ប្រវត្តិសាស្រ្ត​យ៉ាង​យូរ​អង្វែង​ ប៉ុន្តែ​ប្រទេស​នេះ​ទើប​ទទួល​បាន​ឯក​រាជ្យ​នៅ​ឆ្នាំ​1839 ប៉ុណ្ណោះ​។​



English : Present-day parts of Belgium were part of Luxembourg in the past but became Belgian after the 1830s Belgian Revolution.

Khmer : បច្ចុប្បន្ន​នេះ​ ផ្នែក​ខ្លះ​នៃ​ប្រទេស​ប៊ែលស៊ិក​ជា​ផ្នែក​របស់​ប្រទេស​លុចចសំបួរ​ កាល​ពី​អតីតកាល ប៉ុន្តែ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ប៊ែលសិក​ក្រោយ​​បដិវដ្ដ​ប៊ែលស៊ិក​ទសវត្សរ៍​ឆ្នាំ​1830។



English : Luxembourg has always tried to remain a neutral country but it was occupied in both World War I and World War II by Germany.

Khmer : ប្រទេស​លុចហ្សំបួរ​តែងតែ​ព្យាយាម​រក្សា​ប្រទេស​ជា​អព្យាក្រឹត ប៉ុន្តែ​ប្រទេស​នេះត្រូវបាន​កាន់កាប់​ទាំង​នៅ​ក្នុង​សង្គ្រាម​លោកលើកទីមួយ និងសង្គ្រាមលោកលើកទីពីរ គឺ​កាន់​កាប់​ដោយ​ប្រទេស​អាល្លឺម៉ង់។



English : In 1957 Luxembourg became a founding member of the organization which is today known as the European Union.

Khmer : ក្នុងឆ្នាំ 1957 ប្រទេស លុចសំបួ (Luxembourg) បានក្លាយ​ជា​សមាជិក​ស្ថាបនិក​នៃ​អង្គការ​ដែលសព្វថ្ងៃ​គេស្គាល់ថា ជា​សហភាព​អឺរ៉ុប។



English : The Drukgyal Dzong is a ruined fortress and Buddhist monastery in the upper part of the Paro District (in Phondey Village).

Khmer : ឌ្រុគគីយ៉ាលដុង (Drukgyal Dzong) គឺជាបន្ទាយ ដែលត្រូវបានបំផ្លាញ និងជាទីវត្តអារាមព្រះពុទ្ធសាសនានៅផ្នែកខាងលើនៃស្រុកប៉ារ៉ូ (Paro ) (ក្នុងភូមិផនឌេ (Phondey)) ។



English : It is said that in 1649, Zhabdrung Ngawang Namgyel created the fortress to commemorate his victory against the Tibetan-Mongol forces.

Khmer : គេបាននិយាយថា នៅឆ្នាំ 1649 សម្តេច​ឡាម៉ា Zhabdrung Ngawang Namgyel បានបង្កើតបន្ទាយនេះ​ ដើម្បីរំលឹកខួប​ដល់ជ័យជម្នះ​​របស់គាត់ប្រឆាំងនឹងកងទ័ពទីបេ-ម៉ុងហ្គោល។



English : In 1951, a fire caused for only some of the relics of the Drukgyal Dzong to remain, such as the image of Zhabdrung Ngawang Namgyal.

Khmer : នៅក្នុង​ឆ្នាំ 1951 អគ្គិភ័យបានបង្កឱ្យប្រសាទ​ Drukgyal Dzong នៅសេសសល់តែវត្ថុបុរាណខ្លះ​ប៉ុណ្ណោះ​ មានដូចជា​ រូបភាពរបស់ Zhabdrung Ngawang Namgyal។



English : After the fire, the fortress was preserved and protected, remaining to be one of Bhutan´s most sensational attractions.

Khmer : ក្រោយ​ពេល​គ្រោះ​អគ្គិភ័យ​ កំផែង​ត្រូវ​បាន​អភិរក្ស​ និងការ​ពារ ដែលវា​នៅតែ​ជា​កន្លែង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ប៊ូតាន់​។



English : During the 18th century Cambodia found itself squeezed between two powerful neighbors, Thailand and Vietnam.

Khmer : ក្នុងអំឡុងសតវត្សរ៍ទី 18 ប្រទេសកម្ពុជាបានរកឃើញថា​ខ្លួនបានជាប់​ក្នុង​គំនាបរវាងប្រទេសជិតខាង​​ពីរដ៏មានឥទ្ធិពល គឺប្រទេសថៃ និងប្រទេស វៀតណាម។



English : The Thais invaded Cambodia several times in the 18th century and in 1772 they destroyed Phnom Phen.

Khmer : ពួកថៃបានចូលលុកលុយប្រទេសកម្ពុជាជាច្រើនដង​នៅ​សតវត្ស​ទី 18 និង​នៅឆ្នាំ 1772 ពួកគេបានបំផ្លាញ​ទីក្រុងភ្នំពេញ។



English : In the last years of the 18th century the Vietnamese also invaded Cambodia.

Khmer : ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​សតវត្សរ៍​ទី​18 ជនជាតិ​វៀតណាម​ក៏បាន​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា​ផង​ដែរ​។



English : Eighteen percent of Venezuelans are unemployed, and most of those who are employed work in the informal economy.

Khmer : ប្រជាជនវេណេស៊ុយអេឡាចំនួណ​ដប់ប្រាំបីភាគរយ គ្មានការងារធ្វើ ហើយចំពោះអ្នក​ដែល​មានការងារធ្វើភាគច្រើនបំផុតនោះធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅផ្លូវការ។



English : Two thirds of Venezuelans who work do so in the service sector, nearly a quarter work in industry and a fifth work in agriculture.

Khmer : ប្រជាជន​វេណេហ្ស៊ុយអេឡា​ចំនួនពីរភាគបវី ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​សេវាកម្ម ជិត​មួយ​ភាគ​បួន​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម និង​ការងារ​ទី​ប្រាំ ក្នុង​វិស័យ​កសិកម្ម។



English : An important industry for Venezuelans is oil, where the country is a net exporter, even though only one percent work in the oil industry.

Khmer : ឧស្សាហកម្ម​សំខាន់​មួយ​សម្រាប់​ប្រទេស​វេណេហ្ស៊ុយអេឡា គឺ​ជា​ប្រេងកាត ដែល​ប្រទេស​នេះ​ជា​អ្នក​នាំ​ចេញ​សុទ្ធ ទោះបី​ជា​មាន​ការងារ​ធ្វើ​តែ​មួយ​ភាគរយ​នៅ​ក្នុង​ឧស្សាហកម្ម​ប្រេង​ក៏ដោយ។



English : Early in the nation´s independence, Singapore Botanic Gardens´ expertise helped to transform the island into a tropical Garden City.

Khmer : នៅ​ដើម​ឯករាជ្យ​ភាព​របស់​ជាតិ អ្នក​ជំនាញ​សួន​ច្បារ​បូទិក​របស់​ប្រទេស​សិង្ហបុរី (Singapore Botanic Gardens) បាន​ជួយ​ផ្លាស់ប្ដូរ​កោះ​នេះ​ទៅ​ជា​ទីក្រុង​សួន​ត្រូពិច (Garden City)។



English : In 1981, Vanda Miss Joaquim, an orchid hybrid, was chosen as the nation´s national flower.

Khmer : នៅ ឆ្នាំ 1981 វ៉ាន់ដា មីស ចូឃ្វីម (Vanda Miss Joaquim) ដែលជាផ្កាអ័រគីដេកូនកាត់ត្រូវបានជ្រើសរើសជាផ្ការបស់ជាតិ។



English : Every year around October nearly 1.5 million herbivores travel towards the southern plains, crossing the Mara River, from the northern hills for the rains.

Khmer : ជារៀងរាល់ឆ្នាំ​ប្រហែលខែតុលា មានសត្វដែលស៊ីស្មៅជាអាហារជិត 1,5 លានក្បាលធ្វើដំណើរឆ្ពោះទៅតំបន់ទំនាបខាងត្បូង​ដោយ​ឆ្លងកាត់​ទន្លេ Mara មកពីជួរភ្នំភាគខាងជើងដើម្បី​រកទឹកភ្លៀង។



English : And then back to the north through the west, once again crossing the Mara river, after the rains in around April.

Khmer : ហើយ​បន្ទាប់មក​ត្រូវត្រឡប់ទៅទិសខាងជើង ឆ្លងកាត់ពីខាងលិច ហើយឆ្លងកាត់ទន្លេម៉ារ៉ា (Mara) ម្តងទៀត បន្ទាប់ពីភ្លៀង​ធ្លាក់​នៅ​ម្តុំ​ខែ​មេសា​។



[Day19]

English : The Serengeti region contains the Serengeti National Park, the Ngorongoro Conservation Area and Maswa Game Reserve in Tanzania and the Maasai Mara National Reserve in Kenya.

Khmer : តំបន់ Serengeti (សេរិនហ្គេតទី) មានឧទ្យានជាតិ Serengeti តំបន់អភិរក្ស Ngorongoro (អង់ហ្គោរ៉ូអង់ហ្គោរ៉ូ) និងឧទ្យានអភិរក្សល្បែងម៉ាស្វា (Maswa Game Reserve) នៅ​ប្រទេស​តង់ហ្សានី និងនៅតំបន់អភិរក្ស Maasai Mara (ម៉ាស្សាយ ម៉ារ៉ា) ក្នុងប្រទេស​កេនយ៉ា។



English : Learning to create interactive media requires conventional and traditional skills, as well as tools mastered in interactive classes (storyboarding, audio and video editing, story telling, etc.)

Khmer : ការ​រៀន​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរកម្ម​ទាមទារ​ឱ្យ​មាន​ជំនាញ​ធម្មតានិង​ប្រពៃណី ព្រមទាំង​ឧបករណ៍​ជំនាញ​ក្នុង​ថ្នាក់​អន្តរកម្ម (ដំណើររឿង សម្លេង និង​ការ​កាត់ត​វីដេអូ ការ​និទាន​រឿង។ល។



English : Interactive design requires that you re-assess your assumptions about media production and learn to think in a non-linear ways.

Khmer : ការ​រចនា​អន្តរកម្ម​ទាមទារ​ឱ្យ​អ្នក​វាយតម្លៃ​ការ​សន្មត​របស់​អ្នក​ឡើង​វិញ​អំពី​ការផលិត​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រៀន​គិត​ក្នុង​របៀប​ដែល​មិនមែន​កើត​ឡើង​ជា​ប្រក្រតី។



English : Interactive design requires that components of a project connect to each other, but also make sense as a separate entity.

Khmer : ការរចនាអន្តរកម្មតម្រូវឱ្យសមាសធាតុផ្សេងៗរបស់គម្រោងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ប៉ុន្តែវាក៏គួរតែនៅជាសមាសធាតុដាច់ដោយឡែកដដែល។



English : The disadvantage of zoom lenses is that the focal complexity and number of lens elements required to achieve a range of focal lengths is much greater than for prime lenses.

Khmer : ផលវិបាកនៃ​កញ្ចក់​ពង្រួម​ គឺថា​ភាពស្មុគស្មាញនៃការផ្តោតនោះ​ ហើយ​ចំនួនធាតុ​នៃ​កញ្ចក់​ឡែន​ តម្រូវឱ្យសម្រេចចម្ងាយ​នូវខ្នាត​ប្រវែងមើល​ច្បាស់​ឱ្យបានធំជាងការប្រើកញ្ចប់​ឡែន​ទោល​។



English : This is becoming less of an issue as lens manufacturers achieve higher standards in lens production.

Khmer : បញ្ហានេះកំពុងក្លាយជាបញ្ហាដែលមិនសូវសំខាន់ព្រោះក្រុមហ៊ុនផលិតកែវយឹត (កាណុង) កាមេរ៉ាសម្រេចបានស្តង់ដារខ្ពស់ក្នុងការផលិតកែវយឹត (កាណុង) កាមេរ៉ា។



English : This has allowed zoom lenses to produce pictures of a quality comparable to that achieved by lenses with fixed focal length.

Khmer : ការនេះបានធ្វើឱ្យលែនពង្រីកនៃម៉ាស៊ីនថត ថតបាននូវរូបភាពដែលមានគុណភាពល្អបើធៀបទៅនឹងរូបថតដែលបានថតដោយប្រើម៉ាស៊ីនថតដែលគ្មានលែនពង្រីក។



English : Another disadvantage of zoom lenses is that the maximum aperture (the speed) of the lens is usually lower.

Khmer : គុណវិបត្តិមួយទៀតនៃកែវពង្រីក (zoom lenses) របស់កាមេរ៉ា គឺថា ទំហំអតិបរមានៃរុន្ធទទួលពន្លឺ (ល្បឿន) នៃកែវថត ជាទូទៅគឺតិចជាង។



English : This makes inexpensive zoom lenses hard to use in low-light conditions without a flash.

Khmer : ការ​នេះ​ធ្វើ​ឱ្យ​កែវ​ពង្រីក​ដែល​មាន​តម្លៃ​ថោក​ពិបាក​ប្រើ​នៅ​ពេល​ស្ថិត​នៅក្នុង​ស្ថាន​ភាព​មិន​សូវ​មាន​ពន្លឺ​ទាប​គ្មាន​ពន្លឺ​បញ្ចាំង។



English : One of the most common problems when trying to convert a movie to DVD format is the overscan.

Khmer : បញ្ហា​មួយ​ដែល​យើង​តែង​ជួប​ប្រទះ​នៅ​ពេល​ដែល​យើង​ព្យាយាម​បម្លែង​ពី​ភាពយន្ត​ទៅ​ជា​ទម្រង់ DVD នោះ​គឺ​ដំណើរការ​នៃ​ការ​ស្កេន​បញ្ចូល​រូបភាព។



English : Most televisions are made in a way to please the general public.

Khmer : បុស្តិ៍ទូរទស្សន៍ភាគច្រើនត្រូវបានបង្កើតឡើងតាមវិធីមួយដែលចង់ផ្គាប់ចិត្តមនុស្សជាទូទៅ។



English : For that reason, everything you see on the TV had the borders cut, top, bottom and sides.

Khmer : ដោយ​សារ​មូល​ហេតុ​នេះ​ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ឃើញ​នៅ​លើ​ទូរទស្សន៍ ត្រូវ​បាន​គេ​កាត់​តម្រឹម​តាម​គែម​ ខាង​លើ​ ខាង​ក្រោម​ និង​ជ្រុង​សង​ខាង​។​



English : This is made to ensure that the image covers the whole screen. That is called overscan.

Khmer : វា​ត្រូវ​បាន​ផលិត​ឡើង​ដើម្បីធានា​ថា​ រូបភាពនឹង​គ្រប​ដណ្ដប់​លើ​ផ្ទាំង​អេក្រង់​ទាំង​មូល។ នោះ​ហៅ​ថា​ រូបស្កែន​ពី​លើ។



English : Unfortunately, when you make a DVD, it´s borders will most likely be cut too, and if the video had subtitles too close to the bottom, they won´t be fully shown.

Khmer : តែគួរឱ្យសោកស្ដាយ នៅពេលដែលអ្នកធ្វើឌីវីឌី គែមរបស់វាក៏ទំនងជានឹងត្រូវកាត់ចេញផងដែរ ហើយប្រសិនបើវីដេអូមានអក្សររត់នៅជិតផ្នែកខាងក្រោមខ្លាំង អក្សររត់នោះនឹងមិនបង្ហាញពេញលេញទេ។



English : The traditional medieval castle has long inspired the imagination, conjuring up images of jousts, banquets and Arthurian chivalry.

Khmer : ប្រាសាទបុរាណនៅមជ្ឈិមសម័យបានបំផុសគំនិតស្រមើលស្រម៉ៃឃើញរូបភាពប្រកូតគ្នា ពិធីជប់លៀង និងអ្នកចំបាំងជិះសេះ ស្តេចអាស៊ើ (Arthurian) ជាយូរមកហើយ។



English : Even standing amidst thousand year-old ruins it is easy to bring to mind the sounds and smells of battles long gone, to almost hear the clatter of hooves on the cobbles and to smell the fear rising from the dungeon pits.

Khmer : ទោះ​បី​ឈរ​នៅ​ចំកណ្ដាល​ប្រសាទ​បាក់​បែក​រាប់​ពាន់​ឆ្នាំ​ក៏​ដោយ​ វា​ងាយស្រួល​នឹង​នាំ​អារម្មណ៍​អ្នក​ទៅកាន់​សំឡេង​និង​ក្លិន​នៃ​សង្គ្រាម​ដែល​បាន​បញ្ចប់​ជា​យូរ​មក​ហើយ ស្ទើរ​តែ​អា​ច​ស្ដាប់​ឮ​នូវ​ស្នូរ​សម្រឹប​ជើង​សេះនៅ​​ផ្លូវ​ក្រាល​ដោយ​ថ្ម និង​ធំក្លិន​នូវ​ភាព​ភ័យ​ខ្លាច​ដែល​ហោះ​ចេញ​ពី​រណ្ដៅ​គុកក្រោម​ដី​។



English : But is our imagination based on reality? Why were castles built in the first place? How were they designed and built?

Khmer : ប៉ុន្តែ​តើ​ការស្រមើស្រមៃ​របស់​អ្នក​ផ្អែក​ទៅ​លើ​ភាព​ជាក់ស្តែង​ដែរ​ឬទេ? តើ​ហេតុអ្វី​បាន​ជា​ប្រាសាទ​ជាច្រើន​បាន​កសាង​ឡើង​នៅ​កន្លែង​ទីមួយ? តើ​ប្រាសាទ​ទាំង​អស់​នោះ​បាន​រចនា និង​កសាង​ឡើង​ដោយ​របៀបណា?



English : Typical for the period, Kirby Muxloe Castle is more of a fortified house than a true castle.

Khmer : ក្នុង​សម័យ​នោះ​ប្រាសាទ ឃើប៊ី ម៉ាស្លូ (Kirby Muxloe) គឺ​ជា​វិមាន​ដែល​មាន​កំផែង​ការពារ​រឹងមាំ​ជាង​គេ​បំផុត​ ជាង​រាជវាំង​ពិត​ប្រាកដ​ទៅ​ទៀត​។​



English : Its large glazed windows and thin walls would not have been able to resist a determined attack for long.

Khmer : បង្អួចដែលមានស៊ុំធំ និងជញ្ជាំងដ៏ស្តើង នឹងមិនអាចបានទប់ទល់នឹងការវាយប្រហារដ៏ស្វិតស្វាញរយៈពេលយូរបានទេ។



English : In the 1480s, when its construction was begun by Lord Hastings, the country was relatively peaceful and defense was only required against small bands of roving marauders.

Khmer : នៅ​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​ 1480 នៅ​ពេល​ការ​សាង​សង់​បាន​ចាប់ផ្ដើម​ដោយ​ព្រះ​អម្ចាស់​ ហាស់​ទីងស៍​ (Hastings) ប្រទេស​នេះ​មាន​សន្តិភាព​ ហើយ​​ការ​ការ​ពារ​​គ្រាន់​តែ​​មានសម្រាប់​​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ចោរលួច​ប្លន់​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ប៉ុណ្ណោះ​។​



English : The balance of power was a system in which European nations sought to maintain the national sovereignty of all European states.

Khmer : តុល្យភាព​នៃ​អំណាច គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​ប្រជាជាតិ​អឺរ៉ុប​ព្យាយាម​រក្សា​អធិបតេយ្យភាព​ជាតិ​នៃ​រដ្ឋ​អឺរ៉ុប​ទាំងអស់​។



English : The concept was that all European nations had to seek to prevent one nation from becoming powerful, and thus national governments often changed their alliances in order to maintain the balance.

Khmer : ផ្នត់​គំនិត គឺថា​ប្រជាជាតិ​អឺរ៉ុប​ទាំងអស់​ព្យាយាម​ស្វះស្វែង​ការពារ​ប្រជាជាតិ​ណា​មួយ​មិន​ឱ្យ​ក្លាយ​ទៅ​ប្រទេស​ដែល​មានអំណាច​ខ្លាំង ហើយ​ហេតុ​ដូច​នេះ​រដ្ឋាភិបាល​ជាតិ​ជាច្រើន​តែងតែ​ផ្លាស់ប្ដូរ​សម្ព័ន្ធភាព​របស់​ពួកគេ​ដើម្បី​រក្សា​តុល្យភាព​អំណាច។



English : The War of Spanish Succession marked the first war whose central issue was the balance of power.

Khmer : សង្គ្រាមដណ្តើមអំណាចគ្នារបស់ប្រទេសអេស្ប៉ាញ គឺជាសង្គ្រាមដំបូងគេ ដែល​បញ្ហាស្នូលនៃ​សង្គ្រាម​នេះ​ គឺ​តុល្យភាព​អំណាច។



English : This marked an important change, as European powers would no longer have the pretext of being religious wars. Thus, the Thirty Years´ War would be the last war to be labeled a religious war.

Khmer : ការ​នេះ​បាន​សំគាល់​ពី​ការផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ ដែល​មហា​អំណាច​អឺរ៉ុប​លែង​មាន​លេស​ថា ជា​សង្គ្រាម​សាសនា​ទៀត​ហើយ។ ដូចនេះ សង្គ្រាម​រយៈពេល​សាមសិប​ឆ្នាំ​នឹង​បាន​ក្លាយជា​សង្គ្រាម​ចុងក្រោយ​ដែល​គេ​បាន​ដាក់​ឈ្មោះ​ថា ជា​សង្គ្រាម​សាសនា។



English : The temple of Artemis at Ephesus was destroyed on July 21, 356 BCE in an act of arson committed by Herostratus.

Khmer : ប្រាសាទអាតេមីស​ (Artemis) នៅអេភីស៊ុស (Ephesus) ត្រូវបានលួច​ដុត​​បំផ្លាញចោល​នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ 356 មុនគ.ស.​ ​​ដោយបុរស​ម្នាក់​ឈ្មោះ​ ហេរ៉ូស្ត្រាធើស (​Herostratus)។



[Day20]

English : According to the story, his motivation was fame at any cost. The Ephesians, outraged, announced that Herostratus´ name never be recorded.

Khmer : យោងទៅតាមសាច់រឿង​​ ការលើកទឹកចិត្តរបស់គាត់​មាន​ភាព​ល្បីល្បាញ។ ពួកអេភេសូរបានអាក់អន់ចិត្ត​ដោយប្រកាស​ថា​ឈ្មោះរបស់ Herostratus មិនដែលត្រូវបាន​កត់ត្រា​ទុកឡើយ។



English : The Greek historian Strabo later noted the name, which is how we know today. The temple was destroyed on the same night that Alexander the Great was born.

Khmer : ប្រវត្តិវិទូជនជាតិក្រិក ដែលក្រោយមកទើបគេបានស្គាល់ឈ្មោះថា ឈ្មោះស្រ្តាបូ (Strabo) នេះ ដែលយើងស្គាល់នៅសព្វថ្ងៃនេះ។ ប្រាសាទនេះត្រូវបានបំផ្លាញនៅយប់តែមួយដែលស្តេច អាឡិចសានឌើ Alexander the Great បានប្រសូត្រមក។



English : Alexander, as king, offered to pay to rebuild the temple, but his offer was denied. Later, after Alexander died, the temple was rebuilt in 323 BCE.

Khmer : ក្នុងនាមជាស្តេច អាឡិចសាន់ឌឺ (Alexander) បានផ្តល់ប្រាក់សម្រាប់ការចំណាយលើសាងសង់ប្រាសាទឡើងវិញ ប៉ុន្តែការផ្តល់ជូនរបស់ទ្រង់ត្រូវបានបដិសេធ។ ក្រោយមកបន្ទាប់ពីស្តេចអាឡិចសាន់ឌឺបានសុគតទៅ ប្រាសាទនេះត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ៣២៣ មុនគ្រិស្តសករាជ។



English : Make sure your hand is as relaxed as possible while still hitting all the notes correctly - also try not to make much extraneous motion with your fingers.

Khmer : ត្រូវ​ឱ្យ​ប្រាកដ​ថា ដៃ​របស់​អ្នក​បាន​សម្រាក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ខណៈ​ពេល​ដែល​អ្នក​អាច​នៅតែ​កត់ត្រា​បាន​ត្រឹមត្រូវ ម្យ៉ាងទៀត​ចូរ​កុំ​ព្យាយាម​ធ្វើ​ចលនា​ដោយ​ប្រើ​ម្រាម​ដៃ​របស់​អ្នក​បើ​មិន​ចាំបាច់។



English : This way, you will tire yourself out as little as possible. Remember there´s no need to hit the keys with a lot of force for extra volume like on the piano.

Khmer : វិធីនេះ​អ្នកនឹងធ្វើឱ្យខ្លួនឯងរាងហត់បន្តិច។ ចូរចងចាំថាមិន​ចាំបាច់​ចុច​តម្លើងសម្លេង​ដោយប្រើកម្លាំង​ខ្លាំង​ដូចនៅលើ​ព្យ៉ាណូទេ។



English : On the accordion, to get extra volume, you use the bellows with more pressure or speed.

Khmer : ដើម្បីបានកម្រិត​សំឡងពិសេសនៅលើអាគ័រឌីអុងនេះ ​អ្នកត្រូវប្រើប្រដាប់ផ្លុំខ្យល់​ដើម្បីបន្ថែម​សម្ពាធ ឬល្បឿន។



English : Mysticism is the pursuit of communion with, identity with, or conscious awareness of an ultimate reality, divinity, spiritual truth, or God.

Khmer : ភាព​អាថ៌​កំបាំង គឺ​ជា​ការស្វែងរក​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អត្តសញ្ញាណ ឬ​ការដឹង​ដោយ​សម្បជញ្ញៈ​អំពី​តថភាព​ជាក់ស្តែង​បំផុត ភាព​ជា​ទេវ សេចក្តី​ពិត​ខាង​វិញ្ញាណ ឬ​ព្រះជាម្ចាស់។



English : The believer seeks a direct experience, intuition, or insight into divine reality/the deity or dieties.

Khmer : អ្នកជឿស្វែងរកបទពិសោធន៍ អារម្មណ៍ ឬការយល់ដឹងអំពីដោយផ្ទាល់ជាមួយនឹងភាពពិតនៃទេវតា / អាទិទេពប្រុសឬស្រី។



English : Followers pursue certain ways of living, or practices that are intended to nurture those experiences.

Khmer : អ្នកដែលកំពុងតែរស់នៅបែបនេះ ឬក៏អនុវត្តន៍​តាមបែបនេះគឺមានបំណងក្នុងការពង្រីកបទពិសោធន៍​របស់ពួកគេ។



English : Mysticism can be distinguished from other forms of religious belief and worship by its emphasis on the direct personal experience of a unique state of consciousness, particularly those of a peaceful, insightful, blissful, or even ecstatic character.

Khmer : ជំនឿសាសនាគិតបែបលះបង់និយមអាចត្រូវបានសម្គាល់លក្ខណៈខុសគ្នាពីទម្រង់ជំនឿសាសនានិងការថ្វាយបង្គំព្រះ តាមរយៈការសង្កត់ធ្ងន់របស់វាទៅលើបទពិសោធន៍ផ្ទាល់ខ្លួនដោយមានសភាពពិសេសនិងស្មារតីភ្ញាក់រលឹកដែលប្រកបទៅដោយចរិតលក្ខណៈសន្តិភាព ការគិតត្រិះរិះពិចារណា ភាពសុខក្សេមក្សាន្ត ឬអាការៈអរសប្បាយ។



English : Sikhism is a religion from the Indian sub-continent. It originated in the Punjab region during the 15th century from a sectarian split within the Hindu tradition.

Khmer : សាសនាសិខ្ហ (Sikhism) គឺជាសាសនាមួយ ដែលមកពីឧបទ្វីបឥណ្ឌា។ វាមានដើមកំណើត​ក្នុង​តំបន់ភុនចាប (Punjab) ក្នុងអំឡុងសតវត្សទី15 ហើយកើតចេញពីការបែង​ចែក​និកាយ​ក្នុង​ប្រពៃណី​ហិណ្ឌូ​។



English : Sikhs consider their faith to be a separate religion from Hinduism though they acknowledge its Hindu roots and traditions.

Khmer : សាសនាសិខចាត់​ទុក​ជំនឿ​របស់​ពួកគេ​ជា​សាសនា​ដាច់​ដោយ​ឡែក​ពី​សាសនា​ហិណ្ឌូ​ បើ​ទោះ​បី​ជា​ពួកគេ​ទទួល​ស្គាល់​ថា​សាសនា​ហិណ្ឌូ​ជា​ឫសគល់​ និង​ជា​ប្រពៃណី​របស់​ពួកគេ​ក៏​ដោយ​។



English : Sikhs call their religion Gurmat, which is Punjabi for ¨way of the guru¨. The guru is a fundamental aspect of all Indian religions but in Sikhism has taken on an importance that forms the core of Sikh beliefs.

Khmer : ពួកអ្នកកាន់សាសនាស៊ីគហ៍ (Sikh) ហៅសាសនារបស់ពួកគេថាហ្គឺម៉ាត (Gurmat) ដែលជាភាសាភុនចាប៊ី (Punjabi) មានន័យថា ¨មាគ៌ារបស់ព្រះបរមគ្រូ¨ ។ ព្រះបរមគ្រូគឺជាទិដ្ឋភាពគ្រឹះនៃសាសនាឥណ្ឌាទាំងអស់ ប៉ុន្តែនៅក្នុងសាសនាស៊ីគហ៍ គេបានយកចិត្តទុកដាក់លើសារៈសំខាន់ដែលបង្កបង្កើតជាស្នូលនៃជំនឿស៊ីគហ៍។



English : The religion was founded in the 15th century by Guru Nanak (1469–1539). There followed in succession a further nine gurus.

Khmer : សាសនានេះត្រូវបានបង្កើតឡើងនៅសតវត្សទី 15 ដោយ ព្រះបរមគ្រូ ណាណាក់ (Guru Nanak) (1469–1539)។ ពេលនោះ មានការបន្តវេនបន្តទៀតដោយមានបរមគ្រូចំនួនប្រាំបួននាក់ទៀត។



English : However, in June 1956, Krushchev´s promises were put to the test when riots in Poland, where workers were protesting against food shortages and wage cuts, turned into a general protest against Communism.

Khmer : ទោះ​យ៉ាងណា នៅ​ខែ​មិថុនា ឆ្នាំ 1956 ការសន្យា​របស់​Krushchev ត្រូវ​បាន​ពិសោធន៍​ឱ្យ​ឃើញ​នៅ​ពេល​ដែល​កុបកម្ម​នៅ​ប៉ូឡូញ ដែល​មាន​កម្មករ​តវ៉ា​ប្រឆាំង​នឹង​កង្វះខាត​ស្បៀងអាហារ និង​ការកាត់​បន្ថយ​ប្រាក់​ឈ្នួល​បានក្លាយ​ទៅជា​ការ​តវ៉ា​ទូទៅ​ប្រឆាំង​នឹង​លទ្ធិកុម្មុយនិស្ត។



English : Although in the end, Krushchev sent in tanks to restore order, he did give way to some economic demands and agreed to appoint the popular Wladyslaw Gomulka as the new prime minister.

Khmer : ទោះបីជានៅទីបញ្ចប់លោក គ្រូសឈើវ (Krushchev) បាន​បញ្ជូន​នៅក្នុង​រថក្រោះ ដើម្បីស្ដារសណ្ដាប់ធ្នាប់​ឡើង​វិញក៏ដោយ លោកបាន​ផ្តល់ផ្លូវទៅនឹងការទាមទារ​ផ្នែកសេដ្ឋកិច្ច​មួយចំនួន ហើយបានយល់ព្រមតែងតាំងលោកវើឡាឌីស្លាវ ហ្គោមុលកា (Wladyslaw Gomulka) ជានាយក​រដ្ឋមន្ត្រីថ្មី។



English : The Indus Valley Civilization was a Bronze Age civilisation in the northwest Indian subcontinent encompassing most of modern-day Pakistan and some regions in northwest India and northeast Afghanistan.

Khmer : អរិយធម៌​ជ្រលងភ្នំ គឺជា​អរិយធម៌​យុគសម័យ​សំរឹទ្ធ​នៅ​ភាគ​ពាយព្យ​ឥណ្ឌា​ដែល​ព័ទ្ធជុំវិញ​ភាគច្រើន​នៃ​ប្រទេស​ប៉ាគីស្ថាន​សម័យ​ទំនើប និង​តំបន់​មួយ​ចំនួន​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ឥណ្ឌា និង​ភាគ​ឥសាន​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។



English : The civilisation flourished in the basins of the Indus River wherefore it derives its name.

Khmer : អរិយធម៌បានរីកដុះដាលនៅក្នុងអាងទឹកទន្លេអ៊ីនឌីស (Indus) ដូច្នេះទន្លេនេះក៏បានបង្កើតចេញជាឈ្មោះរបស់វាតែម្តង។



English : Although some scholars speculate that since the civilisation also existed in the basins of the now dried up Sarasvati River, it should be aptly called the Indus-Sarasvati Civilization, while some call it the Harappan Civilization after Harappa, the first of its sites to be excavated in the 1920s.

Khmer : ទោះបីជាអ្នកប្រាជ្ញខ្លះ​ប៉ាន់ស្មានថា​ ដោយសារតែ​អរិយធម៌ក៏មានលេចឡើងនៅក្នុងអាងនៃទន្លេ​សារ៉ាស្វាទី (Sarasvati) ដែលរីងស្ងួត វាគួរតែត្រូវបានគេហៅ​ឲ្យត្រឹមត្រូវថា​អរិយធម៌អ៊ីនដឹស សារ៉ាស្វាទី (Indus-Sarasvati) ខណៈដែលអ្នកខ្លះហៅវាថាអរិយធម៌ហារ៉ាប៉ាន (Harappan) តាមឈ្មោះហារ៉ាប៉ា (Harappa) ដែលជាស្ថានីយ៍ដំបូងគេបង្អស់​ដែលត្រូវបានគេជីក ក្នុងទសវត្សឆ្នាំ 1920 ។



English : The militaristic nature of the Roman empire aided in the development of medical advances.

Khmer : លក្ខណៈ​នៃយោធានិយមនៃចក្រភពរ៉ូម៉ាំង បានជួយ​ដល់ការអភិវឌ្ឍជឿនលឿនខាងផ្នែក​​វេជ្ជសាស្ត្រ។



English : Doctors began to be recruited by Emperor Augustus and even formed the first Roman Medical Corps for use in the aftermath of battles.

Khmer : អធិរាជអុកហ្គឺសស្ទើស (Augustus) បានចាប់ផ្ដើមជ្រើស​រើស​វេជ្ជបណ្ឌិត ហើយ​ថែម​ទាំងបានបង្កើតអង្គភាព​ពេទ្យរ៉ូម៉ាំង​ដំបូង​គេ​សម្រាប់​ប្រើ​បន្ទាប់​ពី​ការប្រយុទ្ធ។



English : Surgeons had knowledge of various sedatives including morphine from extracts of poppy seeds and scopolamine from herbane seeds.

Khmer : គ្រូពេទ្យ​វះកាត់​មាន​ចំណេះ​ដឹង​អំពី​ថ្នាំ​រំញោច​ផ្សេងៗ​រាប់​បញ្ចូល​ទាំង​ថ្នាំ morphine ដែល​បាន​មកពី​ការចម្រាញ់ចេញ​ពីគ្រាប់​ពូជ​អាភៀន និង​ថ្នាំ scopolamine ពី​គ្រាប់​ស្មៅ។



English : They became proficient at amputation to save patients from gangrene as well as tourniquets and arterial clamps to stem blood flow.

Khmer : ពួកគេចាប់ផ្ដើមស្ទាត់ជំនាញក្នុងការកាត់អវយវៈ ដើម្បីជួយសង្គ្រោះអ្នកជម្ងឺពីការស្អុយរលួយនៃអវយវៈ ក៏ដូចជាការរឹតបន្តឹងនិងការគៀបសរសៃឈាមក្រហម ដើម្បីបញ្ឈប់ការហូរឈាម។



English : Over multiple centuries, the Roman empire led to great gains in the field of medicine and formed much of the knowledge we know today.

Khmer : អស់រយៈពេលជាច្រើន​សត​វត្សរ៍​ចក្រភពរ៉ូម​នាំឱ្យមាន​ការរីក​ចម្រើន​យ៉ាងខ្លាំងក្នុងវិស័យវេជ្ជសាស្ត្រ និងបាន​បង្កើត​ចំណេះ​ដឹងជា​ច្រើន ដែលយើងស្គាល់សព្វថ្ងៃ។



English : Pureland origami is origami with the restriction that only one fold may be done at a time, more complex folds like reverse folds are not allowed, and all folds have straightforward locations.

Khmer : ការបត់ក្រដាសបែបភ្ជួលែន (Pureland) គឺជាការបត់ដែលមានការកំណត់តឹងតែងដែលអាចបត់បានតែមួយផ្នត់ក្នុងមួយលើក ការបត់ស្មុគស្មាញច្រើនផ្នត់ដូចជាបត់ត្រឡប់ចុះឡើងមិនត្រូវបានអនុញ្ញាតឡើយ ហើយផ្នត់ទាំងអស់ត្រូវតែត្រង់។



[Day21]

English : It was developed by John Smith in the 1970s to help inexperienced folders or those with limited motor skills.

Khmer : វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ចន ស្មីធ (John Smith) នៅ​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​1970 ដើម្បី​ជួយ​ដល់​ក្រុម​ដែល​គ្មាន​បទ​ពិសោធន៍​ និង​អ្នក​ដែល​មាន​ជំនាញ​ចលករ​តិច​តួច​។​



English : Children develop an awareness of race and racial stereotypes quite young and these racial stereotypes affect behavior.

Khmer : កុមារអភិវឌ្ឍការយល់ដឹងអំពីពូជសាសន៍និងអំពីការយល់ខុសទៅលើពូជសាសន៍តាំងតែពីវ័យក្មេងទៅម្លេះ ហើយការប្រកាន់បែបផែនពូជសាសន៍ទាំងនេះប៉ះពាល់ដល់អាកប្បកិរិយារបស់ពួកគេ។



English : For instance, children who identify with a racial minority that is stereotyped as not doing well in school tend to not do well in school once they learn about the stereotype associated with their race.

Khmer : ឧទាហរណ៍ កុមារដែលកំណត់អត្តសញ្ញាណជាមួយនឹងក្រុមជនជាតិភាគតិច ដែលគេមានទស្សនៈយល់ឃើញថា ជាអ្នកធ្វើមិនបានល្អនៅសាលា ទំនងជាមិនធ្វើបានល្អនៅសាលាទេនៅពេលពួកគេបានរៀនអំពីមនោទស្សន៍ ដែលទាក់ទងនឹងពូជសាសន៍របស់ពួកគេ។



English : MySpace is the third most popular website used in the United States and has 54 million profiles currently.

Khmer : MySpace គឺ​ជា​គេហទំព័រ​ពេញ​និយម​ជាង​គេ​លំដាប់​ទី​បី ដែលគេប្រើ​នៅ​សហរដ្ឋអាមេរិក​ និង​មាន​ចំនួន​ 54 លានប្រូហ្វាល់​ក្នុង​ពេល​បច្ចុប្បន្ន។



English : These websites have gotten a lot of attention, especially in the education setting.

Khmer : គេហទំព័រទាំងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្នុង​វិស័យ​អប់រំ។



English : There are positive aspects to these websites, which include, being able to easily setup a class page which can include blogs, videos, photos, and other features.

Khmer : មាន​ទិដ្ឋភាព​វិជ្ជមាន​ចំពោះ​គេហទំព័រ​ទាំងនេះ ដែល​រាប់​បញ្ចូល​ទាំង​ភាព​ងាយស្រួល​ក្នុង​ការ​តម្កើង​ទំព័រ​ថ្នាក់​ដែល​អាច​រួម​មាន ប្លុក វីដេអូ រូបភាព នឹង​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ជាច្រើន។



English : This page can easily be accessed by providing just one web address, which makes it easy to remember and easy to type in for students who may have trouble using the keyboard or with spelling.

Khmer : ទំព័រ​នេះ​អាច​ចូល​ដំណើរការ​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់តែ​ផ្តល់​អាសយដ្ឋាន​​គេហទំព័រ​តែមួយ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ចាំ​នឹង​ងាយ​ស្រួល​បញ្ចូល​សម្រាប់​សិស្សានុសិស្ស​ដែល​អាច​មាន​បញ្ហា​ក្នុង​ការប្រើប្រាស់​ក្ដារចុច ឬ​បញ្ហា​ក្នុង​ការ​ប្រកប។



English : It can be customized to make it easy to read and also with as much or little color as desired.

Khmer : វា​អាច​កែ​ប្រែ​ទៅ​តាម​ការ​ចង់​បាន​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​អាន​ និង​ដើម្បី​ឲ្យ​មាន​ពណ៌​តិច​ឬ​ច្រើន​ទៅ​តាម​ការ​ចង់​បាន​។



English : Attention Deficit Disorder ¨is a neurological syndrome whose classic defining triad of symptoms including impulsivity, distractibility, and hyperactivity or excess energy¨.

Khmer : ភាពមិនប្រក្រតីនៃសមត្ថភាពយកចិត្តទុកដាក់​ (Attention Deficit Disorder) គឺជារោគសញ្ញានៃប្រព័ន្ធសរសៃប្រសាទ​ដែលអោយនិយមន័យតាមរោគសញ្ញា បី យ៉ាង រួមបញ្ចូលទាំង​​​​ ភាពមិនអាចផ្ចង់អាម្មណ៍បាន​ ​អារម្មណ៍រំខាន​​និង​ សមាធិខ្លី​ឬថាមពលលើស¨ ។



English : It is not a learning disability, it is a learning disorder; it ¨affects 3 to 5 percent of all children, perhaps as many as 2 million American children¨.

Khmer : វាពុំមែនជាពិការភាព​ខាងការសិក្សា​រៀសូត្រទេ វាគឺជាជំងឺ​វិបល្លាស​នៃ​ការ​សិក្សា​រៀនសូត្រ​។ ជំងឺនេះ "ប៉ះពាល់ ៣ ទៅ ៥ ភាគរយនៃកុមារទាំងអស់ ប្រហែលជា​ជិត​២ លាន​នាក់​នៃ​កុមារ​អាមេរិក​ទាំង​មូល​¨។



English : Children with ADD have a hard time focusing on things like school work, but they can concentrate on things they enjoy doing like playing games or watching their favorite cartoons or writing sentences without punctuation.

Khmer : កុមារ​ដែល​មាន​ជំងឺ​ ADD មាន​ការ​លំបាក​ក្នុង​ការ​ផ្ដោត​លើ​រឿងរ៉ាវ​​មួយ​ចំនួន​ដូច​ជា​ កិច្ចការ​សាលាជា​ដើម ប៉ុន្តែ​ ពួកគេ​អាច​ផ្ដោត​​​លើ​រឿង​រ៉ាវ​នានា ​ដែល​ពួកគេ​ចូល​ចិត្ត​ធ្វើ​ ដូច​ជា លេង​ហ្គេម​ ឬ​មើល​តុក្កតា​ដែល​ពួកគេ​ចូល​ចិត្ត​ ឬ​សរសេរល្បះ​ដោយ​គ្មាន​ប្រើអភ័ន្តរសញ្ញា។



English : These children tend to get into a lot of trouble, because they ¨engage in risky behaviors, get into fights, and challenge authority¨ in order to stimulate their brain, since their brain can not be stimulated by normal methods.

Khmer : ក្មេងៗទាំងនេះមានទំនោរទៅរកបញ្ហាជាច្រើនពីព្រោះពួកគេ" មានអាកប្បកិរិយាប្រថុយប្រថានចូលវាយតប់គ្នានិងប្រឈមជាមួយអាជ្ញាធរមានសមត្ថកិច្ច" ដើម្បីជំរុញខួរក្បាលរបស់ពួកគេព្រោះខួរក្បាលរបស់ពួកគេមិនអាចត្រូវបានជំរុញដោយវិធីសាស្ត្រធម្មតានោះទេ។



English : ADD affects relationships with other peers because other children can not understand why they act the way that they do or why they spell they way they do or that their maturity level is different.

Khmer : ADD ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​នឹង​មិត្ត​ផ្សេង​ទៀត ពី​ព្រោះ​ក្មេងៗ​ផ្សេង​ទៀត​មិន​អាច​យល់​បាន​ថា ហេតុអ្វី​បាន​ជា​ពួកគេ​ធ្វើ​តាម​របៀប​ដែល​ពួកគេ​ធ្វើ ឬ​ហេតុអ្វី​ពួកគេ​ប្រកប​របៀប​ដែល​ពួក​គេ​ប្រកប ឬ​ក៏​ថា​កំរិត​នៃ​ភាព​ចាស់ទុំ​របស់​ពួកគេ​ខុសគ្នា។



English : As the ability to obtain knowledge and to learn changed in such a way as mentioned above the base rate at which knowledge was obtained changed.

Khmer : ដោយសារសមត្ថភាពក្នុងការទទួលយកចំណេះដឹងនិងសិក្សា បានផ្លាស់ប្តូរតាមរបៀបដែលបានលើកឡើងខាងលើ អត្រាចំណេះដឹងមូលដ្ឋាននោះក៏មានការផ្លាស់ប្តូរដែរ។



English : The approach to obtaining information was different. No longer did pressure reside within individual recall, but the ability to recall text became more of a focus.

Khmer : វិធីសាស្រ្តក្នុងការទទួលបានព័ត៌មានគឺខុសគ្នា។ សម្ពាធលែងមាននៅក្នុងការចងចាំរបស់បុគ្គលទៀតហើយ ប៉ុន្តែសមត្ថភាពក្នុងការចងចាំអត្ថបទបានក្លាយជាចំណុចផ្តោតសំខាន់មួយ។



English : In essence, the Renaissance made a significant change in the approach to learning and the dissemination of knowledge.

Khmer : សំខាន់បំផុត ឌឺ រឺណេសសន (the Renaissance) បានធ្វើឲ្យមានការផ្លាស់ប្តូររបៀបក្នុងការរៀនសូត្រ និងផ្សព្វផ្សាយអំពីចំណេះដឹង។



English : Unlike other primates, hominids no longer use their hands in locomotion or bearing weight or swinging through the trees.

Khmer : ខុស​គ្នា​ពីពពួក​អំបូ​រវានរជាតិ​ដទៃ​ទៀត​ ពពួក​ហូមីនីត​ លែង​ប្រើប្រាស់​ដៃ​របស់​វា​នៅ​ក្នុង​ការ​ធ្វើបម្លាស់​ទី​ ឬ​លែង​ឡើង​ទម្ងន់​ ឬ​លោត​ឆ្លង​ពី​ចុង​ឈើ​មួយ​ទៅ​ចុង​ឈើ​មួយ​ទៀត​។



English : The chimpanzee´s hand and foot are similar in size and length, reflecting the hand´s use for bearing weight in knuckle walking.

Khmer : ដៃ និងជើងរបស់សត្វស្វាឈីមផិនស៊ី គឺស្រដៀងគ្នាទាំងទំហំ និងប្រវែង ដែលឆ្លុះបញ្ចាំងពីការប្រើដៃសម្រាប់ទ្រទម្ងន់ពេលដើរដោយប្រើគន្លាក់ម្រាមដៃ។



English : The human hand is shorter than the foot, with straighter phalanges.

Khmer : ដៃមនុស្ស​គឺខ្លី​ជាងជើង​ដែលមានម្រាមត្រង់ជាង។​



English : Fossil hand bones two million to three million years old reveal this shift in specialization of the hand from locomotion to manipulation.

Khmer : ហ្វូស៊ីលឆ្អឹងប្រអប់​ដៃមានអាយុកាលពីរលានទៅបីលានឆ្នាំ បង្ហាញពីការផ្លាស់ប្ដូរនៃ​ការ​ប្រើប្រាស់​ដៃ​​ពី​ការ​ធ្វើ​ចលនាបម្លាស់ទី​ទៅ​ជា​ការ​ចាប់​កាន់​វត្ថុ​ផ្សេង​ៗ​។



English : Some people believe that experiencing many artificially induced lucid dreams often enough can be very exhausting.

Khmer : មនុស្សមួយចំនួនជឿថា​ ការយល់សប្ដិ​រវើរវាយ​ច្រើន បង្កឲ្យ​​មានការ​យល់សប្តិ​មិន​ច្បាស់លា​ស់ ដែល​ជា​ទូទៅ​ គ្រប់​គ្រាន់​នឹងធ្វើឲ្យ​​មានភាពនឿយហត់បាន។



English : The main reason for this phenomenon is the result of the lucid dreams expanding the length of time between REM states.

Khmer : មូលហេតុសំខាន់នៃអភូតហេតុនេះគឺបណ្តាលមកពីការយល់សប្តិចំៗ ដែលធ្វើឲ្យការគេងលក់ស្កប់កាន់តែយូរ។



English : With fewer REMs per night, this state in which you experience actual sleep and your body recovers becomes infrequent enough to become a problem.

Khmer : ដោយមានចលនាភ្នែកបិទពេលគេង (REM) តិចជាងមុនក្នុងមួយយប់ ​ស្ថានភាពដែលអ្នកគេងលក់ស្រួលនេះ ហើយរាងកាយរបស់អ្នកសម្រាកបានគ្រប់គ្រាន់ នោះវានឹងមិនបង្កនូវភាពញឹកញាប់ខ្លាំងរហូតក្លាយជាបញ្ហាជំងឺនោះទេ។



English : This is just as exhausting as if you were to wake up every twenty or thirty minutes and watch TV.

Khmer : ការនេះគឺវាអស់កម្លាំងដូចគ្នានឹងការដែលអ្នកភ្ញាក់ពីគេងរហូតជារៀងរាល់ម្ភៃ ឬសាមសិបនាទីម្តង ហើយមកមើលទូរទស្សន៍។



English : The effect is dependent on how often your brain attempts to lucidly dream per night.

Khmer : ប្រសិទ្ធភាព​អាស្រ័យ​លើ​ថា​តើ​វា​មាន​កម្រិត​ញឹកញាប់​ប៉ុណ្ណា ដែល​ខួរក្បាល​របស់​អ្នក​យល់​សប្តិ​​បាន​ច្បាស់​ក្នុង​មួយ​យប់​។



[Day22]

English : Things did not go well for the Italians in North Africa almost from the start. Within a week of Italy´s declaration of war on June 10, 1940, the British 11th Hussars had seized Fort Capuzzo in Libya.

Khmer : អ្វីៗមិនដំណើរការទៅបានល្អសោះ សម្រាប់ជនជាតិអ៊ីតាលីនៅប្រទេសអាហ្វ្រិកខាងជើង ស្ទើរតែតាំងពីដំបូងមកម្លេះ។ ក្នុងរយៈពេលមួយសប្តាហ៍នៃការប្រកាសសង្គ្រាមរបស់ប្រទេសអ៊ីតាលីនៅថ្ងៃទី 10 ខែមិថុនាឆ្នាំ 1940 ពួកហ៊ូស្សាស៍ទី 11 របស់អង់គ្លេសបានដណ្តើមកាន់កាប់បន្ទាយ ហ្វតឃែភូហ្សូ (Fort Capuzzo) នៅលីប៊ី។



English : In an ambush east of Bardia, the British captured the Italian Tenth Army´s Engineer-in-Chief, General Lastucci.

Khmer : នៅ​ក្នុង​ការ​​​វាយប្រហារ​នៅ​ភាគ​ខាង​កើតនៃ​​តំបន់​ បារដៀ (Bardia) ទាហាន​អង់គ្លេស​បាន​ចាប់​បាន​អង្គបញ្ជាការ​កងវិស្វកម្ម​​ទី​ដប់របស់កងទ័ព​​អ៊ីតាលី គឺ​ឧត្តមសេនីយ៍ ឡាសទូស្ស៊ី (Lastucci)។



English : On June 28, Marshal Italo Balbo, the Governor-General of Libya and apparent heir to Mussolini, was killed by friendly fire while landing in Tobruk.

Khmer : នៅថ្ងៃទី 28 ខែមិថុនា លោកម៉ាស៊ល អ៊ីតាឡូ បាលប៊ូ (Marshal Italo Balbo) ដែលជា​អគ្គទេសាភិបាល​លីប៊ី និងជា​អ្នកស្នង​មរតកទៅ​លោកមូសូលីនី​ (Mussolini) ត្រូវបាន​សម្លាប់​ដោយ​ការបាញ់​នឹង​កាំភ្លើង​ដោយភាគីខ្លួនឯង​ពេលកំពុងចុះចត​នៅ​តូប្រុក (Tobruk)។



English : The modern sport of fencing is played at many levels, from students learning at a university to professional and Olympic competition.

Khmer : កីឡាច្បាំងដាវផ្លែ​តូច​សម័យ​ទំនើប ត្រូវបានលេងនៅកម្រិតជាច្រើន ​ចាប់ពីនិស្សិតរៀននៅសាកលវិទ្យាល័យរហូតដល់​ការប្រកួតប្រជែង​លក្ខណៈ​អាជីព​ និងការ​ប្រកូត​ក្នុង​កីឡា​អូឡាំពិក។



English : The sport is primarily played in a duel format, one fencer dueling another.

Khmer : កីឡានេះត្រូវលេងជាទម្រង់មួយទល់នឹងមួយ គឺអ្នកកាន់ដាវម្នាក់ត្រូវតទល់នឹងម្នាក់ទៀត។



English : Golf is a game in which players use clubs to hit balls into holes.

Khmer : កីឡាវាយ​កូន​ហ្គោល គឺជា​កីឡាមួយ​ដែលអ្នកលេង​ប្រើដំបងវាយកូនហ្គោល ដើម្បី​វាយកូនហ្គោលបញ្ចូលរន្ធ។



English : Eighteen holes are played during a regular round, with players usually starting on the first hole on the course and finishing on the eighteenth.

Khmer : ឡូ​ចំនួន​ដប់ប្រាំ​បី​ត្រូវ​បាន​គេប្រកួត​ក្នុង​អំឡុង​ជុំដំបូង​ ដោយ​អ្នក​ប្រកួត​តែ​ង​ចាប់ផ្ដើម​នៅ​ឡូ​ទីមួយ​នៅ​លើទីវាលវាយកូនគោល​ និង​បញ្ចប់​នៅ​ឡូ​ទី​ដប់ប្រាំបី​។



English : The player who takes the fewest strokes, or swings of the club, to complete the course wins.

Khmer : អ្នកលេងដែលវាយចំកូនហ្គោល ឬជ្រលរ បានតិចជាងគេក្នុងមួយក្តាគឺជាអ្នកឈ្នះ។



English : The game is played on grass, and the grass around the hole is mown shorter and called the green.

Khmer : ហ្គេម គឺ​ត្រូវ​លេង​នៅលើ​ស្មៅ ហើយ​ស្មៅ​ដែល​នៅ​ជុំវិញរន្ធ គឺបានកាត់​ឱ្យ​ខ្លីនឹងបានហៅថាពណ៍បៃតង។



English : Perhaps the most common type of tourism is what most people associate with traveling: Recreation tourism.

Khmer : ប្រហែល​ជា​ប្រភេទ ទេសចរណ៍​ដែល​សាមញ្ញ​បំផុត គឺជាអ្វីដែលមនុស្សភាគច្រើនភ្ជាប់ជាមួយការធ្វើដំណើរ។ ការបង្កើតឡើងវិញនូវ​វិស័យ​ទេសចរណ៍។



English : This is when people go to a place that is very different from their regular day-to-day life to relax and have fun.

Khmer : នេះជាពេលដែលមនុស្សទៅកន្លែងមួយដែលខុសប្លែកពីជីវិតប្រចាំថ្ងៃដើម្បីបន្ធូរអារម្មណ៍និងមានភាពសប្បាយរីករាយ។



English : Beaches, theme parks and camp grounds are often the most common places frequented by recreational tourists.

Khmer : ឆ្នេរសមុទ្រ​ ឧទ្យានកម្សាន្ត និងកន្លែងបោះជំរំ ជាញឹកញាប់គឺជា​កន្លែងទូទៅបំផុតដែល​ភ្ញៀវទេសចរ​ទៅ​លេង​កម្សាន្ត​។



English : If the objective of one's visit to a particular place is to get to know its history and culture then this type of tourism is known as cultural tourism.

Khmer : ប្រសិន​បើ​គោលបំណង​នៃ​ការ​ទៅ​ទស្សនា​របស់​បុគ្គល​ម្នាក់​ទៅកាន់​កន្លែង​ជាក់លាក់​ណាមួយ​ គឺ​ដើម្បី​ស្គាល់​អំពី​ប្រវត្តិសាស្រ្ត​និង​វប្បធម៌​នៃ កន្លែង​នោះ ដូច​នេះ​ ដំណើរ​ទេសចរណ៍​បែប​នេះ​ ត្រូវ​បាន​គេស្គាល់​ថាជា​ ទេសចរណ៍​វប្បធម៌​។​



English : Tourists may visit different landmarks of a particular country or they may simply opt to focus on just one area.

Khmer : ភ្ញៀវទេសចរណ៍អាចទៅលេងកន្លែងសំគាល់ខុសៗគ្នានៃប្រទេសណាមួយ ឬពួកគេអាចគ្រាន់តែជ្រើសយកការផ្ដោតអារម្មណ៍ទៅលើតំបន់តែមួយ។



English : The Colonists, seeing this activity, had also called for reinforcements.

Khmer : ពួកអាណានិគមពេលដែលមើលឃើញសកម្មភាពបែបនេះក៏បានអំពាវនាវឱ្យមានជំនួយបន្ថែម។



English : Troops reinforcing the forward positions included the 1st and 3rd New Hampshire regiments of 200 men, under Colonels John Stark and James Reed (both later became generals).

Khmer : ពួកកងទ័ពដែលពង្រឹងតួនាទីលើមុខតំណែងដែលរួមមានឆ្ពោះទៅមុខរួមមានកងវរសេនាធំ New Hampshire ទី ១ និងទី ៣ របស់កងទ័ព២០០នោះ ស្ថិតនៅក្រោមលោកវរៈសេនីយ៍ឯក John Stark និង James Reed (ទាំងពីរនាក់នោះក្រោយមកក្លាយជាឧត្តមសេនីយ៍)។



English : Stark´s men took positions along the fence on the north end of the Colonist´s position.

Khmer : បុរស ស្តាក (Stark) បានចាប់យកទីតាំងតាមរបងនៅចុងខាងជើងនៃទីតាំងឈរជើងររបស់ពួកអាណានិគម។



English : When low tide opened a gap along the Mystic River along the northeast of the peninsula, they quickly extended the fence with a short stone wall to the north ending at the water´s edge on a small beach.

Khmer : នៅពេលទឹក​នាច​បានបើកគម្លាត​នៅតាមដងទន្លេមីស្ទីក (Mystic) តាមបណ្តោយភាគឦសាន​នៃឧបទ្វីបនេះ​ ពួកគេបានពង្រីករបងយ៉ាងលឿនដោយជញ្ជាំងថ្មខ្លី​ ទៅខាងជើងដោយ​បញ្ចប់នៅមាត់​ទឹកនៅលើ​ឆ្នេរខ្សាច់តូចមួយ។



English : Gridley or Stark placed a stake about 100 feet (30 m) in front of the fence and ordered that no one fire until the regulars passed it.

Khmer : Gridley (ហ្គ្រីតលី) ឬ Stark (ស្តាក) បានដាក់បង្គោលប្រហែល 100 ហ្វីត (30 ម៉ែត្រ) នៅពីមុខរបង ហើយបាន​បញ្ជា​ថា កុំឱ្យ​មាន​នរណា​ម្នាក់ដុត​វា​រហូត​ដល់​មាន​គេ​ឆ្លង​កាត់វា។



English : The American plan relied on launching coordinated attacks from three different directions.

Khmer : ផែនការអាមេរិកពឹងផ្អែក​លើការចាប់ដំណើរការ​ការវាយ​ប្រហារ​ដែល​ស្រប​គ្នា​ពី​ទិសដៅបី​ផ្សេងគ្នា។



English : General John Cadwalder would launch a diversionary attack against the British garrison at Bordentown, in order to block off any reinforcements.

Khmer : ឧត្តមសេនីយ៍ John Cadwalder (ចន ខាតវ៉លឌើរ) នឹង​បើក​ការ​វាយ​ប្រហារ​មួយ​ប្រឆាំង​នឹង​យោធភូមិ​អង់គ្លេស​នៅ Bordentown ដើម្បី​រារាំង​ការ​បន្ថែម​កម្លាំង​ណា​មួយ។



English : General James Ewing would take 700 militia across the river at Trenton Ferry, seize the bridge over the Assunpink Creek and prevent any enemy troops from escaping.

Khmer : លោកឧត្តមសេនីយ៍ James Ewing បានដឹកនាំទាហាន​ស្ម័គ្រ​ចិត្ត700នាក់ឆ្លងកាត់ទន្លេត្រង់ Trenton Ferry ចាប់យកស្ពាន​ដែល​នៅពីលើ Assunpink Creek និងការពារ​កុំ​ឱ្យទ័ព​សត្រូវ​ណា​មួយ​រត់រួច​ឡើយ។



English : The main assault force of 2,400 men would cross the river nine miles north of Trenton, and then split into two groups, one under Greene and one under Sullivan, in order to launch a pre-dawn attack.

Khmer : កម្លាំង​វាយ​ប្រហារចម្បង​ដែល​មាន​មនុស្ស​ប្រុស​ប្រមាណ​ 2,400 នាក់​ នឹង​ធ្វើ​ការ​ឆ្លង​ទន្លេ​ចម្ងាយ​ប្រាំ​បួន​ម៉ាយល៍ភាគ​ខាង​ជើង​ Trenton បន្ទាប់​មក​ ត្រូវ​បំបែក​ជា​ពីរ​ក្រុម​ មួយ​ក្រុម​ស្ថិតក្រោមការ​ដឹក​នាំ​របស់​ Greene ហើយ​មួយ​ក្រុម​ទៀត​ស្ថិត​ក្រោមការ​ដឹក​នាំ​របស់​ Sullivan ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​នៅ​មុ​ន​ពេល​ថ្ងៃ​រះ​។



English : With the change from the quarter to the half mile run, speed becomes of much less importance and endurance becomes an absolute necessity.

Khmer : ជាមួយនឹង​ការ​ផ្លាស់ប្ដូរ​ពី​មួយ​ភាគ​បួន​ទៅ​ការ​រត់​ពាក់​កណ្តាល​ម៉ាយ នោះ​ល្បឿន​ក៏​ក្លាយ​ជា​មិន​សូវ​សំខាន់ ហើយ​ការ​ខំប្រឹង​ក៏​ក្លាយ​ជា​ភាព​ចាំបាច់​បំផុត។



English : Of course a first-class half-miler, a man who can beat two minutes, must be possessed of a fair amount of speed, but endurance must be cultivated at all hazards.

Khmer : ជាការពិតណាស់​ អ្នករត់ប្រណាំងក្នុង​រយៈ​ចម្ងាយកន្លះម៉ាយល៍កម្រិតកំពូល​ ជាអ្នក​​ដែលអាចបញ្ចប់​ទី​ប្រើពេលត្រឹមពីរនាទី​ ​មាន​ល្បឿនលឿន​​ ប៉ុន្តែត្រូវ​​​មានការស៊ូទ្រាំអត់​ធ្មត់​ចំពោះ​​គ្រប់គ្រោះថ្នាក់​ទាំងអស់។



[Day23]

English : Some cross country running during the winter, combined with gymnasium work for the upper part of the body, is the best preparation for the running season.

Khmer : ការរត់ឆ្លងកាត់ទីជនបទខ្លះក្នុងអំឡុងរដូវរងា បញ្ចូលគ្នា​ជាមួយ​នឹង​ការងារ​នៅកន្លែងហាត់ប្រាណ​សម្រាប់ផ្នែកខាង​លើ​នៃរាង​កាយ​ផង គឺជាការត្រៀមខ្លួន​ដ៏ល្អបំផុត​សម្រាប់​រដូវកាល​រត់​ប្រណាំង។



English : Proper nutritional practices alone cannot generate elite performances, but they can significantly affect young athletes´ overall wellness.

Khmer : ការ​អនុវត្ត​ផ្ដល់​អារូបត្ថម្ភ​ត្រឹម​ត្រូវ​តែមួយ​មុខ​ មិន​អាច​ឱ្យ​អត្តពលិក​បញ្ចេញសកម្មភាព​បាន​ល្អ​បំផុត​នោះ​ទេ​ ប៉ុន្តែ​ការ​អនុវត្ត​បែប​នេះ អាច​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សុខុមាលភាព​ទូទៅ​របស់​អត្តពលិក​វ័យ​ក្មេង​។​



English : Maintaining a healthy energy balance, practicing effective hydration habits, and understanding the various aspects of supplementation practices can help athletes improve their performance and increase their enjoyment of the sport.

Khmer : ការ​រក្សា​តុល្យភាព​ថាមពល​ប្រកប​ដោយ​សុខភាព​ល្អ ការអនុវត្ត​ទំលាប់​ល្អនៃ​ការផ្តល់ជាតិ​ទឹកដែល​មាន​ប្រសិទ្ធភាព និង​ការ​ស្វែង​យល់​ពី​ទិដ្ឋភាព​ផ្សេងៗនៃការបំពេញបន្ថែមអាហារ​ប៉ប៉ន ដែលអាចជួយ​ឱ្យ​អត្តពលិក​បង្កើន​សមត្ថភាព និងបង្កើនភាពរីករាយរបស់កីឡា។



English : Middle distance running is a relatively inexpensive sport; however, there are many misconceptions regarding the few pieces of equipment required to participate.

Khmer : ការ​រត់​ពាក់កណ្ដាល​ចម្ងាយ​ គឺ​ជា​កីឡា​ដែល​មិន​សូវ​ចំណាយ​ប្រាក់​ច្រើន​ទេ​។ ក៏ប៉ុន្តែ​ មាន​ការ​យល់​ច្រឡំ​ច្រើន​ពាក់​ព័ន្ធ​នឹង​ផ្នែក​ខ្លះ​នៃ​សម្ភារៈ​ដែល​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​ចូ​លរួម​។​



English : Products can be purchased as needed, but most will have little or no real impact on performance.

Khmer : គេអាចទិញផលិតផល​តាមតម្រូវការ ​ប៉ុន្តែវាភាគច្រើន​មាន​ផលប៉ះពាល់តិចតួចឬមិនមានតែម្តងលើការអនុវត្ត។



English : Athletes may feel that they prefer a product even when it provides no real benefits.

Khmer : អត្តពលិក​អាចមាន​អារម្មណ៍ថា ពួកគេចូលចិត្តផលិតផល​មួយ បើទោះជាវាមិន​បានផ្តល់ឱ្យ​នូវគុណប្រយោជន៍​ជាក់ស្តែងក៏ដោយ។



English : The atom can be considered to be one of the fundamental building blocks of all matter.

Khmer : អាតូម​ត្រូវ​បាន​គេ​ចាត់​ទុក​ជាចំណែក​គ្រឹះ​នៃ​ការ​បង្កើត​អង្គធាតុ​ទាំង​អស់​។



English : Its a very complex entity which consists, according to a simplified Bohr model, of a central nucleus orbited by electrons, somewhat similar to planets orbiting the sun - see Figure 1.1.

Khmer : យោង​ទៅ​តាម​គំរូ​ប៊រ​ដ៏​សាមញ្ញ​មួយ វា គឺ​ជា​អង្គធាតុ​ស្មុកស្មាញ​មួយ​ដែលមានស្នូលកណ្តាល​ព័ទ្ធជុំវិញ ដោយ​អេឡិចត្រុង ដែល​ស្រដៀងនឹងភពជាច្រើន ដែលព័ទ្ធជុំវិញព្រះអាទិត្យ។ សូមមើល​រូបភាពទី 1.1។​



English : The nucleus consists of two particles - neutrons and protons.

Khmer : ស្នូលកោសិកា nucleus មានពីរភាគគឺណឺត្រុងនិងប្រូតុង។



English : Protons have a positive electric charge while neutrons have no charge. The electrons have a negative electric charge.

Khmer : ប្រូតុង​មាន​បន្ទុក​អគ្គិសនី​វិជ្ជមាន​ខណៈ ដែល​ណឺត្រុង​មិន​មាន​បន្ទុក​ទេ។ អេឡិចត្រុង​មាន​បន្ទុក​អគ្គិសនី​អវិជ្ជមាន​មួយ។



English : To Check the victim, you must first survey the scene to ensure your safety.

Khmer : ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជន​រងគ្រោះ​ ដំបូង​អ្នក​ត្រូវ​អង្កេត​លើ​កន្លែង​កើត​ហេតុ​ ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នក​។



English : You need to notice the victim´s position as you approach him or her and any automatic red flags.

Khmer : អ្នក​ត្រូវ​កត់​ចំណាំ​ពី​ទីតាំង​របស់​ជន​រង​គ្រោះ​នៅ​ពេល​អ្នក​ចូល​ទៅ​ជិត​គាត់​ និង​សញ្ញា​ព្រមាន​ស្វ័យ​ប្រវត្តិ​។​



English : If you get hurt trying to help, you may only serve to make matters worse.

Khmer : ប្រសិនបើ​អ្នកឈឺចាប់ពេលព្យាយាមជួយ អ្នក​រឹតតែ​ធ្វើឱ្យ​បញ្ហាកាន់​តែ​យ៉ាប់​ទៅៗទៅវិញទេ។



English : The study found that depression, fear and catastrophising mediated the relationship between pain and disability in lower back pain sufferers.

Khmer : ការសិក្សាបានរកឃើញថា ការ​ធ្លាក់​ទឹកចិត្ត ភាព​ភ័យខ្លាច​នឹង​មហន្តរាយ គឺបាន​ជាប់ទាក់ទងទៅ​នឹង​ទំនាក់​ទំនង​រវាង​ការឈឺចាប់ និង​ពិការភាព​នៃ​ការ​ឈឺ​ឆ្អឹងខ្នង​ផ្នែក​ខាង​ក្រោម។



English : Only the effects of catastrophizing, not depression and fear was conditional of regular weekly structured PA sessions.

Khmer : មាន​តែ​ផល​ប៉ះពាល់​នៃ​មហន្តរាយ​មិនមែន​ការ​ធ្លាក់ទឹកចិត្ត និង​ភាព​ភ័យខ្លាច​ទេ ដែល​មាន​លក្ខខណ្ឌ​នៃ​វគ្គ PA ដែល​មាន​រចនាសម្ព័ន្ធ​ទៀតទាត់​ប្រចាំ​សប្តាហ៍។



English : Those participating in regular activity required more support in terms of negative perception of pain distinguishing the differences of chronic pain and discomfort feel from normal physical movement.

Khmer : អ្នក​ដែល​ចូលរួម​សកម្មភាព​បាន​ទៀងទាត់ តម្រូវ​ឱ្យ​មាន​ការគាំទ្រ​ថែមទៀត​ទាក់ទង​នឹង​ការយល់​ឃើញ​អវិជ្ជមាន​នៃ​ការឈឺចាប់​ដោយ​ការ​សម្គាល់​ភាព​ខុសគ្នា​រវាង​ការឈឺ​ចាប់​រ៉ាំរ៉ៃ និង​អារម្មណ៍​មិន​ស្រួល​ពី​ចលនា​រាង​កាយធម្មតា។



English : Vision, or the ability to see depends on visual system sensory organs or eyes.

Khmer : ការមើល​ឃើញ​ ឬ​សមត្ថភាព​ក្នុង​ការមើល​ អាស្រ័យ​លើ​សរីវិញ្ញាណ​ប្រព័ន្ធចក្ខុ ឬ​ភ្នែក​ទាំង​ពីរ​។



English : There are many different constructions of eyes, ranging in complexity depending on the requirements of the organism.

Khmer : ការកកើតឡើងនៃ​សរីរាង្គ​ភ្នែកមានច្រើនប្រភេទ​ រាប់​ចាប់​តាំង​ពី​ភាព​ស្មុគ្រ​ស្មាញ​ ​ដែលអាស្រ័យ​លើ​លក្ខខណ្ឌ​តម្រូវ​នៃ​សារពាង្គកាយមក​។



English : The different constructions have different capabilities, are sensitive to different wave-lengths and have differing degrees of acuity, also they require different processing to make sense of the input and different numbers to work optimally.

Khmer : ការ​បង្កើត​ផ្សេងគ្នាមានសមត្ថភាពខុសៗគ្នា និង​មាន​បញ្ហា​ជាមួយ​​រលកប្រវែងខុសគ្នា និងមានកម្រិត​​ភាព​ច្បាស់​​ខុសៗគ្នា ហើយ​ពួកគេក៏ត្រូវការដំណើរការខុសៗគ្នា​ដើម្បីធ្វើទទួល​យក​ធាតុ​ចូល​​ និងលេខខុសៗគ្នាដំណើរការបានល្អបំផុត។



English : A population is the collection of organisms of a particular species within a given geographic area.

Khmer : ចំនួនប្រជាជនគឺជាការប្រមូលផ្តុំប្រភេទសត្វ​ ដែលមានជីវិត​​ជាក់លាក់មួយ​ចំនួននៅក្នុងតំបន់ភូមិសាស្ត្រ​ជាក់លាក់មួយ។



English : When all individuals in a population are identical with regard to a particular phenotypic trait they are known as monomorphic.

Khmer : នៅពេលដែលសត្វនីមួយៗបញ្ចូលគ្នាជាចំនួនទាំងអស់ ដែលដូចគ្នាគ្រប់យ៉ាងដែលទាក់ទងនឹងលក្ខណៈពិសេសនៃសរីរាង្គពីកំណើតនិងពីបរិយាកាស គេស្គាល់ពួកគេវាថាជាសត្វដែលមានតែមួយភេទ (សុទ្ធតែញី) (monomorphic)។



English : When the individuals show several variants of a particular trait they are polymorphic.

Khmer : នៅពេលដែលបុគ្គលបង្ហាញលក្ខណៈផ្សេងគ្នា​នៃចរិត​ជាក់លាក់មួយ ពួកគេគឺពហុសណ្ឋាន។



English : Army ant colonies march and nest in different phases as well.

Khmer : អាណានិគមរបស់ហ្វូងស្រមោចដើរឆ្ពោះទៅមុខ និងធ្វើ​សំបុកជាដំណាក់កាលផ្សេងៗគ្នា។



English : In the nomadic phase, army ants march at night and stop to camp during the day.

Khmer : នៅ​ក្នុង​ដំណាក់​កាល​ពន្យារ​ពេល ទ័ព​ស្រមោច​ដើរ​នៅ​ពេលយប់ ហើយ​ឈប់​បោះ​ជុំរំ​ពេលថ្ងៃ។



English : The colony begins a nomadic phase when available food has decreased. During this phase, the colony makes temporary nests that are changed everyday.

Khmer : អាណានិគម​ចាប់ផ្តើម​បង្កើត​ដំណាក់កាលពន្យារពេលនៅពេលដែលអាហារ​ថយចុះ។ ក្នុង​ដំណាក់កាល​នេះ អណានិគម​បង្កើត​សំបុក​បណ្ដោះអាសន្ន​ដែល​អាចផ្លាស់ប្តូររៀងរាល់ថ្ងៃ។



[Day24]

English : Each of these nomadic rampages or marches lasts for approximately 17 days.

Khmer : ដំណើរជ្រួលច្របល់ ឬ ក្បួនពនេចរនីមួយៗទាំងនេះចំណាយពេលប្រហែល ១៧ ថ្ងៃ



English : What is a cell? The word cell comes from the Latin word ¨cella¨, meaning ¨small room¨, and it was first coined by a microscopist observing the structure of cork.

Khmer : តើកោសិកាគឺជាអ្វី? ពាក្យ កោសិកា គឺចេញមកពីពាក្យឡាតាំង ¨ស៊ែលឡា (Cella)¨ មានន័យថា ¨បន្ទប់តូច¨ ហើយ​កាលពីដំបូងឡើយ ពាក្យនេះគឺត្រូវបានបង្កើតឡើងដោយអ្នកជំនាញមីក្រូទស្សន៍ដែលបានសិក្សា​ស្រាវជ្រាវ​លើទ្រង់ទ្រាយនៃសំបកឈើ។



English : The cell is the basic unit of all living things, and all organisms are composed of one or more cells.

Khmer : កោសិកា​គឺ​ជា​ឯកតា​មូលដ្ឋាន​នៃ​ភាវៈរស់ ហើយ​សារពាង្គ​ទាំង​អស់​ មាន​កោសិកា​មួយ​ ឬ​ច្រើន​។



English : Cells are so basic and critical to the study of life, in fact, that they are often referred to as ¨the building blocks of life¨.

Khmer : កោសិកាមានមូលដ្ឋានគ្រឹះ​និងចំបាច់សម្រាប់​ការសិក្សា​អំពីជីវិត ដែលកោសិការនោះ​គេច្រើនហៅវាថាជា "​ ឯកតាសាងសង់នៃជីវិត " ។



English : The Nervous System maintains homeostasis by sending nerve impulses through out the body to keep the flow of blood going as well as undisturbed.

Khmer : ប្រព័ន្ធ​សរសៃ​ប្រសាទ​ថែរក្សា​សរសៃ​ប្រសាទ ដោយ​បញ្ជូន​ការរំញោច​សរសៃ​ប្រសាទពាសពេញរាងកាយ ដើម្បី​រក្សា​លំហូរ​ឈាម​ឱ្យ​នៅ​ដដែលក៏ដូចជាមិនមានការរំខានផងដែរ។



English : These nerve impulses can be sent so quickly throughout the body which helps keep the body safe from any potential threat.

Khmer : ការរំញោចសរសៃប្រសាទទាំងនេះ អាច​បញ្ជូន​បានយ៉ាងលឿនតាមរយៈរាងកាយ ដែលជួយឱ្យរាងកាយមាន សុវត្ថិភាព​ពី​ការ​គំរាមកំហែង​ណាមួយ។



English : Tornadoes strike a small area compared to other violent storms, but they can destroy everything in their path.

Khmer : ព្យុះកំបុតត្បូងបំផ្លាញតំបន់តូច បើប្រៀបធៀបទៅនឹងព្យុះកំណាចដទៃទៀត ប៉ុន្តែវាអាចបំផ្លាញអ្វីៗគ្រប់យ៉ាង​នៅតាមផ្លូវដែលវាហោះកាត់។



English : Tornadoes uproot trees, rip boards from buildings, and fling cars up into the sky. The most violent two percent of tornadoes last more than three hours.

Khmer : ព្យុះ​កំបុត​ត្បូង​ធ្វើ​ឱ្យ​ដើម​ឈើ​ដួល​ទាំង​ឫសហែក​ក្តារ​របើក​ចេញ​ពី​អាគារ ហើយ​ធ្វើ​ឱ្យ​ឡាន​ប៉ើង​ទៅ​លើមេឃ​ផង​ដែរ។ ខ្យល់​ព្យុះ​ពីរ​ភាគរយ​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​មាន​រយៈពេល​ច្រើន​ជាង​បី​ម៉ោង។



English : These monster storms have winds up to 480 km/h (133 m/s; 300 mph).

Khmer : ព្យុះបិសាចទាំងនេះ​មានខ្យល់បក់ដល់ 480 គម/ម (133 ម/វ ; 300 mph) ។



English : Humans have been making and using lenses for magnification for thousands and thousands of years.

Khmer : មនុស្សជាតិបានបង្កើត និងប្រើកែវពង្រីកអស់រយះពេលពាន់ពាន់ឆ្នាំ។



English : However, the first true telescopes were made in Europe in the late 16th century.

Khmer : ទោះជាយ៉ាងណាក៏ដោយ កែវ​ពង្រីក​ពិត​ទីមួយ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទ្វីបអឺរ៉ុប​នៅ​ចុង​សតវត្ស​ទី16។



English : These telescopes used a combination of two lenses to make distant objects appear both nearer and larger.

Khmer : កែវយឺតទាំងនេះបានប្រើកែវពីរបញ្ចូលគ្នា ដើម្បីធ្វើឱ្យវត្ថុនៅឆ្ងាយបង្ហាញខ្លួននៅជិតនិងធំជាង។



English : Greed and selfishness will always be with us and it is the nature of cooperation that when the majority benefit there will always be more to gain in the short term by acting selfishly

Khmer : ភាព​លោភលន់ និង ភាព​អាត្មានិយម​នឹង​នៅ​តែ​តាម​ជាប់​ខ្លួន​យើង​ជានិច្ចព្រោះ​វាជា​ធម្មជាតិ​នៃ​ការសហការគ្នា​ដែលថានៅ​ពេល​ដែល​មាន​អត្ថប្រយោជន៍​ធំ​ណាមួយ​ដើម្បី​ទទួល​បាន​ក្នុង​រយៈពេលខ្លី នោះមនុស្ស​នឹង​ធ្វើ​ទង្វើ​ដ៏​អាត្មានិយម។



English : Hopefully, most people will realise that their long term best option is to work together with others.

Khmer : សង្ឃឹមថា​មនុស្សភាគច្រើននឹង​ដឹងថា​ជម្រើសល្អបំផុត​រយៈពេលវែងរបស់ពួកគេ​គឺ ការធ្វើការរួមគ្នា​ជាមួយ​អ្នកដទៃ។



English : Many people dream of the day when humans can travel to another star and explore other worlds, some people wonder what´s out there some belive that aliens or other life may live on another plant.

Khmer : មាន​មនុស្ស​ជាច្រើន​សុបិន្ដ​ចង់​ឃើញ​ថ្ងៃ​មួយ​ដែល​មនុស្ស​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​ផ្កាយ​ផ្សេង​ទៀត ហើយ​ធ្វើការ​រុករក​ភព​ផ្សេងទាំងអស់​នោះ មាន​មនុស្ស​មួយ​ចំនួន​ឆ្ងល់​ថា តើ​មាន​អ្វី​ខ្លះ​នៅ​ទីនោះ ខណៈ​ដែល​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ជឿ​ថា មាន​មនុស្ស​ភព​ផ្កាយ​ជាច្រើន ឬ​មាន​ជីវិត​ផ្សេង​ទៀត ដែល​អាច​រស់​នៅ​លើ​ភព​ផ្សេង​ទៀត​បាន។



English : But, if this ever does happen probably won´t happen for a very long time. The stars are so spread out that there are trillions of miles between stars that are ¨neighbors¨.

Khmer : ប៉ុន្តែ​ ប្រសិនបើរឿងនេះ​ធ្លាប់​បាន​កើត​ឡើង​ ប្រហែល​មិន​កើត​ឡើង​ក្នុង​រយៈ​ពេល​យូរ​ទេ​។ ផ្កាយ​នៅឃ្លាតពីគ្នា​ជា​ច្រើនរយពាន់កោដិ​ម៉ាយល្ស៍ រវាង​ផ្កាយ​ដែល​នៅ​ "ក្បែរខាង​គ្នា"​។



English : Maybe one day, your great grandchildren will be standing atop an alien world wondering about their ancient ancestors?

Khmer : ប្រហែល​នៅ​ថ្ងៃ​មួយ​ ចៅ​ទួត​របស់​អ្នក​ នឹង​អាច​ឈរ​នៅ​ពី​លើ​​​ពិភព​នៃ​មនុស្ស​ភព​ផ្កាយ​ ដោយ​មាន​ការ​ងឿង​ឆ្ងល់​អំពី​ដូន​តា​សម័យ​បូរាណ​របស់​ពួកគេ​?



English : Animals are made of many cells. They eat things and digest them inside. Most animals can move.

Khmer : សត្វ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​កោសិកាជា​ច្រើន​។ ពួកវា​ស៊ី​អាហារ​ផ្សេង​ៗ​ និង​រំលាយ​អាហារ​​នៅ​ខាង​ក្នុង​។ សត្វ​ភាគ​ច្រើន​អាច​បម្លាស់​ទី​បាន​។



English : Only animals have brains (though not even all animals do; jellyfish, for example, do not have brains).

Khmer : មានតែ​សត្វ​ប៉ុណ្ណោះ​ដែល​មាន​ខួរ​ក្បាល​ (ប៉ុន្តែ​ មិន​មែន​សត្វ​ទាំង​អស់​សុទ្ធតែមាន​ខួរក្បាល​នោះ​ទេ។ ឧទាហរណ៍​ សារាយសមុទ្រ​គ្មាន​ខួរ​នោះ​ទេ​)។



English : Animals are found all over the earth. They dig in the ground, swim in the oceans, and fly in the sky.

Khmer : ​សត្វ​ជា​ច្រើន​មាន​រស់​នៅ​ពាសពេញ​ផែនដី។ ពួក​វា​មាន​រស់​នៅ​ក្នុង​ដី ហែល​នៅ​ក្នុង​មហា​សមុទ្រ និង​ហោះ​ហើរ​នៅ​លើ​មេឃ។



English : A cell is the smallest structural and functional unit of a living (things) organism.

Khmer : កោសិការគឺមានរូបរាងតូចបំផុត ហើយវាជាមុខងារដំណើរការរបស់សីរីរាង្គ។



English : Cell comes from the Latin word cella which means small room.

Khmer : ពាក្យ​ថា ពាក្យ (Cell) កោសិកា គឺ​មក​ពី​អក្សរ​ឡាទីន cella (សែឡា) ដែល​មាន​ន័យ​ថា បន្ទប់​តូច។



English : If you look at living things under a microscope, you will see that they are made of small squares or balls.

Khmer : ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ទៅ​ភាវរស់​ដោយ​ប្រើ​មីក្រូទស្សន៍ នោះ​អ្នក​នឹង​ឃើញ​ថា ពួកវា​បាន​ចេញ​មក​ពី​រាង​ការ៉េ ឬ​រង្វង់​តូចៗ​ជាច្រើន។



English : Robert Hooke, a biologist from England, saw small squares in cork with a microscope.

Khmer : លោក រ៉ូប៊ឺត ហុក (Robert Hooke) ជាជីវវិទូមកពីប្រទេសអង់គ្លេសបានឃើញការ៉េតូចៗនៅសារធាតុក្នុងសម្បកឈើប្រើមីក្រូទស្សន៍។



English : They looked like rooms. He was the first person to observe dead cells

Khmer : វាមានរូបរាងដូចបន្ទប់យ៉ាងអញ្ចឹង។ គាត់ជាមនុស្ស​ដំបូង​ដែលសង្កេតអំពីកោសិកាងាប់។



[Day25]

English : Elements and compounds can move from one state to another and not change.

Khmer : ធាតុ និងសមាសធាតុនានា​អាចបម្លាស់ទី​ពីសណ្ឋាន​មួយទៅ​សណ្ឋាន​មួយទៀត ហើយ​មិនអាច​ផ្លាស់ប្តូរបានទេ។



English : Nitrogen as a gas still has the same properties as liquid nitrogen. The liquid state is denser but the molecules are still the same.

Khmer : នីត្រូហ្សែនក្នុងភាពជាឧស្ម័ននៅតែមានសារធាតុដូចគ្នាទៅនឹងនីត្រូហ្សែនធាតុរាវដែរ។ សណ្ឋានរាវគឺមានកំហាប់ច្រើនជាង ប៉ុន្តែម៉ូលេគុលគឺនៅដូចគ្នាដដែល។



English : Water is another example. The compound water is made up of two hydrogen atoms and one oxygen atom.

Khmer : ទឹក​គឺ​ជា​ឧទាហរណ៍​មួយ​ផ្សេងទៀត​។ សមាសធាតុទឹក​មាន​ផ្ទុក​​អាតូម​អ៊ីដ្រូសែន​ចំនួន​ពីរ​ និង​អាតូម​អុកស៊ីសែន​ចំនួន​មួយ​។​



English : It has the same molecular structure whether it is a gas, liquid, or solid.

Khmer : វាមាន​ទម្រង់ម៉ូលេគុល​ដូច​គ្នា​ មិន​ថា​ជា​ឧស្ម័ន​ វត្ថុរាវ ឬ​វត្ថុ​រឹង​នោះ​ទេ​។



English : Although its physical state may change, its chemical state remains the same.

Khmer : ទោះបីជាសណ្ឋានរូបធាតុរបស់វាអាចផ្លាស់ប្តូរ ក៏ដោយក៏សណ្ឋានគីមីរបស់វានៅតែនៅដដែល។



English : Time is something that is all around us, and affects everything we do, yet is difficult to understand.

Khmer : ពេលវេលាគឺជាអ្វីដែលនៅជុំវិញខ្លួនយើង និងមានឥទ្ធិពលលើអ្វីគ្រប់យ៉ាងដែលយើងធ្វើ ប៉ុន្តែពិបាកនឹងយល់ថាវាជាអ្វីណាស់។



English : Time has been studied by religious, philosophical, and scientific scholars for thousands of years.

Khmer : អ្នកប្រាជ្ញ​ខាង​សាសនា ទស្សនវិជ្ជា និង​វិទ្យាសាស្ត្រ​​បានសិក្សាអំពីពេលវេលា​អស់​រយៈកាល​រាប់ពាន់ឆ្នាំ​មកហើយ។



English : We experience time as a series of events passing from the future through the present to the past.

Khmer : យើង​ឆ្លង​កាត​ពេលវេលក្នុង​ទម្រង់​​ជា​ស៊េរី​នៃ​ព្រឹត្តិការណ៍​ដែល​ឆ្លង​កាត់​ពី​អនាគត​ ​ទៅ​បច្ចុប្បន្ន ​ទៅ​អតីតកាល​។​



English : Time is also how we compare the duration (length) of events.

Khmer : ពេលវេលា គឺជា​របៀប ដែល​យើង​ប្រៀបធៀប​រយៈពេល​នៃ​ព្រឹត្តិការណ៍។



English : You can mark the passing of time yourself by observing the repetition of a cyclical event. A cyclical event is something that happens again and again regularly.

Khmer : អ្នក​អាច​សម្គាល់​ពេលវេលា ដែល​កន្លង​ផុត​ដោយ​ខ្លួន​ឯង​បាន​ដោយ ការ​សង្កេត​មើល​វដ្ត​នៃ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ដដែលៗ។ វដ្ដ​នៃ​ព្រឹត្តិការណ៍​មួយ គឺ​ជា​អ្វី​មួយ ដែល​កើត​ជា​ទៀងទាត់​ម្តង​ហើយ​ម្តង​ទៀត។



English : Computers today are used to manipulate pictures and videos.

Khmer : បច្ចុប្បន្ននេះ​កុំព្យូទ័រត្រូវបានគេប្រើ ដើម្បីកែតម្រូវ​រូបភាព និងវីដេអូយ៉ាងប៉ិនប្រសប់។



English : Sophisticated animations can be constructed on computers, and this kind of animation is increasingly being used in television and films.

Khmer : គំនូរជីវចលដែលទំនើបនិងស្មុគស្មាញអាចត្រូវបានបង្កើតឡើងដោយប្រើកុំព្យូទ័រ ហើយគំនូរជីវចលប្រភេទនេះ គឺកំពុងតែមានការកើនឡើងដែលបាននិងកំពុងប្រើនៅតាមទូរទស្សន៍ និងខ្សែភាពយន្តនានា។



English : Music is often recorded using sophisticated computers to process and mix sounds together.

Khmer : ជារឿយៗ គេ​បាន​ថត​តន្ត្រី​ថត​ដោយ​ប្រើ​កុំព្យូទ័រ​ដែល​ជា​អច្ចេក​វិទ្យា​ទំនើប ដើម្បី​ដំណើរការ និង​បញ្ចូល​សំឡេង​ជាមួយ​គ្នា។



English : For a long time during the nineteenth and twentieth centuries, it was believed the first inhabitants of New Zealand were the Maori people, who hunted giant birds called moas.

Khmer : អស់រយៈពេលជាយូរមកហើយ​ក្នុងកំឡុងសតវត្សទីដប់ប្រាំបួន និងសតវត្សម្ភៃ ​គេជឿជាក់ថាជនជាតិដើមនៃប្រទេសនូវែលសេឡង់ ​គឺជាប្រជាជន​ Maori ​ដែលជាអ្នកបរបាញ់​សត្វបក្សីយក្សឈ្មោះ moas។



English : The theory then established the idea that the Maori people migrated from Polynesia in a Great Fleet and took New Zealand from the Moriori, establishing an agricultural society.

Khmer : បន្ទាប់​មក ទ្រឹស្តី​នេះបាន​បង្កើត​ឡើង​នូវ​គំនិត​ដែល​ថា​ ប្រជាជន ម៉ៅរី (Maori) បាន​ធ្វើ​ចំណាក​ស្រុក​ពី​តំបន់​ប៉ូលីនេស៊ី ​នៅក្នុងកងនាវាដ៏ធំអស្ចារ្យមួយ​ និងបាន​ដណ្ដើម​យក​ប្រទេសណូវែលសេឡង់​ពីពួកមូរីអូរី(​Moriori) ដោយ​បង្កើត​ជាសង្គម​កសិកម្ម​ឡើង​។



English : However, new evidence suggests that the Moriori were a group of mainland Maori who migrated from New Zealand to the Chatham Islands, developing their own distinctive, peaceful culture.

Khmer : ទោះយ៉ាងណា ភស្តុតាងថ្មីបានបង្ហាញថា ពួក ម៉ូរីអូរី គឺជាក្រុមពួក​ដីគោក​ម៉ោរី ដែលបានធ្វើចំណាកស្រុកពី​ញូវែល សេឡង់ទៅកាន់កោះ ឆាតហាម (Chatham) ដោយ​អភិវឌ្ឍ​នូវ​វប្បធម៌​ដែល​មាន​សន្តិភាព និង​មាន​ភាព​ប្លែកពីគេ។



English : There was also another tribe on the Chatham islands these were Maori who migrated away from New Zealand.

Khmer : មានកុលសម្ព័ន្ធមួយផ្សេងទៀត​នៅលើប្រជុំកោះ Chatham ​ទាំងនេះ គឺកុលសម្ព័ន្ Maori ដែលបានធ្វើចំណាកស្រុកយ៉ាង​ឆ្ងាយពី​ប្រទេសនូវែលសេឡង់។



English : They called themselves the Moriori there were a few skirmishes and in the end, the Moriori were wiped out

Khmer : ពួកគេបានហៅខ្លួនឯងថាជាជនជាតិ ម៉ូរីអូរី (Moriori) ហើយក៏ធ្លាប់មានការប៉ះទង្គិចគ្នាពីរបីដងដែរ ប៉ុន្តែនៅទីបំផុតទៅជាជនជាតិ ម៉ូរីអូរីនេះត្រូវបានគេបំបាត់ចោល



English : Individuals who had been involved for several decades helped us appreciate our strengths and passions while candidly assessing difficulties and even failures.

Khmer : មនុស្សម្នាក់ៗដែលបានចូលរួមជាច្រើនសតវត្សបានជួយយើងឱ្យពេញចិត្តនឹងកម្លាំងកាយ និងទឹកចិត្តរបស់យើង ខណៈពេល​ដែល​វិភាគរកមើលយ៉ាង​ស្មោះត្រង់ទៅ​លើការពិបាក​ទាំង​ឡាយ រួមទាំងការបរាជ័យផងដែរ។



English : While listening to individuals share their individual, family, and organizational stories, we gained valuable insight into the past and some of the personalities who influenced for good or ill the culture of the organization.

Khmer : ខណៈពេលកំពុងតែស្តាប់មមនុស្ស​ម្នាក់ៗ​ចែករំលែករឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​អំពី​ក្រុមគ្រួសារ និងការរៀបចំ​របស់​យើង យើង​ទទួល​បាន​ចំណេះដឹង​​ដ៏មានតម្លៃ​អំពី​អតីតកាល និង​បុគ្គលិក​លក្ខណៈ​មួយចំនួន ដែលមានឥទ្ធិពល​ទៅ​លើវប្ប​ធម៌​ដ៏ល្អ ឬមិនល្អរបស់អង្គភាព។



English : While understanding one's history does not assume understanding of culture, it does at least help people gain a sense of where they fall within the history of the organization.

Khmer : ខណៈពេលដែលការយល់ដឹងអំពីប្រវត្តិសាស្រ្តមួយមិនសន្មត់ថាបានយល់ដឹងអំពីវប្បធម៌នោះទាំងស្រុងនោះទេ ប៉ុន្តែយ៉ាងហោចណាស់ក៏វាជួយមនុស្សឱ្យដឹងអំពីទិសដៅក្នុងប្រវត្តិសាស្រ្តនៃអង្គភាព។



English : While assessing the successes and becoming aware of failures, individuals and the whole of the participating persons discover more deeply the values, mission, and driving forces of the organization.

Khmer : នៅ​ខណៈ​ពេល​ដែល​កំពុង​វាយ​តម្លៃ​ភាព​ជោគជ័យ និង​ការ​ស្គាល់​អំពី​ភាព​បរាជ័យ បុគ្គល​គ្រប់រូប និង​អ្នកចូលរួម​ទាំងអស់​ត្រូវ​ស្វែង​យល់​ឱ្យ​បាន​ស៊ីជម្រៅ​នូវ​គុណតម្លៃ បេសកកម្ម និង​កម្លាំង​ជំរុញ​របស់​អង្គការ។



English : In this instance, recalling previous instances of entrepreneurial behavior and resulting successes helped people to be open to new changes and new direction for the local church.

Khmer : នៅក្នុងករណីនេះ ការលើកឡើងឧទាហរណ៍ចំពោះអាកប្បកិរិយាសហគ្រិន និងលទ្ធផលជោគជ័យបានជួយមនុស្សឱ្យបើកចំហចិត្តចំពោះការផ្លាស់ប្ដូរថ្មី ហើយនិងមាគ៌ាថ្មីសម្រាប់ព្រះវិហារក្នុងស្រុក។



English : Such success stories lessened the fears of change, while creating positive inclinations toward change in the future.

Khmer : សាច់រឿងដែលជោគជ័យបែបហ្នឹងកាត់​បន្ថយ​នូវ​ការ​ភ័យខ្លាច​នៃ​ការផ្លាស់ប្ដូរ ខណៈ​ពេល​ដែល​មាន​ការបង្កើត​ទំនោរ​វិជ្ជមាន​ដែល​ឆ្ពោះ​ទៅ​រក​ការផ្លាស់ប្ដូរ​ក្នុង​ពេល​អនាគត។



English : Convergent thinking patterns are problem solving techniques that unite different ideas or fields to find a solution.

Khmer : លំនាំ​នៃ​ការ​គិត​រួម គឺ​ជា​បច្ចេកទេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដែល​បង្រួបបង្រួម​គំនិត ឬ​វិស័យ​នានា​ដែល​ខុសគ្នា ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​រួម​មួយ។



[Day26]

English : The focus of this mindset is speed, logic and accuracy, also identification of facts, reapplying existing techniques, gathering information.

Khmer : ការផ្តោតលើផ្នត់គំនិតនេះ គឺល្បឿន តក្កវិជ្ជា និងភាពត្រឹមត្រូវ ព្រមទាំងការកំណត់ការពិត ការអនុវត្តបច្ចេកទេសដែលមានស្រាប់ឡើងវិញ ការប្រមូលព័ត៌មាន។



English : The most important factor of this mindset is: there is only one correct answer. You only think of two answers, namely right or wrong.

Khmer : កត្តាសំខាន់​បំផុត​នៃ​ផ្នត់​គំនិត​នេះ​គឺ​៖ មាន​ចម្លើយ​ត្រឹម​ត្រូវ​តែ​មួយ​គត់។ អ្នក​គ្រាន់​តែត្រូវ​គិត​អំពី​ចម្លើយ​ពីរប៉ុណ្ណោះ​ គឺ​ចម្លើយ​ត្រូវ​ ឬចម្លើយ​ខុស​។​



English : This type of thinking is associated with certain science or standard procedures.

Khmer : ការ​គិត​ប្រភេទ​នេះ​ គឺ​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​វិទ្យា​សាស្ត្រ​ និង​នីតិវិធីស្ដង់​ដាជាក់លាក់​មួយ​ចំនួន​។



English : People with this type of thinking have logical thinking, are able to memorize patterns, solve problems and work on scientific tests.

Khmer : មនុស្សដែលមានការគិតបែបនេះ មានការគិតបែប​ហេតុផល អាចទន្ទេញទម្រង់​នានា​ ដោះស្រាយបញ្ហា និង​ធ្វើតេស្តវិទ្យាសាស្ត្រ​បាន​។



English : Humans are by far the most talented species in reading the minds of others.

Khmer : មនុស្ស គឺ​ជា​ប្រភេទ​សត្វ ដែល​មាន​ទេពកោសល្យ​ល្អ​បំផុត​ក្នុង​ការ​ស្វែង​យល់​ចិត្ត​គំនិត​របស់​មនុស្ស​ផ្សេងទៀត។



English : That means we are able to successfully predict what other humans perceive, intend, believe, know or desire.

Khmer : នោះមានន័យថា យើងអាចទាយទុកជាមុនដោយជោគជ័យនូវអ្វីដែលមនុស្សដទៃយល់ឃើញ មានបំណង ជឿ ដឹង ឬចង់បានអ្វីមួយ។



English : Among these abilities, understanding the intention of others is crucial. It allows us to resolve possible ambiguities of physical actions.

Khmer : ក្នុងចំណោមសមត្ថភាពទាំងនេះ ការយល់ពីចេតនារបស់អ្នកដទៃគឺមានសារៈសំខាន់​ណាស់។ វាអាចឱ្យយើងចេះដោះស្រាយចំពោះការបកស្រាយខុសគ្នានៃទង្វើរធ្វើឡើងដោយកម្លាំងបាយ។



English : For example, if you were to see someone breaking a car window, you would probably assume he was trying to steal a stranger's car.

Khmer : ឧទាហរណ៍ ប្រសិនបើអ្នក​ឃើញនរណាម្នាក់កំពុង​បំបែកកញ្ចក់ឡាន អ្នកប្រហែលជាសន្មត​ថា​ គេ​កំពុងព្យាយាមលួចរថយន្តរបស់អ្នក​ផ្សេង​​។



English : He would need to be judged differently if he had lost his car keys and it was his own car that he was trying to break into.

Khmer : គាត់នឹងត្រូវទទួល​ការ​វិនិច្ឆ័យខុសៗគ្នា ប្រសិនបើគាត់បានបាត់បង់​កូនសោរឡាន ហើយ​គាត់​កំពុង​ព្យាយាមបំបែកកញ្ចក់​ឡាន​​របស់​គាត់​។



English : MRI is based on a physics phenomenon called nuclear magnetic resonance (NMR), which was discovered in the 1930s by Felix Bloch (working at Stanford University) and Edward Purcell (from Harvard University).

Khmer : MRI គឺ​ផ្ដោត​សំខាន់​លើ​បាតុភូត​រូបសាស្រ្ត​ ដែល​ហៅ​ថាសូរ​ខ្ទរ​ម៉ាញ៉េទិក​នុយក្លេអ៊ែរ​ (NMR) ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​ 1930 ដោយ​លោក Felix Bloch (បំពេញ​ការងារ​នៅ​សាកលវិទ្យា​ល័យ​ ស្តែនហ្វ័ត (Stanford University) និង​លោក​ អែដវើដ ភូសែល (Edward Purcell) (មក​ពី​សាកលវិទ្យាល័យ​ ហាវើដ (Harvard University))។



English : In this resonance, magnetic field and radio waves cause atoms to give off tiny radio signals.

Khmer : នៅ​ក្នុង​សំឡេងសូរខ្ទរ​នេះ ដែន​ម៉ាញេទិក និង​រលក​វិទ្យុ​ធ្វើ​ឱ្យ​អាតូម​ផ្តល់​សញ្ញា​វិទ្យុ​តូចៗ។



English : In the year 1970, Raymond Damadian, a medical doctor and research scientist, discovered the basis for using magnetic resonance imaging as a tool for medical diagnosis.

Khmer : នៅ​ក្នុង​ឆ្នាំ 1970 លោក Raymond Damadian (រ៉េម៉ុន ដាមាឌៀន) ដែល​ជា​វេជ្ជបណ្ឌិត និង​អ្នក​ស្រាវជ្រាវវិទ្យាសាស្ត្រ​ម្នាក់​បាន​រក​ឃើញ​ពី​មូលដ្ឋាន​សម្រាប់​ការប្រើប្រាស់​ដែន​ម៉ាញេទិក​ក្នុង​រូបភាព​ជា​ឧបករណ៍​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​វេជ្ជសាស្ត្រ។



English : Four years later a patent was granted, which was the world´s first patent issued in the field of MRI.

Khmer : ប័ណ្ណ​ប៉ាតង់​បាន​ផ្តល់​ឱ្យ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ក្រោយ​មក ដែល​ជា​ប័ណ្ណប៉ាតង់​ទីមួយ​របស់​ពិភព​លោក​ចេញ​នៅ​ក្នុង​វិស័យ MRI។



English : In 1977, Dr. Damadian completed the construction of the first "whole-body" MRI scanner, which he called the "Indomitable".

Khmer : នៅឆ្នាំ 1977 លោកបណ្ឌិត ដាម៉ាឌៀន (Damadian) បាន​សម្រេចការផលិតម៉ាស៊ីនស្គែន "ពេញរាងកាយ" MRI ដំបូងបង្អស់ដែលលោកបានហៅវាថា "អ៊ីនដមមីតថឹប៊ល (Indomitable)" ។



English : Asynchronous communication encourages time for reflection and reaction to others.

Khmer : ការ​ទំនាក់ទំនង​អ​សម​កាល គឺ​លើក​ទឹកចិត្ត​ឲ្យ​មាន​ពេលវេលា​សម្រាប់​ការឆ្លុះបញ្ចាំង និង​ការ​ប្រតិកម្ម​ទៅ​កាន់​អ្នក​ដ៏ទៃ។



English : It allows students the ability to work at their own pace and control the pace of instructional information.

Khmer : វា​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​មាន​លទ្ធភាព​សិក្សា​ទៅតាម​ល្បឿន​របស់​ពួកគេ និង​ត្រួតពិនិត្យ​ល្បឿន​របស់​ព័ត៌មាន​នៃ​ការ​បង្ហាត់​បង្រៀន។



English : In addition, there are fewer time restrictions with the possibility of flexible working hours. (Bremer, 1998)

Khmer : បន្ថែមលើនេះ មានការកម្រិតពេលតិចជាងមុនជាមួយនឹងលទ្ថភាពនៃការមានម៉ោងធ្វើការដែលអាចបត់បែនបាន។ (Bremer, 1998)



English : The use of the Internet and the World Wide Web allows learners to have access to information at all times.

Khmer : ការ​ប្រើប្រាស់​អ៊ីនធឺណិត និង​បណ្ដាញ​ទូទាំង​ពិភពលោក (World Wide Web) អនុញ្ញាត​ឱ្យ អ្នកសិក្សា​ទទួល​បាន​ព័ត៌មាន​គ្រប់ពេលវេលា។



English : Students can also submit questions to instructors at any time of day and expect reasonably quick responses, rather than waiting until the next face-to-face meeting.

Khmer : នៅពេល​ថ្ងៃ​សិស្សនិស្សិតក៏អាចដាក់​សំណួរទៅកាន់គ្រូនៅគ្រប់ពេល ហើយ​អាច​រំពឹងថា​នឹងមានការឆ្លើយតបយ៉ាងរហ័ស​ដោយសមហេតុផល​ជាជាង​ការរង់ចាំរហូតដល់មានការប្រជុំទល់មុខគ្នានាពេលបន្ទាប់។



English : The postmodern approach to learning offers the freedom from absolutes. There is no one good way to learn.

Khmer : វិធីសាស្រ្តក្រោយសម័យទំនើបនៃការរៀនសូត្រផ្តល់នូវសេរីភាពពីភាពដាច់ខាត។ មិនមានវិធីល្អតែមួយសុទ្ធដើម្បីរៀននោះទេ។



English : In fact, there is not one good thing to learn.Learning takes place in the experience between the learner and the knowledge presented.

Khmer : តាមពិតទៅ ពុំមានអ្វីដែលល្អណាមួយសម្រាប់រៀនឡើយ។ ការរៀនកើតឡើងក្នុងបទពិសោធន៍រវាងអ្នករៀននិងចំណេះដឹងដែលបានបង្ហាញ។



English : Our current experience with all the do-it-yourself and information presenting, learning-based television shows illustrates this point.

Khmer : បទពិសោធន៍​នាពេលបច្ចុប្បន្នរបស់យើង​ជាមួយនឹងការធ្វើការ​​ដោយខ្លួនឯង និងការ​បង្ហាញ​ព័ត៌មាន កម្មវិធីទូរទស្សន៍​ផ្អែកលើការសិក្សាស្វែង​យល់​ បង្ហាញពីចំណុចនេះ។



English : So many of us find ourselves watching a television show that informs us of a process or experience in which we will never participate or apply that knowledge.

Khmer : មនុស្សយើងជាច្រើនទើបតែដឹងថា​ខ្លួនឯងកំពុងមើលកម្មវិធី​ទូរទស្សន៍​ដែល​ស្តី​ពីដំណើរការ ឬ បទពិសោធន៍​ណាមួយ ដែល​យើងនឹងមិនអាចចូលរួមចំណែក និងអនុវត្តចំណេះដឹងនោះបានទាល់តែសោះ។



English : We will never overhaul a car, build a fountain in our backyard, travel to Peru to examine ancient ruins, or remodel our neighbour´s house.

Khmer : យើងមិនត្រូវរុះរើឡាន កសាងកន្លែងទឹកផុសនៅធ្លាក្រោយផ្ទះរបស់យើង ធ្វើដំណើរទៅប្រទេសប៉េរូដើម្បីទៅពិនិត្យមើលគំនរបាក់បែកបុរាណទាំងឡាយ ឬធ្វើជាស្ថាបនាផ្ទះរបស់អ្នកជិតខាងរបស់យើងឡើងវិញឡើយ។



English : Thanks to undersea fiber optic cable links to Europe and broadband satellite, Greenland is well connected with 93% of the population having internet access.

Khmer : សូមអរគុណចំពោះការភ្ជាប់ខ្សែកាបអុបទិកក្រោមសមុទ្រទៅកាន់អឺរ៉ុប និងផ្កាយរណបរលកធាតុអាកាសធំៗហើយដែលធ្វើឲ្យប្រទេសហ្គ្រីនលែន (Greenland) មានផ្សាភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អជាមួយប្រជាជន 93% ដែលប្រើអ៊ីនធើរណិត។



[Day27]

English : Your hotel or hosts (if staying in a guesthouse or private home) will likely have wifi or an internet connected PC, and all settlements have an internet cafe or some location with public wifi.

Khmer : សណ្ឋាគារ ឬម្ចាស់ផ្ទះរបស់អ្នក (ប្រសិនបើកំពុងស្នាក់នៅផ្ទះសំណាក់ ឬផ្ទះឯកជន) អាចនឹងមាន​សេវា​អ៊ីនធឺណិត​សាធារណៈ ឬ​កុំព្យូទ័រ​ដែល​ភ្ជាប់​អ៊ីនធឺណិត​ស្រាប់ ហើយ​ការ​តាំង​ទីលំ​នៅ​ទាំងអស់ មាន​ហាង​កាហ្វេ​អ៊ីនធឺណិតឬ​ក៏​ទីតាំង​ខ្លះទៀត ដែលមានសេវា​អ៊ីនធឺណិត​សាធារណៈ។



English : As mentioned above, though the word ¨Eskimo¨ remains acceptable in the United States, it is considered pejorative by many non-U.S. Arctic peoples, especially in Canada.

Khmer : ដូចបាន​លើកឡើងខាងលើ ទោះបី​ជា​ពាក្យ ¨Eskimo (អេស្គីម៉ូ)¨ នៅតែអាចទទួល​យកបាននៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏ពិតមែន ប៉ុន្តែប្រជាជនដែលមិនមែនជា​សញ្ជាតិ​អាមេរិក មនុស្សរស់នៅតំបន់​អាក់ទិក ជាពិសេសនៅក្នុងប្រទេសកាណាដា គឺមិនពេញចិត្តនឹងប្រើពាក្យនេះទេ។



English : While you may hear the word used by Greenlandic Natives, its use should be avoided by foreigners.

Khmer : ទោះបីជាអ្នកប្រហែលជាអាចឮជនជាតិដើមហ្គ្រីនឡិនប្រើពាក្យនេះក៏ដោយ ជនបរទេសគួរតែជៀសវាងប្រើពាក្យនេះ។



English : The native inhabitants of Greenland call themselves Inuit in Canada and Kalaalleq (plural Kalaallit), a Greenlander, in Greenland.

Khmer : ប្រជាជនដើមនៅគ្រីនលែន ហៅខ្លួនឯងថាអ៊ីនញូអ៊ីតនៅកាណាដា និងហៅខ្លួនឯងថាកាឡាលេក (ពហុវចនហៅថា កាឡាលិត) សម្រាប់ជនជាតិគ្រីនលែន ដែលរស់នៅគ្រីនលែន។



English : Crime, and ill-will toward foreigners in general, is virtually unknown in Greenland. Even in the towns, there are no ¨rough areas.¨

Khmer : នៅក្នុងប្រទេស ហ្គ្រីនឡែន ជាទូទៅ​ឧក្រិដ្ឋកម្ម និងអំពើមិន​គប្បី​ចំពោះជនបរទេសសឹងតែគ្មានឡើយ​។ សូម្បីតែនៅក្នុង​ទីក្រុងនានា ក៏ពុំមាន ¨តំបន់គ្រោះថ្នាក់¨ ដែរ។



English : Cold weather is perhaps the only real danger the unprepared will face.

Khmer : អាកាសធាតុត្រជាក់ ប្រហែលជាគ្រោះថ្នាក់ដ៏ពិតប្រាកដតែមួយគត់ ដែលអ្នកមិនបានត្រៀម​ខ្លួន​នឹងប្រឈមមុខ។



English : If you visit Greenland during cold seasons (considering that the further north you go, the colder it will be), it is essential to bring warm enough clothing.

Khmer : ប្រសិនបើ​ជាអ្នកទៅទស្សនាប្រទេស​គ្រីនឡែន​ក្នុង​កំឡុងពេលរដូវត្រជាក់ (ត្រូវ​គិតថា អ្នកកាន់តែទៅ​ភាគខាងជើង នោះ​វា​កាន់តែ​ត្រជាក់ឡើងៗ) អ្នកចាំបាច់ត្រូវយក​សម្លៀក​បំពាក់​ក្រាស់​ៗទៅជាមួយ។



English : The very long days in the summer can lead to problems getting sufficient sleep and associated health issues.

Khmer : ចំពោះ​ក្នុង​រដូវក្តៅដែល​មាន​រយៈពេល​នៅពេល​ថ្ងៃ​វែង​អាចនាំឱ្យ​មាន​បញ្ហា​ជាច្រើន គឺមាន​ការគេង​គ្រប់គ្រាន់ និង​មាន​បញ្ហា​សុខភាព​ដែល​ពាក់ព័ន្ធមួយ​ចំនួន​ផង​ដែរ។



English : During the summer, also watch out for the Nordic mosquitoes. Although they do not transmit any diseases, they can be irritating.

Khmer : ក្នុងរដូវក្តៅ យើង​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​មូសប្រភេទណ័រឌីក(Nordic) ផងដែរ។ ទោះបីជាពួកវាមិនចម្លងជំងឺណាមួយក៏ដោយ ក៏ពួកវា​ធ្វើឱ្យរោលផងដែរ។



English : While San Francisco´s economy is linked to it being a world-class tourist attraction, its economy is diversified.

Khmer : ខណៈពេល​ដែល​សេដ្ឋកិច្ច​រដ្ឋ San Francisco (សាន់ហ្វ្រាន់ ស៊ីសកូ) ត្រូវបានតភ្ជាប់ទៅកាន់ការទាក់ទាញ​ផ្នែក​ទេសចរណ៍​លំដាប់​អន្តរជាតិ សេដ្ឋកិច្ច​របស់រដ្ឋមួយនេះ គឺត្រូវបានធ្វើឱ្យមានភាពផ្សេងៗពីគ្នា។​



English : The largest employment sectors are professional services, government, finance, trade, and tourism.

Khmer : វិស័យ​ការងារដែលធំបំផុត គឺមានដូចជា សេវាកម្មដែលមានជំនាញ​វិជ្ជាជីវៈ រដ្ឋាភិបាល ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និង​ទេសចរណ៍។



English : Its frequent portrayal in music, films, literature and popular culture has helped make the city and its landmarks known throughout the world.

Khmer : ការបង្ហាញជាញឹកញាប់នៅក្នុងតន្រ្តី ខ្សែភាពយន្ត អក្សរសិល្បិ៍ និងវប្បធម៌ពេញនិយម បានជួយធ្វើឲ្យទីក្រុងនេះ និងកន្លែងសំគាល់របស់ខ្លួនមានភាពល្បីល្បាញនៅទូទាំងពិភពលោក។



English : San Francisco has developed a large tourist infrastructure with numerous hotels, restaurants, and top-notch convention facilities.

Khmer : ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍យ៉ាងសម្បើម ដោយមានសណ្ឋាគារ ភោជនីយដ្ឋាន និងអគារផ្សារទំនើបលំដាប់ប្រណីតៗជាច្រើន។



English : San Francisco is also one of the best places in the nation for other Asian cuisine: Korean, Thai, Indian, and Japanese.

Khmer : ទីក្រុង​សាន់​ហ្វ្រាន់​ស៊ីស្កូ ក៏​ជា​កន្លែង​ដ៏​ល្អ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​នេះ​សម្រាប់​មុខ​ម្ហូប​ប៉ែក​អាស៊ី​ផ្សេងទៀត៖ កូរ៉េ​ ថៃ ឥណ្ឌា និង​ជប៉ុន​។



English : Traveling to Walt Disney World represents a major pilgrimage for many American families.

Khmer : ការធ្វើដំណើរទៅកាន់ Walt Disney World គឺបង្ហាញអំពី​ធម្មយាត្រា​ដ៏ធំមួយសម្រាប់់គ្រួសារអាមេរិកជាច្រើន។



English : The ¨typical¨ visit involves flying into Orlando International Airport, busing to an on-site Disney hotel, spending about a week without leaving Disney property, and returning home.

Khmer : ការទស្សនា​ធម្មតា​ដែល​ទាក់ទងទៅនឹងការហោះចូលទៅកាន់អាកាសយាន្តដ្ឋានអន្តជាតិ Orlando ការជិះឡានក្រុងទៅកាន់សណ្ឋាគារ​នៅលើ Disney ការចំណាយពេលប្រហែលមួយ​សប្តាហ៍​ដោយគ្មានការចាកចេញពីបរិវេណ Disney ទាល់តែសោះ ​និងការ​ត្រលប់​មក​ផ្ទះវិញ។



English : There are infinite variations possible, but this remains what most people mean when they talk of ¨going to Disney World¨.

Khmer : វាអាចមានករណីច្រើនបែប ប៉ុន្តែនៅពេលដែលគេនិយាយ​ ប៉ុន្តែនៅពេលដែលគេនិយាយអំពី ¨ទៅពិភព Disney¨ គឺគេចង់បានន័យបែបនេះឯង។



English : Many tickets sold online through auction websites such as eBay or Craigslist are partially used multi-day park-hopper tickets.

Khmer : សំបុត្រជាច្រើនដែលបានលក់តាមអ៊ិនធឺណេតតាមរយៈគេហទំព័រដេញថ្លៃដូចជាអ៊ីបេ (eBay) ឬ ក្រេកស្លីស្ត (Craigslist) គឺត្រូវបានគេប្រើផ្នែកខ្លះនៃសំបុត្រចូលទស្សនាបានច្រើនថ្ងៃ។



English : While this is a very common activity, it is prohibited by Disney: the tickets are non-transferable.

Khmer : ទោបីះជា​សកម្មភាពនេះមានភាពសាមញ្ញជាខ្លាំងក៏ដោយ​ វា​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ក្រុមហ៊ុន​ Disney៖ សំបុត្រ​មិន​អាច​ផ្ទេរ​បាន​ទេ​។



English : Any camping below the rim in Grand Canyon requires a backcountry permit.

Khmer : ការបោះជំរុំនៅខាងក្រោមគែមអន្លង់ Grand Canyonតម្រូវ​ឱ្យមានលិខិតអនុញ្ញាតពីភូមិខាងក្រោម។



English : Permits are limited to protect the canyon, and become available on the 1st day of the month, four months prior to the start month.

Khmer : លិខិត​អនុញ្ញាត​ត្រូវបានដាក់កំរិត ដើម្បីការពារជ្រលងភ្នំ ហើយអាចដាក់ឱ្យដំណើរ​ការ​បាន​នៅ​ថ្ងៃ​ទី1 ដើមខែ ពោល គឺ​បួនខែ​មុននឹងដល់ខែចាប់ផ្តើម។



English : Thus, a backcountry permit for any start date in May becomes available on 1 Jan.

Khmer : ដូច្នេះ លិខិតអនុញ្ញាតិឱ្យត្រឡប់មកប្រទេសកំណើតវិញ សម្រាប់ថ្ងៃណាមួយនៅក្នុងខែឧសភា អាចមានប្រសិទ្ធភាពដល់ថ្ងៃទី 1 ខែមករា។



English : Space for the most popular areas, such as the Bright Angel Campground adjacent to Phantom Ranch, generally fill up by the requests received on first date they are opened to reservations.

Khmer : កន្លែងទំនេរសម្រាប់តំបន់​ដែលមានប្រជាប្រិយបំផុត​ដូចជា​កន្លែងបោះជំរុំ Bright Angel Campground ដែលនៅជាប់នឹង Phantom Ranch ជាទូទៅពេញដោយការស្នើសុំដែល​ទទួលបាន​នៅថ្ងៃដំបូងដែលពួកគេបានបើកសម្រាប់​ការកក់។



English : There are a limited number permits reserved for walk-in requests available on a first come, first served basis.

Khmer : លិខិតអនុញ្ញាតមានចំនួនកំណត់ ដែលបានបម្រុងទុក​សម្រាប់ការស្នើសុំ​ពេលដើរចូល ដែលអ្នកមកដល់មុនបានមុន មកដល់ក្រោយបានក្រោយ។



English : Entering Southern Africa by car is an amazing way to see all the region´s beauty as well as to get to places off the normal tourist routes.

Khmer : ការ​ចូល​ទៅ​ភាគខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក​ដោយ​ប្រើ​រថយន្ត​ គឺ​ជា​វិធីដ៏​អស្ចារ្យ​មួយ ក្នុងការ​ទស្សនា​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​តំបន់នេះ​ ក៏ដូចជាទៅ​កន្លែងឆ្ងាយពីតំបន់ដែលមានអ្នកទេសចរច្រើន។​



[Day28]

English : This can be done in a normal car with careful planning but a 4x4 is highly advised and many locations are only accessible with a high wheel base 4x4.

Khmer : នេះអាចត្រូវបានធ្វើឡើងនៅក្នុងឡានធម្មតា​ដោយមាន​ផែនការយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែ 4x4 ត្រូវបាន​ណែនាំ​ហើយ​ទីតាំងជាច្រើនអាច​ចូល​ដំណើរការ​បានដោយមានមូលដ្ឋានកង់ខ្ពស់ 4x4 ។



English : Keep in mind while planning that although Southern Africa is stable not all neighboring countries are.

Khmer : សូមចងចាំថា នៅ​ខណៈពេល​ធ្វើ​ផែនការគ្រោងថា ទោះបីជាអាហ្វ្រិកខាង ត្បូង មាន​ស្ថេរភាពក៏ដោយ ក៏មិនមែន​ប្រទេស​ជិតខាងទាំងអស់សុទ្ធតែ មាន​ស្ថេរភាព​ដែរ។



English : Visa requirements and costs vary from nation to nation and are affected by the country you come from.

Khmer : លក្ខខណ្ឌនិងតម្លៃសុំទិដ្ឋាការខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយវាទទួលឥទ្ធិពលពីប្រទេសដែលអ្នកមក។



English : Each country also has unique laws requiring what emergency items need to be in the car.

Khmer : ប្រទេស​នីមួយៗ​ក៏មានច្បាប់ពិសេស ដែលតម្រូវឱ្យមាន​របស់​របរ​បន្ទាន់ ដែលចាំបាច់ត្រូវមាននៅក្នុងឡាន។



English : Victoria Falls is a town in the western portion of Zimbabwe, across the border from Livingstone, Zambia, and near Botswana.

Khmer : ទីក្រុង វីកតូរៀ ហ្វល (Victoria Falls) គឺជាទីក្រុងមួយនៅភាគខាងលិចនៃប្រទេស ហ្សីមបាវេ ដែលឆ្លងកាត់ព្រំដែនពីទីក្រុងលីវីងស្តូន (Livingstone) ប្រទេស សាំបៀរ (Zambia) និងជិតប្រទេស បាត់ស្វាណា (Botswana)។



English : The town lies immediately next to the falls, and they are the major attraction, but this popular tourist destination offers both adventure seekers and sightseers plenty of opportunities for a longer stay.

Khmer : ទីក្រុងនេះស្ថិតនៅជិតទឹកធ្លាក់ ហើយទឹកធ្លាក់ទាំងអស់នោះ គឺជាភាពទាក់ទាញដ៏ធំមួយ ប៉ុន្តែគោល​ដៅទេសចរណ៍មួយនេះ បានផ្តល់ឱកាសស្នាក់នៅយ៉ាងយូរដល់អ្នកដែលចូលចិត្តផ្សងព្រេង ក៏ដូចជាអ្នក​ដែលដើរគយគន់ទេសភាពផងដែរ។



English : In the rainy season (November to March), the water volume will be higher and the Falls will be more dramatic.

Khmer : នៅ​ក្នុង​រដូវ​ភ្លៀង (វិច្ឆិកា ដល់ មីនា) កំពស់​ទឹក​នឹង​មាន​ការកើនឡើង ហើយ​នៅ​រដូវស្លឹកឈើជ្រុះ​នឹងកាន់តែមានភាព​ទាក់ទាញ។



English : You are guaranteed to get wet if you cross the bridge or walk along the trails winding near the Falls.

Khmer : ធានា​ថា​ អ្នក​នឹង​ត្រូវ​សើម​ជោគ​ ប្រសិន​បើ​អ្នកដើរ​ឆ្លង​ស្ពាន​ ឬ​ដើរ​តាម​ផ្លូវ​ដែក​ដែល​មាន​ខ្យល់​បក់​នៅ​ក្បែរ​ជញ្ជាំង​។​



English : On the other hand, it is precisely because the volume of water is so high that your viewing of the actual Falls will be obscured—by all the water!

Khmer : ម្យ៉ាងវិញទៀត វាកើតឡើងដោយសារតែបរិមាណទឹកមានការកើនឡើងរហូតទាល់តែការគយគន់មើលទឹកធ្លាក់ពិតប្រាកដត្រូវរាំងខ្ទប់ ដោយសារតែទឹក!



English : Tomb of Tutankhamun (KV62). KV62 may be the most famous of the tombs in the Valley, the scene of Howard Carter´s 1922 discovery of the almost intact royal burial of the young king.

Khmer : ផ្នូរ​ Tutankhamun (KV62). KV62 អាច​ជា​ផ្នូរ​​​ដែល​មាន​ឈ្មោះ​ល្បី​បំផុត​នៅ​ក្នុង​ជ្រលង​នោះ​ ពីឈុត​វីដេអូនៃរបកគំហើញរបស់​លោក​ Howard Carter ក្នុង​ឆ្នាំ 1922 នូវ​កន្លែង​កប់​សពដែលស្ទើរតែនៅល្អដូច​ដើម​របស់​រាជាវ័យ​ក្មេង​ដែល​ជាប់​ខ្សែលោហិត​​រាជវង្ស​​។



English : Compared to most of the other royal tombs, however, the tomb of Tutankhamun is barely worth visiting, being much smaller and with limited decoration.

Khmer : បើប្រៀបធៀបទៅនឹងផ្នូររាជវង្សភាគច្រើននៃផ្នូររាជវង្សទាំងអស់នោះ ទោះយ៉ាងក៏ដោយ ផ្នូររបស់ទូតិនខាមុន (Tutankhamunm) ស្ទើរតែមិនមានតម្លៃសម្រាប់ទៅមើល ដោយសារទំហំតូចជាងច្រើន និងការតុបតែងតិចតួច។



English : Anyone interested in seeing evidence of the damage to the mummy done during attempts to remove it from the coffin will be disappointed as only the head and shoulders are visible.

Khmer : ប្រសិនបើនរណាម្នាក់ចាប់អារម្មណ៍ចង់ឃើញភស្តុតាងនៃការបំផ្លាញសាកសព (mummy) ក្នុងអំឡុងពេលដែលយើងព្យាយាមយកវាចេញពីក្តារមឈូស អ្នកនោះនឹងត្រូវខកចិត្តជាក់ជាមិនខាន ដោយព្រោះតែគេអាចមើលឃើញតែក្បាល ហើយនិងស្មារបស់សាកសពតែប៉ុណ្ណោះ។



English : The fabulous riches of the tomb are no longer in it, but have been removed to the Egyptian Museum in Cairo.

Khmer : ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​របស់​ផ្នូរ គឺលែងមាននៅក្នុងនោះទៀតហើយ ប៉ុន្តែ​គេ​បាន​រើវា​យក​វាទៅកាន់​សារមន្ទីរ​អេស៊ីប​នៅ​ក្នុង​ទី​ក្រុង Cairo វិញ។



English : Visitors with limited time would be best to spend their time elsewhere.

Khmer : អ្នកទស្សនាដែលមានពេលកំណត់ គួ​តែចំណាយពេល​វេលារបស់ពួកគេនៅកន្លែងផ្សេងវិញ។



English : Phnom Krom, 12 km southwest of Siem Reap. This hilltop temple was built at the end of the 9th century, during the reign of King Yasovarman.

Khmer : ភ្នំ​ក្រោម ដែលមាន​ចម្ងាយ 12 គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ខេត្ត​សៀមរាប។ ប្រាសាទ​ដែល​នៅ​លើ​ជើងភ្នំមួយនេះ គឺ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី9 កំឡុង​ពេល​សោយរាជ្យ​របស់​ព្រះបាទ​យសោវរ្ម័ន។



English : The gloomy atmosphere of the temple and the view over the Tonle Sap lake make the climb to the hill worthwhile.

Khmer : បរិយាកាសស្រងូតស្រងាត់នៃប្រាសាទនិងទេសភាពលើបឹងទន្លេសាបធ្វើឱ្យបទពិសោធនៃការឡើងភ្នំកាន់តែមានភាពអស្ចារ្យ។



English : A visit to the site can be conveniently combined with a boat trip to the lake.

Khmer : ការ​ទៅ​ទស្សនាទិតាំងអាច​រួម​បញ្ចូល​គ្នា​យ៉ាង​ងាយស្រួល​ជាមួយនឹង​ការធ្វើដំណើរតាមទូកទៅកាន់បឹង។



English : The Angkor Pass is needed to enter the temple so do not forget to bring your passport along when heading to Tonle Sap.

Khmer : ចាំបាច់ត្រូវមានបណ្ណអនុញ្ញាតសម្រាប់ចូលអង្គរវត្ត ដើម្បីចូលប្រាសាទ ​ដូច្នេះសូមកុំភ្លេចយក​លិខិតឆ្លងដែនរបស់អ្នក​ទៅជាមួយ​ ពេលធ្វើដំណើរទៅទន្លេសាប។



English : Jerusalem is the capital and largest city of Israel, though most other countries and the United Nations do not recognize it as Israel´s capital.

Khmer : យេរូសាឡឹម គឺជា​រាជធានី និងជាទីក្រុងដ៏ធំបំផុតរបស់​ប្រទេស​អ៊ីស្រាអែល បើទោះជា​មាន​ប្រទេស​ដទៃ​ជាច្រើន​ទៀត និង​អង្គការ​សហប្រជាជាតិមិនបានទទួលស្គាល់វាថា ជារាជធានីរបស់ប្រទេស អ៊ីស្រាអែលក៏ដោយ។



English : The ancient city in the Judean Hills has a fascinating history spanning thousands of years.

Khmer : ទីក្រុងបុរាណនៅក្នុងជ្រលងភ្នំ ជូឌីន មានប្រវត្តដ៏គួរឱ្យចាប់អារម្មណ៍ ដែលមាន​វិសាលភាព​រាប់ពាន់ឆ្នាំមកហើយ។



English : The city is holy to the three monotheistic religions - Judaism, Christianity and Islam, and serves as a spiritual, religious, and cultural center.

Khmer : ទីក្រុងនេះ មានភាពបរិសុទ្ធចំពោះសាសនាឯកទេវចំនួនបី - សាសនាយូដា សាសនាគ្រីស្ទ និងសាសនាអ៊ីស្លាម និងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ សាសនា និងព្រលឹងវិញ្ញាណ។



English : Due to the religious significance of the city, and in particular the many sites of the Old City area, Jerusalem is one of the main tourist destinations in Israel.

Khmer : ដោយសារ​តែសារៈសំខាន់នៃសាសនារបស់​ទីក្រុងនេះ ហើយ​ជាពិសេស​កន្លែង​ជា​ច្រើន​នៃ​តំបន់នៅក្នុងទីក្រុងចាស់ ទីក្រុងដារូសាឡឹមគឺជា​គោលដៅទេសចរណ៍ចម្បងមួយក្នុងចំណោម​គោលដៅទេសចរណ៍ជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល។



English : Jerusalem has many historic, archeological and cultural sites, along with vibrant and crowded shopping centers, cafés, and restaurants.

Khmer : ទីក្រុង​យេរូសាឡឹម មាន​កន្លែង​ប្រវត្តិសាស្រ្ត​ បូរាណដ្ឋាន​ និង​កន្លែង​វប្បធម៌​ជា​ច្រើន​ រួម​ជា​មួយ​នឹង​មជ្ឈមណ្ឌល​ហាង​ទំនិញ​ដែល​មាន​ភាព​មមាញឹក​ និង​កកកុញ​ រួមជាមួយ​ហាង​កាហ្វេ​ និង​ភោជនីយដ្ឋាន​ផង​ដែរ។



English : Ecuador requires that Cuban citizens receive an invitation letter prior to entering Ecuador through international airports or frontier admission points.

Khmer : ប្រទេសអេក្វាទ័រ តម្រូវឲ្យពលរដ្ឋគុយបា ទទួលបានលិខិតអញ្ជើញនៅមុនពេលចូលមកក្នុងប្រទេសអេក្វាទ័រ តាមព្រលានយន្តហោះអន្តរជាតិ ឬច្រកចេញចូលដែលមានការអនុញ្ញាតតាមព្រំដែន។



English : This letter must be legalized by the Ecuadorian Ministry of Foreign Affairs, and comply with certain requirements.

Khmer : សំបុត្រនេះត្រូវតែកំណត់ឱ្យស្របច្បាប់ដោយក្រសួងការបរទេសនៃប្រទេស​អេក្វាដ័រ និងអនុលោមតាមលក្ខខណ្ឌតម្រូវជាក់លាក់។



[Day29]

English : These requirements are designed to provide an organized migratory flow between both countries.

Khmer : តម្រូវការ​ទាំងនេះត្រូវបានរចនាឡើង ដើម្បីផ្តល់​នូវលំហូរ​ចំណាក​ស្រុក ដែល​បាន​រៀប​ចំឡើង​រវាង​ប្រទេសទាំងពីរ។



English : Cuban citizens who are US green card holders should visit an Ecuadorian Consulate to obtain an exemption to this requirement.

Khmer : ពលរដ្ឋ​គុយបា​ដែលជាមាន​កាត​បៃតង​របស់សហរដ្ឋអាមេរិក គួរតែទៅ​ស្ថាន​កុងស៊ុល​អេក្វាឌ័រ ដើម្បី​ទទួល​បាន​ការលើកលែងចំពោះលក្ខខណ្ឌតម្រូវនេះ។



English : Your passport must be valid for at least 6 months beyond your travel dates. A round/onward trip ticket is needed to prove the length of your stay.

Khmer : លិខិតឆ្លងដែនរបស់​អ្នកត្រូវតែមានសុពលភាពយ៉ាងតិច 6 ខែ មុនពេលកាលបរិច្ឆេទ​ធ្វើដំណើររបស់​អ្នក។ សំបុត្រយន្តហោះទាំងពីរជើង ត្រូវតែបង្ហាញឱ្យឃើញពីរយៈពេល​នៃការស្នាក់​នៅរបស់លោកអ្នក។



English : Tours are cheaper for larger groups, so if you´re by yourself or with just one friend, try to meet other people and form a group of four to six for a better per-person rate.

Khmer : ដំណើរកម្សាន្តមានតម្លៃថោកសម្រាប់ក្រុមធំៗ ដូច្នេះប្រសិនបើអ្នកធ្វើដំណើរតែម្នាក់ឯង ឬជាមួយមិត្តភក្តិតែម្នាក់ សូមព្យាយាមរកមនុស្សផ្សេងទៀត និងបង្កើតជាក្រុមឱ្យបានបួនទៅប្រាំនាក់ ដើម្បីទទួលបានតម្លៃថោកជាងមុនសម្រាប់មនុស្សម្នាក់ៗ។



English : However, this shouldn´t really be off your concern, because often tourists are shuffled around to fill the cars.

Khmer : ទោះយ៉ាងណា នេះមិនគួរ​ជាការព្រួយបារម្ភរបស់អ្នកទេ ពីព្រោះ​ជារឿយៗ​អ្នកទេសចរ​បាន​ចូលរួម​ធ្វើ​ដំណើរ​បំពេញឡាន។



English : It seems actually to be more a way of tricking people into believing they have to pay more.

Khmer : តាមពិត វាហាក់ដូចជាមានវិធីបោក​បញ្ឆោតជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​​ជឿថា​ពួកគេ​ត្រូវចំណាយប្រាក់​​ច្រើនជាងនេះ។



English : Towering above the north end of Machu Picchu is this steep mountain, often the backdrop to many photos of the ruins.

Khmer : ការ​សាង​សង់​កំពែង​ខាង​លើ​នៃ​ចុង​ខាង​ជើង​ប្រសាទ ម៉ាំឈូ ភីកឈូ (Machu Picchu) នៅលើ​ភ្នំ​ដ៏​ចោទ​ខ្លាំង​នេះ​ ជា​រឿយ​ៗ​ជា​របាំង​ដល់​រូប​ថត​នៃ​ប្រសាទ​បាក់​បែក​ជា​ច្រើន​។



English : It looks a bit daunting from below, and it is a steep and difficult ascent, but most reasonably fit persons should be able to make it in about 45 minutes.

Khmer : បើមើលពីក្រោមមើលទៅគួរឱ្យខ្លាចបន្តិច ហើយវាចោតនិងពិបាកឡើង ប៉ុន្តែមនុស្សភាគច្រើនគួរតែអាចធ្វើវាបានត្រឹមតែរយៈពេល 45 នាទីប៉ុណ្ណោះ។



English : Stone steps are laid along most of the path, and in the steeper sections steel cables provide a supporting handrail.

Khmer : ជណ្ដើរថ្ម​ ត្រូវ​បាន​គេ​ក្រាល​នៅ​តាម​ផ្លូវភាគ​ច្រើន​ និង​ផ្នែក​ដែល​មាន​ចំណោទ​ខ្លាំង​ របាដែក​​ត្រូវ​បាន​គេប្រើ​ដើម្បី​ជួប​ទប់​បង្កាន់​ដែ​។​



English : That said, expect to be out of breath, and take care in the steeper portions, especially when wet, as it can become dangerous quickly.

Khmer : អាច​និយាយ​បាន​ថា​ អាច​នឹងមាន​អាការៈ​បាត់​ដង្ហើម​ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ផ្នែកខាង​ក្រោម​ ជា​ពិសេស​នៅ​ពេល​សើម​ ដោយសារ​វា​អាច​មាន​គ្រោះ​ថ្នាក់​ភ្លាម​ៗ​។​



English : There´s a tiny cave near the top that must be passed through, it is quite low and a rather tight squeeze.

Khmer : មាន​រូង​ភ្នំ​តូចមួយនៅជិត​កំពូលភ្នំ ដែលចាំបាច់ត្រូវតែឆ្លងកាត់ វាមានកម្ពស់ទាបខ្លាំងដែរ និង​មាន​ប្រហោង​តូច​ចង្អៀត។



English : Seeing the sites and wildlife of the Galapagos is best done by boat, just as Charles Darwin did it in 1835.

Khmer : ការជិះទូកគឺជាមធ្យោបាយល្អបំផុតក្នុងការទស្សនាតំបន់នានា និងសត្វព្រៃនៅកោះហ្គាឡាប៉ាហ្គូស ដូចដែលលោក ឆាលដាវីន បានធ្វើកាលពីឆ្នាំ 1835 ដែរ។



English : Over 60 cruise ships ply the Galapagos waters - ranging in size from 8 to 100 passengers.

Khmer : កប៉ាល់ទេសចរណ៍ជាង 60 ធ្វើដំណើរជាប្រចាំទៅកោះហ្គាឡាប៉ាហ្គូស ដែលកប៉ាល់នីមួយៗមានផ្ទុកមនុស្សចាប់ពី 8 ទៅ 100 នាក់។



English : Most people book their place well in advance (as the boats are usually full during the high season).

Khmer : មនុស្សភាគច្រើនកក់កន្លែងរបស់ពួកគេជាមុន (ឧទាហរណ៍ដូចជាទូកជាធម្មតាគឺពេញកន្លែងនៅរដូវដែលមានតម្រូវការខ្លាំង) ។



English : Be sure the agent through whom you book is a Galapagos specialist with a good knowledge of a wide variety of ships.

Khmer : អ្នកត្រូវ​ឱ្យ​ប្រាកដ​ថា ទីភ្នាក់​ងារ​ដែល​អ្នក​បាន​កក់នោះ គឺ​ជា​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​ហ្គាឡាបាហ្គូស (Galapagos) ដែល​ស្គាល់​ប្រភេទ​កប៉ាល់​ខុស​ៗ​គ្នា​បាន​យ៉ាង​ល្អ​។



English : This will ensure that your particular interests and/or constraints are matched with the ship most suitable to them.

Khmer : នេះនឹងធានាបានថា ចំណាប់អារម្មណ៍ដ៏ជាក់លាក់និង/ឬផលវិបាកផ្សេងៗរបស់អ្នកត្រូវបានតម្រូវជាមួយកប៉ាល់ដែលសមស្របបំផុតសម្រាប់ចំណាប់អារម្មណ៍ដ៏ជាក់លាក់និងផលវិបាកទាំងអស់នេះ។



English : Before the Spanish arrived in the 16th century, northern Chile was under Inca rule while the indigenous Araucanians (Mapuche) inhabited central and southern Chile.

Khmer : មុនពេលពួកអេស្ប៉ាញបានមកដល់នៅសតវត្សរ៍ទី 16 ភាគខាងជើងនៃប្រទេសឈីលីស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីនកា ខណៈដែលជនជាតិដើមភាគតិច អារ៉ូខេនា (ម៉ាពូឈី) រស់នៅភាគកណ្តាល និងខាងត្បូងនៃប្រទេសឈីលី។



English : The Mapuche were also one of the last independent American indigenous groups, that were not fully absorbed into Spanish-speaking rule until after Chile´s independence.

Khmer : ម៉ាពូឆេគឺជាក្រុមជនជាតិដើមអាមេរិកឯករាជ្យ​ចុងក្រោយបំផុតមួយ ដែលមិនបានសម្របខ្លួនទាំងស្រុងទៅក្នុងមជ្ឈដ្ឋាននិយាយភាសាអេស្ប៉ាញ រហូតដល់ប្រទេស​ឈីលី​ទទួលបានឯករាជ្យ។



English : Although Chile declared independence in 1810 (amid the Napoleonic wars that left Spain without a functioning central government for a couple of years), decisive victory over the Spanish was not achieved until 1818.

Khmer : ទោះបីជាប្រទេសឈីលីបានប្រកាសឯករាជ្យនៅឆ្នាំ 1810 (ចំពេលមានសង្គ្រាមណាប៉ូលេអុង ​ដែលបាន​បណ្តាលឱ្យប្រទេស​អេស្បាញ​មិនមាន​រដ្ឋាភិបាល​កណ្តាល​ដំណើរការអស់រយៈពេលពីរឆ្នាំ) ក៏ដោយ រហូតដល់ឆ្នាំ 1818 ទើបជ័យជំនះដាច់ខាតលើប្រទេសអេស្ប៉ាញ​សម្រេចបាន។



English : The Dominican Republic (Spanish: República Dominicana) is a Caribbean country that occupies the eastern half of the island of Hispaniola, which it shares with Haiti

Khmer : សាធារណរដ្ឋដូមីនីកែន (ភាសាអេស្បាញ៖ República Dominicana) គឺជាប្រទេសក្នុងតំបន់ការ៉ាបៀន ដែលកាន់កាប់ពាក់កណ្តាលកោះភាគខាងកើតនៃកោះ Hispaniola ដែលវាចែករំលែកជាមួយប្រទេសហៃទី។



English : Besides white sand beaches and mountain landscapes, the country is home to the oldest European city in the Americas, now part of Santo Domingo.

Khmer : ក្រៅ​ពី​ទេសភាព​មាត់​ឆ្នេរ​សក្បុស​ និង​ទេស​ភាព​ភ្នំ​ ប្រទេស​នេះ​ គឺ​ជា​ទីកន្លែង​​នៃ​ទីក្រុង​បូរាណ​ជាង​គេ​របស់​អឺរ៉ុប​នៅ​ក្នុង​ទ្វីប​អាមេរិក​ បច្ចុប្បន្ន​នេះ​ ជា​ផ្នែក​នៃ​ទីក្រុង​ សាន់តូ ដូមីងហ្គោ​។



English : The island was first inhabited by the Taínos and Caribes. The Caribes were an Arawakan-speaking people who had arrived around 10,000 BCE.

Khmer : ដំបូង​កោះ​នេះ​ ត្រូវ​​ពួក​ តៃ​ណូស​ និង​ការីប តាំង​ទីលំនៅ​​។ ពួកការីប​ គឺ​ជា​អ្នក​​​និយាយ​ភាសា​អារ៉ាវ៉ាកាន​ ដែល​បាន​មក​ដល់​ទី​នេះ​ក្នុង​អំឡុង​ឆ្នាំ​10,000 ឆ្នាំ​មុន​គ្រីស្ទសករាជ្យ។



English : Within a few short years following the arrival of European explorers, the population of Tainos had significantly been reduced by the Spanish conquerors

Khmer : ក្នុងរយៈពេលពីរបីឆ្នាំក្រោយ​ការមកដល់របស់អ្នករុករក​ជនជាតិអឺរ៉ុប​ ប្រជាជន Tainos មានចំនួនថយចុះ​យ៉ាងខ្លាំង​ដោយជនឈ្លានពានអេស្ប៉ាញ។



English : Based on Fray Bartolomé de las Casas (Tratado de las Indias) between 1492 and 1498 the Spanish conquerors killed around 100,000 Taínos.

Khmer : ដោយផ្អែកលើហ្វ្រេ បាតូឡូមេ ដឺឡាស កាសាស (Fray Bartolomé de las Casas) (Tratado de las Indias) ចន្លោះឆ្នាំ 1492 និង ឆ្នាំ1498 អ្នកឈ្នះជនជាតិអេស្បាញ​បានសម្លាប់​ពួក តៃណូស (Taínos ) ប្រហែល​ 100000 នាក់។



English : Jardín de la Unión. This space was built as the atrium for a 17th-century convent, of which the Templo de San Diego is the sole surviving building.

Khmer : សួន​ឧស្យាន Jardín de la Unión។ ទំហំ​ទីធ្លា​នេះ​ត្រូវបានកសាងឡើងជាបដិវត្តសម្រាប់​អនុសញ្ញា​សតវត្ស​ទី17 ដែលប្រាសាទ Templo de San Diego គឺជាអគារតែមួយគត់​ដែលនៅរស់រានមានជីវិត។



[Day30]

English : It now functions as the central plaza, and always has a lot of things going on, day and night.

Khmer : ពេលនេះវាមានតួនាទីជាមជ្ឈមណ្ឌលទំនិញកណ្តាល ហើយតែងតែមានភាពមមាញឹកច្រើនកាន់តែខ្លាំងឡើងៗទាំងថ្ងៃទាំងយប់។



English : There are a number of restaurants surrounding the garden, and in the afternoons and evening there free concerts are often given from the central gazebo.

Khmer : មាន​ភោជនីយដ្ឋានមួយ​ចំនួន​​នៅ​ជុំវិញសួន​ឧទ្យាន​ ហើយ​នៅ​ក្នុង​រសៀលនិង​ពេល​ល្ងាច នៅ​ទី​នោះតែ​ងមាន​ការ​ប្រគំ​តន្រ្តី​​ដោយ​ឥត​គិត​ថ្លៃ​ពី​រោង​មួយ​នៅកណ្ដាល​នោះ​។



English : Callejon del Beso (Alley of the Kiss). Two balconies separated by only 69 centimeters is home of an old love legend.

Khmer : Callejon del Beso (ជ្រលង​ស្នាម​ថើប)។ យ៉រ​ពីរ​ដែល​ខណ្ឌ​ចែក​ត្រឹម​តែ 69 សង់ទីម៉ែត្រពី​គ្នា​នោះ​គឺជាទីកន្លែង​រឿង​ព្រេង​និទានស្នេហាចាស់មួយ។



English : For a few pennies some children will tell you the story.

Khmer : ក្មេង​ៗ​មួយ​ចំនួន​នឹង​និយាយ​រឿង​ប្រាប់​អ្នក​ដោយ​យក​ប្រាក់​ត្រឹម​បីបួន​សេន​។​



English : Bowen Island is a popular day trip or weekend excursion offering kayaking, hiking, shops, restaurants, and more.

Khmer : កោះបូវិន (Bowen) គឺជាកោះសម្រាប់ដំណើរកម្សាន្តថ្ងៃធ្វើការ​ឬ​ដំណើរកម្សាន្ត​ចុងសប្តាហ៍ដ៏ពេញនិយម​ដែលផ្តល់នូវ​ការ​ជិះទូកលេងតាមភ្នំ​ ឡើងភ្នំ​ ហាងភោជនីយដ្ឋាន​និងអ្វីៗជាច្រើនទៀត។



English : This authentic community is located in Howe Sound just off Vancouver, and is easily accessed via scheduled water taxis departing Granville Island in downtown Vancouver.

Khmer : សហគមន៍​ពិត​ប្រាកដ​នេះ​ មាន​ទីតាំង​នៅ​ Howe Sound ក្បែរ​ទីក្រុង​ វែងឃូវើ (Vancouver) និង​ងាយ​ស្រួល​ចេញ​​ចូល​តាម​រយៈ​តាក់ស៊ីផ្លូវ​ទឹក ដែលមានម៉ោង​ចេញ​ដំណើរ​ពី​កោះ ហ្គ្រេនវីល (Granville Island) ទៅ​ក្នុងទីប្រជុំ​ជន​នៃ​ទី​ក្រុង​ វែងឃូវើ។



English : For those who enjoy outdoor activities, a trek up the Sea to Sky corridor is essential.

Khmer : សម្រាប់អ្នកចូលចិត្តសកម្មភាពខាងក្រៅផ្ទះ ការធ្វើដំណើរតាមច្រកផ្លូវរបៀងគយគន់ទេសភាពតាមឆ្នេរសមុទ្រនិងមេឃ គឺមានសារៈសំខាន់ណាស់។



English : Whistler (1.5 hour drive from Vancouver) is expensive but well-known because of the 2010 Winter Olympics.

Khmer : ទីក្រុង​វីសស្លើ (Whistler) (ជិះ​​រថ​យន្ត​ប្រហែល​ 1.5 ម៉ោង ពីទីក្រុងវេនឃូវើ (Vancouver)) មានតម្លៃថ្លៃ​ ប៉ុន្តែមាន​ភាព​ល្បី​ល្បាញ​​​ដោយសារ​ព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងាឆ្នាំ2010។



English : In the winter, enjoy some of the best skiing in North America, and in the summer try some authentic mountain biking.

Khmer : នៅរដូវរងារ អ្នកអាចរីករាយនឹង​ការ​ជិះ​ស្គី​នៅអាមេរិកភាគខាងជើង ហើយនៅរដូវក្តៅ ចូរសាកល្បងការជិះកង់ឡើងភ្នំ។



English : Permits must be reserved in advance. You must have a permit to stay overnight at Sirena.

Khmer : លិខិតអនុញ្ញាតត្រូវតែត្រូវបានកក់ទុកជាមុន។ អ្នកត្រូវតែមានលិខិតអនុញ្ញាតដើម្បីអាចស្នាក់នៅមួយយប់នៅស៊ីរែនណា (Sirena) បាន។



English : Sirena is the only ranger station that offers dormitory lodging and hot meals in addition to camping. La Leona, San Pedrillo, and Los Patos offer only camping with no food service.

Khmer : សឺរូណា (Sirena) គឺជាស្ថានីយ៍អនុរក្សតែមួយគត់ ដែលផ្តល់ជូន កន្លែងស្នាក់នៅ និងអាហារចម្អិនភ្លាម ដែលបន្ថែមទៅលើការបោះជំរុំ។ ឡាលីអូណា (La Leona), សាន ភែតឌ្រីឡូ (San Pedrillo) និងឡស់ផេថូស (Los Patos) ផ្តល់ជូនតែការបោះជំរុំដោយមិនមានសេវាកម្មម្ហូបអាហារទេ។



English : It is possible to secure park permits directly from the Ranger Station in Puerto Jiménez, but they do not accept credit cards

Khmer : ​​ការ​ធានា​លិខិត​អនុញ្ញាត​នៅ​ចំណត​ដោយ​ផ្ទាល់​ ក៏​អាច​ធ្វើ​បាន​​ពី​ស្ថានីយ Ranger Station នៅ​ក្នុង​ទីក្រុង​ Puerto Jiménez បាន​ផង​ដែរ​ ប៉ុន្តែ​ពួកគេ​មិន​ទទួល​យក​ប័ណ្ណ​ឥណ្ណទាន​នោះ​ទេ​។



English : The Park Service (MINAE) does not issue park permits more than one month in advance of anticipated arrival.

Khmer : សេវាកម្មចំណត (MINAE) គឺមិន​អនុញ្ញាត​ឱ្យ​មានការចត​ដែលលើសពីមួយខែ មុនការមកដល់ដែលបានរំពឹងទុកនោះទេ។



English : CafeNet El Sol offers a reservation service for a fee of US$30, or $10 for one-day passes; details on their Corcovado page.

Khmer : CafeNet El Sol ផ្ដល់​សេវា​កក់​ទុក​មុនដោយយក​តម្លៃសេវា​ US$30 ឬ $10 សម្រាបសំបុត្រ​​ឆ្លង​កាត់​រយៈ​ពេល​មួយ​ថ្ងៃ​។ ព័ត៌មាន​លម្អិត​មាន​នៅ​លើ​ទំព័រ​ Corcovado របស់​ពួកគេ​។



English : The Cook Islands are an island country in free association with New Zealand, located in Polynesia, in the middle of the South Pacific Ocean.

Khmer : The Cook Islands គឺជាប្រទេសកោះមួយដែលស្ថិត​ក្នុង​​សមាគមសេរី​​ជាមួយប្រទេសណូវែលសេឡង់ ដែលមានទីតាំងស្ថិតនៅ Polynesia នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។



English : It is an archipelago with 15 islands spread out over 2.2 million km2 of ocean.

Khmer : គឺជាប្រជុំកោះដែលមានកោះចំនួន១៥ លាតសន្ធឹងលើផ្ទៃសមុទ្រជាង ២.២ លានគីឡូម៉ែត្រការ៉េ។



English : With the same time zone as Hawaii, the islands are sometimes thought of as ¨Hawaii down under¨.

Khmer : ដោយ​មាន​ល្វែងម៉ោង​ដូច​គ្នា​ទៅ​នឹង​ទីក្រុង​ ហាវៃ ប្រជុំកោះ​ទាំងនេះ ពេលខ្លះ​ត្រូវ​បាន​គេ​គិត​ថា​ ¨​ទីក្រុង​ហាវៃ​ផ្ទៃ​ខាង​ក្រោម​¨​។​



English : Though smaller, it reminds some elderly visitors of Hawaii before statehood without all the large tourist hotels and other development.

Khmer : បើទោះជាវាមាន​ទំហំ​រាង​តូចបន្តិច ប៉ុន្តែវាបានរំលឹកដល់អ្នកទស្សនា វ័យចំណាស់​អំពីរដ្ឋហាវ៉ៃ​កាលពីមុនដែលគ្មានសណ្ឋាគារធំៗសម្រាប់​ភ្ញៀវ​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​ផ្សេងទៀតទាំងអស់។



English : The Cook Islands do not have any cities but are composed of 15 different islands. The main ones are Rarotonga and Aitutaki.

Khmer : បណ្តាកោះឃូក (Cook) មិនមានទីក្រុងទេ​ ប៉ុន្តែត្រូវបានផ្តុំដោយ​កោះ​ចំនួន 15 ផ្សេងៗគ្នា។ បណ្តាដែលសំខាន់​គឺរ៉ារ៉ូតុងហ្គា (Rarotonga) និងអាយទុតាគី (Aitutaki)។



English : In developed countries today, providing deluxe bed and breakfasts has been raised to a sort of art-form.

Khmer : ក្នុង​ប្រទេស​អភិវឌ្ឍ​សព្វ​ថ្ងៃនេះ ការ​ផ្គត់ផ្គង់​គ្រែ​ផាសុកភាព និង​អាហារ​ពេលព្រឹក​បាន​ប្រែក្លាយ​ទៅជា​ប្រភេទ​សិល្បកម្ម​មួយ​ហើយ​។



English : At the top end, B&Bs obviously compete mainly on two main things: bedding and breakfast.

Khmer : នៅចុងខាងផ្នែកកំពូល B&Bs ប្រកួតប្រជែងគ្នាភាគច្រើនដើម្បីរបស់ពីរយ៉ាងគឺ គ្រែនិងអាហារពេលព្រឹក។



English : Accordingly, at the finest such establishments one is apt to find the most luxurious bedding, maybe a handmade quilt or an antique bed.

Khmer : ដោយហេតុនេះ នៅទីកន្លែងដ៏ល្អបំផុត​​ដូច្នេះ បុគ្គលមួយ​រូបសម​នឹងស្វែង​រកកន្លែងគេងដ៏ប្រណីតបំផុតប្រហែលជា​កម្រាលព្រំធ្វើដោយដៃឬគ្រែបុរាណ។



English : Breakfast may include seasonal delights of the region or the host´s speciality dish.

Khmer : អាហារពេលព្រឹកអាចរួមបញ្ចូលទាំងម្ហូបតាមរដូវកាលក្នុងតំបន់ ឬម្ហូបពិសេសរបស់ប្រទេសម្ចាស់ផ្ទះ។



English : The setting might be an historic old building with antique furnishings, manicured grounds and a swimming pool.

Khmer : ការកំណត់​នេះ​ អាច​ជា​អគារ​ចាស់​បូរាណ​ដែល​មាន​គ្រឿង​សង្ហារឹម​ចាស់ៗ​ មាន​ដី​ដែល​មាន​ការ​រៀប​ចំ​បាន​ល្អ​ និង​មានអាងហែល​ទឹក​។



English : Getting into your own car and heading off on a long road trip has an intrinsic appeal in its simplicity.

Khmer : ការជិះឡានផ្ទាល់ខ្លួន ធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយគឺមានភាពទាក់ទាញពីខាងក្នុងចិត្តដោយសារតែភាពសាមញ្ញរបស់វា។



[Day31]

English : Unlike larger vehicles, you are probably already familiar with driving your car and know its limitations.

Khmer : ខុសពីរថយន្ត​ធុនធំ ​​អ្នកប្រហែល​ជា​ស៊ាំនឹងការបើក​រថ​យន្ត​របស់អ្នក និង​ដឹងពី​កម្រិត​សមត្ថភាពរបស់វាហើយ។



English : Setting up a tent on private property or in a town of any size can easily attract unwanted attention.

Khmer : ការបោះតង់ក្នុងបរិវេណឯកជន ឬនៅក្នុងទីក្រុងនៃទំហំណាមួយ​អាចទាក់ទាញចំណាប់អារម្មណ៍បានយ៉ាងងាយ។



English : In short, using your car is a great way to take a road trip but seldom in itself a way to ¨camp¨.

Khmer : សរុបសេចក្ដីមក ការប្រើប្រាស់រថយន្តគឺជាមធ្យោបាយដ៏ល្អមួយក្នុងការធ្វើដំណើរតាមដងផ្លូវ ប៉ុន្តែវាកម្រត្រូវគេបានប្រើប្រាស់ជាមធ្យោបាយក្នុងការធ្វើដំណើរទៅ ¨បោះជុំរុំ¨ ណាស់។



English : Car camping is possible if you have a large minivan, SUV, Sedan or Station Wagon with seats that lay down.

Khmer : ការបោះជំរុំរថយន្ត គឺអាចទៅរួច ប្រសិនបើអ្នកមានរថយន្តធុន ធំប្រភេទ SUV, Sedan ឬស្ថានីយ៍ Wagon ដែលមានកន្លែង អង្គុយ។



English : Some hotels have a heritage from the golden age of steam railways and ocean liners; before the Second World War, in the 19th or early 20th centuries.

Khmer : សណ្ឋាគារ​មួយចំនួនមាន​មរតក​តាំងពី​ជំនាន់​រថភ្លើង​ប្រើ​ចំហាយទឹក និង​កប៉ាល់​មហាសមុទ្រ តាំងពីមុនសង្គ្រាម​លោកលើកទីពីរ ក្នុងសតវត្សទី19 ឬនៅដើម​សតវត្សទី20មក​ម្ល៉េះ។



English : These hotels were where the rich and the famous of the day would stay, and often had fine dining and nightlife.

Khmer : សណ្ឋាគារទាំងនេះ គឺជាកន្លែងដែលអ្នកមាន និងអ្នកល្បីល្បាញបានមកស្នាក់នៅ ហើយជារឿយៗ​ពួកគេបរិភោគ​អាហារពេលល្ងាច និងរាំ​កម្សាន្ត​ពេលរាត្រី។



English : The old fashioned fittings, the lack of the latest amenities, and a certain graceful agedness are also part of their character.

Khmer : គ្រឿងសំអាងម៉ូដែលចាស់​ កង្វះនៃភាពទាន់សម័យ​ចុងក្រោយ​និងភាពចំនាស់ដ៏សមសួនក៏ជាផ្នែកមួយនៃ​​លក្ខណៈរបស់ពួកគេដែរ។



English : While they are usually privately owned, they sometimes accommodate visiting heads of state and other dignitaries.

Khmer : ខណៈ​ដែលកន្លែង​ទាំង​នោះ​គ្រប់​គ្រង​ដោយ​ឯកជនក្តី​ ក៏​ពេល​ខ្លះ​ក៏​មាន​ការ​មក​ទស្សនា​ពី​ប្រមុខរដ្ឋ និងបុគ្គល​ល្បី​ៗ​ផ្សេងទៀត​ផង​ដែរ។



English : A traveller with piles of money might consider a round the world flight, broken up with stays in many of these hotels.

Khmer : អ្នកធ្វើដំណើរ ដែលមានប្រាក់ជាច្រើនអាចពិចារណាអំពីការជិះយន្តហោះ​ជុំវិញ​ពិភពលោក ដែលត្រូវឈប់ចតសម្រាក និងស្នាក់នៅក្នុង​សណ្ឋាគារ​ទាំង​នេះ។



English : A hospitality exchange network is the organization that connects travelers with locals in the cities they are going to visit.

Khmer : បណ្តាញ​ផ្លាស់ប្តូរ​បដិសណ្ឋារកិច្ច គឺជា​អង្គការ​មួយ​ដែលភ្ជាប់អ្នកធ្វើដំណើរទៅ​នឹងទីក្រុងក្នុងតំបន់ជា​ច្រើនដែលពួកគេគ្រោង​នឹងទៅទស្សនា។



English : Joining such a network usually just requires filling out an online form; although some networks offer or require additional verification.

Khmer : ការចូលរួមបណ្តាញ​បែបនេះ ជា​ធម្មតា​គ្រាន់តែ​តម្រូវ​ឱ្យ​បំពេញ​សំណុំ​បែប​បទ​តាម​អ៊ីនធឺណិត បើ​ទោះបី​ជា​បណ្ដាញ​មួយ​ចំនួន​ផ្តល់​ជូន ឬ​ទាមទារ​ការ​ផ្ទៀងផ្ទាត់​បន្ថែម​ទៀត​ក៏ដោយ។



English : A listing of available hosts is then provided either in print and/or online, sometimes with references and reviews by other travelers.

Khmer : ការចុះបញ្ជី​នៃម្ចាស់ផ្ទះទទួល​ដែលអាចរកបានត្រូវបានផ្តល់​ជូន​តាម​រយៈ​ការបោះពុម្ព និង/ឬតាម​អ៊ីនធឺណិត ដោយមានសេចក្តីសារ​យោង និង​មតិ​យោបល់ផ្តល់ឱ្យ ដោយអ្នកដំណើរផ្សេងទៀត។



English : Couchsurfing was founded in January 2004 after computer programmer Casey Fenton found a cheap flight to Iceland but did not have a place to stay.

Khmer : គេហទំព័រ Couchsurfing ត្រូវបានបង្កើតឡើង នៅខែមករា ឆ្នាំ 2004 បន្ទាប់ពីបុរសដែលជាអ្នកសរសេរកូដកម្មវិធីកុំព្យូទ័រម្នាក់ គឺ ខេស៊ី ហ្វិនថុន (Casey Fenton) បានជិះយន្តហោះ ដែលមានសំបុត្រតម្លៃ​ថោកទៅកាន់ប្រទេស អ៊ីស្លង់ ប៉ុន្តែពេលទៅដល់ទីនោះ គាត់មិនអាចរកកន្លែងស្នាក់នៅបាន។



English : He emailed students at the local university and received an overwhelming number of offers for free accommodation.

Khmer : គាត់បាន​ផ្ញើ​សារ​ទៅកាន់សិស្សនៅឯសាកលវិទ្យាល័យក្នុងតំបន់ ហើយទទួលបានការផ្តល់​ឱ្យយ៉ាងច្រើនសម្រាប់ការស្នាក់នៅដោយឥតគិតថ្លៃ។



English : Hostels cater primarily to young people – a typical guest is in their twenties – but you can often find older travellers there too.

Khmer : សណ្ឋាគារបម្រើចម្បងចំពោះមនុស្សវ័យក្មេង ដែលជាភ្ញៀវស្ថិតនៅក្នុងវ័យ ម្ភៃ ឆ្នាំ ប៉ុន្តែអ្នកក៏អាចឃើញអ្នកធ្វើដំណើរដែលមានវ័យ​ចំណាស់នៅទីនោះដែរ។



English : Families with children are a rare sight, but some hostels do allow them in private rooms.

Khmer : ពុំសូវ​ឃើញ​មាន​គ្រួសារ​ដែល​មានកូនទេ ប៉ុន្តែផ្ទះសំណាក់សម្រាប់ស្នាក់នៅរួមខ្លះ​អនុញ្ញាត​ឱ្យពួកគេស្នាក់​នៅក្នុងបន្ទប់ឯកជនបាន។



English : The city of Beijing in China will be the host city of the Olympic Winter Games in 2022, which will make it the first city to have hosted both the summer and winter Olympics.

Khmer : ទីក្រុងប៉េកាំងរបស់ប្រទេសចិន នឹងក្លាយជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងារនៅក្នុងឆ្នាំ២០២២ ដែលនឹងធ្វើវាអោយក្លាយជាទីក្រុងទីមួយដែលធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងា។



English : Beijing will host the opening and closing ceremonies and the indoor ice events.

Khmer : ទីក្រុងប៉េកាំង នឹងរៀបចំពិធីបើកនិងបិទ និងព្រឹត្តិការណ៍ទឹកកកក្នុងសាល។



English : Other skiing events will be at the Taizicheng ski area in Zhangjiakou, about 220 km (140 miles) from Beijing.

Khmer : ព្រឹត្តិការណ៍ជិះស្គីដទៃផ្សេងទៀតនឹងត្រូវធ្វើឡើងនៅតំបន់ជិះស្គី Taizinchengនៅ Zhangjiakou, ចំងាយប្រហែល២២០គីឡូម៉ែត្រ​(១៤០ ម៉ៃល៍) ពីទីក្រុងបេកាំង។



English : Most of the temples do have an Annual festival starting from November end to Mid of May, which varies according to each temple´s annual calendar.

Khmer : ប្រាសាទ​ភាគច្រើនមានធ្វើពិធីបុណ្យប្រចាំឆ្នាំ ដែល​ចាប់ផ្តើម​ពី​ចុង​ខែ​វិច្ឆិកា​ដល់​ពាក់កណ្តាល ខែ​ឧសភា ដែលប្រែប្រួល​ទៅតាម​ប្រតិទិនប្រចាំ​ឆ្នាំរបស់​ប្រាសាទ​នីមួយៗ។



English : Most of the temple festivals is celebrated as part of temple´s anniversary or presiding deity´s birthday or any other major event associated with the temple.

Khmer : ការ​ប្រារព្ធ​ពិធី​ភាគច្រើន​របស់​ព្រះ​វិហា គឺត្រូវធ្វើឡើងជាផ្នែកមួយនៃការគម្រប់ខួប ឬ​ថ្ងៃ​កំណើត​របស់​អាទិទេព ឬ​ព្រឹត្តិការណ៍​សំខាន់ៗ​ផ្សេងៗទៀត​ដែល​ទាក់ទងនឹង​ព្រះ​វិហា។



English : Kerala´s temple festivals are very interesting to see, with regular procession of decorated elephants, temple orchestra and other festivities.

Khmer : ពិធីបុណ្យវត្តនៅ Kerala ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ដោយឃើញមានក្បួនដង្ហែនៃដំរីតុបតែងលំអ វង់ភ្លេងប្រចាំវត្ត និងពិធីបុណ្យផ្សេងៗទៀត។



English : A World´s Fair (commonly called World Exposition, or simply Expo) is large international festival of arts and sciences.

Khmer : ការ​តាំង​ពិព័រណ៍​លំដាប់​ពិភពលោក (ជាធម្មតាត្រូវបានហៅថា World Exposition ឬហៅកាត់ថា Expo) គឺជា​ពិធី​បុណ្យសិល្បៈ និងវិទ្យាសាស្ត្រ​អន្តរជាតិដ៏ធំ។



English : Participating countries present artistic and educational displays in national pavilions to showcase world issues or their country´s culture and history.

Khmer : ប្រទេសដែលចូលរួម បានបង្ហាញទម្រង់សិល្បៈ និងការអប់រំនៅក្នុងអគារជាតិ ដើម្បីបង្ហាញបញ្ហាពិភពលោក ឬក៏វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសពួកគេ។



English : International Horticultural Expositions are specialised events which showcase floral displays, botanical gardens and anything else to do with plants.

Khmer : ពិពរណ៍ផ្កាអន្តរជាតិគឺជាកម្មវិធីឯកទេស​ដែលបង្ហាញអំពី​ការតាំងផ្កា សួនផ្កានិងរបស់របរផ្សេងៗទៀត​ដែលធ្វើ​អំពីរុក្ខជាតិ។



[Day32]

English : Although in theory they can take place annually (so long as they are in different countries), in practice they are not.

Khmer : បើទោះជានៅក្នុងទ្រឹស្តី ពិធីទាំងអស់នោះអាចកើតឡើងប្រចាំឆ្នាំ (ដរាបណាពិធីទាំងអស់​នោះស្ថិតនៅក្នុងប្រទេសផ្សេងគ្នា) តែជាក់ស្តែង វាគឺមិនអញ្ចឹងទេ។



English : These events normally last anywhere between three and six months, and are held on sites no smaller than 50 hectares.

Khmer : ព្រឹត្តិការណ៍​នេះ​ ជា​ទូទៅ​មាន​រយៈ​ពេល​ចន្លោះ​ប្រហែ​ល​ជា​បី​ទៅ​ប្រាំមួយ​ខែ​ និង​ត្រូវ​រៀប​ចំនៅ​នឹង​កន្លែងផ្ទាល់​លើ​ផ្ទៃ​ដី​មិន​តិច​ជាង​ 50 ហិច​តា​នោះ​ទេ។



English : There are many different film formats that have been used over the years. Standard 35 mm film (36 by 24 mm negative) is much the commonest.

Khmer : មានទម្រង់ខ្សែភាពយន្តខុសៗគ្នាជាច្រើនដែលត្រូវបានប្រើក្នុងរយៈកាលជាច្រើនឆ្នាំមក។ ខ្សែភាពយន្ត 35 mm ស្តង់ដារ (36x24 mm) គឺជាទម្រង់ខ្សែភាពយន្តទូទៅបំផុត។



English : It can usually be replenished fairly easily if you run out, and gives resolution roughly comparable to a current DSLR.

Khmer : ជាធម្មតាវាអាចបំពេញបន្ថែមឡើងវិញបានយ៉ាងងាយស្រួល ប្រសិនបើអ្នកប្រើវាអស់ ហើយវាផ្តល់ទំហំអេក្រង់ (resolution) ដូចទៅនឹង DSLR ដែលមានស្រាប់។



English : Some medium-format film cameras use a 6 by 6 cm format, more precisely a 56 by 56 mm negative.

Khmer : កាមេរ៉ាថតខ្សែភាពយន្តខ្នាតមធ្យមមួយចំនួនប្រើទម្រង់ 6x6 cm និយាយឱ្យចំគឺទម្រង់អវិជ្ជមាន 56x56 mm។



English : This gives resolution almost four times that of a 35 mm negative (3136 mm2 versus 864).

Khmer : វាផ្តល់នូវទំហំអេក្រង់ (resolution) ស្ទើរតែបួនដងនៃទំហំហ្វិលថត៣៥ មីលីម៉ែត្រ (៣១៣៦ ទល់នឹង ៨៦៤)។



English : Wildlife is among the most challenging motifs for a photographer, and needs a combination of good luck, patience, experience and good equipment.

Khmer : រូបភាពជីវិតសត្វព្រៃស្ថិតក្នុងចំណោមរូបភាពពិបាកថតបំផុតសម្រាប់អ្នកថតរូប ហើយវាត្រូវការការគួបផ្សំរវាងកត្តាផ្សេងៗដូចជា សំណាងល្អ ភាពអំណត់ បទពិសោធន៍ និងឧបករណ៍ល្អ។



English : Wildlife photography is often taken for granted, but like photography in general, a picture is worth a thousand words.

Khmer : ជារឿយៗ ការថតរូបជីវិតសត្វព្រៃត្រូវបានគេព្រងើយកន្តើយ ប៉ុន្តែជាទូទៅរូបភាពប្រភេទនេះ គឺជារូបភាពដែលមានអត្ថន័យជ្រាលជ្រៅ។



English : Wildlife photography often requires a long telephoto lens, though things like a flock of birds or a tiny creature need other lenses.

Khmer : ការថតរូបសត្វព្រៃជារឿយៗ​ ​តម្រូវឱ្យមានកែវថតកាមេរ៉ាវែង​បើទោះបីជារបស់សម្រាប់ថតដូចជាហ្វូងបក្សី​ ឬសត្វដ៏តូចមួយ​ត្រូវការ​កែវថតផ្សេងទៀតក៏ដោយ។



English : Many exotic animals are hard to find, and parks sometimes have rules about taking photographs for commercial purposes.

Khmer : សត្វ​ដ៏​កម្រ​ទាំង​នេះ​ ពិ​បាកនឹង​ស្វែង​រក​ណាស់​ ហើយ​សួន​ឧទ្យាន​មួយ​ចំនួន​មាន​វិធានការអំពី​ការ​ថត​រូប​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម​។



English : Wild animals might either be shy or aggressive. The environment might be cold, hot, or otherwise hostile.

Khmer : សត្វព្រៃប្រហែលជាអាចខ្មាសអៀន ឬខឹងសម្បា។ បរិស្ថានអាចត្រជាក់ ក្តៅ ឬអរិភាព។



English : The world has over 5,000 different languages, including more than twenty with 50 million or more speakers.

Khmer : ពិភពលោកមានភាសាលើសពី 5000 ផ្សេងៗពីគ្នា រួមមានជាងម្ភៃភាសាដែលមានមនុស្ស 50 លាននាក់ ឬលើសនេះនិយាយ។



English : Written words are often easier to understand than spoken words, also. This is especially true of addresses, which are often difficult to pronounce intelligibly.

Khmer : ជារឿយៗ ពាក្យ​ដែល​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរក៏​​ងាយ​ស្រួល​យល់​ជាង​ពាក្យ​និយាយផងដែរ។ ចំណុចនេះគឺពិតជាត្រឹមត្រូវខ្លាំងណាស់​ក្នុង​ករណី​អាសយដ្ឋាន ដែលជារឿយៗ ពិបាក​ក្នុង​ការ​បញ្ចេញ​សំឡេង​ឱ្យ​ត្រូវ​ចំ​បាន​ល្អ។



English : Many entire nations are completely fluent in English, and in even more you can expect a limited knowledge - especially among younger people.

Khmer : មានប្រជា​ជាតិ​ជាច្រើន​ដែល​ចេះ​ប្រើ​ភាសាអង់គ្លេស​បាន​ល្អ​ ហើយ​ជាង​នេះ​ទៅ​ទៀត​ ​អ្នក​អាចរំពឹង​ថា ពួកគេមានចំណេះមាន​កម្រិត​ ជាពិសេស​ក្នុង​ចំណោមមនុស្សវ័យក្មេង។



English : Imagine, if you will, a Mancunian, Bostonian, Jamaican and Sydneysider sitting around a table having dinner at a restaurant in Toronto.

Khmer : សូម​ស្រមៃ​ថា​ ប្រសិន​បើ​អាច ​ខ្លួន​អ្នក​ ជាអ្នក​ក្រុង​ម៉ាកាវ​ អ្នក​ក្រុង​ប៊ូស្នី​ អ្នក​ក្រុង​សាម៉ាអ៊ិក​ និង​អ្នក​ក្រុង​ស៊ីដនី អង្គុយ​រួម​គ្នា​ក្នុង​តុ​តែ​មួយ​ ទទួល​ទាន​អាហារ​ពេល​ល្អាច​នៅ​ក្នុង​ភោជនីយដ្ឋាន​នៅ​ទី​ក្រុង​តូរិន​តូ​។​



English : They´re regaling each other with stories from their hometowns, told in their distinct accents and local argot.

Khmer : ពួកគេកំពុងនិទានរឿងប្រចាំភូមិស្រុករបស់ពួកគេប្រាប់គ្នាទៅវិញទៅមក ដោយនិទានតាមបែបដំណើររឿងខុសប្លែកពីគ្នា និងប្រើភាសាតាមមូលដ្ឋាន។



English : Buying food in supermarkets is usually the cheapest way to get fed. Without cooking opportunities, choices are however limited to ready-made food.

Khmer : ការ​ទិញ​អាហារ​នៅ​ក្នុង​ផ្សារ​ទំនើប​ ​​ជា​ទូទៅ​ គឺ​ជា​មធ្យោបាយ​​ដែល​ត្រូវ​ទទួល​ទាន​អាហារ​​ដោយ​ចំណាយ​ប្រាក់​តិច​។ ​គ្មាន​ឱកាស​ក្នុង​​ការ​ចម្អិន​អាហារ​ ក៏​ប៉ុន្តែ​ ជម្រើស​​​អាហារ​ដែល​ចម្អិន​ស្រាប់​ មាន​ចំនួន​កំណត់​។



English : Increasingly supermarkets are getting a more varied section of ready-made food. Some even provide a microwave oven or other means to heat food.

Khmer : ​ផ្សារ​ទំនើបដែលកំពុង​កើន​ឡើង​ កំពុងបង្កើន​នូវ​ផ្នែក​ដែល​មាន​អាហារ​ចម្អិនស្រាប់កាន់តែច្រើន​។ កន្លែង​ខ្លះ​ទៀត​ ក៏​មាន​ផ្ដល់​ជូន​ផង​ដែរ​នូវចង្ក្រាន​មីក្រូវ៉េវ​ ឬមធ្យោបាយ​សម្រាប់​កម្ដៅម្ហូប​ផ្សេង​ទៀត​ផង​ដែរ​។



English : In some countries or types of stores there is at least one on-site restaurant, often a rather informal one with affordable prices.

Khmer : នៅក្នុងប្រទេសខ្លះឬប្រភេទហាងខ្លះ មានយ៉ាងហោចណាស់​ភោជនីយដ្ឋានមួយនៅនឹងកន្លែង ដែលជាញឹកញាប់​ ជាហាងដែលមិនផ្លូវការហើយមានតម្លៃសមរម្យ។



English : Make and carry copies of your policy and your insurer´s contact details with you.

Khmer : ថតចម្លងនិងយកច្បាប់ចម្លងនៃគោលនយោបាយ​របស់អ្នក ​និងព័ត៌មាន​ទំនាក់ទំនងរបស់ក្រុមហ៊ុន​ធានារ៉ាប់រងរបស់អ្នកមកតាមខ្លួន។



English : They need to show the insurer´s e-mail address and international phone numbers for advice/authorizations and making claims.

Khmer : ពួកគេ​ត្រូវតែ​បង្ហាញ​លេខទូរសព្ទអន្តរជាតិ និងអាសយដ្ឋាន​អ៊ីមែលរបស់អ្នកធានាសម្រាប់ការប្រឹក្សាយោបល់/ការអនុញាត្ត និងការអះអាងផ្សេងៗ។



English : Have another copy in your luggage and online (e-mail to yourself with attachment, or stored in the ¨cloud¨).

Khmer : ត្រូវ​មាន​ឯកសារ​ថត​ចម្លង​មួយ​ច្បាប់​ទៀត​នៅ​ក្នុង​វាលី​របស់​អ្នក​ និង​រក្សា​តាម​អនឡាញ (អ៊ីម៉ែល​ទៅកាន់​ខ្លួន​ឯង​ដោយ​​ដាក់​ឯកសារ​ភ្ជាប់​ ឬ​រក្សា​ទុក​នៅ​ក្នុង​កម្មវិធី "ក្លោដ៍")។



English : If traveling with a laptop or tablet, store a copy in its memory or disc (accessible without the internet).

Khmer : បើសិនការធ្វើដំណើរ​ជាមួយ​កុំព្យូទ័រយួរដៃ ឬថែបប្លែត សូមរក្សា​ទុកច្បាប់ចម្លង​នៅ​ក្នុង​អង្គចង់ចាំ ឬឌីស (ដែលអាច​ចូលទៅកាន់​វាបាន​ដោយ​មិនប្រើអ៊ីនធឺណែត)។



English : Also give policy/contact copies to traveling companions and relatives or friends back home willing to help.

Khmer : ក៏​ត្រូវ​ផ្ដល់​ជូន​នូវ​ឯកសារ​ថតចម្លង​ផ្នែក​គោលនយោបាយ​/​ព័ត៌មាន​ទំនាក់​ទំនង ​ទៅ​ដល់​ដៃគូ​ធ្វើ​ដំណើរ​ និង​សាច់​ញាតិ​ ឬ​មិត្តភ័ក្តិ​ដែល​នៅ​ផ្ទះ​ ដែល​អាច​ជួយ​បាន​។​



English : Moose (also known as elk) aren´t inherently aggressive, but will defend themselves if they perceive a threat.

Khmer : ​សត្វប្រើមួយប្រភេទ(ដែលគេស្គាល់ថាជាសត្វអែល្ក)​ គឺមិនមែនជាសត្វដែលមានលក្ខណៈដើមកាចសាហាវនោះទេ ប៉ុន្តែនឹងការពារខ្លួនពួកវាប្រសិនបើពួកវាដឹងការគម្រាមកំហែងមួយ។



[Day33]

English : When people don´t see moose as potentially dangerous, they may approach too closely and put themselves at risk.

Khmer : នៅពេលដែលមនុស្សមើលមិនឃើញថាសត្វក្ដាន់ជាសត្វគ្រោះថ្នាក់ខ្លាំង ពួកគេចូលទៅកាន់តែកៀកបណ្ដាលអោយពួកគេកាន់តែប្រឈមនឹងហានិយភ័យ។



English : Drink alcoholic drinks with moderation. Alcohol affects everyone differently, and knowing your limit is very important.

Khmer : បើផឹកសុរា សូមផឹកមួយល្មមបានហើយ។​សុរាជះឥទ្ធិពលខុសៗគ្នាលើមនុស្សម្នាក់ៗ ហើយ ត្រូវដឹងពីកំរិតរបស់អ្នកគឺមានសារៈសំខាន់ណាស់។



English : Possible long term health events from excessive drinking can include liver damage and even blindness and death. The potential danger is increased when consuming illegally produced alcohol.

Khmer : អាការៈសុខភាពយូរអង្វែងដែលអាចនឹងកើតមានឡើងពីការផឹកស្រាលើសកំរិតអាចរួមមានការខូចថ្លើម និងអាចឈានដល់ការងងឹតភ្នែក និងការស្លាប់។ គ្រោះថ្នាក់ធ្ងន់ធ្ងរនឹងកើនឡើងនៅពេលមានការផឹកស្រាដែលផលិតខុសច្បាប់។



English : Illegal spirits can contain various dangerous impurities including methanol, which can cause blindness or death even in small doses.

Khmer : ការប្រើប្រាស់មិនបានត្រឹមត្រូវអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាច្រើនរួមមាន មេតាណុល ដែលអាចបណ្តាលឱ្យខ្វាក់ភ្នែកឬអាចដល់ស្លាប់ បើទោះជាបានប្រើប្រាស់តិចតួចក៏ដោយ។



English : Eyeglasses can be cheaper in a foreign country, especially in low-income countries where labour costs are lower.

Khmer : វ៉ែនតាអាចមានតម្លៃថោកជាងនៅក្រៅប្រទេស ជាពិសេស​នៅក្នុង​ប្រទេស ដែលមានប្រាក់ចំណូលទាប ព្រោះ​តម្លៃ​ពលកម្ម​ទាប។



English : Consider getting an eye exam at home, especially if insurance covers it, and bringing the prescription along to be filed elsewhere.

Khmer : ពិចារណាការទទួលពិនិត្យភ្នែកនៅផ្ទះ ជាពិសេសបើសិនការធានារ៉ាប់រងផ្តល់ឱ្យ ហើយត្រូវយកវេជ្ជបញ្ជាមកជាមួយដើម្បីដាក់កន្លែង​ផ្សេងទៀត។



English : High-end brand-name frames available in such areas may have two problems; some may be knock-offs, and the real imported ones may be more expensive than at home.

Khmer : ស៊ុមដែល​មាន​ឈ្មោះ​ម៉ាក​យីហោ​ល្បី និងមានតម្លៃថ្លៃ​ដែល រក​ទិញ​បាន​នៅ​តំបន់​បែប​នេះ​អាចមានបញ្ហាពីរយ៉ាង។ ស៊ុម​ខ្លះអាច​នឹង​លូចចម្លង​តាមគេ (ក្លែងក្លាយ) ហើយ​ស៊ុប​ពិតប្រាកដ​គេ​បាន​នាំចូល ហើយ​អាច​នឹង​មាន​តម្លៃ​ជាង​ស៊ុននៅក្នុងស្រុកក៏ដោយ។



English : Coffee is one of the world´s most traded commodities, and you can probably find many types in your home region.

Khmer : កាហ្វេ គឺជាមុខទំនិញមួយក្នុងចំណោមទំនិញ ដែលគេនិយមជួញដូរបំផុតក្នុង​ពិភពលោកនេះ ហើយ​អ្នកប្រហែលជា​ឃើញមាន​កាហ្វេជា​ច្រើនប្រភេទ​នៅ​ក្នុងតំបន់​របស់​អ្នក។



English : Nevertheless, there are many distinctive ways of drinking coffee around the world that are worth experiencing.

Khmer : ទោះយ៉ាងណាក៏ដោយ មានវិធីប្លែកៗ​ជាច្រើននៃការផឹកកាហ្វេ​នៅ​ជុំវិញពិភពលោក ដែលស័ក្តិសមគួរឱ្យ​សាកល្បង។



English : Canyoning (or: canyoneering) is about going in a bottom of a canyon, which is either dry or full of water.

Khmer : ការ​ដើរផ្សងព្រេងក្នុង​ជម្លង​ភ្នំ (ឬ៖ ការ​រុករក​ក្នុងជម្លងភ្នំ) គឺជាការចូលទៅក្នុងបាតជ្រលងមួយ មិន​ថា​មានទឹក​ឬស្ងួត​ទេ។



English : Canyoning combines elements from swimming, climbing and jumping--but requires relatively little training or physical shape to get started (compared to rock climbing, scuba diving or alpine skiing, for example).

Khmer : ការ​ធ្វើ​ដំណើរ​តាម​​ជ្រលង​ជ្រោះ​ រួមបញ្ចូលគ្នានូវសកម្មភាព​នៃ​​ការហែលទឹក ការឡើងភ្នំ និងការ​លោត ប៉ុន្តែត្រូវការឲ្យ​មាន​ការហ្វឹកហាត់ ឬមាន​​កាយសម្បទាមាំ​មួន​​ដើម្បីចាប់ផ្តើម​ការ​ធ្វើដំណើរ​នេះ​ (ឧទាហរណ៍​ បើប្រៀបធៀប​ទៅនឹងការឡើងផ្ទាំង​ថ្ម​ ការជ្រមុជទឹកជ្រៅ ឬការជិះស្គីតាម​ជ្រលង​ភ្នំ​ទឹក​កក) ។



English : Hiking is an outdoor activity which consists of walking in natural environments, often on hiking trails.

Khmer : ការដើរឡើងភ្នំគឺជាសកម្មភាពនៅខាងក្រៅដែលរួមមានការដើរនៅក្នុងបរិយាកាសធម្មជាតិ ជាទូទៅគឺគេដើរតាមផ្លូវភ្នំ។



English : Day hiking involves distances of less than a mile up to longer distances that can be covered in a single day.

Khmer : ការឡើងភ្នំពេលថ្ងៃ រួម​មាន​ការ​ឡើង​ភ្នំ​នៅ​​​ចម្ងាយតិចជាងមួយម៉ាយ ​រហូតដល់​ចម្ងាយឆ្ងាយ​ជាង​នេះ​ ដែលសកម្មភាព​នេះ​អាច​ធ្វើ​ឡើង​​​​ក្នុងពេល​មួយថ្ងៃ។



English : For a day hike along an easy trail little preparations are needed, and any moderately fit person can enjoy them.

Khmer : សម្រាប់ការឡើងភ្នំមួយថ្ងៃនៅតាមផ្លូវលំងាយៗត្រូវការការ​រៀបចំជាចាំបាច់ហើយអ្នកដែលមានកាយសម្បទាល្អ​អាចរីករាយនឹងការឡើងភ្នំនេះបាន។



English : Families with small children may need more preparations, but a day outdoors is easily possible even with babies and pre-school children.

Khmer : គ្រួសារ​ជាច្រើន​ដែល​មាន​កូនតូចៗ​ប្រហែល​ជាត្រូវការ ការរៀបចំ​បន្ថែមទៀត ប៉ុន្តែសកម្មភាពនៅខាង​ក្រៅ​ផ្ទះរយៈពេលមួយថ្ងៃ គឺអាចធ្វើបានយ៉ាងងាយ បើទោះជាទៅជាមួយទារក និងកុមារមុនចូលសាលារៀនក្តី។



English : Internationally, there are nearly 200 running tour organizations. Most of them operate independently.

Khmer : មាន​ស្ថាប័ន​រៀប​ចំ​ដំណើរ​កម្សាន្ត​រត់​ប្រណាំង​ជិត​ 200 ស្ថាប័ន ជា​លក្ខណៈ​អន្តរជាតិ​។ ភាគ​ច្រើន ស្ថាប័ន​ទាំងនោះ​ធ្វើ​ប្រតិបត្តការដោយ​ឯករាជ្យ​។​



English : The Global Running Tours successor, Go Running Tours networks dozens of sightrunning providers on four continents.

Khmer : អ្នកស្នងដំណែង The Global Running Tours, Go Running Tours ភ្ជាប់បណ្តាញជាមួយ​អ្នកផ្តល់សេវាគួរឱ្យចាប់អារម្មណ៍ជាច្រើនដប់ម្ភៃនាក់នៅលើទ្វីបចំនួនបួន ។



English : With roots in Barcelona´s Running Tours Barcelona and Copenhagen´s Running Copenhagen, it was quickly joined by Running Tours Prague based in Prague and others.

Khmer : ដោយមានដើមកំណើតចេញពីដំណើររត់កម្សាន្តបាសេឡូណា (Running Tours Barcelona) របស់ទីក្រុងបាសេឡូណា និងដំណើររត់កម្សាន្តកូផិនហាហ្គិន (Running Copenhagen) របស់ទីក្រុងកូផិនហាហ្គិន ដំណើររត់កម្សាន្តនេះត្រូវបានចូលរួមយ៉ាងឆាប់រហ័សដោយការរត់កម្សាន្តប្រាក់ (Running Tours Prague) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប្រាក់ (Prague) និងទីក្រុងដទៃទៀត។



English : There are many things you have to take into consideration before and when you travel somewhere.

Khmer : មានចំណុចជាច្រើន ដែលអ្នកត្រូវពិចារណា មុនពេល និងនៅ​ពេល​ធ្វើដំណើរ​ទៅកន្លែងណាមួយ។



English : When you travel, expect things not to be like they are ¨back home¨. Manners, laws, food, traffic, lodging, standards, language and so on will to some extent differ from where you live.

Khmer : នៅពេលអ្នកធ្វើដំណើរ មិនត្រូវរំពឹងអ្វីៗដូចជា "នៅផ្ទះយើង" នោះទេ។ សុជីវធម៌ ច្បាប់ ម្ហូបអាហារ ចរាចរណ៍ ការស្នាក់នៅ បទដ្ឋាន ភាសា និងអ្វីៗផ្សេងទៀតនឹងមានកម្រិតខ្លះខុសគ្នាពីកន្លែងដែលអ្នករស់នៅ។



English : This is something you always need to keep in mind, to avoid disappointment or perhaps even distaste over local ways to do things.

Khmer : នេះគឺជាអ្វីដែលអ្នកត្រូវចងចាំជានិច្ច​ដើម្បីជៀសវាងពីការខកចិត្ត ​ឬប្រហែលសូម្បីតែមិន​ចូលចិត្តពី​របៀប​អ្នក​នៅក្នុង​តំបន់​ធ្វើ​រឿងរ៉ាវ​នានា។



English : Travel agencies have been around since the 19th century. A travel agent is usually a good option for a journey which extends beyond a traveller´s previous experience of nature, culture, language or low-income countries.

Khmer : ភ្នាក់ងារធ្វើដំណើរជាច្រើនបានដំណើរការតាំងពីសតវត្សទី19មកម្លេះ។ ជាធម្មតា ភ្នាក់ងារធ្វើដំណើរ គឺជាជម្រើសដ៏ល្អសម្រាប់ដំណើរកម្សាន្ត ដែលមានលក្ខណៈពិសេស​ជាង​បទពិសោធន៍​ជាមួយធម្មជាតិ ភាសា ឬប្រទេស​ដែលប្រជាជនមានប្រាក់ចំណូល​តិចរបស់អ្នកធ្វើដំណើរពីមុន។



English : Although most agencies are willing to take on most regular bookings, many agents specialise in particular types of travel, budget ranges or destinations.

Khmer : ទោះបីជាភ្នាក់ងារភាគច្រើនមានឆន្ទៈក្នុងការទទួលយកការកក់សំបុត្រធម្មតាក៏ដោយ ក៏នៅតែមានភ្នាក់ងារជាច្រើនទៀតយកជំនាញក្នុងការ​ធ្វើ​ដំណើរ ផ្នែកថវិការឬគោលដៅទេសចរណ៍។



English : It can be better to use an agent who frequently books similar trips to yours.

Khmer : យកល្អអ្នកគួរតែប្រើភ្នាក់ងារម្នាក់ណាដែលជារឿយៗកក់ ដំណើរកំសាន្តដែលស្រដៀងនឹង ដំណើរកំសាន្តរបស់អ្នក។



English : Take a look at what trips the agent is promoting, whether on a website or in a shop window.

Khmer : សូមក្រឡេកមើលដំណើរកំសាន្ត​ដែលភ្នាក់ងារកំពុងផ្សព្វផ្សាយ​ នៅលើគេហទំព័រក្តី​ឬនៅតាមបង្អួចទ្វាក្តី។



[Day34]

English : If you want to see the world on the cheap, for necessity, lifestyle or challenge, there are some ways to do that.

Khmer : ប្រសិនបើអ្នកចង់ឃើញការរស់នៅក្នុងពិភពលោកនេះដោយចំណាយតិចទៅលើភាពចំបាច់ ទៅលើរបៀបរស់នៅ ឬការប្រឈមណាមួយ នោះគឺមានវិធីមួយចំនួនដែលអ្នកអាចធ្វើដូច្នេះបាន។



English : Basically, they fall into two categories: Either work while you travel or try and limit your expenses. This article is focused on the latter.

Khmer : ជាទូទៅពួកគេបែកចែកជាពីរប្រភេទ៖ ធ្វើការនៅពេលធ្វើដំណើរឬសាកល្បង​កំនត់ការចំណាយរបស់អ្នក។ អត្ថបទនេះផ្តោតនៅពេលក្រោយ។



English : For those willing to sacrifice comfort, time and predictability to push expenses down close to zero, see minimum budget travel.

Khmer : សម្រាប់អ្នកដែលសុខចិត្តលះបង់ភាពសុខស្រួល​ ពេលវេលានិងការព្យាករណ៍ ដើម្បីឲ្យ​ការ​ចំណាយខិត​​ជិតដល់សូន្យ​ ​ដើម្បី​ឃើញ​សល់​ប្រាក់​បន្តិច​បន្តួច​សម្រាប់​​ការ​ធ្វើ​ដំណើរ​។



English : The advice assumes that travellers do not steal, trespass, participate in the illegal market, beg, or otherwise exploit other people for their own gain.

Khmer : ដំបូន្មាននេះសន្មត់ថា​ អ្នកដំណើរមិនត្រូវលួច លួចចូល ពាក់ព័ន្ធនឹងទីផ្សារខុសច្បាប់​ ដើរសុំទាន ឬកេងប្រវ័ញ្ចអ្នកដទៃដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។



English : An immigration checkpoint is usually the first stop when disembarking from a plane, a ship, or another vehicle.

Khmer : ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​ផ្នែក​អន្តោប្រវេសន៍​ គឺ​កន្លែងត្រួត​ពិនិត្យ​ដំបូង​គេ​ នៅ​ពេល​ចុះ​ពី​លើ​យន្តហោះ​ កប៉ាល់​ ឬ​យាន​ជំនិះ​ផ្សេង​ទៀត​។​



English : In some cross-border trains inspections are done on the running train and you should have valid ID with you when boarding one of those trains.

Khmer : ក្នុងការចុះធ្វើ​អធិការកិច្ច​រថភ្លើង​ឆ្លងកាត់ព្រំដែន គឺត្រូវ​ធ្វើឡើងនៅលើរថភ្លើងដែលកំពុងធ្វើដំណើរ ហើយអ្នកគួរតែមាន​ប័ណ្ណ​សំគាល់ខ្លួនដែលមានសុពលភាពនៅពេលដែលធ្វើដំណើរលើរថភ្លើងទាំងអស់នោះ។​



English : On night sleeper trains, passports may be collected by the conductor so that you do not have your sleep interrupted.

Khmer : នៅ​លើ​រថ​ភ្លើង​ធ្វើ​ដំណើរ​គេង​យប់ ​អ្នកយក​សំបុត្រ​រថ​ភ្លើង ​អាច​ប្រមូល​លិខិត​ឆ្លង​ដែន​ទុក​ ដូច​នេះ​​មិន​ចាំ​បាច់​ត្រូវ​រំខាន​ដល់​ការ​គេង​របស់​អ្នក​នោះ​ទេ​។​



English : Registration is an additional requirement for the visa process. In some countries, you must register your presence and address where you are staying with the local authorities.

Khmer : ការចុះឈ្មោះ គឺជាតម្រូវការបន្ថែម​សម្រាប់​ដំណើរ​ការធ្វើ​ទិដ្ឋាការ។ នៅក្នុងប្រទេសមួយចំនួន អ្នកត្រូវតែចុះវត្តមានរបស់អ្នក និងអាសយដ្ឋានដែលអ្នកកំពុង​ស្នាក់នៅជាមួយនឹងអាជ្ញាធរក្នុងតំបន់។



English : This might require filling out a form with the local police or a visit to the immigration offices.

Khmer : នេះប្រហែលជាអាចតម្រូវឱ្យមានការបំពេញសំណុំបែបបទជាមួយនគរបាលមូលដ្ឋាន ឬការអញ្ជើញទៅកាន់ការិយាល័យអន្តោប្រវេសន៍។



English : In many countries with such a law, local hotels will handle the registration (make sure to ask).

Khmer : នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​មាន​ច្បាប់​បែប​នេះ សណ្ឋាគារ​ក្នុងស្រុក​នឹងដោះស្រាយ​លើ​ការ​ចុះ​ឈ្មោះ (សូម​កុំភ្លេច​សួរ​)​។



English : In other cases, only those staying outside of tourist accommodations need to register. However, this makes the law much more obscure, so find out beforehand.

Khmer : ក្នុង​ករណីផ្សេងទៀត មានតែអ្នកដែលរស់នៅខាងក្រៅ​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់ភ្ញៀវទេសចរ​ប៉ុណ្ណោះ ដែលត្រូវចុះឈ្មោះ។ ថ្វីបើយ៉ាងនេះក្តី វាធ្វើឱ្យច្បាប់នេះកាន់តែមានភាពមិនច្បាស់លាស់ ដូច្នេះហើយ ត្រូវតែសិក្សា​ស្វែងយល់​ជាមុន​ឱ្យបាន​ច្បាស់។



English : Architecture is concerned with the design and construction of buildings. The architecture of a place is often a tourist attraction in its own right.

Khmer : ស្ថាបត្យកម្ម គឺមានភាពជាប់ទាក់ទងជាមួយនឹងការរចនា និង​ការសាងសង់​សំណង់​អគារ។ ជាធម្មតា កន្លែងស្ថាបត្យកម្មមួយ គឺជាទីកន្លែងទាក់ទាញភ្ញៀវទេសចររបស់ខ្លួនតែម្តង។



English : Many buildings are quite beautiful to look at and the view from a tall building or from a cleverly-positioned window can be a beauty to behold.

Khmer : អគារជាច្រើនហាក់មានសោភ័ណភាពគួរឱ្យចង់ទស្សនា ហើយ​បើការ​មើលពីអគារដ៏ខ្ពស់ ឬពីបង្អួចចំទីតាំងល្អអាច​គួគន់​ឃើញ​កាន់​ស្រស់​ស្អាត​ថែម​ទៀត។



English : Architecture overlaps considerably with other fields including urban planning, civil engineering, decorative arts, interior design and landscape design.

Khmer : ស្ថាបត្យកម្មវាមានភាពជាប់ទាក់ទងលើវិស័យផ្សេងទៀត​រួមមានគំរោងទីក្រុង​ វិស្វកម្មស៊ីវិល សិល្បៈតុបតែង ការរចនាផ្ទៃខាងក្នុង និងការរចនាទេសភាព។



English : Given how remote many of the pueblos are, you won´t be able to find a significant amount of nightlife without traveling to Albuquerque or Santa Fe.

Khmer : ដោយសារក្រុមសហគមន៍ pueblos នៅឆ្ងាយដាច់ដោយឡែកពីគ្នា អ្នកនឹងមិនអាចរកទីកន្លែងកម្សាន្តពេលរាត្រីជាច្រើនដូចនៅទីក្រុង Albuquerque ឬ Santa Fe នោះទេ។



English : However, nearly all of the casinos listed above serve drinks, and several of them bring in name-brand entertainment (primarily the large ones immediately surrounding Albuquerque and Santa Fe).

Khmer : ទោះជាយ៉ាងណា កាស៊ីណូស្ទើរតែទាំងអស់ដែលបានរៀបរាប់ខាងលើបម្រើជូនភេសជ្ជៈ ហើយកាស៊ីណូភាគច្រើនក្នុងនោះ ក៏បាននាំមកជូននូវការកម្សាន្តពីក្រុមដែលមានស្លាកយីហោល្បីៗ (ជាពិសេស ក្រុមហ៊ុនធំៗដែលស្ថិតនៅជុំវិញទីក្រុងអាល់ប៊ូឃើកឃី (Albuquerque) និង សាន់ថា ហ្វេ (Santa Fe)។



English : Beware: small-town bars here are not always good places for the out-of-state visitor to hang out.

Khmer : សូមប្រយ័ត្ន៖ រង្គសាលទីក្រុងតូចៗ​នៅទីនេះ​មិន​តែងតែ​ជា​​កន្លែងល្អសម្រាប់ភ្ញៀវ​ក្រៅរដ្ឋ​ដើរលេងឡើយ។



English : For one thing, northern New Mexico has significant problems with drunk driving, and the concentration of intoxicated drivers is high close to small-town bars.

Khmer : សម្រាប់​រឿងមួយនៅភាគខាងជើងនៃរដ្ឋ ញូវ ម៉ិកស៊ីកូ (New Mexico) មាន​បញ្ហា​គួរឱ្យកត់សំគាល់មួយនៃការបើកបរពេលស្រវឹង ហើយកម្រិត​ស្រវឹង​របស់​អ្នកបើកបរ ដែលស្រវឹង គឺមាន​ខ្ពស់​ប្រហាក់​ប្រហែល​ទៅនឹង​កម្រិត​អ្នកស្រវឹង​តាមបារ ទីប្រជុំជនតូចៗ។



English : Unwanted murals or scribble is known as graffiti.

Khmer : គំនូរតាមជញ្ជាំង ឬការគូរវាសដែលគេមិនចង់បានត្រូវបានគេស្គាល់ថា ជាគំនូរតាមទីសាធារណៈ។



English : While it´s far from a modern phenomenon, most people probably associate it with youth vandalizing public and private property using spray paint.

Khmer : ខណៈ​ដែលវា​ស្ថិត​នៅ​ឆ្ងាយ​ពី​បាតុភូតទំនើបៗ មនុស្ស​ភាគ​ច្រើន​ប្រហែល​ជាភ្ជាប់ទំនាក់ទំនង​​​វា​ទៅ​នឹងក្រុម​យុវជន​ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ទ្រព្យសម្បត្តិ​ឯកជន​ ដោយ​ប្រើប្រាស់​ស្ព្រាយ​បាញ់​ថ្នាំ​ពណ៌​។​



English : However, nowadays there are established graffiti artists, graffiti events and ¨legal¨ walls. Graffiti paintings in this context often resemble artworks rather than illegible tags.

Khmer : ទោះជាយ៉ាងណា បច្ចុប្បន្នក៏បានបង្កើតឱ្យមានវិចិត្រករគំនូរតាមទីសាធារណៈ គំនូរព្រឹត្តិការណ៍តាមទីសាធារណៈ និងជញ្ជាំង"ស្របច្បាប់"។ គំនូរតាមទីសាធារណៈ ជាញឹកញាប់ស្ថិតក្នុងបរិបទតំណាងឱ្យវិចិត្រកម្មច្រើនជាងស្លាកដែលមើលមិនដាច់។



English : Boomerang throwing is a popular skill that many tourists want to acquire.

Khmer : កីឡាចោលដំបងប៊ូមម័ររាំង (Boomerang) គឺជាកីឡា​ដ៏ពេញ​និយម​មួយ​ដែល​ភ្ញៀវទេសចរ​ជាច្រើន​ចង់លេង។



English : If you want to learn throwing a boomerang that comes back to your hand, make sure you have a suitable boomerang for returning.

Khmer : ប្រសិនបើអ្នកចង់រៀនគប់ស្លាបចក្រប៊ូមើរ៉ាំង (boomerang) ឱ្យវាហោះត្រលប់មកកាន់ដៃរបស់អ្នកវិញ អ្នកត្រូវតែប្រាកដថា អ្នកត្រូវរៀបចំស្លាបចក្រប៊ូមើរ៉ាំងឲ្យសមស្រប ដើម្បីឱ្យវាហោះត្រលប់មកវិញ។



English : Most boomerangs available in Australia are in fact non-returning. It is best for beginners to not try throwing in windy

Khmer : បន្ទះ​ឈើ​កែង​គប់​ហើយមកវិញ ដែលភាគច្រើនមាននៅអូស្រ្តាលី តាមពិត​ទៅ គប់ហើយអត់វិលមកវិញទេ។ សម្រាប់អ្នកចាប់ផ្តើមដំបូង យកល្អបំផុត កុំព្យាយាមគប់វាពេលខ្យល់បក់មកខ្លាំង



English : A Hangi Meal is cooked in a hot pit in the ground.

Khmer : អាហារ​ចម្អិន​ដោយ​កប់​ដុត​ក្នុង​រណ្ដៅ​ដី​ ត្រូវ​បាន​ចម្អិន​​នៅ​ក្នុង​រណ្ដៅ​ក្តៅ​ៗ​នៅ​ក្រោម​ដី​។



[Day35]

English : The pit is either heated with hot stones from a fire, or in some places geothermal heat makes areas of ground naturally hot.

Khmer : រណ្តៅ​អាច​បានទទួលកម្តៅពីថ្ម ដែលក្តៅដោយសារភ្លើង ឬនៅ​កន្លែង​ខ្លះកម្តៅ​នៅក្នុងផែនដីធ្វើឱ្យផ្ទៃដី​ទាំងក្តៅ​តាម​បែប​ធម្ម​ជាតិ។



English : The hangi is often used to cook a traditional roast style dinner.

Khmer : វិធី​ដុតអាហារ​​ក្នុងរណ្តៅ​ដី​ ​ត្រូវ​ប្រើ​ដើម្បី​ចម្អិន​អាហារ​ពេលល្ងាច​បែបអាហារ​​ដុត​។



English : Several places in Rotorua offer geothermal hangi, while other hangi can be sampled in Christchurch, Wellington and elsewhere.

Khmer : ទីកន្លែងមួយចំនួននៅក្នុងទីក្រុង Rotorua ផ្ដល់នូវចង្ក្រានកំដៅ ខណៈដែលអាហារដុតកប់ដីដទៃទៀត អាចធ្វើគំរូបាននៅក្នុងព្រះវិហារសាសនាគ្រីស្ទនៅទីក្រុង Wellington និងកន្លែងដទៃផ្សេងទៀត។



English : MetroRail has two classes on commuter trains in and around Cape Town: MetroPlus (also called First Class) and Metro (called Third Class).

Khmer : មេត្រូរៀលមានពីរថ្នាក់ លើរថភ្លើងដឹកអ្នកដំណើរក្នុងនិងជុំវិញCape Townពោលគឺ មេត្រូផ្លាស់ (គេហៅផងដែរថាថ្នាក់ទីមួយ) និងមេត្រូ (គេហៅថាថ្នាក់ទីបី) ។



English : MetroPlus is more comfortable and less crowded but slightly more expensive, though still cheaper than normal metro tickets in Europe.

Khmer : ការធានារ៉ាប់រង​សុខភាព​មែតត្រូផ្លឹស (MetroPlus) កាន់តែផ្តល់​ផាសុកភាព និងមិនសូវមានភ្ញៀវច្រើន ប៉ុន្តែវាក៏ថ្លៃគួសមដែរ តែយ៉ាងណាក៏វានៅ​ថោកជាង​សំបុត្ររថភ្លើងមែត្រូធម្មតានៅអឺរ៉ុបដែរ។



English : Every train has both MetroPlus and Metro coaches; the MetroPlus coaches are always on the end of the train nearest Cape Town.

Khmer : រថភ្លើងនីមួយៗមានទាំង​កាប៊ីន MetroPlus និងការប៊ីន Metro។ កាប៊ីន MetroPlus តែងតែស្ថិតនៅលើចុងរថភ្លើង​ដែលនៅជិត Cape Town បំផុត។



English : Carrying for others - Never let your bags out of your sight, especially when you are crossing international borders.

Khmer : ជួយ​យួរ​ឥវ៉ាន់​អ្នក​ដទៃ​។ មិន​ត្រូវ​ទុក​កាប៉ូប​របស់​អ្នក​នៅ​ឆ្ងាយ​ពី​ភ្នែក​របស់​អ្នក​ឡើយ ជា​ពិសេស​នៅ​ពេល​អ្នក​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំ​ដែន​អន្តរជាតិ​។​



English : You could find yourself being used as a drug carrier without your knowledge, which will land you in a great deal of trouble.

Khmer : អ្នកអាចនឹងត្រូវបានគេប្រើជាអ្នកដឹកជញ្ជូនគ្រឿងញៀន ដោយមិនដឹងខ្លួនដែលនេះវានឹងធ្វើឱ្យអ្នកជួបបញ្ហាធំណាស់។



English : This includes waiting in line, as drug-sniffing dogs could be used at any time without notice.

Khmer : រួមមានទាំងការឈររង់ចាំជាជួរ ហើយ​អាចនឹងមាន​សត្វឆ្កែហិតក្លិនគ្រឿងញៀននាពេលណាមួយ ដោយពុំមានការជូនដំណឹងជាមុនឡើយ។



English : Some countries have exceedingly draconian punishments even for first time offenses; these can include prison sentences of over 10 years or death.

Khmer : ប្រទេសខ្លះ​មានការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​សូម្បីតែបទល្មើស​លើកដំបូងក៏ដោយ​។ បទល្មើសទាំងនេះអាច​រាប់បញ្ចូលទាំងការ​ជាប់ពន្ធនាគារ​លើសពី 10 ឆ្នាំឬអស់មួយជីវិត។



English : Unattended bags are a target for theft and can also attract attention from authorities wary of bomb threats.

Khmer : កាបូប​ដែលគេមិនយកចិត្តទុកដាក់ គឺជា​គោលដៅ​សម្រាប់​ចោរ​លួច ហើយវាក៏អាចទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អាជ្ញាធរ​ដែល​បារម្ភ​ពី​ការ​គំរាមកំហែង​ដោយ​ការប្រើ​គ្រាប់បែក។



English : At home, due to this constant exposure to the local germs, odds are very high that you´re already immune to them.

Khmer : នៅ​ផ្ទះ​ ដោយ​សារ​ការ​ប៉ះ​ពាល់​ឥតឈប់​ឈរ​ទៅ​នឹង​មេរោគ​ក្នុង​តំបន់ លទ្ធភាព​ដែលអាចកើត​មានដែលថា ​អ្នកកំពុង​មាន​ភាព​ស៊ាំ​ទៅនឹង​មេរោគហើយនោះ គឺ​មានកម្រិត​ខ្ពស​។​



English : But in other parts of the world, where the bacteriological fauna are new to you, you´re far more likely to run into problems.

Khmer : ប៉ុន្តែ​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភព​លោក​នេះ​ មិន​ថា​ពពួក​សត្វ​ជា​បាក់តេរី​ជីវសាស្រ្ត​ មាន​លក្ខណៈ​ថ្មី​ៗ​សម្រាប់​អ្នក​យ៉ាង​ណា​នោះ​ទេ​ អ្នក​ក៏​មិន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​អ្វី​ដែរ​។



English : Also, in warmer climates bacteria both grow more quickly and survive longer outside the body.

Khmer : ដូច្នេះ នៅក្នុងអាកាសធាតុក្តៅល្មម​មេ​រោគ​បាក់តេរី​រីកលូតលាស់​ឆាប់​រហ័ស ហើយថែមទាំងរស់នៅខាង​ក្រៅ​រាងកាយ​បាន​យូរ​ជាង​មុនផងដែរ។



English : Thus the scourges of Delhi Belly, the Pharaoh´s Curse, Montezuma´s Revenge, and their many friends.

Khmer : ហេតុដូច្នេះ​ហើយ បានជា​មាន​ការដាក់​ទណ្ឌកម្ម​វាយដោយរំពាត់​ខ្សែតី​របស់ Delhi Belly (ដេលីបេលី) បណ្តាសា​របស់​ស្តេច Pharaoh (ផារ៉ាអុង) ការសងសឹក​របស់ Montezuma (ម៉ុងតេហ្ស៊ូម៉ា) និង​មិត្តភក្តិ​ជាច្រើន​របស់​ពួកគេ។



English : As with respiratory problems in colder climates, intestinal problems in hot climates are fairly common and in most cases are distinctly annoying but not really dangerous.

Khmer : ដូចគ្នានឹងបញ្ហាផ្លូវដង្ហើមក្នុងអាកាសធាតុត្រជាក់ដែរ បញ្ហនានរបស់ពោះវៀនតូចនៅក្នុងអាកាសធាតុក្តៅប្រព្រឹត្តិទៅមិនសូវល្អ ទេ ហើយករណីភាគច្រើនបំផុតគឺមានផលរំខានផ្សេងៗគ្នា ក៏ប៉ុន្តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។



English : If traveling in a developing country for the first time – or in a new part of the world – don´t underestimate the potential culture shock.

Khmer : ប្រសិនបើធ្វើដំណើរលើកដំបូងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឬនៅក្នុងផ្នែកថ្មីនៃពិភពលោក មិនត្រូវមើលស្រាលលើវប្បធម៌ទេ។



English : Many a stable, capable traveler has been overcome by the newness of developing world travel, where many little cultural adjustments can add up quickly.

Khmer : អ្នកធ្វើដំណើរដែលមានស្ថេរភាពនិងមានសមត្ថភាពជាច្រើនបានយកឈ្នះដោយភាពថ្មីនៃការអភិវឌ្ឍន៍ការធ្វើដំណើរពិភពលោក ដែលការកែតម្រូវផ្នែកវប្បធម៌តិចតួចជាច្រើនចេះតែកើនឡើងយ៉ាងឆាប់រហ័ស។



English : Especially in your initial days, consider splurging on Western-style and -quality hotels, food, and services to help acclimatize.

Khmer : ជាពិសេស នៅក្នុងថ្ងៃដំបូងៗរបស់អ្នក សូមពិចារណាចំណាយលុយឲ្យច្រើនគួរសមទៅលើសណ្ឋាគារប្រណីតតាមបែបបស្ចិមប្រទេស អាហារ និងសេវាផ្សេងៗដើម្បីជួយសម្រួលដល់សម្របខ្លួននឹងធាតុអាកាសថ្មី។



English : Do not sleep on a mattress or pad on the ground in areas where you do not know the local fauna.

Khmer : សូមកុំគេងនៅលើ​ពូក ឬផ្ទាំង​ទ្រនាប់ផ្ទាល់​លើ​ដី នៅក្នុងតំបន់ដែលមានសត្វព្រៃដែលអ្នកមិនស្គាល់។



English : If you are going to camp out, bring a camp cot or hammock to keep you away from snakes, scorpions and such.

Khmer : ប្រសិនបើអ្នកចង់ចេញទៅបោះជំរុំ ចូរយកប៉ៅអីតន្លោះមួយ ឬក៏អង្រឹងមួយដើម្បីឲ្យអ្នកបានផុតពីដីឆ្ងាយពីពស់ ខ្យាដំរី និងសត្វផ្សេងៗទៀត។



English : Fill your home with a rich coffee in the morning and some relaxing chamomile tea at night.

Khmer : នៅពេលព្រឹកផ្ទះរបស់អ្នកមានពេញទៅដោយក្លិនកាហ្វេដ៏ឈ្ងុយឈ្ងុប ហើយនៅពេលយប់មានការសម្រាក់ញ៉ាំតែផ្កាខាំមូមែល។



English : When you´re on a staycation, you have the time to treat yourself and take a few extra minutes to brew up something special.

Khmer : នៅពេលអ្នកស្ថិតក្នុងការស្នាក់លំហែ អ្នកមានពេលវេលាដើម្បីថែខ្លួនអ្នក ហើយចំណាយពេលពីរបីនាទីដើម្បីធ្វើអ្វីដែលពិសេស។



English : If you´re feeling more adventurous, take the opportunity to juice or blend up some smoothies:

Khmer : ប្រសិនបើអ្នកកំពុងមាន​អារម្មណ៍ចង់ផ្សងព្រេងកាន់តែខ្លាំង ​សូមឆ្លៀតឱកាសធ្វើទឹកផ្លែឈើ​ ឬ​ទឹកក្រឡុក​ខ្លះ៖



English : maybe you´ll discover a simple beverage that you can make for breakfast when you´re back to your daily routine.

Khmer : អ្នកប្រហែលជានឹងអាចរកឃើញ​ភេសជ្ជៈ​ដ៏​សាមញ្ញ​ណាមួយយកមកធ្វើជាអាហារពេលព្រឹកបាន នៅពេលដែលអ្នកប្តូរមកទម្លាប់ចាស់ប្រចាំថ្ងៃរបស់អ្នកវិញ។



[Day36]

English : If you live in a city with a varied drinking culture, go to bars or pubs in neighborhoods you don´t frequent.

Khmer : ប្រសិនបើអ្នករស់នៅក្នុងទីក្រុងមួយ ដែល​មាន​វប្បធម៌​នៃ​ការផឹកស្រាផ្សេងៗខុសប្លែកពីគ្នា សូមទៅ​បារ ឬ​ហាងស្រា​នៅ​ម្តុំ​ណា​ដែល​អ្នកកម្រនឹងបានទៅ។



English : For those unfamiliar with medical jargon, the words infectious and contagious have distinct meanings.

Khmer : ចំពោះ​មនុស្ស​ដែល​មិន​ស្គាល់​ពាក្យ ឬ​ភាសា​ខាង​វេជ្ជសាស្ត្រ (ពេទ្យ) ពាក្យឆ្លងដោយ​ប្រយោល​និងឆ្លង​ដោយ​ផ្ទាល់ គឺ​មាន​អត្ថន័យ​ខុស​ប្លែក​ពី​គ្នា។



English : An infectious disease is one that is caused by a pathogen, such as a virus, bacterium, fungus or other parasites.

Khmer : ជំងឺ​ឆ្លង គឺជាជំងឺមួយដែលកើតឡើង​ដោយ​ភ្នាក់ងារ​បង្ក​ជំងឺ​ដូចជា វីរុស បាក់តេរី មេរោគ​ផ្សិត ឬ​ប្រភេទ​ប៉ារ៉ាស៊ីត​ផ្សេងៗ​ដទៃ​ទៀត។



English : A contagious disease is a disease which is easily transmitted by being in the vicinity of an infected person.

Khmer : ជំងឺឆ្លងគឺជាជំងឺដែលងាយឆ្លង តាមរយៈការស្ថិតនៅក្បែរបុគ្គលដែលបានឆ្លងជំងឺ។



English : Many governments require visitors entering, or residents leaving, their countries to be vaccinated for a range of diseases.

Khmer : រដ្ឋាភិបាល​ភាគ​ច្រើន​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​ដែលចូលមក​ក្នុង​ ឬ​ប្រជាជនដែលចេញទៅក្រៅ​ប្រទេស​របស់​ពួកគេ​​ ​ចាក់​ថ្នាំ​វាក់សាំង​បង្ការជំងឺ​ជា​ច្រើន​ប្រភេទ។



English : These requirements may often depend on what countries a traveller has visited or intends to visit.

Khmer : លក្ខខណ្ឌ​តម្រូវការ​ទាំងនេះ​ជាទូទៅ​អាច​នឹងត្រូវផ្អែក​ទៅ​លើ​ប្រទេស ដែល​អ្នកទេសចរបានទៅលេង ឬមានបំណងចង់ទៅលេង។



English : One of strong points of Charlotte, North Carolina, is that it has an abundance of high-quality options for families.

Khmer : ចំនុចសំខាន់មួយនៃទីក្រុងឆារឡុតតេ (Charlotte) រដ្ឋការ៉ូលីណា ភាគ​ខាង​ជើង​​ គឺថាវា​មានជម្រើស​ជា​ច្រើន​ដែល​គុណភាពខ្ពស់​សម្រាប់គ្រួសារ។



English : Residents from other areas often cite family-friendliness as a primary reason for moving there, and visitors often find the city easy to enjoy with children around.

Khmer : អ្នកស្រុកមកពីបណ្តាតំបន់ផ្សេងៗដទៃទៀត ភាគច្រើនតែងតែលើកឡើងពីភាពសាកសម​សម្រាប់ គ្រួសារ​ថា ជា​ហេតុផល​ដំបូង​គេមួយ សម្រាប់​ការផ្លាស់ប្ដូរ​ទី​លំនៅ​ទៅ​កាន់​ទីនោះ ហើយ​អ្នក​មក​លេង​ជា​ធម្មតា​តែងគិតថា នៅ​ទីក្រុង​នោះ ពួកគេងាយស្រួលលេងជាមួយនឹង​ក្មេងៗ​នៅក្បែរ​នោះ។



English : In the past 20 years, the amount of child-friendly options in Uptown Charlotte has grown exponentially.

Khmer : ក្នុងរយៈពេល 20 ឆ្នាំកន្លងមកចំនួននៃជម្រើសបែបកុមារមេត្រីនៅ Uptown Charlotte បាន​កើនឡើងយ៉ាង​គំហុក​។



English : Taxis are not generally used by families in Charlotte, though they can be of some use in certain circumstances.

Khmer : ក្រុម​គ្រួសារ​នៅ​ក្រុង Charlotte ជា​ធម្មតា​មិន​ជិះ​តាក់ស៊ី​ទេ ប៉ុន្តែពួកគេអាចប្រើវាខ្លះ​ដែរនៅ​ក្នុង​កាលៈទេសៈ​ចាំបាច់​មួយ​ចំនួន។



English : There is a surcharge for having more than 2 passengers, so this option might be more expensive than necessary.

Khmer : អ្នកដំណើរ​លើស​ពី 2 នាក់ ត្រូវ​បង់​ថ្លៃ​ថែម ហេតុដូច្នេះហើយ ជម្រើស​នេះដូច​ជា​រាង​ថ្លៃ​ជាងគេ​ហើយ។



English : Antarctica is the coldest place on Earth, and surrounds the South Pole.

Khmer : ទ្វីបអង់តាក់ទិកគឺជាកន្លែងដែលត្រជាក់បំផុតនៅលើផែនដី និងស្ថិត​នៅ​​ព័ទ្ធជុំវិញ​តំបន់ប៉ូលខាងត្បូង។



English : Tourist visits are costly, demand physical fitness, can only take place in summer Nov-Feb, and are largely limited to the Peninsula, Islands and Ross Sea.

Khmer : ​ការ​ចូល​ទស្ស​នា​របស់ភ្លៀវ​​ទេសចរមាន​តម្លៃ​ថ្លៃ​​​ តម្រូវ​ឲ្យ​មាន​​កាយសម្បទា​ល្អ​ ​អាចធ្វើ​ឡើងបាន​តែនៅរដូវក្តៅ ខែវិច្ឆិកា-ខែកុម្ភៈប៉ុណ្ណោះ​ ​ហើយ​ភាគច្រើន ត្រូវ​បាន​ហាម​ឃាត់​នៅតំបន់​ឧបទ្វីប ប្រជុំកោះ និងសមុទ្ររុស្ស​​។



English : A couple of thousand staff live here in summer in some four dozen bases mostly in those areas; a small number stay over winter.

Khmer : មាននាយទាហាន​ជា​ច្រើន​ពាន់​នាក់​រស់​នៅ​ទី​នេះ​ក្នុង​រដូវ​ក្ដៅ​ នៅ​ក្នុង​មូលដ្ឋានជា​ច្រើន​រ៉ាបសិប​ ភាគច្រើន​នៅ​ក្នុង​តំបន់​នោះ​។ មាន​ចំនួន​នាយទាហាន​តិច​តួច​ប៉ុណ្ណោះ​ដែល​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា​។​



English : Inland Antarctica is a desolate plateau covered by 2-3 km of ice.

Khmer : ដីគោក​នៅ​ទ្វីប​អង់តាក់ទិក គឺ​ជា​តំបន់​ខ្ពង់​រាប​ដាច់ស្រយាល ដែល​គ្របដណ្ដប់​ដោយ​ទឹកកក​កម្រាស់​ 2-3 គីឡូម៉ែត្រ​។​



English : Occasional specialist air tours go inland, for mountaineering or to reach the Pole, which has a large base.

Khmer : ម្ដង​ម្កាល​ ​ដំណើរកម្សាន្ត​តាម​ផ្លូវ​អាកាស​របស់​អ្នក​ជំនាញ​​ ក៏​ចូល​មក​តំបន់​ដី​គោកដែរ ​ដោយ​​​ឡើង​ភ្នំ​ ឬ​ទៅកាន់​តំបន់​ប៉ូល​ ដែល​មាន​ទីវាលយ៉ាង​ធំ​។​



English : The South Pole Traverse (or Highway) is a 1600 km trail from McMurdo Station on the Ross Sea to the Pole.

Khmer : South Pole Traverse (ផ្លូវ​ឆ្លង​កាត់​ទៅ​ប៉ូល​ខាង​ត្បូង) (ឬ​ផ្លូវហាយវ៉េ​ទៅ​ប៉ូលខាងត្បូង) គឺជាផ្លូវ​ដែល​មាន​ចម្ងាយ 1600 គីឡូម៉ែត្រ ចេញ​ពី​ស្ថានីយ McMurdo (មឹកឌើរដូ) ឆ្លងកាត់ពីលើ​សមុទ្រ Ross Sea (សមុទ្រ រ៉ូស) បន្តទៅរហូតដល់តំបន់ប៉ូល។



English : It´s compacted snow with crevasses filled in and marked by flags. It can only be traveled by specialized tractors, hauling sleds with fuel and supplies.

Khmer : វាត្រូវបានបង្រួមជាមួយព្រិលជាមួយស្នាមប្រេះដ៏ជ្រៅដែល​បានបំពេញអោយស្មើនិងដាក់សម្គាល់ដោយទង់។ វាអាចធ្វើដំណើរបានដោយត្រាក់ទ័រពិសេស ការអូសទាញជាមួយឥន្ធនៈនិងគ្រឿងផ្គត់ផ្គង់។



English : These aren´t very nimble so the trail has to take a long swerve around the Transantarctic Mountains to come onto the plateau.

Khmer : ត្រាក់ទ័រជំនាញទាំងនេះមិនអាចធ្វើទៅបានលឿននោះទេ ដូច្នេះត្រូវធ្វើដំណើរតាមផ្លូវវៀងកាត់ជុំវិញភ្នំត្រាន់សានតាកទិក (Transantarctic Mountains) ដើម្បីធ្វើដំណើរតាមតំបន់ខ្ពង់រាបវិញ។



English : The most common cause for accidents in winter is slippery roads, pavements (sidewalks) and especially steps.

Khmer : ការ​បង្ក​គ្រោះ​ថ្នាក់​ក្នុងរដូវរងារដែលមានច្រើនជាងគេ គឺហេតុផល​ផ្លូវ​រអិល​នៅ​ចិញ្ចើម​ផ្លូវ (ចំហៀង​ផ្លូវ) និង​ជា​ពិសេស​នៅ​កន្លែង​កាំជណ្តើរ។



English : At a minimum, you need footwear with suitable soles. Summer shoes are usually very slippery on ice and snow, even some winter boots are deficient.

Khmer : ក្នុង​កម្រិត​អប្បបរមា អ្នក​ត្រូវ​ចាំ​បាច់​មាន​ស្បែក​ជើង​ដែល​សមស្រប​សម្រាប់ទ្រនាប់​​បាត​។ ស្បែក​ជើង​បាត់​តាពាក់​នៅ​រដូវក្ដៅ ជា​ទូទៅ​មាន​ភាព​រអិល​នៅ​លើ​ទឹក​កកនិង​ព្រិល​ ហើយ​សូម្បីតែ​ស្បែក​ជើង​កវែង​ ក៏​មិន​ទាន់គ្រប់​លក្ខណៈ​​ដែរ​។



English : The pattern should be deep enough, 5 mm (1/5 inch) or more, and the material soft enough in cold temperatures.

Khmer : គំរូមួយគួរតែមានជម្រៅល្មមប្រហែល៥មីលីម៉ែត្រ(១/៥ អ៊ីញ) ឬក៏លើសពីនេះ ហើយសម្ភារៈទៀតសោតមានភាពទន់ល្មមក្នុងសីតុណ្ហភាពត្រជាក់។



English : Some boots have studs and there is studded add-on equipment for slippery conditions, suitable for most shoes and boots, for the heels or heels and sole.

Khmer : ស្បែក​ជើង​ក៏​វែង​ខ្លះ​មានបាត​ក្រាស់​​ ហើយ​មាន​​​ឧបករណ៍​បន្ថែម​បាត​ស្បែក​ជើង​​មួយ​ចំនួន​​សម្រាប់​ពាក់​ក្នុង​ស្ថានភាព​រអិល​ ដែល​សមស្រប​បំផុត​សម្រាប់ស្បែកជើង​បាត់តា ស្បែង​ជើង​កវែង ស្បែក​ជើង​កែង​ ឬ​ស្បែក​ជើង​កែង​ចោទ​មាន​ទ្រនាប់​បាត។



English : Heels should be low and wide. Sand, gravel or salt (calcium chloride) is often scattered on roads or paths to improve traction.

Khmer : កែងស្បែកជើងគួរតែទាប និងធំទូលាយ។ ខ្សាច់ ក្រួស ឬអំបិល (កាល់ស្យូមក្លរីត) ជារឿយៗត្រូវបានពង្រាយនៅលើផ្លូវថ្នល់ ឬនៅលើផ្លូវលំ ដើម្បីជួយឱ្យមានទំនាញកាន់តែល្អប្រសើរឡើង។



English : Avalanches are not an abnormality; steep slopes can hold only so much slow, and the excess volumes will come down as avalanches.

Khmer : ថ្មដែល​រអិល​ធ្លាក់​ពី​លើ​ភ្នំ​ មិន​មែន​ជា​រឿង​ខុស​ធម្មតា​នោះ​ទេ​។ ជ្រលងចោទ​ អាច​រក្សា​ទប់​បាន​តែ​ទម្ងន់​ស្រាល​ៗ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​មាន​ទម្ងន់​ខ្លាំង វា​នឹង​រអិល​ធ្លាក់​មក​ក្រោម​ជា​ប្រភេទ​ថ្មរអិល​ធ្លាក់​ពី​លើ​ភ្នំ​។​



[Day37]

English : The problem is that snow is sticky, so it needs some triggering to come down, and some snow coming down can be the triggering event for the rest.

Khmer : បញ្ហាគឺថាព្រឹលស្អិតដូច្នេះវាត្រូវការកេះកៃខ្លះឱ្យធ្លាក់ ហើយព្រឹលខ្លះអាចធ្លាក់ជាព្រឹត្តិការណ៍នៃការកេះកៃសម្រាប់ព្រឹលដែលនៅសេសសល់។



English : Sometimes the original trigging event is the sun warming the snow, sometimes some more snowfall, sometimes other natural events, often a human.

Khmer : ជួលកាល ព្រឺត្តិការណ៏ដើម​ដ៏គួរឱ្យចាបអារម្មណ៍ខ្លះ គឺនៅត្រង់ព្រះអាទិត្យធ្វើឱ្យព្រិលទឹកកករលាយ ជួនកាល វាធ្វើឱ្យមានព្រិលធ្លាក់ ជួកកាលជាបាតុភូតធម្មជាតិ ជាញឹកញាប់ដោយសារមនុស្ស។



English : A tornado is a spinning column of very low-pressure air, which sucks the surrounding air inward and upward.

Khmer : ខ្យល់ព្យុះគំបុតត្បូង គឺជាខ្យល់គួចជាជួរៗដែលមានសម្ពាធខ្យល់ទាបខ្លាំងដែលវាបឺតខ្យល់នៅជុំវិញចូល ហើយវាបឺតខ្យល់នោះឡើងទៅលើ។



English : They generate high winds (often 100-200 miles/hour) and can lift heavy objects into the air, carrying them as the tornado moves.

Khmer : ពួកវាបង្កើតឱ្យមានខ្យល់បក់ខ្លាំង (ជាធម្មតា 100-200 ម៉ាយ / ម៉ោង) និងអាចបក់របស់ធ្ងន់ៗ ប៉ើងទៅលើអាកាសបន្តបន្ទាប់គ្នានៅពេលដែលព្យុះកំបុតត្បូងនេះធ្វើចលនាទៅ។



English : They begin as funnels descending from storm clouds, and become ¨tornadoes¨ when they touch the ground.

Khmer : ខ្យល់ទាំងនោះចាប់ផ្តើមឡើងជារាងដូចកន្ទោងបក់ចុះពីពពកព្យុះ ហើយប្រែក្លាយជា​«ព្យុះកំបុតត្បូង»នៅពេលដែលវាប៉ះទៅនឹងដី។



English : Personal VPN (virtual private network) providers are an excellent way of circumventing both political censorship and commercial IP-geofiltering.

Khmer : អ្នកផ្តល់សេវា VPN ជាលក្ខណៈផ្ទាល់ខ្លួន (បណ្តាញ​ឯកជន​និម្មិត) គឺជាវិធីមួយដ៏ល្អបំផុត ដើម្បីចៀស​ឱ្យផុតពីការត្រួតពិនិត្យខាង​នយោបាយ និងការត្រួតពិនិត្យមើល IP តាមតំបន់ពាណិជ្ជកម្ម។



English : They are superior to web proxies for several reasons: They re-route all Internet traffic, not only http.

Khmer : ពួកវាមានលក្ខណៈលើសពីសេវាប្រហ្គស៊ី (proxies) របស់គេហទំព័រដោយសារមូលហេតុមួយចំនួន៖ ពួកវារៀបចំបណ្តាយផ្លូវអ៊ីនធឺណិតឡើងវិញ មិនត្រឹមតែបណ្តាញ http តែមួយនោះទេ។



English : They normally offer higher bandwidth and better quality of service. They are encrypted and thus harder to spy on.

Khmer : ជាទូទៅ ក្រុមហ៊ុនទាំងនេះផ្តល់កម្រិត​បញ្ជូនខ្ពស់ជាងមុន ​និង​គុណភាពសេវាកម្ម​ល្អ​ជាង​មុន។ សេវាកម្មរបស់ពួកគេត្រូវបាន​អ៊ិនគ្រីប ដូច្នេះមិនងាយនឹង​លួច​ស៊ើបការណ៍​ពី​បានទេ។



English : The media companies routinely lie about the purpose of this, claiming that it is to ¨prevent piracy¨.

Khmer : ក្រុមសារព័ត៌មាន​តែ​ងតែ​កុហកជាទម្លាប់ ​អំពី​គោលបំណង​នេះ​ ដោយ​អះ​អាង​ថា​ វាគឺ​ដើម្បី​ "​ការ​ពារ​ការ​លួចព័ត៌មាន​"​។​



English : In fact, region codes have absolutely no effect on illegal copying; a bit-for-bit copy of a disk will play just fine on any device where the original will.

Khmer : ជា​ការ​ពិត​ លេខកូដតំបន់​ ពុំ​មាន​ផល​ប៉ះ​ពាល់​អ្វី​សោះ​ចំពោះ​ការ​ការ​ថត​ចម្លង​ខុស​ច្បាប់​។ ការ​ថត​ចម្លង​បន្តិច​ម្តង​ៗ​ពីឌីស​ នឹង​ដំណើរ​ការ​ធម្មតា​ ​នៅ​លើ​ឧបករណ៍​អេឡិច​ត្រូនិក​ ដូច​ជា​ស្នាដៃ​ផលិតកម្មដើម​ដែរ​។​



English : The actual purpose is to give those companies more control over their markets; it´s all about money spinning.

Khmer : គោលបំណងពិតប្រាកដគឺដើម្បីផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនទាំងនោះមានលទ្ធភាពគ្រប់គ្រងលើទីផ្សាររបស់ពួកគេបន្ថែមទៀត ពោលអ្វីៗទាំងអស់នេះគឺដើម្បីបង្កើតប្រាក់ចំណូលឱ្យបានច្រើន។



English : Because calls are routed over the Internet, you do not need to use a phone company located where you live or where you travel.

Khmer : ដោយសារតែការហៅទូរសព្ទបានបញ្ជូនតាមអ៊ីនធឺណិត អ្នកមិនចាំបាច់ប្រើក្រុមហ៊ុនទូរសព្ទ ដែលមានទីតាំងនៅកន្លែង ដែលអ្នករស់នៅ ឬកន្លែងដែលអ្នកធ្វើដំណើរនោះទេ។



English : There is also no requirement that you obtain a local number from the community in which you live; you can obtain a satellite Internet connection in the wilds of Chicken, Alaska and select a number which claims you´re in sunny Arizona.

Khmer : វាក៏មិនមានលក្ខខណ្ឌ​តម្រូវ​ដែលត្រូវ​​​អ្នកទទួលបានលេខទូរសព្ទ​ក្នុង​ស្រុក​​​ពីសហគមន៍ដែលអ្នករស់នៅដែរ។ អ្នកអាចទទួលបាន​ការតភ្ជាប់​អ៊ីធឺណិតតាមផ្កាយរណប​នៅក្នុងតំបន់​ព្រៃ​ Wilds of Chicken តំបន់​អាឡាស្កា និង​ជ្រើសរើសលេខ​មួយ​ដែលបញ្ជាក់​ថា​អ្នកស្ថិត​តំបន់​អារីហ្សូណា​ ដែល​មាន​ពន្លឺ​ថ្ងៃ​។



English : Often, you have to buy a global number separately that allows PSTN phones to call you. Where the number is from makes a difference for people calling you.

Khmer : ជារឿយ ៗ អ្នកត្រូវទិញលេខសកល​ដាច់ដោយឡែកពីគ្នា​ដែល​អនុញ្ញាត​ឱ្យ​បណ្តាញ​ទូរស័ព្ទ​ប្ដូរ​ជា​សាធារណៈ​អាច​ហៅ​អ្នកបាន។ កន្លែង​ដែល​លេខ​នោះ​ត្រូវបាន​ហៅចេញធ្វើឱ្យមានភាពខុសគ្នាមួយសម្រាប់មនុស្ស​ដែលខលហៅ​អ្នក។



English : Real-time text translator apps – applications that are capable of automatically translating whole segments of text from one language into another.

Khmer : កម្មវិធី​បកប្រែ​អត្ថបទ​រហ័ស​ភ្លាមៗ គឺជាកម្មវិធី​ដែល​មាន​សមត្ថភាព​បកប្រែអត្ថបទបានទាំងមូល ពីភាសាមួយទៅជាភាសាមួយទៀត​ដោយស្វ័យប្រវត្តិ។



English : Some of the applications in this category can even translate texts in foreign languages on signs or other objects in the real world when the user points the smartphone towards those objects.

Khmer : មានកម្មវិធីមួយចំនួននៅក្នុងប្រភេទ​នេះថែមទាំងអាចបកប្រែ​អត្ថបទ​នៅក្នុង​ភាសា​បរទេស​លើផ្លាក​សញ្ញា ឬ​វត្ថុផ្សេងៗទៀត​នៅក្នុង​ពិភពលោកជាក់ស្តែង ពេលណាដែល​អ្នកប្រើចង្អុលស្មាតហ្វូនទៅកាន់វត្ថុទាំងនោះ។



English : The translation engines have improved dramatically, and now often give more or less correct translations (and more seldom gibberish), but some care is due, as they still may have gotten it all wrong.

Khmer : ម៉ាស៊ីនបកប្រែមានការរីកចំរើនយ៉ាងខ្លាំង ហើយឥឡូវនេះ ជាធម្មតា វាផ្តល់នូវការបកប្រែលើសលោះឬខ្វះចន្លោះ (ហើយកម្រនឹងបកប្រែអ្វីដែលគ្មានន័យនោះទេ) ប៉ុន្តែការបារម្ភខ្លះនៅតែមាន ខណៈដែលពួកវានៅតែអាចបកប្រែខុសទាំងស្រុងនៅឡើយ។



English : One of the most prominent apps in this category is Google Translate, which allows offline translation after downloading the desired language data.

Khmer : កម្មវិធីដែលល្អជាងគេបំផុត​នៅក្នុងប្រភេទនេះគឺ កម្មវិធី Google Translate ដែលអាចធ្វើការបកប្រែពេលបិទអ៊ីនធឺណិតបាន ក្រោយពីបានទាញយកនូវទិន្នន័យភាសាដែលចង់បានរួច។



English : Using GPS navigation apps on your smartphone can be the easiest and most convenient way to navigate when out of your home country.

Khmer : ការប្រើកម្មវិធី​រុករក GPS នៅលើទូរស័ព្ទ​ដៃស្មាតហ្វូន​របស់​លោក​អ្នកអាចជាមធ្យោបាយដ៏ងាយស្រួល និងទាន់ចិត្ត​បំផុត​ក្នុង​ការរុករក នៅពេលដែលលោកអ្នកធ្វើដំណើរចេញ​ក្រៅ​ប្រទេស​។



English : It can save money over buying new maps for a GPS, or a standalone GPS device or renting one from a car rental company.

Khmer : វាអាចសន្សំប្រាក់កាសបានដោយមិនចាំបាច់ទិញផែនទីថ្មីសម្រាប់ GPS ឬ​ឧបករណ៍ ​GPS ដាច់ដោយឡែក ឬក៏អាច​សន្សំ​ប្រាក់​បាន​ដោយមិនចាំបាច់ជួលពីក្រុមហ៊ុនជួលឡានផងដែរ។



English : If you don´t have a data connection for your phone, or when it is out of range, their performance can be limited or unavailable.

Khmer : ប្រសិនបើ​អ្នក​គ្មាន​បណ្ដាញ​ត​ភ្ជាប់​ទិន្នន័យ​នៅ​ទូរស័ព្ទ​របស់​អ្នក​នោះ​ទេ ឬ​នៅពេល​ណា​ដែល​វា​នៅ​ឆ្ងាយ​ពី​បណ្ដាញ ប្រតិបត្តិការ​របស់​វា​អាចនឹងមានកំណត់ ឬ​មិនអាចប្រើ​បាន​តែម្តង។



English : Every corner store is filled with a confusing array of pre-paid phone cards that can be used from pay phones or ordinary telephones.

Khmer : គ្រប់ហាងលក់ទំនិញនៅផ្លូវកាច់ជ្រុង គឺពោរពេញទៅដោយភាពច្របូកច្របល់នៃកាតទូរស័ព្ទបង់ប្រាក់ជាមុន ដែលអាចប្រើបានពីទូរស័ព្ទបង់ប្រាក់ ឬទូរស័ព្ទធម្មតា។



English : While most cards are good for calling anywhere, some specialise in providing favourable call rates to specific groups of countries.

Khmer : ខណៈពេលដែលកាតភាគច្រើនមានលក្ខណៈអំណោយផលល្អសម្រាប់ការហៅទៅគ្រប់ទីកន្លែង កាតមួយចំនួនទៀតមានជំនាញក្នុងការផ្តល់អត្រាការហៅចេញសមប្រកបដល់ក្រុមប្រទេសជាក់លាក់មួយចំនួន។



English : Access to these services is often through a toll-free telephone number that can be called from most phones without charge.

Khmer : ជាញឹកញាប់ការចូលប្រើសេវាទាំងនេះតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ ដែលលេខទូរស័ព្ទភាគច្រើនអាចហៅបានដោយឥតគិតថ្លៃ។



English : Rules regarding regular photography also apply to video recording, possibly even more so.

Khmer : វិន័យនានាទាក់ទងនឹងការថតរូបជាទូទៅក៏ត្រូវអនុវត្តផងដែរលើការថតវីដេអូ ហើយវាក៏អាចអនុវត្តផងដែរទៅលើរឿងផ្សេងៗទៀត។



[Day38]

English : If just taking a photo of something isn´t allowed, then you shouldn´t even think of recording a video of it.

Khmer : ប្រសិនបើ​គ្រាន់​តែ​ថតរូប​អ្វី​មួយ​ក៏​មិន​បាន​អនុញ្ញាត​ឱ្យ​ដែរ ដូច្នេះ​អ្នក​មិន​សូម្បី​តែ​គិត​ថត​វីដេអូ​រូប​នោះ​ទេ។



English : If using a drone, check well in advance as to what you are allowed to film and what permits or additional licensing are required.

Khmer : ប្រសិនបើប្រើដ្រូន សូមពិនិត្យឱ្យបានច្បាស់ជាមុនថា អ្នកមានការអនុញ្ញាតឱ្យថតអ្វីបានខ្លះ និងតម្រូវឱ្យមានលិខិតអនុញ្ញាត ឬអជ្ញាបណ្ណបន្ថែមអ្វីខ្លះ។



English : Flying a drone near an airport or over a crowd is almost always a bad idea, even if it´s not illegal in your area.

Khmer : ការបើកយន្តហោះគ្មានមនុស្សជិះ​នៅជិតព្រលាន​យន្តហោះ​ឬលើហ្វូងមនុស្ស​គឺនៅតែជាគំនិតមិនល្អដដែល​ បើទោះបីជាវាមិនខុសច្បាប់នៅ​ក្នុងតំបន់របស់អ្នក​ក៏ដោយ។



English : Nowadays air travel is only rarely booked directly through the airline without first searching and comparing prices.

Khmer : បច្ចុប្បន្ន​នេះ គេ​កម្រ​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ដោយ​កក់​ប្រាក់ជាមួយក្រុមហ៊ុន​អាកាសចរណ៍​ដោយផ្ទាល់ណាស់ ប្រសិន​បើ​គេ​មិនទាន់​ស្វែងរក​ក្រុមហ៊ុន​ជាច្រើន​មក​ប្រៀបធៀប​តម្លៃ​ជា​មុន​នោះ​ទេ។



English : Sometimes the same flight can have vastly differing prices at various agregators and it pays to compare search results and to also look at the website of the airline itself before booking.

Khmer : ពេលខ្លះ ជើង​ហោះ​ហើរ​ដូច​គ្នា​អាច​មាន​តម្លៃ​ខុស​គ្នា​យ៉ាង​ខ្លាំង​នៅតាម​អ្នក​ប្រមូល​ព័ត៌មាន​មួយ​ចំនួន​ ហើយ​គេ​បង់ប្រាក់​ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប​លទ្ធផល​ស្រាវ​ជ្រាវ​ និង​បង់ប្រាក់​ដើម្បី​មើល​លើ​គេហទំព័រ​នៃ​ក្រុមហ៊ុន​អាកាសចរ​ផ្ទាល់​ខ្លួន​ នៅ​មុន​ពេល​ធ្វើ​ការ​កក់​សំបុត្រ​។



English : While you may not need a visa for short visits to certain countries as a tourist or for business, going there as an international student generally requires a longer stay than going there just as a casual tourist.

Khmer : ខណៈ​ដែលអ្នកមិនត្រូវការទិដ្ឋាការ​សម្រាប់ដំណើរ​ទស្សនកិច្ចរយៈ​ពេល​​ខ្លីៗ​ទៅកាន់ប្រទេសមួយ​ចំនួន​ក្នុងឋានៈ​ជាអ្នកទេសចរ​ឬសម្រាប់អាជីវកម្ម ការធ្វើ​ដំណើរ​ទៅកាន់​ទីនោះ​​ក្នុងនាមជានិស្សិតបរទេស ជាទូទៅត្រូវការការស្នាក់នៅយូរ​ជាងការទៅទីនោះក្នុង​នាម​ជាអ្នកទេសចរធម្មតា។



English : In general, staying in any foreign country for an extended period of time will require you to obtain a visa in advance.

Khmer : ជា​ទូទៅ ការ​ស្នាក់​នៅ​បរទេស​ក្នុង​ប្រទេស​ណាមួយ​ក្នុង​រយៈ​ពេល​យូរ​ ​នឹង​តម្រូវ​ឲ្យ​អ្នក​មាន​ទិដ្ឋការ​ជា​មុនសិន​។



English : Student visas generally have different requirements and application procedures from normal tourist or business visas.

Khmer : ជាធម្មតា ទិដ្ឋាការ​សម្រាប់និស្សិតមានលក្ខខណ្ឌតម្រូវ និងនីតិវិធីនៃការដាក់​ពាក្យខុសពីទិដ្ឋាការ​សម្រាប់ភ្ញៀវទេសចរណ៍ ឬ​អាជីវកម្ម​ធម្មតា។



English : For most countries, you will need an offer letter from the institution you wish to study at, and also evidence of funds to support yourself for at least the first year of your course.

Khmer : ចំពោះ​ប្រទេស​ភាគច្រើន អ្នក​នឹង​ចាំបាច់​ត្រូវការ​លិខិត​ស្នើសុំ​ពី​ស្ថាប័ន​ដែល​អ្នក​ចង់​សិក្សា និង​ឯកសារ​សំអាង​ដែល​បញ្ជាក់​ពី​ថវិកា​សម្រាប់​ទំនុកបម្រុង​ខ្លួន​អ្នក យ៉ាងហោចណាស់​នៅ​ឆ្នាំ​ដំបូង​នៃវគ្គសិក្សា​របស់​អ្នក​ដែរ។



English : Check with the institution, as well as the immigration department for the country you wish to study in for detailed requirements.

Khmer : សូម​ពិនិត្យ​មើល​ជាមួយ​នឹង​ស្ថាប័ន ក៏ដូចជា​នាយកដ្ឋាន​អន្តោប្រវេសន៍ ពី​ប្រទេស​ដែល​អ្នក​ចង់​ទៅ​សិក្សា ដើម្បី​ទទួល​បាន​ពី​ព័ត៌មាន​លម្អិត​អំពីលក្ខខណ្ឌ​តម្រូវ​នានា។



English : Unless you are a diplomat, working overseas generally means that you will have to file income tax in the country you are based in.

Khmer : លុះត្រាតែ​អ្នក​គឺជាមន្រ្តី​ទូត ការដែលធ្វើការ​នៅបរទេស ជាទូទៅ​មានន័យថា អ្នកនឹង​ត្រូវ​បង់ពន្ធទៅលើប្រាក់ចំណូល នៅក្នុងប្រទេស ដែលអ្នកកំពុងតែរស់នៅនោះ។



English : Income tax is structured differently in different countries, and the tax rates and brackets vary widely from one country to another.

Khmer : ពន្ធលើប្រាក់ចំណូល ត្រូវបានរៀបចំឡើងខុសៗគ្នាតាមប្រទេសផ្សេងៗគ្នា ហើយអត្រាពន្ធ និងកម្រិតប្រាក់ចំណូលខុសគ្នាយ៉ាងខ្លាំងពីប្រទេសមួយទៅប្រទេសមួយ។



English : In some federal countries, such as the United States and Canada, income tax is levied both at the federal level and at the local level, so the rates and brackets can vary from region to region.

Khmer : ក្នុង​ប្រទេស​សហព័ន្ធ​មួយ​ខ្លះ ដូចជា​សហរដ្ឋអាមេរិក និង​កាណាដា​ជា​ដើម ពន្ធ​លើ​ប្រាក់ចំណូល​ត្រូវបាន​កំណត់​ទាំង​នៅ​ថ្នាក់​សហព័ន្ធ និង​នៅ​ថ្នាក់​មូល​ដ្ឋាន ហេតុដូច្នេះហើយ អត្រា និងតារាង​ផ្សេងៗអាច​ប្រែប្រួល​ពីតំបន់មួយទៅតំបន់មួយ។



English : While immigration check is usually absent or a formality when you arrive in your homeland, customs control can be a hassle.

Khmer : ខណៈពេលដែលការត្រួតពិនិត្យអន្តោប្រវេសន៍​ជាធម្មតាមិនមាន ឬធ្វើ​ឡើងដើម្បីបង្គ្រប់​តែកិច្ចនៅពេលដែលអ្នកមកដល់ស្រុកកំណើតវិញ ​ការគ្រប់គ្រង​របស់គយអាចធ្វើ​ឱ្យ​តឹង​ចិត្ត។



English : Make sure you know what you can and cannot bring in and declare anything over the legal limits.

Khmer : ត្រូវ​ដឹង​ឱ្យ​ប្រាកដ​ថា អ្នក​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​អាច​នាំ​យក​ចូល​ទៅ​បាន និង​អ្វី​ដែល​អ្នក​មិន​អាច​នាំ​យក​ចូល​ទៅ​បាន ហើយ​ប្រកាស​ពី​អ្វី​ៗទាំងអស់​កុំ​ឱ្យ​លើស​ដែន​កំណត់​ច្បាប់។



English : The easiest way to get started in the business of travel writing is to hone your skills on an established travel blog website.

Khmer : វិធី​ដ៏​ងាយស្រួល​ជាងគេ​ក្នុង​ការ​ចាប់ផ្តើមអាជីវកម្មនៃ​ការសរសេរអំពីការធ្វើដំណើរ គឺអ្នកត្រូវ​បង្កើន​ជំនាញ​ខាង​ការបង្កើត​គេហទំព័រ​បែក​ប្លុក​ដំណើរ​កំសាន្ត។



English : After you become comfortable with formatting and editing on the web, then later, you might create your own website.

Khmer : ក្រោយពី​អ្នកបានស្រួលជាមួយ​នឹង​ការ​ធ្វើ​ទ្រង់ទ្រាយ និង​ការ​កែសម្រួល​លើ​អ៊ីនធឺណិត​ហើយ បន្ទាប់​មក​ទៀត អ្នក​អាច​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​បាន​ហើយ។



English : Volunteering while travelling is a great way to make a difference but it´s not just about giving.

Khmer : ការធ្វើ​ការងារ​ស្ម័គ្រចិត្ត​ក្នុង​កំឡុង​ពេល​កំពុង​ធ្វើដំណើរ​កំសាន្ត គឺជាវិធី​ដ៏​ប្រសើរ​មួយ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្លែក​ជា​វិជ្ជមាន ប៉ុន្តែ​នេះ​មិន​មែន​ត្រឹមតែ​ជា​ការ​ផ្តល់​ឱ្យ​សម្រាប់​អ្នកដទៃ​ប៉ុណ្ណោះ​នោះ​ទេ។



English : Living and volunteering in a foreign country is a great way to get to know a different culture, meet new people, learn about yourself, get a sense of perspective and even gain new skills.

Khmer : ការរស់នៅនិងការធ្វើ​ការ​​ស្ម័គ្រចិត្តនៅប្រទេសក្រៅ​ គឺជាវិធី​ដ៏ល្អមួយ​​ដើម្បីស្គាល់ពី​វប្បធម៌ខុស​ៗគ្នា​ ជួបមនុស្សថ្មី រៀនសូត្រពីខ្លួនឯង ស្វែងយល់ពីទស្សនវិស័យ និង​ទទួលបានជំនាញថ្មីៗ​ទៀតផង។



English : It can also be a good way to stretch a budget to allow a longer stay somewhere since many volunteer jobs provide room and board and a few pay a small salary.

Khmer : វាក៏អាចជាមធ្យោបាយដ៏ល្អក្នុងការបញ្ចេញថវិកា​ចំណាយ​ថែមបន្តិចទៀត​ដើម្បីអនុញ្ញាតឱ្យអ្នកស្នាក់នៅកន្លែងណាមួយបានយូរ ដោយសារ​តែការងារ​ស្ម័គ្រចិត្តជាច្រើនផ្តល់បន្ទប់ និងកន្លែងស្នាក់ ហើយ​ការងារ​ស្ម័គ្រ​មួយចំនួន​តូចក៏ផ្តល់ជាប្រាក់ខែបានតិចតួចខ្លះផងដែរ។



English : Vikings used the Russian waterways to get to the Black Sea and Caspian Sea. Parts of these routes can still be used. Check possible need for special permits, which may be difficult to get.

Khmer : ពួកកុលសម្ព័ន្ធវ៉ៃឃីង (Vikings) បានប្រើប្រាស់ផ្លូវទឹករបស់រុស្ស៊ីដើម្បីទៅសមុទ្រខ្មៅនិងសមុទ្រកាស់ស្ពាន (Caspian)។ ផ្នែកខ្លះនៃផ្លូវទាំងនេះនៅតែអាចប្រើបាន។ ពិនិត្យមើលពីតម្រូវការដែលអាចនឹងមានក្នុងការទទួលបានការអនុញ្ញាតជាពិសេសដែលអាចពិបាកក្នុងការទទួលយកវា។



English : The White Sea–Baltic Canal connects the Arctic Ocean to the Baltic Sea, via Lake Onega, Lake Ladoga and Saint Petersburg, mostly by rivers and lakes.

Khmer : ប្រឡាយ​សមុទ្រ​ស–បាល់ទិក (White Sea–Baltic Canal) ភ្ជាប់​មហា​សមុទ្រ​អាកទិច ទៅ​សមុទ្រ​បាល់​ទិច​កាត់តាម​បឹងអូនេហ្កា (Onega) បឹង ឡាដូហ្កា (Ladoga) និង សេន ភីធើស្បឺគ (Saint Petersburg) ដែលភាគច្រើនតាមទន្លេ និងបឹង។



English : Lake Onega is also connected to Volga, so coming from the Caspian Sea through Russia is still possible.

Khmer : បឹងអូនេហ្កា (Onega) ក៏បានភ្ជាប់ទៅនឹងទន្លេវុលហ្កា (Volga) ផងដែរ ដូច្នេះការធ្វើដំណើរចេញពីសមុទ្រកាស្ពៀន (Caspian) ឆ្លងកាត់ប្រទេសរុស្ស៊ីនៅតែអាចធ្វើទៅបាន។



English : Be assured that once you hit the marinas everything will be pretty obvious. You will meet other boat hitchhikers and they will share their information with you.

Khmer : សូម​បញ្ជាក់​ថា នៅ​ពេល​ដែលអ្នកទៅដល់​កំពង់ផែ​លំហែ​កម្សាន្ត​ហើយ អ្វីៗទាំងអស់​អ្នក​នឹង​យល់​បាន​យ៉ាង​ច្បាស់។ អ្នកនឹងជួបជាមួយនឹងអ្នកសំចតទូកផ្សេងៗដទៃទៀត ហើយពួកគេនឹងចែករំលែកព័ត៌មាន និង​បទពិសោធន៍​របស់ពួកគេជានឹងមួយអ្នកផងដែរ។



English : Basically you´ll be putting up notices offering your help, pacing the docks, approaching people cleaning their yachts, trying to make contact with sailors in the bar, etc.

Khmer : ជាមូលដ្ឋាន អ្នកនឹងបិទប្រកាសអំពីផ្តល់ជំនួយរបស់អ្នក ការគ្រប់គ្រងល្បឿនចូលផែ ជួបមនុស្សដែលកំពុងសំអាតទូករបស់ពូកគេ ដោយព្យាយាមបង្កើតការទាក់ទងជាមួយនាវិកនៅកន្លែងផឹកស៊ីជាដើម។



[Day39]

English : Try to talk to as many people as possible. After a while everyone will know you and will give you hints as to which boat is looking for someone.

Khmer : សូម​ព្យាយាមជជែកទៅកាន់មនុស្សឱ្យបានច្រើនតាមដែលអាចទៅរួច។ មិនយូរមិនឆាប់ ពួកគេគ្រប់គ្នានឹងស្គាល់អ្នក ហើយនិងប្រាប់អ្នកថា​តើ​ទូកមួយ​ណា​កំពុងតែ​រង់ចាំ​អ្នក​ណា​។



English : You should choose your Frequent Flyer airline in an alliance carefully.

Khmer : អ្នក​គប្បី​ត្រូវ​ជ្រើស​រើសខិត្តប័ណ្ណ​​​ជើង​ហោះ​ហើរ​ឲ្យ​បាន​ញឹកញាប់​​​នៅ​ក្នុង​សម្ព័ន្ធ​មិត្ត​ដោយ​ប្រុង​ប្រយ័ត្ន។



English : Although you may think it is intuitive to join the airline you fly most, you should be aware that privileges offered are often different and frequent flyer points may be more generous under a different airline in the same alliance.

Khmer : បើ​ទោះ​ជា​អ្នកយល់ថា អ្នក​មាន​អារម្មណ៍​ចង់​ជិះ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​អ្នក​ធ្លាប់​តែ​ជិះ​ច្រើនដង​ជាមួយក៏ដោយ អ្នកក៏គួរតែ​ដឹងផងដែរថា ការ​ផ្តល់​អទិភាព​ជូន គឺមានចំណុចខុសប្លែកពីគ្នា ហើយ​អ្នកអាចនឹង​ងាយស្រួលក្នុងការទទួលបាន​ពិន្ទុ​ហោះហើរ​នៅ​ក្រុម​ហ៊ុនអាកាសចរណ៍​ផ្សេងគ្នា ដែល​ស្ថិត​នៅក្នុង​សម្ព័ន្ធ​ភាព​ក្រុមហ៊ុន​អាកាសចរណ៍​តែមួយ។



English : Airlines such as Emirates, Etihad Airways, Qatar Airways & Turkish Airlines have greatly expanded their services to Africa, and offer connections to many major African cities at competitive rates than other European airlines.

Khmer : ក្រុមហ៊ុន​អាកាសចរ ដូច​ជា​ក្រុមហ៊ុនអាកាសចរណ៍​​អេមីរ៉េតស៍ (Emirates) ក្រុមហ៊ុន​អាកាសចរណ៍ អេធីហាឌ (Etihad) ក្រុមហ៊ុនអាកាសចរណ៍ ហ្គាថា (Qatar) និងក្រុមហ៊ុន​អាកាសចរណ៍​ទួរគី (Turkish Airlines) បាន​ពង្រីក​សេវា​របស់​ពួកគេ​យ៉ាង​ខ្លាំង​ទៅកាន់​ទ្វីប​អាហ្វ្រិក​ និង​ផ្ដល់​ការ​ភ្ជាប់​ជើងហោះ​ហើរ​ទៅកាន់​ទីក្រុង​សំខាន់​ៗ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ក្នុង​អត្រាតម្លៃ​ប្រកួតប្រជែង​គ្នា​ជាង​ក្រុមហ៊ុន​អាកាសចរ​ផ្សេង​ទៀត​នៅ​ទ្វី​ប​អឺ​រ៉ុប​។



English : Turkish Airlines flies to 39 destinations in 30 African countries as of 2014.

Khmer : ក្រុម​ហ៊ុន​អាកាសចរណ៍​ប្រទេស​ទួរគី គឺ​ធ្វើការ​ហោះហើរ​ទៅកាន់គោលដៅ​ចំនួន 39 គោលដៅនៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ចំនួន 30 គោលដៅ គិតត្រឹមឆ្នាំ 2014។



English : If you have additional travel time, check to see how your total fare quote to Africa compares with a round-the-world fare.

Khmer : ប្រសិនបើអ្នកមានពេលវេលាធ្វើដំណើរបន្ថែម សូមពិនិត្យមើលសម្រង់តម្លៃសោហ៊ុយសរុបនៃការធ្វើដំណើររបស់អ្នកទៅអាហ្រ្វិកប្រៀបធៀបជាមួយនឹងថ្លៃធ្វើដំណើរជុំវិញពិភពលោក។



English : Don´t forget to add in the extra costs of additional visas, departure taxes, ground transportation, etc. for all those places outside of Africa.

Khmer : សូមកុំភ្លេច​បន្ថែម​ថ្លៃ​ចំណាយ​លើ​ទិដ្ឋការ​បន្ថែម​ ពន្ធ​នៃ​ការ​ចាក​ចេញ​ ការ​ដឹកជញ្ជូន​តាម​ផ្លូវ​គោក ។ល។ សម្រាប់​គ្រប់​កន្លែង​ទាំង​អស់​នៅ​ក្រៅ​ទ្វី​ប​អាហ្វ្រិក​។​



English : If you want to fly around the world completely in the Southern Hemisphere, the choice of flights and destinations is limited due to the lack of transoceanic routes.

Khmer : ប្រសិនបើ​អ្នក​ចង់​ធ្វើការ​ហោះហើរ​ជុំវិញ​ពិភពលោក​ទាំងមូល តែ​នៅ​អឌ្ឍគោល​ខាងត្បូង​នោះ ជម្រើស​ហោះហើរ និង​ទិសដៅ​នឹង​មាន​កំណត់ ដោយសារ​តែ​ការខ្វះចន្លោះ​ផ្លូវ​ដែល​ត្រូវ​ឆ្លងកាត់។



English : No airline alliance covers all three ocean crossings in the Southern Hemisphere (and SkyTeam covers none of the crossings).

Khmer : ពុំ​មាន​ក្រុមហ៊ុន​បុត្តសម្ព័ន្ធ​អាកាសចរ​ណាមួយ​ ដែល​រ៉ាប់​រង​លើ​ការ​ហោះហើរ​ឆ្លង​កាត់​មហាសមុទ្រ​នៅ​ក្នុង​តំបន់​អាកាស​ធាតុ​ភាគ​ខាង​ត្បូងឡើយ​ (ហើយ​ក្រុម SkyTeam ពុំ​បាន​រ៉ាប់រង​លើ​ការ​ឆ្លង​កាត់​ណាមួយ​នោះ​ទេ​)។



English : However, Star Alliance covers everything except the eastern South Pacific from Santiago de Chile to Tahiti, which is a LATAM Oneworld flight.

Khmer : ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធតារា (Star Alliance)គ្របដណ្ដប់អ្វីៗទាំងអស់លើកលែងតែភាគខាងអាគ្នេយ៍ប៉ាស៊ីហ្វិកពីSantiago de Chile ទៅ Tahiti ដែលជាជើងហោះហើរLATAM Oneworld មួយ។



English : This flight is not the only option if you want to skip the South Pacific and the west coast of South America. (see below)

Khmer : ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ មិនមែនជាជម្រើស​តែមួយគត់​នោះ​ទេ​ ប្រសិនបើអ្នកចង់រំលង​មហាសមុទ្រ​ប៉ាស៊ីហ្វិកខាងត្បូង ​និងឆ្នេរខាងលិចនៃទ្វីប​អាមេរិកខាងត្បូង។ (មើល​ខាង​ក្រោម)



English : In 1994, the ethnically Armenian Nagorno-Karabakh region of Azerbaijan waged war against the Azeris.

Khmer : នៅឆ្នាំ 1994 តំបន់ណាហ្គរណូ ការ៉ាបាក់ (Nagorno-Karabak) នៃជនជាតិភាគតិចអាមិននីរបស់ប្រទេស អាហ្សឺបៃចាន់ (Azerbaijan) បានធ្វើសង្គ្រាមប្រឆាំងនឹងពួក អាហ្សឺរីស (Azeris)។



English : With Armenian backing, a new republic was created. However, no established nation - not even Armenia - officially recognizes it.

Khmer : ដោយមានការគាំទ្រពីអាមេនី សាធារណរដ្ឋថ្មីមួយត្រូវបានបង្កើតឡើង។ ទោះជាយ៉ាងណាក៏ដោយ មិនមានប្រទេសជាតិដែលត្រូវបានបង្កើតឡើងណាមួយ ដោយរួមបញ្ចូលទាំងអាមេនីដែរ ដែលទទួលស្គាល់វាជាផ្លូវការនោះទេ។



English : Diplomatic arguments over the region continue to mar relations between Armenia and Azerbaijan.

Khmer : ជម្លោះការទូតចំពោះតំបន់នេះបន្តបំផ្លាញទំនាក់ទំនងរវាង ប្រទេសអាមេនី និងអាស៊ែបៃហ្សង់។



English : The Canal District (Dutch: Grachtengordel) is the famous 17th-century district surrounding the Binnenstad of Amsterdam.

Khmer : ស្រុក Canal (ជាភាសាហូឡង់៖ Grachtengordel) ជាស្រុកដ៏ល្បីល្បាញ​នៅសតវត្សរ៍ទី 17 ដែលព័ទ្ធជុំវិញ Binnenstad នៃក្រុងអាំស្ទែដាំ។



English : The whole district is designated as a UNESCO World Heritage Site for its unique cultural and historical value, and its property values are among the highest of the country.

Khmer : សង្កាត់នេះទាំងមូលត្រូវបានចាត់ទុក្ខជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកដោយអង្គការយូនីស្កូ សម្រាប់គុណតម្លៃវប្បធម៌​និងប្រវត្តិសាស្រ្​តដែលមានតែមួយគត់ក្នុងលោក។ គុណតម្លៃទ្រព្យសម្បត្តិរបស់វាគឺមានតម្លៃថ្លៃបំផុត។



English : Cinque Terre, which means Five Lands, comprises the five small coastal villages of Riomaggiore, Manarola, Corniglia, Vernazza and Monterosso located in the Italian region of Liguria.

Khmer : Cinque Terre មានន័យថាដីទាំងប្រាំ ដែលរួមមានភូមិកោះតូចទាំងប្រាំនៃ Riomaggiore, Manarola, Corniglia, Vernazza និង Monterosso ដែលស្ថិតនៅអ៊ីតាលីនៃ Liguria។



English : They are listed on the UNESCO World Heritage List.

Khmer : វត្ថុទាំងនោះត្រូវបានកត់ទុកក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។



English : Over the centuries, people have carefully built terraces on the rugged, steep landscape right up to the cliffs that overlook the sea.

Khmer : អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ប្រជាជនបានសាងសង់ថ្នាលដំណាំ (ដីស្រែ) យ៉ាងប្រុងប្រយ័ត្ននៅចំណោទជើងខ្ពស់ដែលសភាពរដិរដុប ហើយអាចមើលផ្ទៃសមុទ្រផងដែរ។



English : Part of its charm is the lack of visible corporate development. Paths, trains and boats connect the villages, and cars cannot reach them from the outside.

Khmer : ផ្នែក​ដែល​ទាក់​ទាញ​ចិត្ត​នោះគឺ ការ​មើល​មិន​ឃើញ​មាន​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​នៅ​តំបន់​នោះ​ទេ។ ផ្លូវ​តូច​ៗ​ រថភ្លើង​ និង​ទូក​ ភ្ជាប់​ទៅកាន់​ភូមិស្រុក​ជា​ច្រើន​ ហើយ​រថយន្ត​មិន​អាចបើល​ចូល​ទៅ​ដល់​​បាន​ឡើយ​។



English : The varieties of French which are spoken in Belgium and Switzerland differ slightly from the French spoken in France, though they are similar enough to be mutually intelligible.

Khmer : ភាពចម្រុះជាច្រើននៃភាសាបារាំងដែលគេបាន​ប្រើ​សម្រាប់​ការនិយាយនៅ​ប្រទេស​បែលហ្ស៊ិក និង​ប្រទេស​ស្វីស គឺមាន​ភាព​ខុសគ្នា​បន្តិចបន្តួច​ពីភាសាបារាំង ដែលគេនិយាយនៅប្រទេសបារាំងផ្ទាល់ បើទោះបីជាវាមានលក្ខណៈស្រដៀងគ្នាល្មម ដើម្បីឱ្យពួកគេអាចនិយាយទំនាក់ទំនងគ្នាបានក៏ដោយ។



English : In particular, the numbering system in French-speaking Belgium and Switzerland has some slight peculiarities that are different from the French spoken in France, and the pronunciation of some words is slightly different.

Khmer : ជាពិសេស ប្រព័ន្ធ​លេខនៅប្រទេស បែលហ្ស៊ិក ដែល​និយាយ​ភាសា​បារាំង និងប្រទេស ស្វីស​មាន​លក្ខណៈប្លែកគ្នាខ្លះៗ ដែល​ខុសពី​ភាសាបារាំង ដែល​និយាយនៅប្រទេសបារាំង ហើយ​ការបញ្ចេញ​សំឡេងនៃពាក្យមួយចំនួនខ្លះ គឺមានលក្ខណៈខុសគ្នាបន្តិចបន្តួច។



English : Nevertheless, all French-speaking Belgians and Swiss would have learned standard French in school, so they would be able to understand you even if you used the standard French numbering system.

Khmer : ទោះ​បីយ៉ាង​នេះ​ក្ដី ជន​ជាតិ​ប៊ែលស៊ិក និង​ជនជាតិ​ស្វី​ស​ដែល​​និយាយ​ភាសា​បារាំង​ ធ្លាប់​បាន​រៀន​ភាសា​បារាំង​ស្ដង់​ដា​នៅ​ក្នុង​សាលារៀនដែរ ដូច​នេះ​ ពួកគេ​អាច​អាច​យល់​អ្នក​បាន​ ទោះ​បី​ជា​អ្នក​បាន​ប្រើប្រព័ន្ធ​លេខ​បារាំង​ស្ដង់​ដា​ក្ដី​។



English : In many parts of the world, waving is a friendly gesture, indicating ¨hello.¨

Khmer : នៅផ្នែកជាច្រើននៃពិភពលោក ការគ្រវីដៃទៅឆ្វេងទៅស្តាំ គឺជា​កាយវិការ​បង្ហាញ​ភាព​រួសរាយរាក់ទាក់ ដែល​បញ្ជាក់​ន័យ​ថា "សួស្តី"។



English : However, in Malaysia, at least among the Malays in rural areas, it means ¨come over,¨ similar to the index finger bent toward the body, a gesture which is used in certain Western countries, and should be used only for that purpose.

Khmer : ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ក្នុងចំណោមប្រជាជនម៉ាឡេស៊ីដែលរស់នៅជនបទ កាយវិការនេះមានន័យថា ¨មកទីនេះ¨ ដែលស្រដៀងនឹងម្រាមដៃចង្អុលទៅដងខ្លួន ជាកាយវិការដែលប្រើនៅក្នុងបណ្តាប្រទេសលោកខាងលិចមួយចំនួន ហើយកាយវិការនេះក៏គួរតែប្រើសម្រាប់តែគោលបំណងនេះផងដែរ។



[Day40]

English : Similarly, a British traveller in Spain may mistake a wave goodbye involving the palm facing the waver (rather than the person being waved at) as a gesture to come back.

Khmer : ស្រដៀងគ្នានេះដែរ អ្នកដំណើរជនជាតិអង់គ្លេសនៅប្រទេសអេស្ប៉ាញអាចមានការភាន់ច្រឡំនូវការលើករេដៃចុះឡើងលាគ្នា ដែលប្រើបាតដៃចំទៅអ្នកដែលគេលា (ជាជាងអ្នកដែលលាគេ) ជាកាយវិការដែលទៅហើយត្រឡប់មកវិញ។



English : Auxiliary languages are artificial or constructed languages created with the intent of facilitating communication between peoples who would otherwise have difficulty communicating.

Khmer : ភាសាជំនួយ (Auxiliary languages) គឺជាភាសា​ច្នៃ ឬភាសាបង្កើត​ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បីជួយសម្រួល​ដល់​ការ​ប្រាស្រ័យទាក់ទង​រវាងមនុស្សនិងមនុស្សដែលពិបាក​ក្នុង​ការ​ទំនាក់ទំនងគ្នា។



English : They are separate from lingua francas, which are natural or organic languages that become dominant for one reason or another as means of communication between speakers of other languages.

Khmer : ពួកវា​ខុសប្លែកដាច់​ដោយ​ឡែកពី​ភាសា​ទំនាក់ទំនង​សកល ដែលជា​ភាសាទូទៅតាម​បែប​ធម្មតា ដោយសារ​ហេតុផលមួយ ឬហេតុផលផ្សេងទៀតច្រើន​ក៏ថាបាន ដោយវាបាន​លេចធ្លោ​ខ្លាំង​ហើយ​ក្លាយ​ជាមធ្យោបាយ​នៃការទំនាក់ទំនងសម្រាប់អ្នកដែលនិយាយភាសាផ្សេងគ្នា។



English : In the heat of the day, travelers can experience mirages that give the illusion of water (or other things).

Khmer : នៅ​ពេល​ថ្ងៃ​ក្តៅ​អ្នកមក​ទស្សនា​អាច​រងឥទ្ធិពល​ដោយកំសួលថ្ងៃដែល ធ្វើឱ្យពួកគេមើល​ទឹកចេញ​ពណ៌​ផ្សេង (ឬ វត្ថុ​ផ្សេង​ទៀត​ក៏អញ្ចឹងដែរ)។



English : These can be dangerous if the traveler pursue the mirage, wasting precious energy and remaining water.

Khmer : ទាំងនេះអាចមាន​​គ្រោះថ្នាក់ ​ប្រសិនបើអ្នកធ្វើដំណើរ បន្ត​​ដំណើ​រ​​តាមដងទន្លេ ដោយ​​ខ្ជះខ្ជាយថាមពលដែល​មានតម្លៃ និង​ទឹកនៅសល់។



English : Even the hottest of deserts can become extremely cold at night. Hypothermia is a real risk without warm clothing.

Khmer : សូម្បីតែវាលខ្សាច់ដែលធ្លាប់តែក្តៅបំផុតពេលថ្ងៃ ក៏អាចប្រែជាត្រជាក់ខ្លាំងនៅពេលយប់បានដែរ។ រោគខ្វះកម្ដៅ គឺ​ជា​ហានិភ័យ​ដ៏​ពិតប្រាកដ ប្រសិន​បើគ្មាន​សម្លៀក​បំពាក់កម្តៅទេនោះ។



English : In summer, especially, you´ll need to watch out for mosquitoes if you decide to hike through the rainforest.

Khmer : ជាពិសេស​នា​ពេល​រដូវក្តៅ អ្នក​ត្រូវប្រយ័ត្ននឹងសត្វមូស ប្រសិនបើអ្នក​សម្រេចចិត្ត​ធ្វើដំណើរកម្សាន្ត​កាត់​ព្រៃ​ទឹក​ភ្លៀង។



English : Even if you´re driving through the subtropical rainforest, a few seconds with the doors open while you get inside the vehicle is enough time for mosquitoes to get in the vehicle with you.

Khmer : បើ​ទោះ​បី​ជា​អ្នកកំពុង​បើក​បរ​នៅ​ទូទាំង​ព្រៃ​ទឹកភ្លៀង​​​នៃ​អនុតំបន់​ត្រូពិច​ ប៉ុន្មាន​នាទី​ដោយ​បើក​ចំហ​ទ្វារ​ ខណៈ​អ្នក​ចូល​ក្នុង​យាន​ជំនិះ​ គឺ​មាន​ពេល​គ្រប់​គ្រាន់​ដែល​អាច​​ឲ្យ​មូស​ចូល​ក្នុង​យាន​ជំនិះ​ជាមួយ​​អ្នកបាន​។



English : Bird flu, or more formally avian influenza, can infect both birds and mammals.

Khmer : ជំងឺ​ផ្ដាសាយ​បក្សី ឬ​ហៅ​ជា​ផ្លូវ​ការណ៍​ថា​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ អាច​ឆ្លង​ទៅ​កាន់​ទាំងបក្សី និង​ថនិកសត្វ។



English : Fewer than a thousand cases have ever been reported in humans, but some of them have been fatal.

Khmer : បានរាយការណ៍ថា​មាន​តិចជាងមួយពាន់ករណី​បានកើតឡើង​ជាមួយនឹងមនុស្ស ប៉ុន្តែពួកគេខ្លះបានស្លាប់បាត់ទៅហើយ។



English : Most have involved people who work with poultry, but there is also some risk to birdwatchers.

Khmer : ភាគច្រើនវាពាក់ព័ន្ធទៅនិងអ្នកដែលធ្វើការជាមួយ​បក្សាបក្សី ប៉ុន្តែអ្នកឃ្លាំមើលបក្សាបក្សីក៏មាន​ហានិភ័យផងដែរ។



English : Typical for Norway are steep fjords and valleys that suddenly give way to a high, more or less even plateau.

Khmer : សម្រាប់ប្រទេសន័រវែស ជាធម្មតាវាមាននូវជ្រលងសមុទ្រ និងជ្រលងភ្នំដែលបណ្តាលឱ្យមានតំបន់ខ្ពង់រាប ឬវាលទំនាបដែលនៅជាប់គ្នា។



English : These plateaus are often referred to as ¨vidde¨ meaning a wide, open treeless space, a boundless expanse.

Khmer : តំបន់ខ្ពស់រាបទាំងនេះ ជាទូទៅត្រូវបានគេហៅថា ¨vidde¨ មានន័យថា កន្លែងធំទូលាយ គ្មានដើមឈើ និងលាតសន្ធឹងគ្មានព្រំដែន។¨



English : In Rogaland and Agder they are usually called ¨hei¨ meaning a treeless moorland often covered in heather.

Khmer : នៅខោនធីរូហ្គាឡែន​ និង​អេឌ័រ​​ ជាទូទៅ​ត្រូវបានគេហៅថា "hei" មានន័យថាជាតំបន់​ដី​ទំនាប​ដែលគ្មានដើមឈើ ដែល​ជា​ទូទៅ​​គ្របដណ្តប់​ផ្កា​ហី​ធើ (heather)។



English : The glaciers are not stable, but flow down the mountain. This will cause cracks, crevasses, which may be obscured by snow bridges.

Khmer : ផ្ទាំងទឹកកទាំងឡាយមិនស្ថិតស្ថេរទេ គឺវាហូរចុះពីលើភ្នំ។ ការនេះនឹងបណ្តាលឱ្យមានការប្រែះស្រាំ និងបំណែកទឹកកប្រេះបែកជាពីរ ដែលអាចនឹងមើលពុំដឹងនៅជាប់នឹងស្ពានព្រិល។



English : The walls and roofs of ice caves can collapse and cracks can get closed.

Khmer : ជញ្ជាំង និង​ដំបូល​របស់​គុហា​ទឹកកក​អាច​ដួល​រលំ​បាន ហើយ​ស្នាម​ប្រេះវា​ក៏​អាច​នឹង​ត្រូវ​បិទ​ភ្ជាប់​ជិត​វិញ​។



English : At the edge of glaciers huge blocks break loose, fall down and perhaps jump or roll farther from the edge.

Khmer : នៅ​ខាង​ចុង​នៃ​​ផ្ទាំង​ទឹក​កក ផ្ទាំង​ធំៗ​រហែក​បើកធំ​ ធ្លាក់​ចុះ​មក​ក្រោម​ និង​ប្រហែល​ជា​ត្រូវផ្លាត​​ ឬ​រមៀល​ទៅ​ឆ្ងាយ​​​​ពី​​​ចុងផ្ទាំង​ទឹកកក​។​



English : The tourist season for the hill stations generally peaks during the Indian summer.

Khmer : ជាទូទៅ រដូវមានភ្ញៀវទេសចរណ៍ច្រើនបំផុតនៅតាម​តំបន់​ភ្នំគឺក្នុងអំឡុងរដូវក្ដៅនៃប្រទេសឥណ្ឌា។



English : However, they have a different kind of beauty and charm during winter, with many hill stations receiving healthy amounts of snow and offering activities such as skiing and snowboarding.

Khmer : ទោះជាយ៉ាងណាក៏ដោយ ពួកគេ​មាន​ភាពស្រស់ស្អាត និង​ភាព​ទាក់ទាញ​ខុសៗ​គ្នា​នៅ​រដូវរងារ ដែល​មានស្ថានីយ៍​ភ្នំជាច្រើន​ទទួលបានបរិមាណ​ព្រិល​ល្អៗ និងអំណោយផល​សម្រាប់​សកម្មភាព ដូចជា​ការជិះស្គី និង​ជិះ​ក្តារ​លើ​ទឹកកក។



English : Only a few airlines still offer bereavement fares, which slightly discount the cost of last-minute funeral travel.

Khmer : មានតែក្រុមហ៊ុនអាកាសចរណ៍មួយចំនួនតូចប៉ុណ្ណោះដែលនៅតែផ្តល់តម្លៃសំបុត្រយន្តហោះសម្រាប់អ្នកមានទុក្ខដោយបាត់បង់អ្នកជាទីស្រឡាញ់ ដែលជាការបញ្ចុះតម្លៃក្នុងការធ្វើដំណើរសម្រាប់ពិធីបុណ្យសពនាទីចុងក្រោយ។



English : Airlines that offer these include Air Canada, Delta Air Lines, Lufthansa for flights originating from the U.S. or Canada, and WestJet.

Khmer : ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ជូននូវអ្វីទាំងអស់នេះរួមមាន ក្រុមហ៊ុនអ៊ែរ កាណាដា (Air Canada) ឌែលតាអ៊ែរឡាញ (Delta Air Lines) លូហ្វសាណា (Lufthansa) សម្រាប់ជើងហោះហើរដែលមានប្រភពមកពីសហរដ្ឋអាមេរិក ឬកាណាដា និង វេសជែត (WestJet) ។



English : In all cases, you must book by phone directly with the airline.

Khmer : នៅ​គ្រប់​​ករណីទាំងអស់ អ្នកត្រូវ​​​កក់​ជើង​ហោះ​ហើរដោយ​ផ្ទាល់​​​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ តាម​រយៈ​ទូរសព្ទ​។



Languages

Popular posts from this blog

40 days English and Javanese conversation with Flores.

40 days Chinese (Traditional) and Modern Standard Arabic (Romanized) conversation with Flores.

40 days Korean and South Levantine Arabic conversation with Flores.